PLAY PODCASTS
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

621 episodes — Page 7 of 13

Ep 314ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤

១) អ្នកឃ្លាំមើល ជំរុញឱ្យ តុលាការកោះហៅ លោក ហ៊ុន​ ម៉ាណែត ទៅសាកសួរ ជុំវិញសំណុំរឿងឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណា។២) ​​​ អ្នកឧកញ៉ា ហេង សិទ្ធី ស្នើឱ្យ ACU បេីកការសេីប អង្កេតលើលោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌទាំងមូល​ទំនងជាពាក់ព័ន្ធនឹងការ​ការពារ​ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។៣) ​ អ្នកសង្កេតការណ៍ថា ការមិនធានាបាននូវការគោរសិទ្ធិមនុស្ស នឹង​មិនផ្តល់ផលចំណេញដល់កម្ពុជាឡើយ។៤) លោក ហ៊ុន សែន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងថ្ងៃជ័យ​ជម្នះ ៧មករា ទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃដែរ។៥) មេដឹកនាំអឺរ៉ុបថ្មី២រូបជ្រើសរើសទស្សនកិច្ចទៅបង្ហាញការគាំទ្រ​អ៊ុយក្រែន​ដល់ទីក្រុងគៀវ ខណៈមេដឹកនាំអាល្លឺម៉ង់ក៏ទៅ​ដល់ក្រុង​គៀវដែរ។

Dec 3, 202422 min

Ep 313ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

១) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា អ្នកហ៊ានបញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅតែត្រូវបានកំណត់ជាមុខសញ្ញាក្នុងការ​បំភិត​បំភ័យ។២) ​​​ឧកញ៉ាដ៏ក្លាហានមួយរូប អំពាវនាវដល់លោកហ៊ុន ម៉ាណែត ចាត់​វិធានការជាបន្ទាន់លើ ជនជាតិសង្ហបូរី សញ្ជាតិខ្មែរ ដែលយក កម្ពុជា​ជា​មូលដ្ឋានលាងលុយ។៣) ​ជនភៀសខ្លួនខ្មែរ ៦នាក់ដែលថៃចាប់បញ្ជូនមកដាក់ទោសនៅ​កម្ពុជាត្រូវបានឃុំខ្លួនពី «បទក្បត់ជាតិ»។៤) ដែនជម្រកសត្វព្រៃព្រៃឡង់កំពុងត្រូវបានឈូសឆាយ​ពុះបំបែក​ជាពីរ​ក្រោម​គម្រោងបណ្តាញអគ្គិសនី កម្ពុជា-ឡាវ។៥) អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​ជុំវិញបញ្ហាកោះគុត ដូច រដ្ឋាភិបាលជំនាន់មុន។៦)បទឈប់បាញ់រវាងអ៊ីស្រាអែល និងពួកហេសបូឡាលីបង់សម្រប​សម្រួលដោយអាមេរិក និងបារាំង បានចូលជាធរមានហើយ។

Nov 27, 202425 min

Ep 312ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

១. អាជ្ញាធរថៃ ចាប់បញ្ជូនពលរដ្ឋខ្មែរ១១នាក់ ប្រគល់ទៅឲ្យអាជ្ញាធរក្រុងភ្នំពេញវិញ២. អតីតនាយករដ្ឋមន្រ្តី អះអាងថា ការដកខ្លួនពីកិច្ចព្រមព្រៀង អភិវឌ្ឍន៍ត្រីកោណ មិនប៉ះពាល់អ្វីទេ៣. អ្នកវិភាគនិយាយថា រឿងកោះគុត មានតែប្តឹងទៅតុលាការអន្តរជាតិ ព្រោះសំអាងផែនទី៤៤. មេដឹកនាំបក្សជំទាស់ក្រៅប្រទេស ថាដើម្បីសង្រ្គោះប្រទេសជាតិ មានតែបញ្ចប់របបត្រកូល ហ៊ុន៥. បាតុកម្មបះបោរមហាជននៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យកម្លាំងសន្តិសុខប្រដាប់អាវុធស្លាប់៤នាក់

Nov 27, 202423 min

Ep 311ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

១. អាជ្ញាធរនៃរាជរដ្ឋាភិបាល ចាប់សកម្មជនបរិស្ថាន រួចហើយលែងវិញ២. ក្រុមតាមដានស្ថានការណ៍ស្រុកខ្មែរថា ចាប់ឪពុកលោក ស៊ន តារា ជារៀបអារ ក មាន់ បន្លាចស្វា៣. សកម្មជនខ្មែរ អាមេរិកាំង ចង់ឃើញរាជរដ្ឋាភិបាលបកស្រាយរឿង កោះគុត ឲ្យអស់ចម្ងល់៤. រាជរដ្ឋាភិបាល ចង់ឲ្យពិភពលោករួមគ្នាបំបាត់គ្រោះថ្នាក់ដោយ គ្រាប់មីន៥. គ្រួសារមានអំណាចខ្លាំង២នៅហ្វីលីពីន៖ មួយចោទមួយថា មានគម្រោងសម្លាប់គ្នាទៅវិញទៅមក

Nov 26, 202420 min

Ep 310ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

១. ព្រះមហាក្សត្រខ្មែរ ឡាយព្រះហស្ថលេខាលុបកិច្ចព្រមព្រៀង អភិវឌ្ឍន៍តំបន់ត្រីកោណ ស៊ីអិលវី២. សមាជិករដ្ឋសភាបក្សជំទាស់ឲ្យនាយករដ្ឋមន្រ្តីទាំងមុនទាំងក្រោយ បញ្ជាក់ជំហរខ្មែររឿង កោះគុត៣. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ថា ការចាប់ខ្លួនឪពុកលោក ស៊ន តារា ជាវិធីបំបិទមាត់អ្នកនៅក្រៅ៤. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លែងចេញអាជ្ញាប័ណ្ណថ្មីឲ្យផលិតស្រាប៊ៀ ព្រោះមានច្រើនពេក៥. ស.រ.អា មិនទាន់ប្រាកដថា រុស្ស៊ីបាញ់គ្រាប់នុយក្លេអ៊ែរ ដាក់ប្រទេសអ៊ុយក្រែន

Nov 23, 202421 min

Ep 309ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

១) ​លោក ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍នៅតែមាន​សន្ទុះ​កើន​ឡើង ទោះមានការផ្សព្វផ្សាយពីភាពអសន្តិសុខនៅកម្ពុជា។២) ​​​សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក នី ណាក់ ដាក់​ពន្ធនាគារ២ឆ្នាំ។៣) លោក ហ៊ុន សែន គ្រោងបង្កើតច្បាប់ថ្មីមួយដើម្បីដាក់ក្រុម​ប្រឆាំង​ជ្រុលនិយមនៅកម្ពុជាទៅជា «ក្រុមភេរវកម្ម» ជុំវិញការទាមទាររឿង​កោះគុត។៤) លោកហ្សេឡេនស្គីជំរុញឱ្យជួយរំដោះដែនដីគ្រីមៀមកវិញ​ដោយ​ដំណោះស្រាយការទូត ខណៈអ៊ុយក្រែនបន្តវាយប្រហារ​ចូលទឹក​ដីរុស្ស៊ីដោយអាវុធបស្ចឹមប្រទេស។

Nov 21, 202418 min

Ep 308ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

១) ​ លោក សម រង្ស៊ី ថាលោក ហ៊ុន សែន កំពុងរកលេសសំលាប់ លោក ហ៊ីង ប៊ុនហៀង។២) ​​​ លោក ប្រាក់ សុខុន វិលត្រឡប់ មកកាន់ដំណែងដើមវិញ បន្ទាប់ពី​រដ្ឋសភាសម្រេចជាឯកច្ឆ័ន។៣) មន្ត្រីគណបក្សប្រជាជនកម្ពុជា ទម្លាយថា ប្រពន្ធដើម និងប្រពន្ធ​ចុង​លោក ហេង សួរ កាក់កបក្នុងមុខរបរនាំពលករទៅបរទេស​ដោយសារ​មានប្តី​ជាខ្នងបង្អែក។៤) តំណាងរាស្ត្របក្សប្រឆាំង ថាលោកហ៊ុនសែន ទំនងសន្យា ប្រគល់ទឹកដីខ្មែរ ២ភាគ៣លើកោះគុតឱ្យទៅប្រទេសថៃជាថ្នូរនឹង​ការ​បង្ក្រាប ក្រុមប្រឆាំង។៥) ​ រដ្ឋការលោកចូបៃដិនទទួលស្គាល់មេបក្សប្រឆាំងនិរទេស ខ្លួនជា ប្រធានាធិបតីឈ្នះឆ្នោតនៅវេណេហ្សូអេឡា។

