
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
621 episodes — Page 8 of 13

Ep 265ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
១) តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យ លោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺនៅចុងខែកញ្ញា ខាងមុខនេះ ជាកំហិត។២) មន្រ្តីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាថា អ្នកប្រឆាំងគម្រោង CLVមានបំណងផ្ដួលរំលំរបបរាជានិយម និងរដ្ឋាភិបាលស្របច្បាប់។៣) KMD អំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការងើបឡើងតវ៉ាទាមទារឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោងCLV ឱ្យបាន។៤) អ្នកឃ្លាំំមើលនិយាយថា លោក ហ៊ុន សែន សុំចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកដើម្បីអួតពលរដ្ឋខ្មែរ មិនមែនគេអញ្ជើញឱ្យគាត់ចូលរួមនោះទេ។៥) អ្នកស្រីហារីសថាបើលោកត្រាំជាប្រធានាធិបតីអាមេរិក ម្លេះលោកពូទីនលេបអ៊ុយក្រែនបាត់ទៅហើយ។

Ep 264ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រុមហ៊ុនបញ្ជាទិញអន្តរជាតិជិត២០ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើសវនកម្មជាតិលើអង្គការសង់ត្រាល់ និងទម្លាក់ចោលពាក្យបណ្ដឹងលើលោក ឃុន ថារ៉ូ។២) យុវជនខ្មែរនៅកូរ៉េខាងត្បូង ប្រកាសធ្វើបាតុកម្មអំឡុងពេល លោក ហ៊ុន សែន មានវត្តមាននៅកូរ៉េ ទោះពួកគេរវល់ការងារផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។៣) KMD ចាត់ទុក វត្តមានលោក ហ៊ុន សែន ក្នុងវេទិកាពិភពលោកនៅសាធារណៈរដ្ឋកូរ៉េ ស្មើនឹងជម្រុញឱ្យមានការគាបសង្កត់សិទ្ធិមនុស្សនៅកម្ពុជាកាន់ តែខ្លាំង។៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំដីខេត្តខ្មែរទាំងបួនក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ និងដែនដីជ្រោយគ្រីមៀ។៥) មន្ត្រីបក្សប្រឆាំង ជម្រុញឱ្យ រដ្ឋាភិបាលកម្ពុជាលុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុនយោធាវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ។៦) មេដឹកនាំអាល្លឺម៉ង់បញ្ជូនសារឱ្យជួយបញ្ចប់សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។

Ep 263ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤
១) កម្ពុជាបញ្ជូនខ្លួនជនសង្ស័យ៥រូបទៅកាន់ប្រទេសចិនវិញ ក្រោយធ្វើឧក្រិដ្ឋកម្មលាងលុយកង្វក់នៅកម្ពុជា។២) មន្រ្តីក្រសួងទេសចរណ៍អះអាងថា លោក សុខ សូកេន គប់គិតជាមួយលោក ស៊ូ ម៉ារ៉ា ដែលជាឪពុកមាប្រើល្បិចកម្ចាត់មន្ត្រីដែលមិនមែនជាបក្ខពួកខ្លួនឱ្យអស់ពីក្រសួង។៣) លោក វន់ ពៅ ខកចិត្តចំពោះតុលាការកំពូល ដែលកាត់ឱ្យលោកមានទោស។៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំដីខេត្តខ្មែរទាំងបួនក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ និងដែនដីជ្រោយគ្រីមៀ។៥) សកម្មជនខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាស ធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍនត្រីកោណចំពោះមុខលោក ហ៊ុន សែន។៦) លោក ហ៊ុន សែន គម្រាមចាប់ជនណាដែលការលើកឡើងពីបញ្ហាជនជាតិវៀតណាមចូលទៅរស់នៅយ៉ាងអនាធិបតេយ្យក្នុងទឹកដីខ្មែរដាក់គុក។៧) ប្រទេសអាហ្សង់ទីនស្នើឱ្យតុលាការICCចេញដីកាចាប់ខ្លួនលោកម៉ាឌូរ៉ូជាបន្ទាន់ខណៈមេបក្សប្រឆាំងត្រូវបានជម្លៀសចេញពីប្រទេស។

Ep 262ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤
១) លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន កុំឱ្យជឿពាក្យញុះញង់ ដែលថារដ្ឋនឹងយកដីធ្លីដោយមិនបង់សំណង។២) លោក សម រង្ស៊ី៖ ផែនទីកម្ពុជាដាក់តាំងនៅផ្ទះ តា ម៉ុក បង្ហាញថា កោះត្រល់ជារបស់កម្ពុជា។ ៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជា ឱ្យដោះលែង លោក កឹម សុខា ដើម្បីផ្សះផ្សារជាតិ។៤) ពលរដ្ឋខ្មែរក្រៅស្រុកនឹងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយអភិវឌ្ឍន៍គម្រោង CLV ប្រសិនបើរដ្ឋាភិបាលហ៊ានដកខ្លួនចេញ។៥) បទវិភាគ៖នៅតំបន់អាស៊ីអាគ្នេយ៌ប្រទេសមួយក្រោមឥទ្ធិពលចិនខ្លាំងហើយ២ទៀតក្រោមឥទិ្ធពលវៀតណាមផងចិនផង។

Ep 261ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែតប្រកាសបន្តកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ស្របពេល រដ្ឋាភិបាលលោក ប្រើប្រព័ន្ធតុលាការចាប់ខ្លួនអ្នកមានមតិផ្ទុយដាក់គុក។២) បណ្ឌិត សុខ ទូច ស្នើឱ្យរដ្ឋសភាជាតិរៀបចំច្បាប់ហាមឃាត់អ្នកនយោបាយមានសញ្ជាតិពីរមិនឱ្យធ្វើនយោបាយ។៣) លោក សម រង្ស៊ីអះអាងថា កម្ពុជាត្រូវតែផ្លាស់ប្តូររបបដឹកនាំត្រកូលហ៊ុន ដើម្បីកុំឱ្យ កើតមានអំពើឧក្រិដ្ឋ។៤) រដ្ឋាភិបាលចាប់ខ្លួនអ្នកដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ដោយសារតែពួកគេប្រើអាវុធជាតិផ្ទុះ។៥) រុស្ស៊ីគំរាមរដ្ឋការលោកបៃដិនពីភាពផុយស្រួយនៃការផ្ទះសង្រ្គាមលោកជាថ្មីតែលោកត្រាំថាបើលោកឈ្នះឆ្នោតគ្មានសង្រ្គាមអ្វីទាំងអស់។

Ep 260ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤
១. តុលាការបក្ស ប្រជាជនកម្ពុជា ចង់ចាប់ខ្លួនអ្នកនយោបាយខ្មែរ−អាមេរិកាំង ដោយមិនឲ្យដឹងមុន២. អ្នកសង្កេតការណ៍ថា របបគ្រប់គ្រងតវង្សត្រកូល ជារបបបំផ្លាញសង្គមជាតិ៣. មេបក្សជំទាស់ ចង់ឲ្យរាជរដ្ឋាភិបាលប្តឹងក្រុមហ៊ុនផលិតផែនទី បើបង្គោលព្រំដែនមិនខិតចូលដីខ្មែរ៤. តំណាងរាស្រ្តម្នាក់ ជំទាស់នឹងការស្នើតែងតាំងស្រ្តីកូនកាត់ ជាមន្រ្តីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំង៥. រដ្ឋមន្រ្តី កិច្ចការបរទេស នៃប្រទេសអ៊ុយក្រែន ស្នើសុំលាលែងពីតំណែង

