
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
621 episodes — Page 5 of 13

Ep 413ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥
១- ទណ្ឌិតខ្លះក្នុងពន្ធនាគារមួយចំនួនរង់ចាំពេលបុណ្យជាតិ ព្រះមហាក្សត្រលើកលែងទោស២- មន្ត្រីបក្សជំទាស់ថា រដ្ឋអំណាចជិតខាងបង្រួមខ្លួនតែរីកទឹកដី ឯខ្មែរឈ្លាសវៃរួមទឺកដី រីកក្រសួង៣- ទសន្សកិច្ចរបស់ប្រធានព្រឹទ្ធសភាខ្មែរ ទៅប្រទេសឥណ្ឌូនេស៊ី តើចង់បានអ្វី?៤- ព្យាករណ៍សេដ្ឋកិច្ចជាតិក្នុងកាលៈទេសៈមហាអំណាចសហរដ្ឋអាមេរិក ដំឡើងពន្ធទំនិញ៥- មេដឹកនាំផ្ដាច់ការជាច្រើនមានវត្តមាននៅទីក្រុងមូស្គូ ក្នុងទីវាជ័យជម្នះចប់សង្គ្រាមលោកលើកទី២ ខណៈរុស្សី ប្រកាសឈប់បាញ់ ៣ថ្ងៃ

Ep 412ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
១) កម្ពុជា-ឡាវ រួមគ្នាលើកកម្ពស់វិស័យតុលាការដើម្បីប្រឆាំងបទល្មើស ឆ្លងដែន។២) ក្រសួងកសិកម្ម សម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងសាច់សត្វ ពីប្រទេសថៃបណ្តោះអាសន្នដើម្បីទប់ស្កាត់ជំងឺឈាមខ្មៅ។៣) អ្នកឃ្លាំមើលសង្គម៖ ការដកសិទ្ធិ ធ្វើនយោបាយពលរដ្ឋខ្មែរអស់មួយជីវិត ជាការសម្រេចផ្ទុយពីរដ្ឋធម្មនុញ្ញ។៤) តំណាងរាស្ត្របក្សប្រឆាំងប្រដូចសន្តិភាព សម័យបច្ចុប្បន្ន ស្រដៀង សន្តិភាព សម័យខ្មែរក្រហម។៥) សង្រ្គាមសងសឹកឥណ្ឌា-ប៉ាគីស្ថានផ្ទុះឡើងហើយនៅពេលនេះ។

Ep 411ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥
១) លោក ហ៊ុន សែន អួតក្នុងវេទិកាអាស៊ានថាកម្ពុជាមិនមែនជាប្រទេសកំសត់ ដូចអតីតកាលទេក្នុងជំនាន់ដឹកនាំរបស់គាត់។២) បារាំងស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រដើម្បីដោះស្រាយបញ្ហាព្រំដែនទឹកជាមួយប្រទេសជិតខាង។៣) អ្នកឃ្លាំមើល៖ សកម្មភាពចែកចាយក្រដាស ប្រាក់ប្រឆាំងត្រកូលហ៊ុនជាទង្វើស្របច្បាប់ដែលធ្វើដើម្បីប្រឆាំងរបបដឹកនាំក្រុមឧទ្ធាម។៤) សម្ព័ន្ធភាពអឺរ៉ុបស្នើជំនួយបន្ទាន់សម្រាប់អ៊ុយក្រែនក្នុងទំហំសាច់ប្រាក់ជាង៩០ពាន់លានដុល្លារបើផែនការសន្តិភាពលោកត្រាំបរាជ័យ។

Ep 410ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥
១) អ្នកសង្កេតការណ៍៖ បើវិវាទការងាររបស់ក្រុមកូដករណាហ្កាវើលដ៍ត្រូវបានដោះស្រាយរដ្ឋាភិបាលនឹងចំណេញគ្រប់យ៉ាង។២) តុលាការសម្រេចផ្តន្ទាទោសទីលោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត។៣) អ្នកឃ្លាំមើលសង្គម៖ កម្ពុជាគ្រប់គ្រងដោយ ត្រកូលហ៊ុន គ្មានទេយុត្តិធម៌សម្រាប់ជនរងគ្រោះ។៤) លោក ហ៊ុន សែន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌូ ណេស៊ី និងទីម័រឡេស្តេ ក្នុងសប្តាហ៍នេះ។៥) លោកពូទីនអះអាងថានឹងមិនចាំបាច់ប្រើអាវុធនុយគ្លអែរវាយប្រហារអ៊ុយក្រែនទេបើមិនចាំបាច់។

Ep 409ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥
១) មន្ត្រីរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយអាមេរិកលើការកំណត់ពន្ធ៤៩% នៅពាក់កណ្តាលខែឧសភា។ ២) លោកហ៊ុន ម៉ាណែត លំហសរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែល្អ ខណៈអង្គការអន្តរជាតិដាក់ចំណាត់ថ្នាក់លេខ១៦១ សម្រាប់ឆ្នាំ២០២៥។ ៣) ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ៤) មេធាវីរបស់លោក ហេង សិទ្ធី៖ ការដែលបក្សកាន់អំណាចនៅកម្ពុជាជំរុញឲ្យអាជ្ញាធររុស្សីចាប់កូន ក្តីរបស់ខ្លួន ដោយសារពួកគេបានដឹងអំពីផែនការបង្កើតបក្សនយោបាយប្រឆាំងគ្រួសារផ្តាច់កានិយមនៅកម្ពុជា។ ៥) អ្នកឃ្លាំមើល៖ ការបិទច្រកទ្វារព្រំដែនអានសេះបង្ហាញពីកំសោយនៃការដឹកនាំនយោបាយរបស់ត្រកូលហ៊ុន។ ៦) អាមេរិកនិងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងរ៉ែខណៈរដ្ឋការលោកត្រាំព្រមលក់អាវុធឱ្យអ៊ុយក្រែន

Ep 408ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥
១. អង្គការសង្គមជាង៦០ ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាង១០ចំណុចក្នុងថ្ងៃបុណ្យការងារអន្តរជាតិ២. អ្នកនយោបាយម្នាក់ថា បើចង់បានប្រព័ន្ធអនុគ្រោះ GSP ពីស.រ.អា ត្រូវគិតរឿងប្រជាធិបតេយ្យ៣. ក្រុមហ៊ុនអាមេរិកាំងម៉ៅទិញផលិតផលស្រុកខ្មែរ មានការចោទថា មិនគិតអំពីការរំលោភសិទ្ធិកម្មករ៤. អ្នកស្រាវជ្រាវ វិភាគកិច្ចការយោធា បកស្រាយអំពី មូលដ្ឋាននាវាចរណ៍ខ្មែរ រាម និង ឥទ្ធិពលចិន៥. ខួប៥០ឆ្នាំនៃការបង្រួបបង្រួមយៀកណាមទាំងពីរ មេបក្សយៀកណាមដឹងគុណ ប្រធាន ហូ ជីមិញ