Nov 21, 202423 min

Ep 307ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

១) ​ ​​លោក ផន ផាន់ណា បានរៀបរាប់អំពីការរងនូវទារុណកម្មផ្លូវចិត្ត និង​រត់គេចពីការតាមចាប់ខ្លួនរបស់ លោក ហ៊ុន សែន ក្នុងទឹកដីថៃ។២) ​​​លោក សម រង្ស៊ី ថា ចលនាជាតិតស៊ូនឹងយកគំរូតាមពលរដ្ឋ​បង់ក្លាដេសក្នុងការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា។៣) ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Decibels បានរកឃើញថា ប្រទេស​កម្ពុជា​មានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។៤) អ្នកឃ្លាំមើល និយាយថា អនុប្រធានព្រឹទ្ធសភាបានផ្លាស់មកកាន់​តំណែងចាស់ បន្តិចទៀតប្រធានព្រឹទ្ធសភា ក៏នឹងមកកាន់តំណែង​ចាស់ដែរ។៥) ​ បស្ចឹមប្រទេសរំលឹកថ្ងៃទី១ពាន់ នៃសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយ​ក្រែនជាមួយនឹងការពង្រឹងសាគ្គីជាមួយអ៊ុយក្រែន។

Nov 19, 202422 min

Ep 306ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

១) ​ ​​មន្ត្រីបក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលបំភ្លឺជុំវិញការប្រកាស​សង្គ្រាម​របស់ថៃជាមួយកម្ពុជាលើកិច្ចសហការដែនសមុទ្រត្រួតស៊ីគ្នា។២) ​​​ ប្រធានរដ្ឋសភាវៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជារយៈ​ពេល ៤ថ្ងៃ ក្រោយរដ្ឋសភាកម្ពុជាដកខ្លួនចេញពីគម្រោង CLV។៣) មន្ត្រីបក្សក្រៅរដ្ឋាភិបាល ដាក់ពាកបណ្តឹងទៅ សាលាឧទ្ធហរណ៍ សុំសិទ្ធិធ្វើនយោបាយឡើងវិញ។៤) លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាមានបំណង​លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល។៥) ​ រដ្ឋការលោកបៃដិននិងសម្ព័ភាព២ទៀតបើកភ្លើងខៀវឱ្យអ៊ុយក្រែន​វាយប្រហារចូលទឹកដីរុស្ស៊ីដោយមីស៊ីលរយៈចម្ងាយឆ្ងាយ។

Nov 18, 202421 min

Ep 305ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤

១) ​ លោក សម រង្ស៊ី ចោទ លោក ហ៊ុន សែនថា ចាប់ខ្លួនឧកញ៉ា ដើម្បី​ជំរិតយកលុយ។២) ​​​ មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន ចាប់ខ្លួន សុខ ស៊ុនសារ៉េត ធ្វើ​ជាចំណាប់ខ្មាំង ដើម្បីឱ្យលោក ស៊ន តារា ចុះចូល។៣) ជនជាតិចិនឈ្មោះ Daren Li ដែលអាមេរិកកាត់ទោសរឿង​លាង​លុយមិនមានសញ្ជាតិខ្មែរ។៤) អ្នកឃ្លាំមើល ចាត់ទុក បទបញ្ជាលោក ស សុខា ស្មើនឹងក្រដាស​ខ្ចប់ផេះ បើគ្មានការវះកាត់ដោយប្រើវិធានការច្បាប់។៥) ​ រដ្ឋការលោកបៃដិនចាប់ផ្ដើមបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន​ដោយធានាថាអាវុធរបស់អាមេរិកអ៊ុយក្រែនអាចប្រើបានរយៈពេលមួយឆ្នាំ។

Nov 15, 202420 min

Ep 304ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

១ កាសែត​ឥណ្ឌា ផ្សាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​អាមេរិក ប៉ុនប៉ង​ផ្ដួល​រដ្ឋាភិបាល​ខ្មែរ២ ចលនា​ចលនាខ្មែរ​ដើម្បីប្រជាធិបតេយ្យ នឹង​ប្រារព្វ​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ស្រុក៣ មន្ត្រី​បក្ស​ជំទាស់ និង​អ្នក​តាម​ដាន​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​ថា បាត់​កោះកុត ខ្មែរ ខាត​ជាង​បាត់​កោះត្រល់៤ រដ្ឋាភិបាល​វៀតណាម បន្ត​ស្វែងរក​អដិ្ឋធាតុ​ទាហាន​ដែល​ស្លាប់នៅក្នុងនៅ​ក្នុង​សមរភូមិ​កម្ពុជា៥ អតីតមេដឹកនាំ​ហ្វីលីពីន ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​អន្តរជាតិ តែ​លោក​មិន​ខ្លាច

Nov 15, 202423 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

១ កាសែត​ឥណ្ឌា ផ្សាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​អាមេរិក ប៉ុនប៉ង​ផ្ដួល​រដ្ឋាភិបាល​ខ្មែរ២ ចលនា​ចលនាខ្មែរ​ដើម្បីប្រជាធិបតេយ្យ នឹង​ប្រារព្វ​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ស្រុក៣ មន្ត្រី​បក្ស​ជំទាស់ និង​អ្នក​តាម​ដាន​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​ថា បាត់​កោះកុត ខ្មែរ ខាត​ជាង​បាត់​កោះត្រល់៤ រដ្ឋាភិបាល​វៀតណាម បន្ត​ស្វែងរក​អដិ្ឋធាតុ​ទាហាន​ដែល​ស្លាប់នៅក្នុងនៅ​ក្នុង​សមរភូមិ​កម្ពុជា៥ អតីតមេដឹកនាំ​ហ្វីលីពីន ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​អន្តរជាតិ តែ​លោក​មិន​ខ្លាច

Nov 15, 202423 min

Ep 303ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

១) ​ជនជាតិឡាវម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការ​ដឹកជញ្ជូនសារធាតុញៀន ១១៧គីឡូក្រាម​។២) ​​អ្នកវិភាគ៖ អំពើឆបោកពីក្រុមឧកញ៉ា និងមន្ត្រីបក្សកាន់អំណាច គឺចេញពីក្រុមគ្រួសារត្រកូលហ៊ុន។៣) កម្លាំងចម្រុះជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បី ការពារ សន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក។៤) តំណាងរាស្ត្របក្សប្រឆាំង ជំរុញឱ្យកម្ពុជា ប្តឹងថៃ និងវៀតណាម​ជុំវិញការរំលោភដែនសមុទ្រខ្មែរ។៥) ការត្រឡប់មកវិញរបស់លោកដូណាល់ត្រាំទៅកាន់សេតវិមាន កំពុង បំភ័យចិន។

Nov 14, 202420 min

Ep 302ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤

១) ACU បញ្ជូនខ្លួនលោក កន សុខកាយ ទៅសាលាដំបូងរាជធានី​ភ្នំពេញ​ក្នុងសំណុំរឿងសូបប៉ាន់៣០ម៉ឹនដុល្លារជាអភិបាលស្រុក។ ​២) ​​ អ្នកជំនាញ បារម្ភពីវិបត្តិកម្ពុជានៅពេលអ្នកនយោបាយ​ប្រើល្បិច​ដើម្បីតែផលប្រយោជន៍រៀងៗខ្លួន។ ៣) សេចក្តីរាយការណ៍ស៊ីជម្រៅ៖ បំណុលចិននៅទ្វីបអាហ្រ្វិក និង អាស៊ី។ ៤) អ្នកឃ្លាំមើល៖ឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយក្រុមមន្ត្រីនិងក្រុមឧកញ៉ាខ្មែរ។ ៥) រដ្ឋាសភាកម្ពុជា ចាត់ទុក អ្នកធ្វើអត្ថាធិប្បាយលើទូរទស្សន៍ មនិសការខ្មែរថា ជាមនុស្ស ទមិឡ្ហ ឥតសាសនា។ ៦) ស្ត្រីមេបក្សប្រឆាំងនៅបេឡារុស៖​មហាកំផែងប៊ែរឡាំង​មិនមែន​ដួលរលំដោយឯកឯងទេ ហើយកំផែងនយោបាយជនផ្ដាច់ការ​នៅ​បេឡា​រុសត្រូវតែដួលរំលំ។