Ep 259ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤
១. មន្រ្តីបក្សជំទាស់ បន្តនិយាយរឿងប្រើផែនទីខុស បណ្តាលឲ្យខ្មែរបាត់ទឹកបាត់ដី២. មន្រ្តីបក្ស សង្រ្គោះជាតិ ថ្លែងថា ប្រធានបក្សនេះ មិនមែនជាជនក្បត់ជាតិដូចការចោទប្រកាន់៣. តំណាងសហជីពការងារមួយរូប សង្ឃឹមថា តុលាការកំពូល នឹងផ្តល់យុត្តិធម៌ឲ្យខ្លួន៤. មានការចោទប្រកាន់ថា អង្គភាពកងទ័ពជាតិនៅយោធភូមិភាគខ្លះ បំប៉ោងចំនួនបើកប្រាក់ខែ៥. លោក ពូទីន ទៅដល់ប្រទេសម៉ុងហ្គោលី ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ស្នើឱ្យចាប់ខ្លួន

Ep 258ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤
១. បាតុកម្ម និង ប្រតិកម្មពីពលរដ្ឋខ្មែរនៅក្រៅស្រុក ចំពោះកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ២. ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និង ការពិនិត្យឃើញពីកែវភ្នែកជនបរទេស៣. បង្គោលព្រំដែនប្រទេសកម្ពុជា និង ប្រទេសយៀកណាម តាមការពិនិត្យពីមេដឹកនាំបក្សជំទាស់៤. ក្រសួង ការពារជាតិ ប្រកាសមិនឲ្យពលរដ្ឋសាមញ្ញ និង ជនបរទេស ប្រើឡានដាក់ផ្លាក ខ.ម៥. ពីរទសវត្សកន្លងមកនេះ មហាអំណាចពីរ ប្រកាន់របបកុម្មុយនិស្ត ជួយពង្រឹងរបបផ្តាច់ការជាមិត្ត

Ep 257ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
១. រាជរដ្ឋាភិបាលថា ពលរដ្ឋខ្មែរចូលបច្ច័យដល់ មូលនិធិធ្វើផ្លូវខ្សែក្រវាត់ព្រំដែន បាន១១លានដុល្លារ២. មន្រ្តីរាជរដ្ឋាភិបាល លួងចិត្តប្រជាពលរដ្ឋទទួលរងការប៉ះពាល់ដោយព្រែកជីក ហ៊្វូណន៣. បក្ស កម្លាំងជាតិ លើកពេលបើកសមាជបក្ស តាមបញ្ជាសាលាក្រុងភ្នំពេញ ព្រោះរឿងសន្តិសុខ៤. ប្រទេសពីរក្នុងសហគមន៍ អាស៊ាន រួមដៃគ្នាពង្រឹងកម្លាំងទប់ទល់រឿងជម្លោះក្នុងសមុទ្រចិនខាងត្បូង

Ep 256ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤
១. នាយក្រសួង បរិស្ថាន ព្រមានមន្រ្តីពុករលួយក្រោមបង្គាប់ឲ្យដកខ្លួន តែមិនឮថាផ្តន្ទាទោសតាមច្បាប់២. អ្នកតាមដានថា កិច្ចព្រមព្រៀង ស៊ីអិលវី ដាក់ខេត្តខ្មែរបួន ជាការសម្រេចដោយបុគ្គល មិនមែនបក្ស៣. លោកធុតង្គមួយរូបទៅមើលសព្រំដែន ត្រូវអ្នកជំនាញថា លោកអត់រៀនប្រវត្តិសាស្រ្តខ្មែរ៤. មេបក្សជំទាស់ ហៅរាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយត្រកូល ហ៊ុន ថារដ្ឋាភិបាលកញ្ជើធ្លុះ៥. ជនផ្ដាច់ការនៃប្រទេសវេណេហ្សុយអេឡាប្រឈមនឹងការចាប់ខ្លួនដោយអាជ្ញាធរសហរដ្ឋអាមេរិក

Ep 254ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤
១) អគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោក ម៉េង ហុង រងការចោទប្រកាន់ពីបទទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន។២) អាជ្ញាធរជាតិអប្សារា៖ ការអនុញ្ញាតឲ្យថតវីដេអូនៅប្រាសាទអង្គរវត្តតាមលំនាំ «Temple Run» គឺដើម្បីលើកស្ទួយតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។៣) ចលនាខ្មែរក្រៅស្រុក រួមគ្នាធ្វើកម្មវិធី The Voices Unleashed ដើម្បីជជែកសួរដេញដោល ជុំវិញគម្រោងអភិវឌ្្ឍន៍ត្រីកោណ។៤) លោក ហ៊ុន សែន៖ ខ្មែរគ្រប់មជ្ឈដ្ឋានគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈពលរដ្ឋខ្មែរជាប់បំណុលធនាគាររុំសួត។៥) អង្គការអន្តរជាតិពីរ ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមនុស្សចំនួន៩៤នាក់ជាបន្ទាន់ពាក់ព័ន្ធនឹងការរិះគន់លើគម្រោងCLV-DTA។៦) ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធថា អ្នកស្រី ពេជ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធនឹង អំពើឆបោករបស់លោក គុយ វ៉ាត ដាច់ខាត។ ៧) ក្រុងមូស្គូព្រមានទៅរកការផ្ទុះសង្រ្គាមលោកទី៣ខណៈលោកហ្សេឡេនស្គីត្រៀមបង្ហាញផែនការបញ្ជប់សង្រ្គាម។

Ep 253ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤
១) ក្រុមអ្នកវិភាគថា មូលនិធិកសាងផ្លូវក្រវាត់ព្រំដែនអាចជាផែនការមូលនិធិកសាងខ្សែក្រវាត់ការពារអំណាចរបស់ត្រកូលហ៊ុន។២) លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន យោគយល់ដល់រដ្ឋ ហើយរដ្ឋនឹងផ្ដល់សំណងទៅតាមតម្លៃទីផ្សារជាក់ស្តែង។៣) លោក ហ៊ុន សែន អំពាវនាវឱ្យ ពលរដ្ឋតាមដានអ្នកបាតុកម្មប្រឆាំងរដ្ឋាភិបាល តើពួកគេបានចូលរួមមូលនិធិកសាងដែរឬក៏អត់?៤) ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាចាត់ទុកទង្វើរបស់រដ្ឋាភិបាលកម្ពុជា ជាទង្វើរបស់ក្រុមឧទ្ទាមរំលោភច្បាប់។៥) ការវាយប្រហារដ៏ខ្លាំង២ថ្ងៃជាប់គ្នានេះលើក្រុងគៀវ តើរុស្ស៊ីបង្ខំឱ្យអ៊ុយក្រែនដកទ័ពចេញពីខេត្តKurskខាងក្នុងទឹកដីរុស្ស៊ីឬយ៉ាងណា?