Ep 407ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥
១. ពាក្យសុំនៅក្រៅឃុំស្នើដោយសកម្មជន ចលនាមាតាធម្មជាតិ ត្រូវតុលាកាកំពូលបដិសេធ២. ប្រមុខរដ្ឋាភិបាល អះអាងថានឹងកំណត់គោលដៅបង្កើនការងារធ្វើឲ្យពលរដ្ឋខ្មែរក្រោមម្លប់សន្តិភាព៣. ប្រធាននិងអនុប្រធាន បក្ស ប្រជាជនកម្ពុជា ចូលរួមខួបជ័យជម្នះសង្រ្គាមយៀកណាមថ្ងៃ៣០ មេសា៤. នាវាចម្បាំងយៀកណាម២គ្រឿង ចូលចតនៅផែចិនសង់នៅ រាម ចេញទៅវិញម្សិលមិញ៥. វិមានក្រឹមឡាំងថាការបញ្ចប់សង្រ្គាមអាស្រ័យលើអ៊ុយក្រែន មិនអាស្រ័យលើស.រ.អាទេ

Ep 406ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
១. ប្រមុខរាជរដ្ឋាភិបាល ថ្លែងថានឹងលាលែងតំណែង បើប្រទេសកម្ពុជាទាំងមូលគ្មានអភិវឌ្ឍន៍២. មន្រ្តីរាជរដ្ឋាភិបាលខ្មែរ ពោលអះអាងហាក់ដូចជាមិនបានអានឯកសារ អំពីអធិបតេយ្យជាតិ៣. យុទ្ធនាការពលរដ្ឋចែកក្រដាសប្រាក់ គេថាជាការរើបម្រះស្វែងរកសេរីភាព តើអាចជាឧទ្ទាមឬទេ?៤. អ្នកឃ្លាំមើលសង្គមថា ការបង្រ្កាបសកម្មភាពតវ៉ារឿងទឹកដី ជាចេតនាបំពេញបំណងបរទេស៥. រុស្ស៊ីប្រកាសឈប់បាញ់គ្នា៧២ម៉ោង ឬ៣ថ្ងៃ ដើម្បីប្រារព្ធខួប៨០ឆ្នាំនៃការចប់សង្រ្គាមលោកលើកទី២

Ep 405ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥
១) ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាល ដោះលែង សកម្មជន ចលនាមាតាធម្មជាតិឱ្យមានសេរីភាពឡើងវិញ។២) អ្នកឃ្លាំមើល ស្នើឱ្យ លោក ហ៊ុន សែនលើកយកបញ្ហា អធិបតេយ្យ ជាតិទៅពិភាក្សាជាមួយមេដឹកនាំក្រុងហាណូយ។៣) នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងវៀតណាម១ គ្រឿងកំពុងសំចតនៅមូលដ្ឋានទ័ពរាម។៤) លោកពូទីនអរគុណលោកគីមជុងអ៊ុនដែលបានបញ្ជូនទ័ពជួយកងទ័ពរុស្ស៊ីវាយរំដោះបានវិញតំបន់Kursk ពីកងទ័ពអ៊ុយក្រែន។

Ep 404ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
១. ក្រោយបំពេញទស្សនកិច្ចនៅរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីថៃ ចូលសម្រាកក្នុងពេទ្យ២. អាជ្ញាធរប្រទេសកម្ពុជា បណ្តេញជនជាតិយៀកណាម២០នាក់ ទៅស្រុកវិញ៣. អង្គការការពារសិទ្ធិ ឃើញការរឹបអូសសម្បត្តិទ្រព្យអ្នករិះគន់រដ្ឋអំណាច ជាអំពើអយុត្តិធម៌៤. មន្ត្រីជាន់ខ្ពស់លោកពូទីនព្រមានពីដំណើរសង្រ្គាមអ៊ុយក្រែននឹងប្រែក្លាយជាសង្រ្គាមលោកទី៣

Ep 403ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
១. គណៈកម្មការទន្លេមេគង្គ ចង់បានសេចក្តីរាយការណ៍លម្អិតពីប្រទេសកម្ពុជា រឿងព្រែកហ៊្វូណន២. មន្រ្តីខាងបក្សជំទាស់ ថា ពន្ធលើការនាំចេញបន្ទះប្រើថាមពលព្រះអាទិត្យ ជារឿងកំប៉ិកកំប៉ុក៣. មេដឹកនាំប្រទេសពីរធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា តើគេជជែករឿងអ្វីខ្លះ?៤. លោក ត្រាំ និង លោក ហេ្សឡេនស្គី ប៉ះសម្ដីជាថ្មី ខណៈលោកត្រាំ គំរាមបោះបង់ផែនការសន្តិភាព

Ep 402ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
១) លោកហ៊ុន ម៉ាណែត ប្តេជ្ញាយកគំរូតាមប្រទេសថៃដែលទប់ស្កាត់អ្នកបង្កគ្រោះថ្នាក់ដល់កម្ពុជា។២) កម្ពុជា-ចិន នឹងធ្វើសមយុទ្ធ«នាគមាស» ពីថ្ងៃទី១៤-២៨ ខែឧសភា។៣) អង្គការសហប្រជាជាតិ ចាត់ទុកកម្ពុជាជាមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ និងការជួញ ដូរមនុស្សក្នុងតំបន់អាស៊ី។៤) តុលាការកំពូល នឹងប្រកាសសំណើរសុំនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិនៅចុងខែនេះ។៥) ជំនួបនៅទីក្រុងឡុងត្រូវបានព្យួរក្រោយពីលោកហ្សេឡេនស្គីទាត់ចោលលក្ខខណ្ឌបង្ខំអ៊ុយក្រែនទទួលស្គាល់ដែនដីគ្រីមៀជារបស់រុស្ស៊ី។

Ep 401ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
១) អាមេរិកសម្រេចតម្លើងពន្ធនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជាជាង៣៥០០%។២) អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឱ្យតុលាការផ្តល់យុត្តិធម៌ឱ្យសកម្មជនចលនាមាតាធម្មជាតិ។៣) លោក ហ៊ុន សែន ថាពលរដ្ឋខ្មែរមិនខ្វល់ពីរឿងអាមេរិកតម្លើង ពន្ធលើកម្ពុជា។៤) ចិនដាក់ផែនការទាញសំណុំរឿងសង្រ្គាមពន្ធគយរបស់លោកត្រាំទៅបើកសវនាការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