Nov 13, 202433 min

Ep 301ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

១. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា ចលនាជាតិតស៊ូ ជាមធ្យោបាយប្រមូលថវិកា២. មន្រ្តីបក្សជំទាស់ ថាលោក ហ៊ុន ម៉ាណែត ត្រូវប្តឹងទៅតុលាការអន្តរជាតិរឿង កោះគុត ជាមួយថៃ៣. ព្រឹទ្ធសភា ថានឹងពិនិត្យ ហើយធ្វើច្បាប់លុបចោលកិច្ចព្រមព្រៀង តំបន់អភិវឌ្ឍន៍ត្រីកោណ៤. ស្ថាប័នប្រឆាំងអំពើពុករលួយ នាំខ្លួនអតីតមន្រ្តីបក្ស ប្រជាជនកម្ពុជា ចូលនិវត្តន៍៥. ប្រធានាធិបតីជាប់ឆ្នោត លោក ថ្រឹម សន្ទនាជាមួយលោក ហ្សេលិនស្គី, លោក ពូទីន រឿងសង្រ្គាម

Nov 12, 202419 min

Ep 300ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

១. ពលរដ្ឋខ្មែរក្រៅប្រទេស ធ្វើបាតុកម្មនៅក្រុងហ្សឺណែវរឿងមិនគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស២. រដ្ឋសភាអនុម័ត សម្រេចលុបចោលកិច្ចព្រមព្រៀង សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ៣. មេដឹកនាំបក្សជំទាស់ ប្រកាសបង្កើត ចលនាជាតិតស៊ូ ដើម្បីបង្កើតរដ្ឋាភិបាលនៅក្រៅស្រុក៤. អាជ្ញាធរមានសមត្ថកិច្ច ត្រៀមបណ្តេញចេញជនបរទេស២០០នាក់ រឿងលួចលេងល្បែង online៥. មេដឹកនាំរុស្ស៊ីចង់ជួបមេដឹកនាំស.រ.អាថ្មី ចង់ដឹងអំពីគំនិតថា បញ្ចប់សង្រ្គាម រុស្ស៊ី−អ៊ុយក្រែន

Nov 9, 202420 min

Ep 299ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤

១. អ្នកដឹកនាំនយោបាយនៃបក្ស ប្រជាជនកម្ពុជា មានបញ្ហារដ្ឋសីមា រជ្ជសីមាជាមួយប្រទេសជិតខាង២. មន្រ្តីបក្សជំទាស់ខ្មែរ លើករឿងចោទមេបក្សខ្លួនថា ក្បត់ជាតិ ក្រោយស.រ.អាមានប្រធានាធិបតីថ្មី៣. អ្នកវិភាគស្រុកខ្មែរ ថា ប្រជាធិបតេយ្យ មិនស្ថិតក្នុងរបៀបវារៈនៃរដ្ឋការថ្មីអាមេរិកាំង៤. មន្រ្តីជំនិតនឹងមេបក្ស ប្រជាជនកម្ពុជា អស់តំណែងដោយសារតែទាក់ទិននឹងរឿង ឆបោក ពលរដ្ឋ៥. អនុប្រធានាធិបតីស.រ.អា កាម៉ាឡា ហារីស ទទួលស្គាល់ការចាញ់ឆ្នោត

Nov 8, 202423 min

Ep 298ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤

១) រដ្ឋសភាកម្ពុជា គ្រោងអនុម័ត សេចក្តីព្រាងច្បាប់លុបកិច្ចព្រមព្រៀង​ស្តី​ពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណនៅចុង​សប្តាហ៍​នេះ​។២) ​​លោក ហ៊ុន សែន អំពាវនាវឱ្យ អ្នកដែលចុះចូលជាមួយ បក្សកាន់ អំណាចជួយ ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។៣) ​ទណ្ឌិត៣៩០នាក់ នឹងទទួលបានការ​​បន្ថយទោស និងលើកលែង​ទោសនៅថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។ ៤) ​​តុលាការក្រុងភ្នំពេញសម្រេច ផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យ​ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។៥) លោកដូណាល់ ត្រាំ បានវិលត្រលប់មកកាន់សេតវិមានជាថ្មី ក្រោយ​​យកឈ្នះ លោកស្រីកាម៉ាឡា ហារីស។៦)លោកដូណាល់ត្រាំបេក្ខជនមកបក្សសាធារណរដ្ឋទទួលបានជ័យ ជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។

Nov 6, 202422 min

Ep 297ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤

១) អ្នកឃ្លាំមើលសង្គម៖ បើកម្ពុជាធូរលុងក្នុងការអនុវត្តច្បាប់ កម្ពុជា​ក៏មិន​អាច លុបបំបាត់អំពើពុករលួយបានដែរ។២) ​​ជនរងគ្រោះបានដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹង​លោក លី សាម៉េត ខណៈសំណុំ​រឿង​នេះស្ថិតក្នុង​ចំណាត់​ការរបស់តុលាការ។៣) ​អ្នកស្រី ប៊ុន រ៉ានី៖ រដ្ឋាភិបាលវៀតតណាម បង្កភាពងាយ​ស្រួល​ដល់​ពលរដ្ឋខ្មែរក្រោមក្នុងការគោរពវប្បធម៌ប្រពៃណីខ្មែរ។៤) សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី៥៖ មជ្ឈដ្ឋានទូរទៅចង់​ឃើញ លោក ហ៊ុន សែន​ ប្រើកណ្តាប់ដៃដែក​ផ្លូវច្បាប់​ទៅ​លើឧកញ៉ា ឡេង ណា​​វ៉ាត្រា ដែលរកស៊ីឆបោកអតិថិជន។៥) KMD ប្តេជ្ញាតាមដានគម្រោងត្រីកោណអភិវឌ្ឍន៍រហូតទាល់​តែ​ព្រះ​មហាក្សត្រឡាយព្រះហស្តលេខាលុបចោល។៦)ប្រជាជននៅលើពិភពលោកភាគច្រើនចង់ឱ្យអ៊ុយក្រែនឈ្នះ​សង្រ្គាម​ឈ្លានពានពី​របស់រុស្ស៊ី។

Nov 5, 202437 min

Ep 296ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

១) លោក ហ៊ុន ម៉ាណែត ទម្លាយរូបថតហូបបាយជាមួយលោក ម៉ិច ដារ៉ា ក្រោយចេញពីពន្ធនាគារ១២ថ្ងៃ។២)​​ មន្ត្រីបក្សប្រឆាំង ជំរុញឱ្យ រដ្ឋាភិបាលប្តឹងតុលាការអាជ្ញា​កណ្តាល​អន្តរជាតិក្រុងឡាអេ ទាមទារយកទឹកដីខ្មែរពី ប្រទេសថៃវិញ។៣)​លោក ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត មកអនុវត្តទោសតាមច្បាប់។៤) សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី៥៖ មជ្ឈដ្ឋានទូរទៅចង់​ឃើញ លោក ហ៊ុន សែន​ ប្រើកណ្តាប់ដៃដែក​ផ្លូវច្បាប់​ទៅ​លើឧកញ៉ា ឡេង ណា​​វ៉ាត្រា ដែលរកស៊ីឆបោកអតិថិជន។៥) លោក សម រង្ស៊ី ប្រកាសប្រើយុទ្ធសាស្ត្រពលរដ្ឋបង់ក្លាដេស​ដើម្បី​ផ្លាស់ប្តូររបបដឹកនាំត្រកូលហ៊ុន។៦) ពលរដ្ឋកូរ៉េខាងត្បូងម្នាក់នឹងត្រូវបណ្ដេញចេញពីកម្ពុជា ដោយប្រើ​ប្រាស់ព័ត៌មានប្រឌិត ដល់ក្រុមគ្រួសារ។៧) ប្រមុខការទូតរុស្ស៊ីគំរាមថាក្រុងវ៉ាស៊ីនតោននិងក្រុងមូស្គូជិតធ្លាក់​ក្នុងជម្លោះយោធាដោយផ្ទាល់ខណៈអាមេរិកកំពុងរើសមេដឹកនាំថ្មី។