Ep 252ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចូលរួមសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។២) ភរិយាតារាសំដែងលោក ស៊ុក សុភាថា ស្វាម៉ីរបស់ខ្លួនគ្មានដឹងពីប្រវត្តិសាស្ត្រជាតិឯង។៣) ក្រុមអ្នកវិភាគ ថា អ្នកស្រី ពេជ ចន្ទមុនី ភរិយាលោក ហ៊ុន ម៉ាណែត មានជាប់ពាក់ព័ន្ធអំពើឆបោកររបស់លោក គុយ វ៉ាត ដែលត្រូវតែស៊ើបអង្កេត។៤) លោក ស សុខា៖ កងកម្លាំងទប់ស្កាត់ដោយជោគជ័យចំពោះផែនការធ្វើកុបកម្ម ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសត្រៀមរៀបចំ បាតុកម្មម្ដងទៀត។ ៥) ក្រុមអ្នកតស៊ូមតិកម្ពុជា៖ ការសម្រេចដាក់ខេត្តខ្មែរក្នុងគម្រោងCLVរបស់លោក ហ៊ុន សែន គឺជាអំពើក្បត់ជាតិដែលត្រូវដាក់គុកមួយជីវិត។៦) អ៊ុក្រែនស្នើឥណ្ឌាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសន្តិភាពបញ្ចប់សង្រ្គាមខណៈរុស្ស៊ីបាញ់មីស៊ីលស្រោចលើក្រុងគៀវ។

Ep 251ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
១) អ្នកឃ្លាំមើលថា តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែតរយៈពេល១ឆ្នាំមកនេះ ជាតំណែងនាំឲ្យកម្ពុជាធ្លាក់ក្នុងវិបត្តិគ្រប់វិស័យ។២) បក្សកម្លាំងជាតិ ប្រកាសលើកពេលធ្វើសមាជវិសាមញ្ញទៅពេលក្រោយវិញ បន្ទាប់ពីរងការព្រមានរបស់សាលារាជធានីភ្នំពេញ។៣) អ្នកឃ្លាំមើលថា មេដឹកនាំដែលចោទប្រកាន់ក្រុមប្រឆាំងថា ប៉ុនប៉ងធ្វើបដិវត្តន៍ គឺដោយសារតែពួកគេភ័យព្រួយបាត់បង់អំណាច។៤) តើហេតុអ្វីគ្រាន់តែបាតុកម្មឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង អភិវឌ្ឍន៍ត្រីកោណត្រូវរងនូវការចោទប្រកាន់ថា ជាអំពើផ្តួលរំលំ រដ្ឋាភិបាល?៥) ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាសបិទសេវាផ្តល់ លិខិតឆ្លងដែនជូនពលរដ្ឋ និងពលករកម្ពុជាដែលកំពុង រស់នៅ សាធារណៈរដ្ឋកូរ៉េ។ ៦) ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ប្រគល់វត្ថុបូរាណចំនួន ៥៦រូប មកកម្ពុជាវិញ។៧) សម្ព័ន្ធភាពរុស្ស៊ីចែកផ្លូវគ្នាទៅជួបក្រុងមូស្គូមួយទៀតទៅក្រុង គៀវ ចំពេលអ៊ុយក្រែនវាយបំបែកព្រំដែនរុស្ស៊ី។

Ep 250មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
១) អ្នកឃ្លាំមើល ចាត់ទុកការលើកឡើង របស់លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជាសម្តីប្រជាភិថុតិក្រោមសេណារេយោរៀបចំរបស់បក្សកាន់អំណាច។២) សាលាក្រុងភ្នំពេញ ព្រមានថា ឱ្យគណបក្សកម្លាំងជាតិត្រូវតែទទូួលខុសត្រូវចំពោះមុខច្បាប់ បើនៅតែបន្តធ្វើសមាជនៅចុងខែសីហានេះ។៣)មេដឹកនាំយុវជន ក្នុងប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករខ្មែរផ្តល់ដំណឹងឱ្យខ្លួន បើមានការគម្រាមកំហែងពីមន្ត្រីស្ថានទូតខ្មែរ។៤) ប្អូនប្រុសរបស់អ្នកស្រី សែម សុផល ដែលជាសកម្មជនគណបក្សប្រជាធិតេយ្យមូលដ្ឋាន រិះគន់សមត្ថកិច្ច ដែលចាប់ខ្លួនបងស្រីរបស់ខ្លួនដោយមិនបានប្រាប់ដំណឹងដល់គ្រួសារ។៥) បក្សប្រជាធិបតេយ្យបើកសមាជជាតិកំណត់យុទ្ធសាស្ត្រ នយោបាយ ដើម្បីប្រព័ន្ធយុត្តិធម៌ និងប្រជាធិបតេយ្យ។

Ep 249មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
១) លោក សម រង្ស៊ី ចាត់ទុក ការបង្ខំកុមារតូចនៅតាមគ្រឹះស្ថានអប់រំឱ្យប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍ត្រីកោណ ជាអំពើរំលោភសិទ្ធិមនុស្ស។២) តំណាងរាស្ត្របក្សប្រឆាំងថា លោក ហ៊ុន សែន ចុះហត្ថលេខាកាត់ទឹកដីខ្មែរឱ្យវៀតណាមចំនួន៣ លើកធំៗក្នុងរយៈពេលជាង៤០ឆ្នាំ។៣) ក្រសួងព្រះបរមរាជវាំងបដិសេធ និងថ្កោលទោសទំព័រហ្វេកប៊ុកចំនួនពីរដែលធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី។៤) ក្រុមអ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋាភិបាលធ្វើសមាជជាតិដើម្បីដោះស្រាយភាពចម្រូងចម្រាសលើគម្រោងអភិវឌ្ឍន៍ត្រីកោណ។៥) ប្រជាបាតុករវេណេហ្សូអេឡាសច្ចាធ្វើការប្រឆាំងនឹងរបបជនផ្ដាច់ការម៉ាឌុយរ៉ូរហូតដល់ទីបញ្ចប់។

Ep 248មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
១. រដ្ឋអំណាចក្រុងភ្នំពេញប្រើល្បិចកលចាស់ ចាប់ក្រុមអ្នកជំទាស់នឹងខ្លួន ដូចឆ្នាំ១៩៧៩២. រាជរដ្ឋាភិបាល ថានឹងនាំយុវជនទៅធ្វើទស្សនកិច្ចនៅតំបន់ត្រីកោណបីប្រទេស៣. ពលរដ្ឋខ្មែរ−អាមេរិកាំងនៅរដ្ឋមួយចំនួន នាំគ្នាធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ៤. តើមេដឹកនាំជាន់ខ្ពស់បក្ស ប្រជាជនកម្ពុជា ដែលយៀកណាមលើកបន្តុប មានគំនិតខុសគ្នាឬទេ?៥. មេបក្សកុម្មុយនិស្តយៀកណាម ធ្វើទស្សនកិច្ចនៅប្រទេសចិនមុនគេ ក្រោយឡើងកាន់តំណែង

Ep 247មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
១. កងកម្លាំងសន្តិសុខប្រដាប់អាវុធ ចាប់មនុស្សបញ្ជូនទៅតុលាការ ព្រោះភ័យខ្លាចរួមដៃធ្វើបាតុកម្ម២. រដ្ឋអំណាចផ្តាច់ការផ្តាច់មុខ បង្កើនវិធីឈ្លបតាមដានពលរដ្ឋក្រែងធ្វើបាតុកម្ម ដូចសម័យខ្មែរក្រហម៣. គម្រាមពលរដ្ឋក្នុងស្រុកមិនអស់ចិត្ត ចង់គម្រាមពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទៀត៤. នាយករដ្ឋមន្រ្តីខ្មែរ រំពឹងថានាយករដ្ឋមន្រ្តីថ្មី កូនស្រីលោក ថាក់ស៊ិន ឈិនណាវ៉ាត្រ រក្សាមិត្តភាពល្អ៥. កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ទទួលបានសម្លេងលើសលប់ ឡើងជានាយករដ្ឋមន្រ្តីថ្មី ទី៣១

Ep 246មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
១. បញ្ញវន្តខ្មែរនៅក្រៅប្រទេស អំពាវនាវឲ្យកងទ័ពជាតិឈរខាងប្រជាពលរដ្ឋ កុំបាញ់សម្លាប់ពលរដ្ឋខ្មែរ២. នាយករដ្ឋមន្រ្តីស្នងត្រកូល ប្រកាសថាខ្លួនហ៊ានចុះចេញពីតំណែង បើធ្វើឲ្យខ្មែរបាត់បង់ដីខេត្តបួន៣. អ្នកជំនាញ៖ ថាបើរដ្ឋអំណាចដោះស្រាយរឿងជនអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាត្រីកោណក៏ចប់ដែរ៤. នាយករដ្ឋមន្រ្តីថ្មី ប្រកាសថា នឹងមិនបន្តអាជ្ញាប័ណ្ណល្បែងផ្សងសំណាងទៀតទេ បើអស់សុពលភាព៥. កងទ័ពអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីវិញដល់ថ្ងៃទី១០ហើយៗនឹងបន្តរុលចូលទៅមុខទៀត