Ep 400ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥
១) កូនប្រុសច្បងលោក ហ៊ុន សែន ថាកម្ពុជា ប្រកាន់ជំហរខ្លួនមួយជិះទូកពីរដើម្បីសេដ្ឋកិច្ចជាតិ និងប្រជា ជន។២) នាយករដ្ឋមន្រ្តីថៃនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃនៅសប្តាហ៍នេះដើម្បីប្រារព្វ ខួបលើកទី៧៥នៃទំនាក់ទំនងការទូត និងជជែកលើបញ្ហាព្រំដែន។៣) រដ្ឋាភិបាលកម្ពុជានៅតែបដិសេធបញ្ជូនខ្លួនជនសង្ស័យទៅឱ្យតុលាការថៃកាត់ទោសទាក់ទងឃាដកម្មលើលោក លីម គីមយ៉ា។៤) របបនៅទីក្រុងមូស្គូកំពុងបើកយុទ្ធនាការស្ទង់មតិពលរដ្ឋរបស់ខ្លួនថាតើគាំទ្រឱ្យមានសង្រ្គាមជាមួយ NATOឬទេ។

Ep 399ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
១. អ្នកដឹកនាំ ប្រទេសចិនកុម្មុយនិស្ត ធ្វើទស្សនកិច្ចនៅស្រុកខ្មែរ ចំថ្ងៃជ័យជម្នះបក្សកុម្មុយនិស្តកម្ពុជា២. ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីទំនៀមទម្លាប់់ជាតិខ្មែរ ឆ្នាំម្សាញ់ ទទួលទេពធីតា ព្រះនាង គោរាគទេវី៣. ចិន បបួលស.រ.អាឲ្យឈប់បន្តធ្វើសង្រ្គាមសងសឹកពន្ធអាហរ័ណ−នីហរ័ណ

Ep 398ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥
១. ពន្ធអាហរ័ណ−នីហរ័ណស.រ.អាលើប្រទេសជុំវិញពិភពលោក កំពុងធ្វើឲ្យក្រុមហ៊ុនផលិតកម្មវិលមុខ២. ក្រសួង មហាផ្ទៃ បិទគេហទំព័រក្រុមហ៊ុនឯកជន ដែលបន្លំតាំងខ្លួនជាតំណាងឲ្យក្រសួងចេញទិដ្ឋាការ៣. សង្រ្គាមពាណិជ្ជកម្ម៖ ចិនមិនទាន់ស.រ.អាវាយបកទេ ខណៈអាស៊ានប្រកាសមិនតតាំងស.រ.អា

Ep 397ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
១) ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា៖ ត្រីមាសទី១ ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគជិត ២០០គម្រោង។២) លោកហ៊ុន សែន ចេញព្រះរាជក្រឹត្យលុបឈ្មោះ លោកឈាវ មុន្និន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។៣) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យ អ្នករស់នៅខេត្តភាគឦសានវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។ ៤) សង្គមស៊ីវិល អំពាវនាវឱ្យពលករខ្មែរក្នុងប្រទេសថៃ ដែលមកលេងស្រុកកំណើត ត្រូវត្រឡប់ទៅធ្វើការវិញឲ្យបានមុនថ្ងៃកំណត់។៥) លោកហ្សេឡេនស្គីថាទាហានចិនជាច្រើននាក់ចូលជួយច្បាំងនឹងកងទ័ពរុស្ស៊ីខណៈ២នាក់ត្រូវបានចាប់ខ្លួន។

Ep 396ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥
១) រដ្ឋាភិបាលកម្ពុជាជំរុញឱ្យអាជ្ញាធរត្រួតពិនិត្យសំណង់អគារចាស់ៗ ក្រោយទទួលចំហាយរញ្ជួយដីកម្រិតទាប។២) មន្ត្រីបក្សប្រឆាំងជំរុញឱ្យ រដ្ឋាភិបាលដោះស្រាយវិបត្តិលោក កឹម សុខា និងមូលដ្ឋានទ័ពជើងទឹករាម ដើម្បីស្នើសុំការអនុគ្រោះបញ្ចុះពន្ធពីអាមេរិក។៣) អ្នកឃ្លាំមើល អំពាវនាវឱ្យ ស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតករណីអំពើពុករលួយ ស្នងការរងខេត្តបន្ទាយមានជ័យ។៤) ចិនសច្ចាឆ្លើយតបយ៉ាងខ្លាំងទប់ទល់សង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកខណៈលោកត្រាំគំរាមបន្ថែមពន្ធដល់១០៤%។

Ep 395ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥
១) លោក ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមក្រុមការងារចរចាជុំវិញការកំណត់ពន្ធរួចរាល់ហើយ បើអាមេរិកបើកភ្លើងខៀវ។២) មន្ត្រីបក្សប្រឆាំង ចាត់ទុក ការមិនអនុវត្តច្បាប់ចាប់ឧក្រិដ្ឋជនចាប់ជំរិត គឺជាការគុបគប់គិតគ្នារវាងសមត្ថកិច្ច និងជនល្មើស។៣) សង្គមស៊ីវិល អំពាវនាវឱ្យ រដ្ឋាភិបាលថៃ ជួយពលករបរទេសរងគ្រោះដោយគ្មានការរើសអើង។៤) ប្រធានាធិបតីបារាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដ៏ធ្ងន់ធ្ងរលើអ៊ុយក្រែនជាថ្មី។

Ep 394ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥
១. មន្រ្តីនាយក្រសួងនៃរាជរដ្ឋាភិបាល ខ្វែងគំនិតគ្នារឿងស.រ.អាដំឡើងពន្ធនាំទំនិញចូលស្រុកគេ២. រាជាណាចក្រអច្ឆរិយៈ ជាប់ថ្នាក់លេខ២ខាងអំពើពុករលួយ ក្នុងសហគមន៍អាស៊ានបន្ទាប់ពីភូមា៣. មន្រ្តីខាងបក្សជំទាស់ ទាមទារឲ្យដោះលែងអ្នកទោសនយោបាយជិត១០០នាក់រឿងសម្តែងមតិ៤. ក្រុមហ៊ុនកាត់ដេរយៀកណាមមួយ អះអាងថា គេអាចផ្គត់ផ្គង់ឯកសណ្ឋានគ្រប់បែបឲ្យខ្មែរ៥. បុរសខ្លាំងកូរ៉េខាងត្បូង Yoon Suk Yeol តុលាការធម្មនុញ្ញសម្រេចដកតំណែងប្រធានាធិបតីជាផ្លូវការ