Nov 5, 202442 min

Ep 295ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤

១. ព្រះរាជាខ្មែរ ចង់ឃើញប្រជារាស្រ្តរស់ក្រោមរដ្ឋធម្មនុញ្ញ ដែលអ្នកដឹកនាំរាជរដ្ឋាភិបាលមិនគោរព២. មន្រ្តីបក្សជំទាស់ថា ការប្រកាសដកខ្លួនពី ស៊ីអិលវី−ឌីធីអេ តែឯកឯង ជាទង្វើបំពានរដ្ឋធម្មនុញ្ញ៣. សារព័ត៌មានល្បីឈ្មោះនៅអឺរ៉ុប សរសេរថា សេរីភាពនៅប្រទេសកម្ពុជា រួមទៅៗ នាបច្ចុប្បន្ននេះ៤. ចៅហ្វាយខេត្ត មេនគរបាលខេត្ត នៅភាគឦសាន ទារសំណូកពីបេក្ខជនប្រឡងចូលក្របខណ្ឌរដ្ឋ៥. បេក្ខជនប្រធានាធិបតីស.រ.អា ព្រមានអំពីលទ្ធភាពការវិលត្រឡប់ទៅអតីតកាលលោក ដណល់ ត្រុម

Oct 31, 202421 min

Ep 294ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤

១. ព្រះរាជាខ្មែរប្រារព្ធទិវាគ្រងរាជ្យសម្បត្តិ ក្នុងរបបដែលអ្នកប្រាជ្ញហៅថា រស់រានដោយប្លន់អំណាច២. រាជរដ្ឋាភិបាលកាន់តែឯកាពីប្រជាជាតិប្រជាធិបតេយ្យ ល្គឹកណាហ៊ុំព័ទ្ធដោយអាជីវករជាឧក្រិដ្ឋជន៣. ក្រុមតស៊ូមតិ ចង់ឲ្យតុលាការខ្មែរសួរអ្នកដឹកនាំទាំងឪ ទាំងកូន រឿងអ្នកកាសែតសុំទោស នៅក្រៅឃុំ៤. មេដឹកនាំជំទាស់ក្រៅស្រុក ប្រកាសបង្កើតរដ្ឋាភិបាលក្រៅស្រុក ដើម្បីតតាំងនឹងរដ្ឋាភិបាលក្នុងស្រុក៥. យៀកណាម សង់ផ្លូវយន្តហោះចុះឡើងលើកោះ សិប្បនិមិត្ត ក្នុងសមុទ្រចិនខាងត្បូង

Oct 30, 202422 min

Ep 293ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

១) ក្រុមអ្នកតស៊ូមតិកម្ពុជា៖ គណបក្សប្រជាជនកម្ពុជា ជាអ្នក​បំផ្លាញ​កិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស។២) ​​នីតិរដ្ឋកម្ពុជាមិនអាចងើបផុតពីបាតតារាង បើប្រព័ន្ធយុត្តិធម៌​នៅ​ច្របល់ជាមួយបញ្ហានយោបាយ។ ៣) ​លោក ហ៊ុន សែន ដង្ហែអង្គឋិនទៅកាន់ទឹកដីកម្ពុជាក្រោមគឺមាន​ចេតនាបង្វែរការចាប់អារម្មណ៍របស់ ពលរដ្ឋខ្មែរលើគម្រោងត្រីកោណ​អភិវឌ្ឍន៍។៤) មន្ត្រីបក្សប្រឆាំង ជម្រុញឱ្យរដ្ឋាភិបាលកម្ពុជាវេះកាត់សាច់ស្អុយ​ដើម្បី​បោសំអាតឧក្រិដ្ឋកម្មឱ្យអស់ពីកម្ពុជា។៥) មេដឹកនាំកំពូលអ៊ីរ៉ង់បញ្ជាឱ្យរៀបចំការឆ្លើយតបល្អបំផុតវាយ ប្រហារសងសឹកលើអ៊ីស្រាអែល។

Oct 29, 202421 min

Ep 292ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

១. ចលនាមាតាធម្មតា អំពាវនាវឲ្យសាធារណជន បរិច្ចាគសប្បុរសទានដល់ការតស៊ូពីពីពន្ធនាគារ២. មេដឹកនាំបក្សជំទាស់ ថានឹងដឹកនាំចលនាតស៊ូប្រឆាំង ដើម្បីផ្លាស់ប្តូរការគ្រប់គ្រងនៃត្រកូល ហ៊ុន៣. ក្រសួង អប់រំជាតិ ដកគ្រូបង្រៀនពីក្របខណ្ឌ ព្រោះតែចូលរួមជីវភាពនយោបាយខុសបក្ស៤. រាជាណាចក្រ កម្ពុជា ជាប់លេខជិតចុងប៉ូចខាងនីតិរដ្ឋ តាមការស្រាវជ្រាវសម្រាប់ឆ្នាំ ២០២៤៥. អគ្គលេខាធិការ អ.ស.ប ស្នើរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងជំនួបកំពូលក្រុម BRICS នៅរុស្ស៊ី

Oct 26, 202421 min

Ep 291ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤

១. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថានឹងបើកិច្ចប្រជុំរឿង អភិវឌ្ឍន៍ត្រីកោណ បើមិនបានដកខ្លួនចេញ២. អតីតមន្រ្តីសិទ្ធិមនុស្ស រដ្ឋអំណាចក្រុងភ្នំពេញប្តឹង រត់ចេញក្រៅ ឥឡូវបង្កើតអង្គការប្រជាធិបតេយ្យ៣. អតីតអ្នកកាសែត អាជ្ញាធរចាប់ខ្លួន សុំទោសត្រកូល ហ៊ុន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៤. ប៉ូលីសខ្មែរបដិសេធរឿងចាប់ជំរិតជនជាតិកូរ៉េ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ផ្សាយរឿងចាប់ជំរិត៥. ប្រធានាធិបតី ប្រទេសអ៊ុយក្រែន សច្ចាថា នឹងផលិតអាវុធបរមាណូ បើណេតូ មិនទទួលជាសមាជិក

Oct 26, 202423 min

Ep 290ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

១) មន្ត្រីបក្សប្រឆាំង៖ ពលរដ្ឋវៀតណាមរាប់សិបម៉ឺននាក់បង្កើត​ជាភូមិ​​របស់វៀតណាមដើម្បីរស់នៅស្របច្ប ាប់ក្នុងខេត្តទាំង៤នៃ​តំបន់​ត្រីកោណ។២) ​​លោក ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពប៉ារីស មិនអាចបញ្ចប់​សង្គ្រាម​ស៊ីវិលនៅកម្ពុជាបានទេ បើមិនមាននយោបាយឈ្នះ-ឈ្នះ។៣) ​ ក្រសួងព្រះបរមរាជវាំង ប្រារព្ធខួបលើកទី២០ នៃការយាងគ្រង​រាជ​សម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ខណះរាជកិច្ចត្រូវបានបក្ស​កាន់​អំណាច​បំពាន។៤) គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពី​បញ្ជី​បោះឆ្នោតដោយសារស្លាប់និងឈ្មោះស្ទួន។៥) ពលរដ្ឋចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅ ស្នងការ ខេត្តកំពតក្រោយផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស នៅថ្ងៃនេះ។៦)សហភាពអឺរ៉ុបនិងអង់គ្លេសរឹបអូសលុយរបស់រុស្ស៊ីនៅក្រៅ​ប្រទេស​ក្នុងទំហំជិត៤១ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន។