Ep 245មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤
១. ក្នុងរបបផ្តាច់ការផ្តាច់មុខ គំនិតអ្នកដឹកនាំដូចគ្នា ទោះអ្នកនោះរៀនសូត្រនៅបស្ចិមប្រទេសក៏ដោយ២. ក្រសួង យុត្តិធម៌ បន្ទរតាមមេដឹកនាំ យកច្បាប់ទៅគម្រាមពលរដ្ឋក្នុងការសម្តែងមតិដោយសន្តិវិធី៣. ព្រះរាជាខ្មែរយាងទៅស្រុកចិន ប្រគល់ភារកិច្ចឲ្យប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី៤. ក្រសួង មហាផ្ទៃ ហាមមិនឲ្យរថយន្តទំនិញធុនធំធ្វើចរាចរណ៍ក្នុងរាជធានី ក្នុងទិវាបុណ្យជាតិធំៗ៥. តុលាការធម្មនុញ្ញថៃ ដកតំណែងនាយករដ្ឋមន្រ្តី; មានសេចក្តីរាយការណ៍ថា មេរដ្ឋប្រហារភូមា ជាប់ឃុំ

Ep 244មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤
១. អ្នកវិភាគថា ប្រមាណកន្លះសតវត្សរ៍ទៅមុខយ៉ាងយូរ យៀកណាមនឹងគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង២. ពលរដ្ឋ និង អ្នកវិភាគ ស្នើសុំឲ្យកងទ័ពជាតិស្តាប់ប្រជាពលរដ្ឋ ជាងស្តាប់មេដឹកនាំបំផ្លាញជាតិ៣. មេបក្សប្រឆាំងចង់ឲ្យកងទ័ពយកគំរូតាមប្រទេសបង់ក្លាដេស លោក ហ៊ុន សែន ព្រមានសម្លាប់រង្គាល៤. នាយករដ្ឋមន្រ្តីថ្មី ថា ក្រុមហ៊ុនចិនប្រមាណ១០ ចាប់អារម្មណ៍រឿងដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា៥. ពិភពលោក បិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង

Ep 243មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
១. ពលរដ្ឋខ្មែរនៅបរទេស ធ្វើបាតុកម្មប្រឆាំងនឹងផែនការរាជរដ្ឋាភិបាល ដាក់ទឹកដីរកស៊ីចូលគ្នា២. មន្រ្តីបក្សជំទាស់ រំឭកថា លោក ហ៊ុន សែន ជាមេដឹកនាំខ្មែរតែមួយគាត់ ដែលចែកទឹកដីឲ្យបរទេស៣. រដ្ឋអំណាចក្រុងភ្នំពេញ បណ្តេញជនជាតិយៀកណាមលួចបើកល្បែងខុសច្បាប់ ទៅស្រុកវិញ៤. បក្សនយោបាយមួយ ថានឹងបើកសមាជបក្ស ខណៈមេបក្សរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ៥. អង្គការសហប្រជាជាតិ សម្តែងក្តីបារម្ភចំពោះ ការរំលាយបក្សនយោបាយនៅរាជាណាចក្រថៃឡង់ដ៍ ៦. ការបោះឆ្នោតក្នុងរបបផ្តាច់ការ បក្សប្រឆាំងគ្មានឱកាសឈ្នះឡើយ

Ep 242មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤
១. មេបក្សជំទាស់នៅបរទេស ឲ្យពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ គិតដូចពលរដ្ឋបង់ក្លាដេស២. ចលនាយុវជន ប្រៀបធៀបពលរដ្ឋខ្មែរ និង ពលរដ្ឋបង់ក្លាដេស ដែលគ្មានសាសន៍ណាបំពានទឹកដី៣. អំពីព្រំដែនប្រទេសកម្ពុជា និង ប្រទេសយៀកណាម ដែលហៅថា បូរណភាពទឹកដី៤. លោក ថាច់ សេដ្ឋា ដែលមានទោសដោយជាប់ចោទរឿងបំផុសបំផុល និង រឿងជំពាក់ប្រាក់

Ep 241មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤
១. អ្នកនយោបាយជំទាស់ថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ស្មើនឹងឲ្យដីទៅប្រទេសយៀកណាម២. អ្នកវិភាគនិយាយថា ពលរដ្ឋខ្មែរគួរយកគំរូពលរដ្ឋប្រទេស បង់ក្លាដែស បើមិនពេញចិត្តមេដឹកនាំ៣. នាយករដ្ឋមន្រ្តីកូនស្នងត្រកូលថា ប្រទេសជាតិនឹងមិនរីកចម្រើនទេ បើពុំមានធនធានមនុស្ស៤. របបស្នងត្រកូល៖ មេកងរាជអាវុធហត្ថ រីករាយកូនឡើងជាមេកងរាជអាវុធហត្ថខេត្តសៀមរាប៥. ជនផ្ដាច់ការចុងក្រោយនៃប្រទេសបង់ក្លាដេស ត្រូវប្រជាជនទាញទម្លាក់ពីអំណាច

Ep 240មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤
១. នាយករដ្ឋមន្រ្តី កូន ពោលថា៖ ពេលខ្មែរសង្ស័យគ្នា ជារឿងគ្រោះថ្នាក់ធំដល់បែកបាក់សាមគ្គីជាតិ២. ពលរដ្ឋខ្មែរជាតិនិយមទូទៅ ឃើញរឿងបែកសាមគ្គីជាតិខ្មែរ បង្កដោយបក្សកាន់អំណាច៣. តុលាការកំពូលក្រុងភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំពីសកម្មជនបម្រើប្រយោជន៍សាធារណៈ៤. ក្រសួង ព័ត៌មាន ចេញបញ្ញត្តិសម្រាប់អ្នកសារព័ត៌មាន ហៅថា ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន៥. ស្ថាប័នទទួលខុសត្រូវលើពលករចំណាកស្រុក ជួយពលករខ្មែរជាង១០០នាក់ចេញពី អារ៉ាប៊ីសាវអ៊ូឌីត៦. តុលាការធម្មនុញ្ញថៃ សម្រេចរំលាយគណបក្សចម្រើននិយម បក្ស កាវក្លៃ Move Forward Party

Ep 239មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤
១) កម្ពុជាបន្តដាំក្បាលធ្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាន ២ឆ្នាំជាប់ៗ ពីលេខ១៤២ មកលេខ១៥១។២) អ្នកវិភាគ៖ គម្រោងវិនិយោគក្នុងតំបន់ត្រីកោណជាង១០០គម្រោងដែលជួយបង្កើតការងារឱ្យពលរដ្ឋជាង១៦ម៉ឺននាក់ គឺសម្រាប់តែពលរដ្ឋវៀតណាម។៣) លោក ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍន៍ប្រទេសមិនអាចអនុវត្តតែម្នាក់ឯងបានទេ បើទោះដឹងថាដៃគូរបស់ខ្លួនមិនស្មោះត្រង់ក៏ដោយ។៤) លោក ហ៊ុន ម៉ាណែត ចង់ឱ្យអ្នកវិនិយោគខ្មែរទៅអភិវឌ្ឍនៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដើម្បីបង្ហាញថាខ្មែរនឹងមិនបាត់បង់ទឹកដីទៅឲ្យនរណា។៥) មេដឹកនាំបក្សប្រឆាំងនៅវេណេហ្សូអេឡាទទូចដល់កងកងទ័ពនិងប៉ូលិសបោះបង់ចោលជនផ្ដាច់ការម៉ាឌុយរ៉ូ។