Ep 393ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥
១. រាជរដ្ឋាភិបាល ពលរដ្ឋខ្មែរ ជ្រួលច្របល់នឹងរដ្ឋការស.រ.អាដំឡើងពន្ធទំនិញពីប្រទេសកម្ពុជា២. អ្នកនយោបាយជំទាស់ ស្នើឲ្យរាជរដ្ឋាភិបាលលើកទឹកចិត្តពលរដ្ឋឲ្យប្រើប្រាស់ផលិតផលជាតិ៣. បុគ្គលិករដ្ឋផ្នែកសិក្សាអប់រំ យល់ថា ការដាក់ពិន្ទុប្រទេសកម្ពុជាទាបវិស័យអប់រំ ជាការដាស់សតិ៤. សមាគម ឧកញ៉ា ត្រៀមអនុវត្តវិន័យ ច្បាប់លើយុវឧកញ៉ាពាក់ផ្កាយ ធ្វើចរិតដូចកូនក្មេង៥. ដំណើរបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនកំពុងស្ថិតលើវិថីដ៏លំបាកក្រោមលក្ខខណ្ឌពីរុស្ស៊ី

Ep 392ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥
១) ក្រុមការងារចំពោះកិច្ច ក.គ.ម.៖ ការសាងសង់ផ្លូវក្រវាត់ព្រំដែននឹងធ្វើឲ្យចប់ជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សា។២) អ្នកឃ្លាំមើល៖ ការប្រព្រឹត្តរបស់បុគ្គលឈ្មោះ ឈាវ មុន្និន ជាសញ្ញាបង្ហាញឱ្យឃើញពីកំសោយកំលាំងការពារជាតិខ្មែរ។៣) អ្នកឃ្លាំមើល ចាត់ទុក សាររបស់លោក ហ៊ុន សែន និងសារ របស់លោក សម រង្ស៊ី ជាសារនយោបាយបំផ្លាញភាពសុខសាន្តរបស់ខ្មែរ។៤) ក្រុមបណ្តាញការងារផ្នែកពលករថា កម្មករដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃអាចនឹងពិបាកក្នុងការទទួលបានជំនួយ។៥) ទង្វើរបស់លោក ផែង វណ្ណៈ ដែលតែងប្រើប្រាស់ Facebook ធ្វើជា មូលដ្ឋានវាយប្រហារពលរដ្ឋខ្មែរតាមទំនើងចិត្តបង្ហាញពីភាពកំសោយ របស់សមត្ថកិច្ច។៦) អង្គការសហប្រជាជាតិអំពាវនាវរកជំនួយដល់ជនរងគ្រោះរញ្ជួយដីនៅភូមាខណៈអ្នកជំនាញព្រមានពីរលករញ្ជួយដីលើតំបន់៣ថែមទៀត។

Ep 391ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥
១) លោកហ៊ុន ម៉ាណែត ចូលបច្ច័យ១ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ។២) អ្នកឃ្លាំមើលសង្គម ស្នើឱ្យ លោក ហ៊ុន សែន ឈប់ប្រកាន់អត្តចរិតជាជនពាល ព្រោះចាស់ហើយ។៣) គ្រូបង្រៀនសាលារដ្ឋមួយចំនួន ចាត់ទុក ចំណាត់ថ្នាក់លេខរៀងទី១២០នៃវិស័យអប់រំកម្ពុជា គឺជាការដាស់តឿនឱ្យកែសម្រួលវិស័យនេះឡើងវិញ។៤) មន្ត្រីបក្សប្រឆាំងថា អ្នកដែលបង្កើតពត៌មានក្លែងក្លាយបំពុលសង្គម គឺជារដ្ឋាភិបាលកម្ពុជា។៥) រដ្ឋមន្ត្រីអឺរ៉ុប២រូបទៅក្រុងគៀវបង្ហាញការបន្តគាំទ្រអ៊ុយក្រែនក្នុងបុព្វហេតុប្រឆាំងសង្រ្គាមរុស្ស៊ីតែរំឮលោកត្រាំកុំទុកពេលឱ្យលោកពូទីន។

Ep 390ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
១) រដ្ឋមន្តី្រក្រសួងសុខាភិបាល៖ កម្ពុជាអាចនឹងក្លាយជាប្រទេសមានមនុស្សចាស់ច្រើននៅក្នុងឆ្នាំ២០៥០។២) សមត្ថកិច្ចដោះលែងម្ចាស់ទំព័ហ្វេសប៊ុក Business Advisor ឱ្យមានសេរីភាពវិញ។៣) អ្នកឃ្លាំមើល ណែនាំ អ្នកប្រជាធិបតេយ្យកុំឱ្យប្រព្រឹត្តទង្វើតិរិច្ឆានដូចក្រុមអ្នកកាន់អំណាច។៤) អ្នកសង្កេតការណ៍៖ ការបង្កើតក្រុមអ្នកច្បាប់នៅតែគ្មានប្រសិទ្ធិភាព បើស្ថាប័នតុលាការមិនឯករាជ្យ។៥) មនុស្សជាង២លាននាក់ នៅតួកគី តវ៉ាប្រឆាំងរដ្ឋាភិបាលលោក Tayyip Erdoğan ដោយដាក់សម្ពាធឱ្យបោះឆ្នោតមុនអាណត្តិ។

Ep 389ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
១. លោក ហ៊ុន សែន បុរសខ្លាំងស្រុកខ្មែរ មានទុក្ខព្រួយផ្ទួនៗ ដោយសមាជិកគ្រួសារស្លាប់និងចូលពេទ្យ២. ក្រសួង ការងារ ផ្តែផ្តាំឲ្យពលករខ្មែរនៅប្រទេសថៃ ស្តាប់បញ្ជាអាជ្ញាធរថៃ និង វិធីផ្ញើប្រាក់ថ្មី៣. មន្រ្តីបក្សជំទាស់ ចង់ឲ្យរាជរដ្ឋាភិបាលខ្មែរ ប្តឹងថៃផង ប្តឹងយៀកណាមផងរឿងកោះ បារាំងឲ្យគេ៤. រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ ណែនាំឲ្យមន្រ្តីយុត្តិធម៌ក្នុងតុលាការប្រកាន់យុត្តិធម៌ស្មើគ្នាឲ្យពលរដ្ឋទុកចិត្ត៥. រញ្ជួយដីដ៏ខ្លាំងនៅភូមា ញ័ររណ្តំដល់ក្រុងបាងកក រាលដល់ខេត្តចិនមួយជាប់ព្រំដែនភូមា