Oct 24, 202425 min

Ep 289ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

១) អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យ World Bankមិនត្រូវ អនុម័តគម្រោងថ្មីណាមួយនៅកម្ពុជា ប្រសិនរដ្ឋាភិបាលមិនបញ្ឈប់ការ យាយី តាម​ផ្លូវច្បាប់លើក្រុមអ្នកការពារសិទ្ធិមនុស្ស។២) ​​គណបក្សកម្លាំងជាតិ៖ ទោះបីកិច្ចព្រមព្រៀងទីក្រុងប៉ារីមាន​អាយុ​៣៣ឆ្នាំ ក៏ដោយ ក៏កម្ពុជានៅមិនទាន់មានការ ឯកភាពជាតិនៅ​ឡើយ។៣) ​លោក សម រង្ស៊ី៖ របបដឹកនាំផ្តាច់ការនៅកម្ពុជានឹងដួលរលំដូច​របប​ដឹកនាំផ្តាច់ការនៅប្រទេសបង់ក្លាដេសក្នុងពេលឆាប់ៗខាងមុខ។៤) លោក ហ៊ុន ម៉ាណែត៖ កម្ពុជានឹងមិនអាចស្ថិតនៅជាប្រទេសក្រីក្រ​ទៀត​​ទេ​នៅ​ឆ្នាំ២០២៩ ខាងមុខ។៥) ជំនួបកំពូលBRICSនៅរុស្ស៊ីក្រោមសម្ពាធឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយ​ក្រែនតែក្រុងមូស្គូព្យាយាមកាត់បន្ថយចរាចរប្រាក់ដុល្លារ។

Oct 23, 202421 min

Ep 288ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤១) សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យប្រទេសហត្ថលេខី​ផ្សេង​ទៀត ​គាំ​ទ្រដល់គោលការណ៍កិច្ចព្រមព្រៀង​ទីក្រុងប៉ារីសដូចខ្លួន។២) ​​ ក្រុមអ្នកតស៊ូមតិកម្ពុជាអះអាងថាបក្សកាន់អំណាច រងនូវ​ការ​សង្ស័យ​ប្រើ​ប្រាស់​ប្រព័ន្ធតុលាការធ្វើជាឧបករណ៍បម្រើ​នយោបាយ​របស់ខ្លួន។៣) ​ មន្ត្រីបក្សប្រឆាំង៖ បើលោក ហ៊ុន សែន ហែរកឋិនទៅ​ទឹកដី​កម្ពុជា​ក្រោមព្រោះមនសិការជាតិ ត្រូវតែដកខេត្ត​ខ្មែរ​ទាំង៤ចេញ​ពីគម្រោង​ត្រី​កោណអភិវឌ្ឍន៍។៤) កងរាជអាវុធហត្ថបង្ក្រាបបានគ្រឿងញៀនជាង ១រយគីឡូក្រាម និង​ឃាត់ខ្លួនជនជាតិចិន៤នាក់។៥) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទៅដល់ក្រុងគៀវចំពេលដែល​មាន​ការព្រមានពីវត្តមានទ័ពកូរ៉េខាងជើងជួយច្បាំងទ័ពរុស្ស៊ី។

Oct 22, 202421 min

Ep 287ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

១) KMD ថា ដើម្បីឱ្យប្រជាធិបតេយ្យលេចចេញជារូបរាងពិតប្រាកដ ត្រូវ​មានក្រុមប្រឹក្សាជាតិមួយតំណាងស្របច្បាប់ឱ្យឆន្ទៈប្រជាជាតិខ្មែរ។២) ​​លោក សម រង្ស៊ីថា ក្រដាសប្រាក់២សែនរៀលជានិមិត្តសញ្ញា​នៃ​ការ​បរាជ័យទាំង សេដ្ឋកិច្ច និងនយោបាយ របស់រដ្ឋាភិបាល​ត្រកូល​ហ៊ុន។៣) ​កម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតក្នុង​ចំណោម​ប្រទេស​ក្រីក្រជាង៤០នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។៤) អ្នកឃ្លាំមើលថា ការតែងតាំងលោក នុត សវនា ឱ្យធ្វើជាប្រធាន​ពន្ធនាគារព្រៃស គឺជារឿងសមស្រប។៥) ផែនការឈ្នះសង្រ្គាមរបស់លោកហ្សេឡេនស្គីទាញណាតូនិង អាមេរិកបង្កើនកម្លាំងឱ្យឈ្នះការឈ្លានពានរបស់រុស្ស៊ី។

Oct 18, 202420 min

Ep 286ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

១) រយៈពេលជិត១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួល​​បានអ្នកដំណើរចេញចូលសរុបជាង ១លាន ៣សែននាក់។២) ​​ អ្នកឃ្លាំមើលសង្គម៖ សម្ព័ន្ធភាពឆ្ពោះទៅអនាគត អាច​ប្រឈម​នឹង​ការ​បែកបាក់ បើមិនរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យមានការឯកភាពគ្នា​ជាធ្លុង​មួយទេ។៣) រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលពីថ្ងៃនេះតទៅ។៤) លោកហ៊ុន ម៉ាណែត ផ្អាកបញ្ចូននិស្សិតខ្មែរទៅអ៊ីស្រាអ៊ែល​ប៉ុន្តែ​មិន​មានផែនការជួលយន្តហោះដឹកនាំនិស្សិតឲ្យត្រឡប់មកកម្ពុជាវិញទេ។៥) កូរ៉េខាងជើងបញ្ជូនទ័ព១ម៉ឺននាក់ ជួយច្បាំងកងទ័ពរុស្ស៊ី​ប្រយុទ្ធ​នឹងទ័ពអ៊ុយក្រែន។

Oct 17, 202422 min

Ep 285ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤

១) លោក ហ៊ុន ម៉ាណែត ឲ្យ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ពន្ធនាគារ​«ម១​»​បន្ទាប់បែកធ្លាយ​វីដេអូ​ឧក្រិដ្ឋជន​ជនជាតិ​ចិន ប្រើប្រាស់គ្រឿងញៀន​ ក្នុង​ពន្ធនាគារ​។២) ​​រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម គុបគិតគ្នាប្តូរឈ្មោះពី គម្រោង​អភិវឌ្ឍន៍ត្រីកោណ មកជាកិច្ចសហប្រតិបត្តិការ​រដ្ឋត្រីភាគី​ជាប្រពៃណី។៣) លោក ស សុខា៖ ពលរដ្ឋខ្មែរ នៅតែចងចាំគុណូបការៈរបស់អតីត​ព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ។៤) កម្ពុជា បានប្រាប់អូស្ត្រាលីថា រដ្ឋាភិបាលកម្ពុជាចាប់ខ្លួនក្រុមប្រឆាំង គឺអនុវត្តតែលើមេក្លោងដែលនាំឱ្យមានការបះបោរប៉ុណ្ណោះ។៥) តើអ្វីខ្លះដែលអ្នកត្រូវយល់ដឹងអំពីការគាំទ្ររបស់​អាមេរិកចំពោះ​អ៊ីស្រា​អែល​ក្នុងសង្រ្គាមអស់រយៈពេល​មួយឆ្នាំ​មកនេះ?

Oct 16, 202420 min

Ep 284ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

១. បាតុកម្មក្រៅប្រទេសប្រឆាំងនឹងគោលនយោបាយរាជរដ្ឋាភិបាលរឿងទឹកដី ផ្តើមឡើងនៅច្រើនប្រទេស២. ចក្រភពអង់គ្លេសជំរុញរដ្ឋាភិបាល ហ៊ុន ម៉ាណែត ឲ្យឈប់រឹតត្បិតសិទ្ធិ សេរីភាពពលរដ្ឋខ្មែរ និង សេចក្តីថ្លែងការណ៍ពីពលរដ្ឋខ្មែរនៅក្រៅប្រទេស៣. ស.រ.អា មិនដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែ ដាក់ទណ្ឌកម្មលើមន្រ្តីរាជរដ្ឋាភិបាល និង អាជីវករធំៗ៤. មន្រ្តីបក្សជំទាស់ថា អំណាចផ្តាច់ការនៅប្រទេសកម្ពុជាស្ថិតលើមនុស្សម្នាក់ ប៉ុន្តែ នាំគ្នារួមរស់ជាមួយ៥. ពិភពលោកបញ្ចេញប្រតិកម្មទៅនឹងទ័ពអ៊ីស្រាអែល វាយប្រហារលើកងកម្លាំងការពារសន្តិភាពអ.ស.ប.