Ep 238មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
១) សកម្មជនមាតាធម្មជាតិស្នើឲ្យ លោក អ៊ាង សុផល្លែត ទៅបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកបរិស្ថានសិន មុននឹងមករិះគន់ពួកគេ។២) លោក ហ៊ុន ម៉ាណែតថា បើខ្មែរបាត់បង់សាមគ្គីភាព ខ្មែរនឹងវិនាសអន្តរាយ ប៉ុន្តែអ្នករិះគន់ថា បើចង់សាមគ្គីភាពជាតិ លុះត្រាតែមានការស្តារប្រជាធិបតេយ្យ និងដោះលែងរាល់អ្នកទោស នយោបាយ។៣) លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន កំពុងកាត់ទឹកដីខ្មែរ ដូចនំខេកលក់ឱ្យវៀតណាម និងចិន។៤) មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលថា លោក ហ៊ុន ម៉ាណែត ចាត់ទុកក្រុមកូដករណាហ្កាវើលដ៍ ជាកូដករស៊ីឈ្នួលធ្វើកូដកម្ម ដូចលោក ហ៊ុន សែន។៥) ប្រជាជនបង់ក្លាដេសទំលាក់ជនផ្ដាច់ការបានហើយ ខណៈប្រជាជនវេណេហ្សូអេឡាក៏កំពុងទាញទំលាក់ជនផ្ដាច់ការដែរ។

Ep 237មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤
១) ក្រុមអ្នកឃ្លាំមើល៖ លោក ហ៊ុន ម៉ាណែត គួរបញ្ឈប់ការចាប់ខ្លួនតែពលរដ្ឋដែលរាយការណ៍ពីការរំលោភបំពានទឹកដី។២) អាជ្ញាធរជាតិអប្សរាត្រៀមខ្លួនក្នុងការសហការជាមួយអង្គការយូណេស្កូបើសិនចង់មកពិនិត្យតំបន់អង្គរ។៣) លោក ស សុខា ប្រកាសអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំបន្តទៀត ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា។៤) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យ រដ្ឋាភិបាលអភិវឌ្ឍន៍ខេត្តទាំង៤ ក្នុងតំបន់ត្រីកោណដោយខ្លួនឯង។៥) បដិវត្តន៍របស់ប្រជាជនកំពុងផ្ទុះយ៉ាងខ្លាំងនៅវេណេហ្សូអេឡាទាញទំលាក់ជនផ្ដាច់ការMaduroពីអំណាច។

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤
១) ក្រុមអ្នកឃ្លាំមើល៖ លោក ហ៊ុន ម៉ាណែត គួរបញ្ឈប់ការចាប់ខ្លួនតែពលរដ្ឋដែលរាយការណ៍ពីការរំលោភបំពានទឹកដី។២) អាជ្ញាធរជាតិអប្សរាត្រៀមខ្លួនក្នុងការសហការជាមួយអង្គការយូណេស្កូបើសិនចង់មកពិនិត្យតំបន់អង្គរ។៣) លោក ស សុខា ប្រកាសអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំបន្តទៀត ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា។៤) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យ រដ្ឋាភិបាលអភិវឌ្ឍន៍ខេត្តទាំង៤ ក្នុងតំបន់ត្រីកោណដោយខ្លួនឯង។៥) បដិវត្តន៍របស់ប្រជាជនកំពុងផ្ទុះយ៉ាងខ្លាំងនៅវេណេហ្សូអេឡាទាញទំលាក់ជនផ្ដាច់ការMaduroពីអំណាច។

Ep 236មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤
១) អគ្គស្នងការនគរបាលជាតិ៖ សកម្មភាពតវ៉ារបស់ពលរដ្ឋពាក់ព័ន្ធនឹងរឿងដីធ្លី ឬបញ្ហាអយុត្តិធម៌សង្គម មានការញុះញង់ ពីក្រុមប្រឆាំង។២) ប្រធានចលនាយុវជនសង្គ្រោះជាតិកូរ៉េខាងត្បូង ប្រកាសធ្វើមហាបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍។៣) អ្នករិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍ត្រូវចាប់ខ្លួន ខណៈអ្នករិះគន់កិច្ចព្រមព្រៀងជនជាតិវៀតណាមភាគតិច ដេហ្ការួចខ្លួន។៤) តុលាការក្រោមបញ្ជាគ្រួសារត្រកូលហ៊ុនរឹបអូសដីធ្លីមេដឹកនាំបក្សភ្លើងទៀនលោក ទាវ វណ្ណុល ខណៈសមាជិកបក្សជំទាស់ ៥រូប ត្រូវបានជាប់ឃុំខ្លួន។៥) មេដឹកនាំហាម៉ាសត្រូវបានសម្លាប់នៅក្នុងទឹកដីអ៊ីរ៉ង់បង្កឱ្យមានការព្រួយបារម្ភពីសង្រ្គាមធំនៅមជ្ឈឹមបូព៌ា។

Ep 235មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
១) តំណាងរាស្ត្របក្សប្រឆាំងថា លោក ហ៊ុន សែន ប្រើព្រឹត្តការណ៍ធ្លាក់យន្តហោះ បំភាន់ពលរដ្ឋពីការរិះគន់ជុំវិញតំបន់ត្រីកោណ។២) កម្ពុជានឹងមានវាសនាដូចប្រទេសឡាវ បើមេដឹកនាំខ្មែរ សហការជាមួយវៀតណាមលើគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV)។៣) ឡាវ ស្នើឱ្យកម្ពុជាបន្តជួបគ្នារវាងកងទ័ពឡាវ កម្ពុជា និងវៀតណាម រៀងរាល់ឆ្នាំ ដើម្បីពិនិត្យ និងបោះបង្គោលព្រំដែនរួមគ្នាដែលនៅសល់៤) អ្នកជំនាញខាងអភិបាលកិច្ច៖ ក្នុងក្រសួងស្ថានប័នរដ្ឋតម្រូវមានការបង់លុយឱ្យភ្នាក់ងារឯកជនសម្រាប់រត់ការបំពេញឯកសារ៥) សាលាឧទ្ធរណ៍ក្រោមបញ្ជាគ្រួសារត្រកូលហ៊ុនសម្រេចឱ្យសកម្មជនបក្ស ប្រឆាំងជាប់ពន្ធនាគារ ៥ឆ្នាំ។៦) សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនអគ្គនាយករងពន្ធនាគារលោក ព្រុំ ចាន់នី ពីបទក្លែងបន្លំឯកសារពេទ្យជួយទណ្ឌិត។៧) ប្រទេសវេណេហ្សូអេឡាកំពុងធ្លាក់ក្នុងអំពើកុប្បកម្មក្រោមកំដៅប្រឆាំងលទ្ធផលបោះឆ្នោត។

Ep 234មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
១) អ្នកសង្កេតការណ៍៖ វិធានការក្រសួងមហាផ្ទៃក្នុងការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនៅមានចន្លោះប្រហោង។២) ក្រុមអ្នកឃ្លាំមើល៖ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យវៀតណាមក្នុងតំបន់ត្រីកោណសម្រាប់រយៈពេល៩៩ឆ្នាំ គឺជាការកាត់ទឹកដីឲ្យបរទេសជិតខាង។៣) ពលរដ្ឋរិះគន់អាជ្ញាធរអប្សរាកាប់ឈើធំៗជាប់ក្លោងទ្វារទន្លេអុំតំបន់អង្គរថាជាការបំផ្លាញដើមឈើដូតាន។ ៤) ពលរដ្ឋអំពាវនាវឱ្យ លោក ហ៊ុន សែន អនុវត្តច្បាប់អន្តោប្រវេសន៍លើពលរដ្ឋវៀតណាម មុននឹងសម្រេចដាក់ខេត្តខ្មែរក្នុងតំបន់ត្រីកោណ។៥) មេដឹកនាំផ្ដាច់ការ Maduro នៅវេណេហ្សូអេឡាទទួលជ័យជម្នះតែបក្សប្រឆាំងប្រកាសទាត់ចោលលទ្ធផលបោះឆ្នោត។