Ep 388ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
១. នាយករដ្ឋមន្រ្តីខ្មែរ ទទួលស្គាល់កោះ ជារបស់ខ្មែរមួយផ្នែក តើនឹងធ្វើយ៉ាងណាទៀត?២. ជនជាតិខ្មែរលើដែនដីបរមបុរាណរបស់ខ្លួន ត្រូវអាជ្ញាធរកុម្មុយនិស្តយៀកណាមចាប់ខ្លួន៣. អ្នកឃ្លាំមើល អ្នកនយោបាយ បកស្រាយរឿងបោះឆ្នោត បោះពិត បោះថ្ពិនភ្នែក និងមិនបោះឆ្នោត៤. អភិបាលខេត្តមួយ បញ្ចប់តំណែងមន្រ្តីថ្នាក់ក្រោមរឿងទារប្រាក់កែបញ្ជីជាតិ៥. មុខរបរឧកញ៉ា មហាសេដ្ឋីចូលសញ្ជាតិខ្មែរ រដ្ឋាភិបាលក្នុងតំបន់ប៉ាស៊ីហ្វិកខ្លាចមិនចូលហ៊ុន៦. កូរ៉េខាងជើងបន្ថែមកងទ័ពជាង៣០០០នាក់និងអាវុធទៅកាន់ប្រទេសរុស្ស៊ី

Ep 387ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
១) អាជ្ញាធរកម្ពុជា ចាប់ខ្លួនជនជាតិថៃ ៦៣រូបពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។២) អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ រដ្ឋាភិបាលអនុវត្តច្បាប់ប្រកបដោយសុភវិនិច្ឆ័យដើម្បីផ្តល់ជំនឿទុកចិត្តដល់ពលរដ្ឋ។៣) គណបក្សកម្លាំងជាតិ ប្រកាស ប្រារព្ធពិធីសមាជវិសាមញ្ញនៅដើមខែក្រោយលើទឹកដីអង្គរ។៤) លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមានផែនការច្បាស់លាស់ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា។ ៥) នាយករដ្ឋមន្ត្រីថៃ អ្នកស្រី Paetongtarn រើខ្លួនរួចពីការបោះឆ្នោតទម្លាក់ពីសមាជិកភា។

Ep 386ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
១) លោក ហ៊ុន សែន៖ ភរិយាកំពុងសង្គ្រោះបន្ទាន់ ស្របពេលដែលបងប្រុសរបស់លោកកំពុងមានជម្ងឺធ្ងន់ធ្ងរ។២) អ្នកសង្កេតការណ៍និយាយថាប្រកាសស្តីពីនីតិវិធីនៃការធ្វើសម្ព័ន្ធភាពនយោបាយរបស់ក្រសួងមហាផ្ទៃបង្កប់ចរិតនយោបាយ។៣) តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងទាំងពលរដ្ឋម្នាក់ស្លាប់។៤) សកម្មជនការពារព្រៃឈើកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ជីវិតពីក្រុមឧក្រិដ្ឋជនរកស៊ីឈើខុសច្បាប់។៥) អ្នកឃ្លាំមើលសង្គម ព្រមានថា ការរឹតបន្តឹងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋគឺស្មើនឹងលាក់ទុកមេរោគបំផ្លាញជាតិឱ្យរីកធំធាត់ក្នុងសង្គម។៦) រុស្ស៊ីចង់បានតំណាងអង្គការសហប្រជាជាតិនិងប្រទេសខ្លះទៀតចូលរួមចរចាដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។

Ep 385ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥
១) មន្ត្រីបក្សប្រឆាំងថា លុះត្រាតែមេដឹកនាំខ្មែរមានរឿងលាក់បាំងនឹងពលរដ្ឋខ្លួនឯង ទើបមិនហ៊ានប្តឹងថៃ ទៅតុលាការអន្តរជាតិ។ ២) សមាជិកបក្សភ្លើងទៀន ៣រូប ត្រូវបានដោះលែងឲ្យមានសេរីភាពវិញក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ។ ៣) អ្នកឃ្លាំមើល ចាត់ទុក សម្តីអតីនាយករដ្ឋមន្ត្រីថៃដែលថាក្រុមប្រឆាំងរបស់កម្ពុជាអុជអាលអំពីរឿងព្រំដែន ជាចេតនាញុះញង់បំបែកបំបាក់ខ្មែរ។ ៤) ក្រសួងបរិស្ថាន៖ ក្នុងរយៈពេល ១សប្តាហ៍ នៅកម្ពុជាមានភ្លើងឆេះព្រៃជាង ៦០០ករណី។ ៥) ប្រជាជនតួកគីកាន់តែច្រើនឡើងបន្តតវ៉ាឱ្យដោះលែង មេបក្ស

Ep 384ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
១. អ្នកស្រាវជ្រាវខាងច្បាប់ បកស្រាយអំពីការកាត់ទោសមេអង្គរក្សនាយករដ្ឋមន្រ្តីក្នុងតុលាការបារាំង២. បក្សនយោបាយមិនកាន់អំណាចស្នើអន្តរជាតិដដែលៗ ជួយឲ្យមាន សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ៣. អតីតប្រមុខរាជរដ្ឋាភិបាល បន្តគម្រាមថា នឹងបំបែកក្រុមប្រឆាំងមិនឈប់ឈរ រហូតអស់ពីទឹកដីខ្មែរ៤. បុរសជនជាតិចិន ឆ្លងដែនខ្មែរចូលស្រុកថៃខុសច្បាប់ ប៉ូលីសចាប់បានរឿងបោកប្រាស់តាមទូរស័ព្ទ៥. នាយករដ្ឋមន្ត្រីអង់គ្លេសព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បើលោក ពូទីន រំលោភកិច្ចព្រមព្រៀងសន្តិភាព

Ep 383ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥
១. នាយករដ្ឋមន្រ្តីខ្មែរ ថាមិនរៀបចំរដ្ឋាភិបាល បែបកាត់មន្រ្តីដូចស.រ.អានិងសាធារណរដ្ឋ យៀកណាមទេ២. ប្រមុខរាជរដ្ឋាភិបាល ថាសេដ្ឋកិច្ចជាតិ មិនអាចប្រកួតនឹងប្រទេសដទៃបានទេ បើរដ្ឋមិនជួយឯកជន៣. ចាងហ្វាងកាសែតបម្រើនយោបាយរដ្ឋាភិបាល ថាស.រ.អា នឹងបញ្ជូនក្រុមប្រឆាំងទៅប្រទេសកម្ពុជាវិញ៤. មន្រ្តីបក្សជំទាស់សុំពន្យាពេលចូលតុលាការ ដោយសារបញ្ហាសុខភាព ត្រូវពិនិត្យនៅប្រទេសក្រៅ៥.ការចាប់សមាជិកសភានិងមេដឹកនាំបក្សប្រឆាំងនៅតួកគីជារដ្ឋប្រហារប្រជាធិបតេយ្យប្រទេសតួកគី