Oct 16, 202423 min

Ep 283ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤

១) មន្ត្រីគណបក្សប្រជាជនកម្ពុជាទម្លាយថា ចំណាត់ការលើឧកញ៉ា លី សាមេ៉ត ដោយសារឧកញ៉ារូបនេះហ៊ានយកលុយអ្នកដទៃ​រំលង​លោក ហ៊ុន សែន។២) ​​អ្នកឃ្លាំមើល ជំរុញឱ្យ សហគមន៍អន្តរជាតិចាត់វិធានការ​ជាក់​លាក់​​លើរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិសេរីភាព​សារព័ត៌​មាន​ឡើង​វិញ។៣) ចលនាមាតាធម្មជាតិថា ការបាត់បង់សេរីភាពរបស់សកម្មជន​បរិស្ថាន បង្ហាញពីការស្លាប់បាត់បង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។៤) មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ចំនួន ៥​រូប​ និង​មនុស្ស​៣នាក់ទៀត​​ចូល​បំភ្លឺ​នៅតុលាការខេត្តកណ្តាល ពី​បទ«​រំលោភ​លើ​ទំនុក​ចិត្ត»។៥) មហាបាតុកម្មរបស់ពលរដ្ឋខ្មែរនាំចាប់ផ្តើមហើយ​នៅកណ្តាល​រដ្ឋធានី​វ៉ាស៊ីនតុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រ ស្អែកនេះ។៦) ជំនួបកំពូលអាស៊ាន-ចិនចាប់ផ្ដើម ប្រធានាធិបតីហ្វីលីពីនប្រាប់ថា​ត្រូវពន្លឿនច្បាប់សមុទ្រចិនខាងត្បូងខណៈចិនវាតទីទន្ទា្រនកាន់តែ​ខ្លាំង។

Oct 11, 202427 min

Ep 282ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤

១) កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិន​តាមរយះគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា។២) ​តំណាងរាស្ត្របក្សប្រឆាំង ជំរុញឱ្យ រដ្ឋាភិបាលខ្មែរប្តឹង​តុលាការ​អាជ្ញា​កណ្តាលអន្តរជាតិ ទាមទារទឹកដី ២/៣ នៃកោះគុតដែលថៃ​ដណ្តើមយក មកគ្រប់គ្រងវិញ។​​​៣) ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យពលរដ្ឋខ្មែរប្រុង​ប្រយ័ត្នចំពោះទឹកជំនន់។៤) អ្នកសង្កេតការណ៍៖ អន្តរជាតិពិបាកជឿលើការអនុវត្តសិទ្ធិ​សេរីភាព​សារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ខណៈការ​ចាប់​ខ្លួន​អ្នកសារព័ត៌​មាន​​ចេះតែបន្តកើតមាន។​៥) វៀតណាមមានផែនការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន ក្នុងទំហំ៦៧ពាន់លានដុល្លារដោយមិនខ្ចីបុលបរទេស។

Oct 10, 202424 min

Ep 281ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤

១) លោក សម រង្ស៊ី ចោទថា គ្រួសារត្រកូលហ៊ុន នៅពីក្រោយអំពើ​ឆបោក​​របស់ក្រុមឧក្រិដ្ឋជន សំងំលាក់ខ្លួននៅកម្ពុជា។២) ​​​ អ្នកឃ្លាំមើលកម្ពុជា ជំរុញឱ្យ លោក ហ៊ុន សែន អនុវត្តវិធានការ​ច្បាប់​​លើ​បុគ្គលដែលប្រព្រឹត្តអំពើឆបោកផ្សេងទៀតដូចឧកញ៉ា លី សាមេត។៣) អតីតសង្ឃ ហោ សុខុន ស្នើសុំឱ្យ អង្គការសិទ្ធិមនុស្ស ជួយផ្តល់ គ្រូពេទ្យ និងមេធាវីសម្រាប់ការពារក្តីដល់រូបលោក។៤) បេក្ខជនជាង ១សែន ៣ម៉ឺន នាក់ ចូលរួមប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិនៅទូទាំងរាជធានីខេត្ត។៥) ស្ត្រីនាយករដ្ឋមន្ត្រីថៃថ្លែងថាអាស៊ានត្រូវដើរតួនាទីសកម្មជួយ​បញ្ចប់សង្រ្គាមស៊ីវិលនៅភូមា។

Oct 9, 202420 min

Ep 280ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤

១) អាជ្ញាធរកម្ពុជា​បណ្តេញ​ចេញ​ជនជាតិ វៀតណាម ៤៦នាក់ ដែលធ្វើការខុសច្បាប់ទៅវៀតណាមវិញ។២) ​​​លោក ហ៊ុន សែន ដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជា​ក្រោម​ដើម្បីបង្ហាញថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ។៣) ពលរដ្ឋខ្មែរ ប្រកាសធ្វើមហាបាតុកម្មក្នុងប្រទេសកាណាដា​ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស៍។៤) ក្រុមអ្នកតស៊ូមតិកម្ពុជា៖ ការចាប់ខ្លួនលោក ម៉ិច ដារ៉ា បង្ហាញពី​ការ​ធ្លាក់ចុះសេរីភាពសារព័ត៌មាននៅម្ពុជាកាន់តែធ្ងន់ធ្ងរ។៥) តុលាការខេត្តរតនគិរី សម្រេចឲ្យលោក មាជ សុវណ្ណារ៉ា បង្ហាញ ខ្លួននៅចំពោះមុខសមត្ថកិច្ចរាល់២ខែម្តង។៦) ៣៦៥ ថ្ងៃនៃសោកនាដកម្មពីការផ្ទុះសង្រ្គាមស្លាប់មនុស្សជា៤ម៉ឺន​នាក់ អ៊ីស្រាអែលនៅបន្តវាយលើហ្កាហ្សា និងលីបង់។

Oct 8, 202422 min

Ep 279ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤

១) KMD ប្រកាសធ្វើបាតុកម្ម រយៈពេល ៤ថ្ងៃ ដើម្បីទាមទារធានាឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅកម្ពុជា​ឡើង​វិញ។២) ​​ អង្គការសង្គមស៊ីវិលចំនួន៤៦ អំពាវនាវទម្លាក់ចោលរាល់​បទចោទ​​​ប្រកាន់ និងដោះលែង លោក ម៉ិច ដារ៉ា ជាបន្ទាន់។៣) អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន រៀបល្បិចកលនយោបាយ​កម្ចាត់​បណ្តាញគាំទ្រគ្រួសារលោក ស ខេង និងលោក ទៀ បាញ់។៤) កម្ពុជាទទួលបានការកើតសរសើរពីប្រទេសចំនួន១០០ ក្នុងកិច្ច​ប្រជុំ​ពិនិត្យរបាយការណ៍ UPR ពីការអនុវត្តសិទ្ធិសេរីភាពជា​មូលដ្ឋាន​របស់ពលរដ្ឋ។៥) អេរ៉ង់បាញ់មីស៊ីលបាលីស្ទិក១៨០គ្រាប់វាយប្រហារ​អ៊ីស្រាអែល-នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​​​សច្ចាសងសឹង។

Oct 3, 202425 min

Ep 278ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤

១) KMD ជំរុញប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យជួយការពារជោគវាសនារបស់កម្ពុជា។២) សមត្ថកិច្ចចាប់ខ្លួន លោក ម៉ិច ដារ៉ា ទាក់ទងទៅនិងការបង្ហោះរូបភាព ចំនួនពីរសន្លឹក បង្ហាញពីការយកថ្មភ្នំនៅរមណីយដ្ឋានបាភ្នំ ស្ថិតក្នុងខេត្តព្រៃវែង។៣) អ្នកវិភាគ ចាត់ទុក ទង្វើរបស់លោក ហ៊ុន សែន និងភរិយា ដែលរៀបចំឱ្យពលរដ្ឋខ្មែរថ្វាយបង្គំខ្លួនឯង បង្ហាញពីចេតនាឡើងធ្វើជាស្តេចសម្រាប់ត្រកូលហ៊ុន។៤) ក្រសួងទេសចរណ៍ថា ស្ថានទូតចិនសន្យាពង្រឹងវិស័យទេសចរណ៍ជាមួយកម្ពុជាឱ្យកាន់តែទូលំទូលាយ។៥) មហាសន្និបាតអង្គការសហប្រជាជាតិបិទបញ្ចប់ក្រោមការដណ្ដើម ឥទិ្ធពលភូមិសាស្ត្រនយោបាយ។