Ep 233មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
១) អង្គការ Save Cambodia និងអង្គការក្រៅស្រុកផ្សេងទៀតបាននាំគ្នាចេញធ្វើបាតុកម្មទាមទារឲ្យអង្គការយូណេស្កូ ឱ្យបញ្ឈប់ការសមគំនិតជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តេញពលរដ្ឋចេញពីតំបន់រមណីដ្ឋានអង្គរ។២) អ្នកតាមដានស្ថានការណ៍នយោបាយ ត្អូញត្អែរថា តុលាការកម្ពុជាកំពុងត្រូវបានប្រើប្រាស់ក្នុងនិន្នការនយោបាយ ជាជាងការរក្សាលំនឹងយុត្តិធម៌សង្គម និងនីតិរដ្ឋ។៣) អ្នកវិភាគបារម្ភថា លោក ហ៊ុន សែន ដាក់ប្រទេសកម្ពុជាទាំងមូល ក្នុងគម្រោងត្រីកោណអភិវឌ្ឍន៍ តាមសំណើរវៀតណាម ជាថ្នូរឲ្យរដ្ឋការក្រុងហាណូយជួយការពារអំណាចត្រកូលហ៊ុន។៤) គណៈកម្មាធិការសិទ្ធិមនុស្ស ចាត់ទុក ក្តីបារម្ភរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពីសិទ្ធិមនុស្សនៅកម្ពុជា ថាមានលក្ខណៈបុរេវិនិច្ឆ័យ។៥) វិមានក្រឹមឡាំងថារុស្ស៊ីបើកចំហការចរចាតែបានចោទសួរថាតើលោកហ្សេឡេនស្គីនៅមានភាពស្របច្បាប់ជាប្រធានាធិបតីអ៊ុយ ក្រែន ឬទេ។

Ep 232មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
១) សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យ ប្រធានបក្សភ្លើងទៀនបង់លុយ ១លាន៥សេនដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជាពីបទ បរិហារកេរ្តិ៍។២) អ្នកសង្កេតការណ៍ អំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួនជុំវិញការធ្វើអត្ថាធិប្បាយតំបន់ត្រីកោណអភិវឌ្ឍន៍ជាបន្ទាន់ និងឥតលក្ខខណ្ឌ។៣) អ្នកឃ្លាំំមើលព្រមានថា តំបន់ត្រីកោណអភិវឌ្ឍន៍នឹងធ្វើឱ្យកម្ពុជាបាត់ទឹកដីទៅប្រទេសវៀតណាមខ្លាំងជាងសម័យព្រះបាទជ័យជេដ្ឋាទី២ទៀត។៤) អ្នកវិភាគ លើកឡើងថា លោក ហ៊ុន សែន នៅតែជាឧបករណ៍របស់វៀតណាមសម្រាប់ប្រើប្រាស់ដ៏មានប្រសិទ្ធិភាព។៥) វៀតណាមកំពុងឈានដល់ការទិញយន្តហោះដឹកជញ្ជូនយោធា C-130 ខ្នាតធំបំផុតពីសហរដ្ឋអាមេរិក។

Ep 231មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
១) មន្ត្រីបក្សសង្គោះជាតិ ថា រដ្ឋាភិបាលខ្មែរកំណត់បែងចែកការងារសម្រាប់ពលរដ្ឋខ្លួនឯងដោយការរើសអើង ស្រដៀងគ្នានឹងរដ្ឋាភិបាលបង់ក្លាដែស។២) មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង ទាមទារឱ្យ អ្នកស្រាវជ្រាវ សេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបណ្ឌិត គី សេរីវឌ្ឍន៍ ចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈ។៣) សាធារណជន និងអ្នកប្រើបណ្ដាញសង្គមប្រកាសមិនគាំទ្រការដាក់បញ្ចូលខេត្ត៤របស់កម្ពុជាជាមួយវៀតណាម និងឡាវ នោះទេ។៤) តុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ ស៊្រុន ស៊្រន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។៥) ការស្ទង់មតិ៖អ្នកស្រី Kamala Harris នាំមុខលោកដូណាល់ត្រាំជាលើកដំបូងក្រោយពីលោកបៃដិនដកខ្លួនពីបេក្ខជនប្រធានាធិបតី។

Ep 230មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤
១) ប្រធានស្តីទីគណបក្សកម្លាំងជាតិស្នើឱ្យ លោក ហ៊ុន ម៉ាណែត ដោះលែង ប្រធានបក្សរបស់ខ្លួនដើម្បីផ្សះផ្សានយោបាយផ្ទៃក្នុងជាតិ។២) អង្គការសង្គ្រោះកម្ពុជាអះអាងថា រដ្ឋាភិបាលកំពុងរៀបចំឯកសារកុហកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកជុំវិញការបណ្តេញពលរដ្ឋដោយបង្ខំនៅតំបន់មណីដ្ឋានអង្គរ។៣) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ ហ៊ុន ម៉ាណែត លុបបំបាត់បនល្បែងខុសច្បាប់ឱ្យអស់នៅទូទាំងប្រទេស ជាជាងការហាមឃាត់មិនឱ្យមានការស៊ីណូត្រឹមតែខេត្តកែប និងខេត្តកំពត។៤) លោក ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួន លោក ស៊្រុន ស្រ៊ន និងមនុស្ស២នាក់ផ្សេង បន្ទាប់ពីពួកគេបកស្រាយករណីតំបន់អភិវឌ្ឍន៍រួមគ្នា កម្ពុជា ឡាវ និងវៀតណាម (CLV)។៥) នាយករដ្ឋមន្ត្រីបង់ក្លាដេសចោទក្រុមបក្សប្រឆាំងថាជាអ្នកនៅពីក្រោយ កុប្បកម្មខណៈបាតុករស្លាប់កើនឡើងជាង១៥០នាក់។

Ep 229មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤
១) អង្គការឃ្លាំមើលសេរីភាពពិភពលោករកឃើញថា ឆ្នាំ២០២៤នេះ កម្ពុជា ធ្លាក់ក្បែរបាតរាងជាមួយប្រទេសកុម្មុយនីស្តផ្តាច់ការខាងគាបសង្កត់សេរីភាពនយោបាយរបស់ពលរដ្ឋ។ ២) ក្រុមអ្នកសង្កេតការណ៍អះអាងថា ការផាត់ចោលយុវជនចេញពី កិច្ចការនយោបាយ គឺជាគំនិតខុសឆ្គង។៣) មនុស្សជំនិតរបស់ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានទម្លាយថា លោក ហង្ស រ៉ាវី ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។៤) ការប្រកាសដាក់លក់ សញ្ជាតិខ្មែរ លើផ្ទាំងប៉ាណូភាសាចិនជាសាធារណៈក្នុងប្រទេសថៃ កំពុងបង្កការភ្ញាក់ផ្អើលពេញទីក្រុងបាងកក។៥) លោកបៃដិនសម្រេចដកខ្លួនពីការប្រកួតការបោះឆ្នោតប្រធានាធិបតីខណៈលោកត្រាំថាលោកនឹងផ្ដួលអ្នកស្រី Harris ងាយបំផុត។៦) ចលនានិស្សិតបង់ក្លាដេសនៅតែបន្តតវ៉ាឱ្យរដ្ឋាភិបាលលើកបម្រាមគោចរទោះជាតុលាការជួយរកដំណោះស្រាយបានហើយក៏ដោយ។