Ep 382ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើលជំរុញឱ្យ សមាជមហាជនសង្គ្រោះជាតិ ក្នុងប្រទេសបារាំង ទាមទារឱ្យដោះលែងលោក កឹម សុខា និងបើកឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។២) លោក សម រង្ស៊ី ចូលបំភ្លឺក្នុងសំណុំរឿងឃាតកម្មគប់គ្រាប់បែកក្នុងសវនាការតុលាការបារាំងនៅថ្ងៃពុធនេះ។៣) ក្រសួងការពារជាតិ៖ កំពង់ផែរាមដែលបើកសម្ពោធនៅដើមខែមេសា នឹងបើកឲ្យនាវាកងទ័ពជប៉ុនជាភ្ញៀវទី១ ចូលសុំចត។៤) មន្ត្រីសង្គមស៊ីវិលក្នុងស្រុកនិយាយថា ពលរដ្ឋខ្មែរធ្វើចំណាកស្រុកទាំងបង្ខំព្រោះគ្មានជម្រើស។៥) លោកពូទីនយល់ព្រមឈប់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាម ពល អ៊ុយក្រែន ប៉ុន្តែមិនទទួលយកបទឈប់បាញ់ទាំងស្រុងឡើយ។

Ep 381ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
១) តំណាងរាស្ត្របក្សសង្គ្រោះជាតិ ច្រានចោល នូវការលើកឡើងថាលោក ហ៊ុន សែន នឹងត្រូវចាប់ខ្លួនដូចអតីតប្រធានាធិបតីហ្វីលីពីន។ ២) លោក ហ៊ុន សែន ចាត់ទុក ការផ្តាច់ជំនួយដល់សារព័ត៌មានក្រៅប្រទេសពីរដ្ឋាភិបាលអាមេរិកគឺជាការបើកមុខក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ ៣) កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការ ពីការដាក់កម្ពុជាចូលក្នុងបញ្ជីលឿងរបស់អាមេរិកនៅឡើយ។ ៤) កំលាំងសមត្ថកិច្ច ស្រុកវាលវែង បង្ខំឱ្យពលរដ្ឋឱ្យផ្តិតមេដៃចាកចេញពីផ្ទះ ដោយគ្មានសំណង។ ៥) រុស្ស៊ីព្រមានពីការផ្ទុះសង្រ្គាមដ៏ធំខណៈបារាំងនិងអង់គ្លេសចេញ មុខប្រកាសបញ្ជូនទ័ពទៅអ៊ុយក្រែន។

Ep 380ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
១) បក្សក្រៅរដ្ឋាភិបាល ស្នើឲ្យប្រទេសជិត១០ជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា។ ២) លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរតាមដានតុលាការបារាំង បើកសវនាការលើលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ។ ៣) លោកស សុខា នឹងបញ្ជូននគរបាលដែលប្រព្រឹត្តល្មើសវិន័យ ទៅធ្វើការនៅព្រំដែន។ ៤) អ្នកឃ្លាំមើលសង្គម សង្ស័យ លើព្រះរាជក្រិត្យដំឡើងឋានន្តរសក្តិដល់លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន។ ៥) ព្រឹត្តិការណ៍សំខាន់ៗឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

Ep 379ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើលសង្គម ថា កូនៗរបស់លោក ហ៊ុន សែន ជាគ្រាប់ពេជ្រមែនឬអត់មានតែម្ចាស់ខ្លួនប៉ុណ្ណោះដែលអាចបញ្ជាក់បាន២) សង្គមស៊ីវិលក្នុងប្រទេសអូស្ត្រាលី អំពាវនាវឱ្យ មេដឹកនាំខ្មែរយកគំរូតាមមេដឹកនាំអ៊ុយក្រែនសម្រាប់ស្មារតីការពារទឹកដីជាតិ។៣) លោកសុខ ទូច ចាត់ទុក អតីតប្រធានាធិបតីហ្វីលីពីនជាវីរៈបុរស ហើយមន្ត្រីបក្សសង្គ្រោះជាតិហាក់យល់ស្របនឹងលោក សុខទូច ដែរ។៤) អាជ្ញាធរកំពុងតាមចាប់ខ្លួនជនជាតិចិន ៤នាក់ដែលបង្ខាំងជនជាតិខ្មែរ៣នាក់ធ្វើទារុណកម្ម និងជំរិតទារប្រាក់ក្នុងស្រុកស្នួល។៥) លោក ពូទីន កំណត់លក្ខខណ្ឌសម្រាប់បទឈប់បាញ់មុនសម្រេចចិត្តផ្អាកការប្រយុទ្ធគ្នាតាមសំណើរបស់អាមេរិក។

Ep 378ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥
១) ប្រធានតុលាការកំពូល ៖ បើចៅក្រមមិនគោរពច្បាប់ ប្រព័ន្ធតុលាការនឹងអនាធិបតេយ្យ។២) លោក ស សុខា៖ បើគ្មានការគុបគិតពីមន្ត្រីអនុវត្តច្បាប់បញ្ហាគ្រឿងញៀនខុសច្បាប់នៅកម្ពុជាក៏មិនរីកធំដែរ។៣) អ្នកឃ្លាំមើល៖ រដ្ឋាភិបាលត្រកូលហ៊ុននឹងដួលរលំ បើក្រុមប្រឆាំងអាចចងក្រងកម្លាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរួបរួមគ្នាឡើងវិញ។៤) ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ប្រកាសប្រារព្ធ កម្មវិធីសមាជ ពលរដ្ឋខ្មែរកាណាដា ស្តីអំពីបញ្ហាកោះគជ់ នៅដើមខែក្រោយ។៥) លោកពូទីនដាក់បទបញ្ជាឲ្យវាយយកទឹកដីពីទ័ពអ៊ុយក្រែនឱ្យបានខណៈលោកចុះទៅសមរភូមិ Kursk ខាងក្នុងទឹកដីរុស្ស៊ី។

Ep 377ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥
១-បក្សប្រឆាំង និងសង្គមស៊ីវិលនៅអាមេរិក នាំគ្នាធ្វលពិធីបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្តលោក លីម គីមយ៉ា នៅចុងខែនេះ ២-លោក រ៉ុង ឈុន នឹងបង់លុយសងទៅឱ្យគណកម្មាធិការព្រំដែន តាមដំណាក់កាល ៣-លោក សម រង្ស៊ី ថា លោក ហ៊ុន សែន នឹងប្រឈមជាមួយ ICC ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋជាច្រើនជាង៤០ឆ្នាំមកនេះ ៤-លោកហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋក្រោកឈរឡើងទៅបោះឆ្នោតនៅរៀងរាល់ ៥ឆ្នាំម្តង