Oct 2, 202425 min

Ep 277ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសបា្ររព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក នៅទីស្នាក់ការរបស់ខ្លួន។២) ពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី បាតុកម្មទាមទារឱ្យ រដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោង CLV DTA ដោយពិតប្រាកដ។៣) គណបក្សជំនាន់ថ្មី អំពាវានាវឱ្យ លោក ហ៊ុន ម៉ាណែត និងឪពុកដោះលែង សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ និងអ្នកទោសមនសិកាផ្សេងទៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។៤) លោក ហ៊ុន សែន ស្នើឱ្យស្ថាប័នរដ្ឋប្រើCoolApp ដើម្បីសន្ដិសុខជាតិ។៥) កោះត្រល់អតីតដែនដីកម្ពុជា វៀតណាមហៅថា កោះ Phu Quoc ក្លាយជាទីតាំងទេសចរបរទេសសំខាន់បំផុតរបស់វៀតណាម។

Oct 1, 202425 min

Ep 276ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤

១. នាយករដ្ឋមន្រ្តី កូន ថា រឿងអភិវឌ្ឍន៍តំបន់ត្រីកោណ គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ តែអ្នកវិភាគមិនជឿ២. ភាគីមួយថាដកខ្លួន ភាគីមួយទៀតថា ដកខ្លួនក៏ដកចុះ តែនៅបន្តអភិវឌ្ឍរួមគ្នាដដែល តើយកមួយណា?៣. អ្នកនយោបាយថា កោះត្រល់ជារបស់ខ្មែរ ដែនដីកម្ពុជាក្រោមក៏ជារបស់ខ្មែរ ប៉ុន្តែ គេត្រួតត្រាកាន់កាប់៤. ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មរឿង តំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែ មេបក្សជំទាស់អំពាវនាវឲ្យចូលរួម

Sep 28, 202415 min

Ep 275ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤

១) ក្នុងយុទ្ធនាការរយៈពេល១២០ថ្ងៃ អាជ្ញាធរថៃចាប់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃជិត៤ម៉ឺននាក់។២) ​ បណ្តាញយុវជនកម្ពុជាសកល ថ្កោលទោស លោក ហ៊ុន សែន ជុំវិញ​ការចេញបញ្ជាឱ្យចាប់សមាជិករបស់ខ្លួនលើទឹកដីថៃ។៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នក​ឃ្លាំមើល​និយាយថា ទណ្ឌកម្ម​របស់​​អាមេរិកលើឧកញ៉ា​ លី យ៉ុងផាត់​នឹង​បង្ក​ផល​វិបាក​ដល់​ការ​រក​ស៊ីនៅបរទេស ដែលនឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ​ ហ៊ុន។៤) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យ ពលរដ្ឋខ្មែរបន្តការតវ៉ា​ប្រឆាំង​គម្រោងអភិវឌ្ឍត្រីកោណថែមទៀត ព្រោះនៅមានបញ្ហាជា​ច្រើនទៀត។៥) ​ ​លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អន្តរាគមន៍ ក្រោយតុលាការ ថ្នាក់ក្រោមកាត់ក្តីឱ្យមន្រ្តីគយបើក​រថយន្ដ​បុក​មនុស្ស​ស្លាប់ ៤នាក់ ជាប់ពន្ធនាគារ តែ៥ឆ្នាំ។៦) អ្នកវិភាគនយោបាយ ចាត់ទុក របៀបដឹកនាំនៅកម្ពុជាជារបបដឹកនាំ​គ្រួសារ​កុម្មុយនីស្តផ្តាច់ការ។៧) ប្រធានាធឬិបតីអ៊ុយក្រែនស្នើសុំមេដឹកនាំពិភពលោកឈរ​ជាមួយ​អ៊ុយក្រែនខណៈលោកពូទីនគំរាមប្រើអាវុធនុយក្លេអែរ។

Sep 27, 202439 min

Ep 274ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

១) អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ មានព្រះរាជ​បន្ទូល​បញ្ជាក់ច្បាស់ៗថា កោះត្រល់គឺជាកម្មសិទ្ធិរបស់ខ្មែរ។២) ​ អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ ពលរដ្ឋខ្មែរតាមដានគម្រោង​អភិវឌ្ឍត្រីកោណបន្តទៀត ព្រោះកម្ពុជាមិនដកខ្លួនជា​ផ្លូវការ​ចេញ​ពី​គម្រោងនេះទេ។៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នក​ឃ្លាំមើល​និយាយថា ទណ្ឌកម្ម​របស់​​អាមេរិកលើឧកញ៉ា​ លី យ៉ុងផាត់​ នឹង​បង្ក​ផល​វិបាក​ដល់​ការ​រក​ស៊ីនៅបរទេស ដែលនឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ​ហ៊ុន។៤) ស្ត្រីខ្មែរម្នាក់នៅប្រទេសជប៉ុនអះអាងថា មន្ត្រីបក្សប្រជាជន​កម្ពុជា​គម្រាម​សម្លាប់ និងរំលោភរូបនាង ដោយសារតែនាងហ៊ាន រិះគន់​ការដឹកនាំរបស់​រដ្ឋាភិបាល។៥) ​ ​ពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើមហាបាតុកម្ម ទាមទារ​ឱ្យដោះលែងអ្នករិះគន់គម្រោងត្រីកោណអភិវឌ្ឍ និងស្តារលទ្ធិ​ប្រជាធិបតេយ្យនៅថ្ងៃទី១៣ ខែតុលា ខាងមុខ។ ៦) អ្នកសង្កេតការណ៍បានថ្កោលទោស លោក ហ៊ុន សែន ដាច់អហង្ការ ជុំវិញការចេញបញ្ជាឱ្យចាប់ខ្លួនសកម្មជនបក្ស​ប្រឆាំងលើទឹកដីថៃ។៧) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ-រុស្ស៊ីទាមទារ​យុត្តិធម៌​នៅ​ចំពោះមុខទ័ពអ៊ុយក្រែនវាយលុកចូលខាងក្នុងទឹកដីរុស្ស៊ី។

Sep 26, 202440 min

Ep 273ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤

១) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាលដោះលែងសកម្មជននានា និងអ្នកនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បី​ធានា​ភាព​ពេញលេញនៃខ្លឹមសាររដ្ឋធម្មនុញ្ញ។២) ​ ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុក ការចោទប្រកាន់ និងឃុំខ្លួន​អ្នក​សំដែង​មតិប្រឆាំងគម្រោងអភិវឌ្ឍត្រីកោណ គឺជាបទល្មើសឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ៣) លោកមាជ សុវណ្ណារ៉ា អះអាងថា លោក​ត្រៀមខ្លួន​រួចរាល់ហើយ​ក្នុងការ​​ចូលបំភ្លឺនៅ​តុលាការ​ខេត្តរតនគិរី ប្រសិនបើមានដីកា កោះ​ហៅ។៤) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងដង្ហែញត្តិដាក់ជូន​ក្រសួង​ពាក់ព័ន្ធក្នុងឱកាសទិវាគ្រូបង្រៀនពិភលោកនៅដើមខែតុលា។៥) ​ លោក ហ៊ុន សែន បញ្ជាឱ្យ លោក ឃ្លាំង ហួត តាមចាប់ខ្លួន​សកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ក្នុងប្រទេសថៃ​យកទៅ​កម្ពុជាវិញទោះស្លាប់ ឬរស់ក៏ដោយ។៦) ប្រធានាធិបតីអ៊ុយក្រែនអះអាងថាសង្រ្គាមរុស្ស៊ីនៅលើទឹកដី​អ៊ុយក្រែនកាត់តែទៅរកការបិទបញ្ចប់។