Ep 228មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤
១) លោក ស សុខា ស្នើឲ្យរដ្ឋបាលរាជធានីខេត្តនិមួយៗ បង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។២) ក្រុមអ្នកឃ្លាំមើល៖ ប្រទេសកម្ពុជាប្រឈមនឹងការបាត់បង់សេរីភាពសារព័ត៌មានធ្ងន់ធ្ងរក្រោមយុទ្ធនាការបក្សកាន់អំណាច។៣) អ្នកសង្កេតការណ៍ អំពាវនាវឱ្យ រដ្ឋាភិបាលស៊ើបអង្កេតលោក ហ៊ុន តូ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធការបោកប្រាស់តាមអនឡាញ។៤) ក្រុមអ្នកឃ្លាំមើល៖ បើលោក ហ៊ុន សែន នៅបន្តធ្វើតាមការស្នើរសុំរបស់វៀតណាម នឹងជាប់ឈ្មោះជាជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រខ្មែរ។៥) តុលាការុស្ស៊ីចេញដីកាចាប់ខ្លួនស្ត្រីមេម៉ាយលោក Alexei Navalnyមេបក្សប្រឆាំងដែលត្រូវធ្វើឃាតក្នុងពន្ធនាគារ។

Ep 227មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
១) ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុកថា គណបក្សប្រជាជនកម្ពុជា ប្រឈមនឹងការរំលាយតាមផ្លូវច្បាប់។២) មន្រ្តីយោធាមួយរូបទម្លាយថា លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យមន្ត្រីក្នុងជួរកងទ័ពបង្កើត ក្រុមប្រតិកម្មវាយបក លើសារព័ត៌មានឯករាជនៅក្រៅប្រទេស។ ៣) កម្ពុជាច្រានចោលការលើកឡើងរបស់UN ពាក់ព័ន្ធការកាត់ទោសសកម្មជនបរិស្ថានថាជាការមាក់ងាយដល់នីតិរដ្ឋនៅកម្ពុជា។៤) មន្ត្រីព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ការបាត់បង់ភ្ញៀវទេសចរបណ្តាលមកពីមន្ត្រីខាងវិស័យទេសចរណ៍មិនចេះដឹកនាំ និងមានអត្តចរិតអន់។៥) ក្រុមNATOប្រកាសការបញ្ជូនយន្តហោះចម្បាំង F-16ទៅឱ្យ អ៊ុយ ក្រែនតើ F-16អាចរុញរុស្ស៊ីថប់ថយការវាយលុកឬទេ?

Ep 226មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤
១. យុត្តិធម៌ចំពោះជនរងគ្រោះខ្មែរ ឆ្ងាយដាច់សង្វែងដូចជើងមេឃ ៨ឆ្នាំក្រោយឃាតកម្ម លោក កែម ឡី២. មេដឹកនាំយៀកណាម ស្នើឲ្យមេដឹកនាំខ្មែរមើលខុសត្រូវជនជាតិគេ បញ្ជាក់ថា ហាណូយជាបងធំ៣. ខ្មែរក្រោមស្នើព្រះរាជា និង នាយករដ្ឋមន្រ្តីខ្មែរ បង្ហាញមេដឹកនាំយៀកណាមអំពីស្ថានភាពខ្មែរក្រោម៤. មូលហេតុនាំឲ្យទេសចរធ្លាក់ចុះចំនួន ក្រោយពីស្ថាបអាកាសយានដ្ឋានអន្តរជាតិទំនើបៗ៥. លោក បៃដិន ជឿថាអ៊ុយក្រែន អាចបញ្ឈប់លោកពូទីន ខណៈ NATO បញ្ជូនខែលការពារដែនអាកាស

Ep 225មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤
១) អ្នកឃ្លាំមើលសង្គមព្រួយបារម្ភពីការផ្ទុះឡើងនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។២) ព្រះមហាក្សត្រ អំពាវនាវឱ្យពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមថែរក្សា ការពារ និងដាំដើមឈើ ស្របពេលដែលព្រៃឈើបានបាត់បង់ជាង១សែន ហិកតា។៣) អ្នកឃ្លាំមើលសង្គម ស្នើឲ្យខេត្តទាំងអស់យកតម្រាប់តាមខេត្តតាកែវ ទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទីសាធារណៈ។៤) អ្នកស្រី ហ៊ុន ស៊ីណាត ប្រកាសឈប់រិះគន់មន្ត្រីពុករលួយ ដើម្បីកុំឲ្យលោក ហ៊ុន ម៉ាណែត មិនសប្បាយចិត្ត។៥) ប្រទេសសម្ព័ន្ធភាពនឹងរុស្ស៊ីអំពាវនាវមហាអំណាចនៅលើពិភពលោកជួយរុស្ស៊ី និងអ៊ុយក្រែនចរចាឡើងវិញ។

Ep 224មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤
១. គ្រឿងញៀន២០គ.ក្រ ឡើងបញ្រ្ចាសទន្លេមេគង្គមកប្រទេសកម្ពុជា មន្រ្តីជាន់ខ្ពស់ឲ្យរកមុខមន្រ្តីជាន់ទាប២. ព្រះរាជាណាចក្រ កម្ពុជា ល្បីឈ្មោះឆ្នាំ២០២៤ មានប្រជុំបនល្បែងច្រើនជាងគេលើពិភពលោក៣. ប្រទេសកម្ពុជា អច្ឆរិយៈ មានភ្ញៀវទេសចរតិចជាងគេក្នុងចំណោមប្រទេសក្នុងសហគមន៍អាស៊ាន៤. ឃាតកម្មយកជីវិតបណ្ឌិត កែម ឡី មានរយៈពេល៨ឆ្នាំនៅថ្ងៃទី១០ កក្កដា ប៉ុន្តែរកយុត្តិធម៌មិនទាន់បាន៥. ទស្សនៈនយោបាយប្រកាន់ស្តាំជ្រុល ផ្តល់ជោគជ័យដល់ទស្សនៈប្រកាន់ឆ្វេងជ្រុលនៅប្រទេសបារាំង

Ep 223មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤
១) មន្ត្រីក្រសួងសទេសចរណ៍ ស្នើឱ្យលោក ហ៊ុន ម៉ាណែត ដកលោក សុខ សូកេន ចេញពីតំណែងព្រោះគ្មានសមត្ថភាពដឹកនាំ។២) កម្ពុជាឈរកំពូលតារាងជាប្រទេសសម្បូឧក្រិដ្ឋកម្មខ្លាំងជាងគេបំផុតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។៣) កម្ពុជានឹងទទួលបន្ទាត់ខ្មៅចំនួនពីរ ពីអង្គការពលកម្មអន្តរជាតិ បើរដ្ឋាភិបាលនៅតែបន្តចាប់ខ្លួនសហជីពដោយបំពានច្បាប់។៤) អង្គការសង្គមស៊ីវិលជាង ៥០ ស្ថាប័នថាការផ្តន្ទាទោសលើសកម្មជន ចលនាមាតា ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់សម្រាប់ជាតិ។៥) លោកបៃដិននៅតែព្យាយាមប្រជែងនឹងព្រហ្មលិខិតពុះពារអាយុកាលនិងសុខភាពរបស់លោក។