Ep 376ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥
១. អ្នកនយោបាយខ្មែរធ្វើនយោបាយបែបឧបកិច្ច ប្រៀបលិចប្រៀបកើត ឥតមានប្រាកដនិយម២. អាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ ហ៊ានត្រឹមតែចាប់ត្រីរ៉ស់ ប៉ុន្តែដោះត្រីឆ្តោទាំងអស់៣. ប្រមុខរដ្ឋាភិបាលនិយាយអំពីរឿង ធនធានមនុស្ស ក្រោយឪពុកដឹកស្រុកប្រមាណ៤០ឆ្នាំ៤. គណបក្ស កម្លាំងជាតិ ថានឹងធ្វើសន្និសីទកាសែត រឿង តុលាការឲ្យមន្រ្តីខ្លួនសងប្រាក់១សែនដុល្លារ៥. បុរសខ្លាំងហ្វីលីពីនសម្លាប់មនុស្សក្នុងសង្រ្គាមគ្រឿងញៀនត្រូវបានចាប់ខ្លួនតាមដីកាតុលាការ ICC

Ep 375ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥
១. នាយករដ្ឋមន្រ្តីខ្មែរ ប្រកាសដដែលៗថា ប្រទេសកម្ពុជាប្រកាន់ អព្យាក្រឹតភាព មិនចូលបក្សសម្ព័ន្ធ២. មេដឹកនាំបក្សជំទាស់ ក៏ពោលដដែលៗដែរ អំពី របៀបដឹកនាំប្រទេសបែបគ្រួសារនិយមសព្វថ្ងៃ៣. កម្លាំងប្រដាប់អាវុធ បង្ក្រាបជនបរទេសជិត៣០០នាក់ពាក់ព័ន្ធបទល្មើសឆបោកក្នុងខេត្តមណ្ឌលគិរី៤. ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យអភិរក្សតាមជួរភ្នំក្រវាញ ជាឧទ្យានជាតិសម្រាប់ទេសចរ៥. លោក ត្រាំ ប្រកាសថារុស្ស៊ីកាន់សន្លឹកបៀទាំងអស់ខណៈថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែន

Ep 374ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥
១) ថៃ វៀតណាម និងឥណ្ឌា ផាត់កម្ពុជាចោលក្នុងកិច្ចសហការគ្នានាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ។ ២) សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ជនជាតិចិន៣នាក់ ដែលសម្លាប់នារីខ្មែរ រួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ ពីបទ «ឃាតកម្មគិតទុកជាមុន»។ ៣) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា ទឹកដីខ្មែរនឹងបន្តបាត់ បង់ បើពលរដ្ឋខ្មែរនៅតែបន្តរង់ចាំការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ។ ៤) មេដឹកនាំ KMD ថា មន្ត្រីរដ្ឋាភិបាលកម្ពុជាកិបកេងលុយជាតិរាប់សិបរាយលានដុល្លារអាមេរិកជារៀងរាល់ថ្ងៃ។

Ep 373ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥
១. បញ្ហារដ្ឋបាល មានការចោទថា មន្រ្តីមានសមត្ថកិច្ច លក់ព័ត៌មានឲ្យឧក្រិដ្ឋជនឆបោកតាមអ៊ិនធើណិត២. សុខុមាលភាពមនុស្ស ក្រសួង សុខាភិបាល ថា ពលរដ្ឋខ្មែរមានជម្ងឺទឹកនោមផ្អែមកើនឡើង៥៩%៣. កូដករនៅតែមិនទាន់ទទួលបានដំណោះស្រាយពីកាស៊ីណូ ណាហ្គាបលដ៍ ជាង១ពាន់ថ្ងៃមកហើយ៤. នាយករដ្ឋមន្រ្តីខ្មែរ ចង់ស្នើឲ្យដាក់ សង្រ្កាន្ត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៥. ប្រធានាធិបតីបារាំង, នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក ហ្សេឡេនស្គី នឹងទៅជួបលោក ត្រាំ

Ep 372ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥
១. ខ្មែរនៅក្រៅស្រុក ដង្ហោយឲ្យអ្នកដឹកនាំជាតិដោះស្រាយរឿងកោះគុត ខ្មែរក្នុងស្រុកស្ងាត់ឈឹង២. អ្នកដឹកនាំនយោបាយជំទាស់នៅក្រៅស្រុក អំពាវនាវឲ្យបក្សនយោបាយរួមគ្នាគិត រក្សាទឹករក្សាដី៣. មន្រ្តីពាំនាំពាក្យរាជរដ្ឋាភិបាល ថា ក្រុមប្រឆាំងជ្រុលនិយម ផ្សាយព័ត៌មានក្លែងក្លាយ គ្មានការពិត៤. អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋអំណាចបច្ចុប្បន្ន គិតគូរអំពីជីវិតជនបរទេស ជាងជីវិតពលរដ្ឋខ្មែរ

Ep 371ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥
១) លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យបញ្ឈប់ការប្រើពាក្យសម្តីអសុរសលើស្ត្រីភេទ។២) KMD ប្រកាសប្រារព្ធខួបកំណើត១ឆ្នាំលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមីនា។៣) អ្នកឃ្លាំមើល ចាត់ទុក ច្បាប់ស្តីពីការប្រឆាំងការមិនទទួល

Ep 370ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥
១) ក្រសួងធនធានទឹកអំពាវនាវឱ្យកសិករធ្វើតាមការណែនាំរបស់ក្រសួង ដើម្បីកុំឲ្យខ្វះទឹកធ្វើស្រែរដូវប្រាំង។ ២) អ្នកឃ្លាំមើលសង្គម៖ ការបង្កើតច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមបង្ហាញថាបក្សកាន់អំណាចនៅតែបន្តដឹងគុណវៀតណាម។ ៣) គណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង ប្រកាសប្រារព្ធ សមាជមហាជន នៅថ្ងៃទី២២ ខែមីនា។ ៤) អ្នកសង្កេតការណ៍៖ បដិវត្តន៍នឹងផ្ទុះឡើងនៅកម្ពុជាឱ្យតែរដ្ឋាភិបាលបដិសេធមិនព្រមដោះស្រាយសំណើរបស់ពលរដ្ឋ។ ៥) អ៊ុយក្រែនចាំបាច់ត្រូវមានមេដឹកនាំដែលធ្វើឱ្យការចរចាដំណើរបានខណៈក្រុមសារធាណរដ្ឋខ្លះចង់ដូមេដឹកនាំអ៊ុយក្រែន។