Sep 25, 202422 min

Ep 272ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

១) អ្នកវិភាគអះអាងថា​ ទង្វើរបស់លោក ហ៊ុន សែន ដែលមិន​ដោះ​លែង​​អ្នក​ប្រឆាំង​​គម្រោងអភិវឌ្ឍ ត្រីកោណ គឺបង្ហាញពីការបំពាន​រដ្ឋធម្មនុញ្ញ​​ធ្ងន់ធ្ងរ។២) ​អ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋសភាកម្ពុជា​​លុប​ចោល​រាល់​កិច្ច​ព្រម​ព្រៀងទាំងអស់ ដែលពាក់ព័ន្ធគម្រោង​អភិវឌ្ឍន៍​ត្រីកោណ។៣) លោក ហ៊ុន ម៉ាណែត ប្តេជ្ញា អភិវឌ្ឍខេត្តភូមិភាគឦសាន ទោះបី​កម្ពុជា​ប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍត្រីកោណ។៤) លោកហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអន​ឡាញ​​​ខ្មៅងងឹត​​​​ឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លាន​ដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។៥) ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាង​មក មាតុភូមិវិញដើម្បី​យាង​ជា​ព្រះរាជ​ធិបតី​​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ។៦) អ្នកនយោបាយចេញពីស្រទាប់វណ្ណៈកម្មករស្បថចូលកាន់តំណែង​ជាប្រធានាធិបតីស្រីលង្កាផ្ដាច់ឬសគ្រួសារត្រកូល​មហិដា។

Sep 24, 202433 min

Ep 271ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

១) ក្រសួងទេសចរណ៍៖ កម្ពុជារំពឹងខ្ពស់ថា អាចនឹងបំបែកឯកត្តកម្ម Guinness World Record។២) លោក សុខ សូកេន ត្រូវដកតំណែងឱ្យមកធ្វើជារដ្ឋមន្ត្រីក្រសួង​អធិការកិច្ច។៣) ក្រុមអ្នកឃ្លាំមើល៖ បើរដ្ឋាភិបាលកម្ពុជានៅតែបើកដៃឱ្យក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្តបទឧក្រិដ្ឋ សហរដ្ឋអាមេរិកក៏មិនញ​ញើត​ដាក់​ទណ្ឌកម្មឱ្យកម្ពុជាក្លាយជារដ្ឋឯកោដែរ។៤) លោក ហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារ ​អន​ឡាញ​​​​ខ្មៅងងឹត​​​​ឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់​លាន​ដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។៥) ក្រសួងមហាផ្ទៃចាត់ទុកការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ មុខទីស្នាក់ការសមាគមអាដហុកខេត្តកំពង់ចាមថា ជាការ សមស្រប។៦) លោកប្រធានាធិបតីអ៊ុយក្រែននឹងជួបលោកបៃដិន អ្នកស្រីហា រីស និងលោកត្រាំនៅអាមេរិក។

Sep 21, 202434 min

Ep 270ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

១) អតីតសង្ឃ ហោ សុខុន ឃុំខ្លួននៅស្នងការនគរបាលរាជ​ធានី​ភ្នំពេញ ប៉ុន្តែមិនទាន់បញ្ជាក់បទល្មើស។២) KMD អំពាវនាវ ឱ្យប្រទេសប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មលើ​បុគ្គល​ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនៅកម្ពុជាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើង​វិញ។៣) ខេត្តចំនួន៤ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែមិន​បង្ករគ្រោះធ្ងន់ធ្ងរ។៤) ក្រសួងការងារថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៥ នឹងទទួលបាន ២០៨ដុល្លារអាមេរិកក្នុង១ខែ។៥) លោកពូទីនបញ្ជាកែនទ័ពឱ្យបាន១លាន៥សែននាក់ជាកម្លាំង​ធំ​បន្ទាប់ពីចិនតែគេថារុស្ស៊ីកំពុងខ្វះទ័ពប្រយុទ្ធនៅអ៊ុយក្រែន។

Sep 20, 202420 min

Ep 269ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

១) សមត្ថកិច្ចចាប់ខ្លួនអតីតសង្ឃ ហោ សុខុន ត្រូវបាន បន្ទាប់ពី​រិះគន់​គម្រោងត្រីកោណអភិវឌ្ឍន៍។២) លោក សម រង្ស៊ី៖ ខេត្តទាំង៤របស់ខ្មែរក្នុងតំបន់​ត្រីកោណ​នឹង​បាត់ចេញពីផែនទីប្រទេសកម្ពុជាដូចកោះត្រល់។៣) លោក ហ៊ុន ម៉ាណែត ឲ្យអាជ្ញាធរត្រៀមសង្គ្រោះពលរដ្ឋ​ដោយសារ​គ្រោះធម្មជាតិ។៤) អ្នកឃ្លាំមើលព្រមានថា ព្រឹត្តិការណ៍ Gumball នៅកម្ពុជា មិនអាច​ជួយ​វិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញបានឡើយ។៥)សាលាឧទ្ធហរណ៍ ប្រកាសលើកពេល បើកសវនាការ លើ​សំណុំ​រឿង លោក កឹម សុខា ដោយមិនកំណត់ពេល។ ៦) មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំស្ថិតក្រោមកំនាបនៃ​ការស្នើរុះរើសិទ្ធវេតូរបស់ពួកមហាអំណាច។

Sep 19, 202424 min

Ep 268ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

១. សង្គមស៊ីវីលថា រដ្ឋអំណាច ចាប់អ្នករិះគន់រឿង អភិវឌ្ឍន៍ត្រីកោណ មួយខែជាងពីរនាក់ក្នុងរយៈ២ខែ២. រដ្ឋអំណាច លោក ហ៊ុន ម៉ាណែត ដឹកទេសចរគ្មានជំនាញរឿងព្រំដែនទៅទស្សនាតំបន់ត្រីកោណ៣. សម្ព័ន្ធភាពត្រីភាគី កម្ពុជា−លាវ−យៀកណាម ត្រៀមសមជាមួយគ្នារបៀប បីនាក់បង−ប្អូន៤. រាជរដ្ឋាភិបាលប្រទេសស៊ុយអែដ បិទស្ថានកុងស៊ុលកិត្តិយសនៅប្រទេសកម្ពុជា ចុងខែកញ្ញា៥. ការបោះឆ្នោតប្រធានាធិបតីស.រ.អាទី៤៧ មានរឿងពោរពេញដោយក្តីរន្ធត់និងភ្ញាក់ផ្អើលខ្លាំង

Sep 17, 202423 min

Ep 267ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

១. សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុនអាជីវកម្មនៅប្រទេសកម្ពុជា២. តំណាងសហជីពការងារ ចង់ឲ្យមានកញ្ចប់ថវិកាអត្ថប្រយោជន៍កម្មករ−និយោជិតដាក់បញ្ចូល៣. លោក ហ៊ុន សែន ថាសញ្ញាបត្របណ្ឌិតកិត្តិយសទទួលនៅប្រទេសកូរ៉េ ជាការទទួលស្គាល់វីរភាព៤. ប្រធានាធិបតីរុស្ស៊ី ព្រមានឲ្យញាប់ញ័រ ថា ក្រុងមូស្គូ អាចនឹងធ្វើសង្រ្គាមជាមួយ ណេតូ និង ស.រ.អា

Sep 14, 202426 min

Ep 266ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

១) ក្រុមអ្នកឃ្លាំមើល លើកទឹកចិត្តឱ្យ អង្គសាមាជគណបក្សកម្លាំងជាតិ ពិនិត្យសមាសភាពមេដឹកកនាំ និង​កំណត់​សកម្ម ភាពនយោបាយ។២) ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រកាសធ្វើបាតុកម្ម​ប្រឆាំង​គម្រោងអភិវឌ្ឍន៍​ត្រីកោណ​នៅ​ចុងខែកញ្ញានេះ។៣) សកម្មជនខ្មែរនៅក្រៅស្រុកថា ហេតុផលចម្បងដែលភ្ញៀវទេសចរ​បរទេស​មិនហ៊ាន​ទៅលេងកម្ពុជា ដោយសារ​តែ​ស្ថានទូតរ​បស់​ពួកគេ​មិនហ៊ានធានាសុវត្ថិភាព។៤) លោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវការវិនិយោគពីក្រុមហ៊ុនកូរ៉េ ព្រោះ កម្ពុជា មានសក្តានុពលខាង វិនិយោគ និងសម្បូរវត្ថុធាតុដើម។៥) ឥស្សរជននយោបាយអាមេរិកផ្ដុំគ្នានៅវិមាន Ground Zero​ គោរព ចំ​ពោះ​ជនរងគ្រោះដោយអំពើភេរវកម្ម១១ ខែកញ្ញា ឆ្នាំ២០០១។

Sep 13, 202426 min