Ep 222មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤
១) ប្រទេសលោកសេរី និងអង្គការអន្តរជាតិធំៗថ្កោសចំពោះការកាត់ទោសនិងចាប់ ខ្លួនសកម្មជនបរិស្ថានទាំងកំរោល។២) ក្រសួងការពារជាតិកម្ពុជា៖ ការចុះផ្សាយអំពីវត្តមាននាវាយោធាចិន ប្រចាំការនៅមូលដ្ឋានជើងទឹករាមថាជារឿងមិនពិត។៣) អង្គការសង់ត្រាល់ នឹងផ្តល់ព័ត៌មាន ស្តីពីកុងធានាគាប្រត្តិបត្តិការងារ ឱ្យក្រសួងមហាផ្ទៃតាមការស្នើសុំ។៤) លោកស្រី ហ៊ុន ស៊ីណាត ចោទ មន្ត្រីក្រោមឱវាទលោក ហ៊ុន ម៉ាណែតថា សុទ្ធតែជាមន្ត្រីពុករលួយ។៥) មេដឹកនាំហុងគ្រីដែលទើបជាន់ដីអ៊ុយក្រែនស្នើលោកហ្សេឡេនស្គីទទួលយកបទឈប់បាញ់ពីរុស្ស៊ី។

Ep 221មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤
១) លោក ជួង ជូងី ចូលរួមជីវភាពនយោបាយជាមួយគណបក្ស កម្លាំងជាតិ ដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។២) ក្រុមអ្នកសង្កេតការណ៍៖ អ្នកទោសមនសិការមិនទទួលបានការព្យាបាលដូចអ្នកទោសដែលជាក្រុមឧកញ៉ា និងអ្នកមានលុយ។៣) Human Rights Watch អំពាវនាវ ទៅកាន់ដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ជួយជម្រុញឱ្យ រដ្ឋាភិបាលលុបចោលសាលក្រមកាត់ទោសយុវជនចលនាមាតាធម្មជាតិ។៤) លោក មុត ចន្ថា៖ មនុស្សដែលក្បត់ជាតិ ពិតប្រាកដ គឺជាអ្នកដែលកំពុងធ្វើទុក្ខបុកម្នេញលើលោកកឹម សុខា។៥) តុលាការកំពូលសម្រេចថាលោកដូណាល់នៅតែមានអភ័យឯកសិទ្ធតែលោកបៃដិនថាអាមេរិកគ្មានស្ដេចឡើយ។

Ep 220មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបង្ក្រាបបទល្មើសក្នុងបឹងទន្លេសាបនៅរដូវបិទនេសាទឱ្យម៉ឺងម៉ាត់។២) ក្រុមអ្នកសង្កេតការណ៍៖ ចំណាត់ការក្រសួងមហា ផ្ទៃលើអង្គការ សង់ត្រាល់ គឺបោសសំអាតអង្គការក្រៅរដ្ឋាភិបាលឯករាជ។៣) ក្រុមអ្នកឃ្លាំមើល៖ កម្មវិធី Cool App ត្រូវបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់ ក្នុងការធានាឯកជនភាព។៤) អង្គការលីកាដូ៖ ពន្ធនាគារជាច្រើននៅកម្ពុជា បង្កើតឡើងដើម្បីបំបាក់ស្មារតីជនជាប់ឃុំ។៥) ការបោះឆ្នោតនៅអាមេរិក៖ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅអាណត្តិថ្មីនេះបេក្ខជនសុទ្ធតែមានវ័យចាស់ទៅហើយ។

Ep 219មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
១) លោក ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ឧត្តមគតិឈរនៅខាងប្រជាជនខណះលោកសម រង្ស៊ីថាបក្សដែលយួនបង្កើតដើម្បីត្រួតត្រាទឹកដីខ្មែរ។២) លោក ហ៊ុន សែន បញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់រំលាយបក្សនយោបាយដែលទាក់ទងនឹងដ្ឋាភិបាលនិរទេសរបស់ក្រុមប្រឆាំង។៣) អ្នកតាមដានស្ថានការណ៍កម្ពុជា ចាត់ទុក ការបន្ថែមបទចោទលើឃាតក ស្រី ស៊ីណា គ្រាន់តែដើម្បីបន្សាបកំហឹងមហាជន។៤) អង្គការសង្គមស៊ីវិលជិត៥០ស្ថាប័នស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់។៥) ព្រឹទ្ធាចារ្យចាប៉ីដងវែងប្រចាំប្រទេសកម្ពុជា លោកតា គង់ ណៃ ទទួលអនិច្ចកម្មដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។៦) សំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែននៅតែក្លាយជាសមរភូមិការទូតដ៏ក្ដៅគគុក។

Ep 218មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
១) កូនស្រីច្បងមេដឹកនាំបក្សប្រឆាំងសុំឱ្យ លោក កឹម សុខា តស៊ូបន្តទៀតអត់ធ្មត់ ដើម្បីជាតិ និងពលរដ្ឋនៅថ្ងៃខួបកំណើតអាយុ៧២ឆ្នាំ។២) តើកម្ពុជាធ្វើបែបណាខ្លះដើម្បីកែលម្អការ វាយតម្លៃគម្រោងរោងចក្រកាន់តែប្រសើរ ចំពោះសេរីភាពសហជីព?៣) អ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់រដ្ឋសភា ដែលប្រកាសគាំទ្រតាមលោក ហ៊ុន សែន ជំរុញឱ្យពលរដ្ឋប្រើកម្មវិធីCoolApp។៤) លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលថៃនឹងខិតខំពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំដើម្បីផលប្រយោជន៍សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។៥) នាយករដ្ឋមន្ត្រីហូឡង់ត្រូវបានតែងតាំងជាមេដឹកនាំយោធាNATO នៅចំពោះមុខរុស្ស៊ីគំរាមបង្កសង្រ្គាមជាមួយបស្ចឹមប្រទេស។

Ep 217មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
១) អង្គការសង់ត្រាល់ស្វាគមន៍ កិច្ចពិភាក្សាគ្រប់ទម្រង់ជាមួយភាគីពាក់ព័ន្ធដើម្បីបង្ការកុំឲ្យមានការភ័ន្តច្រឡំ ជុំវិញរបាយការណ៍របស់ខ្លួន។២) កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ទាបបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។៣) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាសជាសាធារណៈថានឹងលាលែងពីតំណែងប្រសិនបើឧក្រិដ្ឋជន ស្រី ស៊ីណា មានសេរីភាពបន្ទាប់ពីជាប់គុក ២រឺ៣ឆ្នាំ។៤) ពលរដ្ឋខេត្តប៉ៃលិន នឹងធ្វើបុណ្យ៧វត្តអរគុណលោក ហ៊ុន ម៉ាណែត ប្រសិនបើដកតំណែងជាអភិបាលខេត្តពីអ្នកស្រី បាន ស្រីមុំ។៥) ទីប្រឹក្សាលោកត្រាំថាបើលោកត្រាំឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកលោកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន។

Ep 216មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យ តុលាការយកចិត្តទុកដាក់អនុវត្តច្បាប់លើឃាតករឈ្មោះ ស្រី ស៊ីណា ដោយគ្មានការអន្តរាគមន៍ណាមួយដាច់ខាត។២) អ្នកសង្កេតការណ៍ ថា ការដាក់ចំណាត់ថ្នាក់ទីក្រុងភ្នំពេញស្ថិតក្នុងការចំណាយខ្ពស់ក្នុងការរស់នៅ មិនឆ្លុះបញ្ចាំងពីការពិត។៣) រដ្ឋាភិបាលកម្ពុជា កំណត់យក ថ្ងៃទី២៧ ខែមិថុនា ប្រារព្ធទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធម្យ។៤) អ្នកវិភាគថា ការតែងតាំងអភិបាលខេត្តអេគីបថ្មី ជាការរៀបកម្លាំងជួយទប់កៅអីលោក ហ៊ុន ម៉ាណែត។៥) វៀតណាមបញ្ជាក់ជំហរឡើងវិញថាសហរដ្ឋអាមេរិកនៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ខ្លួន។