Ep 369ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
១) ក្រសួងការពារជាតិចិនថា ទំនាក់ទំនងយោធាកម្ពុជា-ចិនជាទំនាក់ទំនងបងប្អូនមិនអាចបំបែកបានឡើយ។ ២) កូនប្រុសលោក លីម គីមយ៉ាថា រដ្ឋាភិបាលខ្មែរមិនស៊ើបអង្កេតសំណុំរឿងឪពុករបស់ខ្លួនព្រោះតែ សមត្ថកិច្ចថៃមិនស្នើសុំ ឬមួយត្រកូលហ៊ុនរារាំង។ ៣) លោក ហ៊ុន ម៉ាណែត ឱ្យស្ថានទូតនានាប្រចាំនៅកម្ពុជាប្រាប់ ពលរដ្ឋរបស់ខ្លួនមកលេងស្រុកខ្មែរ ព្រោះកម្ពុជាមិនមែនជាទីតាំងចាប់ជំរិតទេ។ ៤) ធនាគារពិភពលោកថាដើម្បីស្ដារប្រទេសអ៊ុយក្រែនឡើងវិញ ត្រូវការថវិកាសរុប ៥២៤ពាន់លានដុល្លារ។

Ep 368ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
១) ក្រុមអង្គការសង្គមស៊ីវិល ប្រកាសធ្វើយុទ្ធនាការរយៈពេល៨ថ្ងៃដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ ខែមីនា។ ២) អង្គការ Freedom House៖ កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ជាប្រទេសមិនសេរី ដោយសារស្ថិតនៅក្រោមការគ្រប់គ្រងឯកបក្ស។ ៣) លោក ហ៊ុន ម៉ាណែត៖ ការបង្កើតច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដើម្បីទប់ស្កាត់ក្រុមប្រឆាំងជ្រុលនិយម។ ៤) លោកសេក សុជាតិ គាំទ្រឱ្យរដ្ឋាភិបាលបិទកម្មវិធីសិក្សាជំនាន់ថ្មីដើម្បីលុបបំបាត់ការរើសអើង។ ៥) រុស្ស៊ីបញ្ជាក់ឡើងវិញពីការជំទាស់វត្តមានទ័ពអឺរ៉ុបនៅអ៊ុយក្រែនចំពេលមេដឹកនាំអឺរ៉ុបបន្តគ្នាទៅជួបលោកត្រាំ។

Ep 367ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
១) សាលាឧទ្ធរណ៍ច្រានចោល សំណើរសុំកុំឱ្យបំបែកសំណុំរឿងរបស់ជនជាប់ចោទទាំងជិត ៤០នាក់ ដែលពាក់ព័ន្ធនឹងគម្រោងCLV។ ២) លោក មាស ពិសាល ថារដ្ឋាភិបាលកម្ពុជានឹងមិនអាចចរចាជាមួយប្រទេសថៃយកចំណែកកម្មសិទ្ធិលើកោះគុត មកគ្រប់គ្រងវិញបានទេ។ ៣) លោក សម រង្ស៊ី ថាគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា មិនមែនឱ្យពលរដ្ឋខ្ចីលុយដើម្បីចងការប្រាក់ទេ គឺដើម្បីចងកពលរដ្ឋ។ ៤) លោក ហ៊ុន ម៉ាណែត ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាទ្រង់ទ្រាយធំឡើងវិញ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។ ៥) ប្រធានាធិបតីបារាំងប្រាប់លោកត្រាំថាសន្តិភាពមិនមែនមានន័យជាការចុះចាញ់របស់អ៊ុយក្រែនឡើយ។

Ep 366ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥
១. មេបក្សជំទាស់រំឭកកូនអតីតមេប៉ូលីស ឲ្យវែកមុខមេក្លោងឃាតកម្ម សងគុណឪពុកគេធ្វើឃាត២. រដ្ឋមន្រ្តីការបរទេស រំឭកមន្រ្តីអ.ស.ប ឲ្យបម្រើការងារប្រកបដោយតុល្យភាព កុំបង្កើតស្តង់ដាពីរ៣. បង្កើតគណៈកម្មការបង្រ្កាបបណ្តាញឆបោកតាមអ៊ិនធើណិត គ្មានន័យ បើច្បាប់មានស្តង់ដាពីរ៤. បក្សជំទាស់មានទំនាក់ទំនងនឹងបក្សនយោបាយក្រៅប្រទេស មិនមែនជារឿងក្បត់ជាតិខ្មែរនោះទេ៥. អ.ស.បអនុម័តសេចក្តីសម្រេចចិត្តឱ្យរុស្ស៊ីដកទ័ពពីអ៊ុយក្រែន, ស.រ.អា ជំទាស់ការថ្កោលទោសរុស្ស៊ី

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥
១. មេបក្សជំទាស់រំឭកកូនអតីតមេប៉ូលីស ឲ្យវែកមុខមេក្លោងឃាតកម្ម សងគុណឪពុកគេធ្វើឃាត២. រដ្ឋមន្រ្តីការបរទេស រំឭកមន្រ្តីអ.ស.ប ឲ្យបម្រើការងារប្រកបដោយតុល្យភាព កុំបង្កើតស្តង់ដាពីរ៣. បង្កើតគណៈកម្មការបង្រ្កាបបណ្តាញឆបោកតាមអ៊ិនធើណិត គ្មានន័យ បើច្បាប់មានស្តង់ដាពីរ៤. បក្សជំទាស់មានទំនាក់ទំនងនឹងបក្សនយោបាយក្រៅប្រទេស មិនមែនជារឿងក្បត់ជាតិខ្មែរនោះទេ៥. អ.ស.បអនុម័តសេចក្តីសម្រេចចិត្តឱ្យរុស្ស៊ីដកទ័ពពីអ៊ុយក្រែន, ស.រ.អា ជំទាស់ការថ្កោលទោសរុស្ស៊ី

Ep 365ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥
១. មេទ័ពអាមេរិកាំងតំបន់ឥណ្ឌូ−ប៉ាស៊ីហ្វិក មកស្រុកខ្មែរបន្ទាប់ពីដឹងថាមាននាវាចិនពីរទៀតនៅរាម២. អ្នកវិភាគពោលថា រាល់ជំនួបរវាងប្រទេសកម្ពុជានិងយៀកណាម ចំណេញតែខាងយៀកណាម៣. សមាជពលរដ្ឋខ្មែរនៅអូស្រ្តាលី−ញីវហ្ស៊ីឡិន ប្រកាសប្តូររបៀបដឹកនាំដោយអហិង្សានៅស្រុកខ្មែរ៤. អាជ្ញាធរមានសមត្ថកិច្ចបង្រ្កាបល្បែងស៊ីសងខុសច្បាប់ លេងកាត់មុខកាស៊ីណូនៅប៉ោយប៉ែត៥. សង្រ្គាមវាយលុកពីប្រទេសរុស្ស៊ី លើប្រទេសអ៊ុយក្រែន មិនបានធ្វើឲ្យមេដឹកនាំក្រុងគៀវលុតជង្គង់