
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
621 episodes — Page 6 of 13

Ep 364ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
១) លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលនៅតែមានលទ្ធភាពក្នុងការដំឡើងប្រាក់ខែឱ្យមន្ត្រីរាជការ ប៉ុន្តែអ្នកវិភាគមិនជឿ។ ២) ចលនាខ្មែរក្រៅស្រុក បន្តប្រកាសធ្វើមហាបាតុកម្មស្តីពីបញ្ហាកោះគុត លើទឹកដីសាធារណៈរដ្ឋកូរ៉េនៅថ្ងៃទី២ ខែមីនា។ ៣) ក្រុមកូដករដង្ហែញត្តិទៅកាន់ក្រសួងការងារសាជាថ្មីដើម្បីពន្លឿនការដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនណាហ្កាវើលដ៍។៤) ចលនាមាតាធម្មជាតិ៖ ហេតុអ្វីកម្ពុជានៅតែក្រ ខណះខ្លួនអាច ផលិត ដុំមាសបាន១០០ឡូក្រាម ក្នុង១សប្តាហ៍។ ៥) វិមានក្រឹមឡាំងថាទ័ពអឺរ៉ុបនៅអ៊ុយក្រែន មិនអាចទទួលយកបានដាច់ខាតខណៈមេដឹកនាំអឺរ៉ុបត្រៀមទៅជួបលោកត្រាំ។

Ep 363ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
១. ក្រសួង មហាផ្ទៃ តម្រូវឲ្យក្រុមអង្គការសង្គមស៊ីវីល រាយការណ៍ប្រចាំឆ្នាំឲ្យបានមុនដាច់ខែនេះ២. សង្គមស៊ីវីលសុំឲ្យ បេឡាជាតិសន្តិសុខសង្គម ជំរុញមន្ទីរពេទ្យដៃគូប្រឹងធ្វើការឲ្យដូចកាត់ប្រាក់ខែ៣. សំដីអ្នកដឹកនាំបែបផ្តាច់ការនិយម និយាយដូចៗគ្នា គឺចង់ដឹកនាំតែឯកឯង ឬ តែគ្នាឯង៤. រដ្ឋការតៃវ៉ាន់ប្រាប់ពលរដ្ឋថា ប្រទេស៥នៅអាស៊ី−អគ្នេយ៍ ធ្វើដំណើរទេសចរណ៍ប្រថុយគ្រោះថ្នាក់៥. ប្រធានាធិបតី ស.រ.អា ហៅប្រធានាធិបតី ប្រទេសអ៊ុយក្រែន ថាមេដឹកនាំផ្តាច់ការ ជាអ្នកផ្តើមសង្គ្រាម

Ep 362ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
១. ហេតុការណ៍នៅប្រាសាទ តាមាន់ធំ ឬ តាមឿនធំ រវាងទាហានខ្មែរ និង ទាហានថៃ២. នាយករដ្ឋមន្រ្តីខ្មែរ ឆ្នើមខាងចំណាយប្រណាំងយកល្បីឈ្មោះតាមហ្វេសប៊ុកជាងគេ៣. អង្គការសង្គមស៊ីវីល ថា រដ្ឋអំណាចប្រទេសកម្ពុជា ចាប់មនុស្សដាក់ពន្ធនាគារលើសចំណុះ៤. ទំនាស់សំដីរវាងបណ្ឌិតល្បីឈ្មោះ ជាមួយតម្រួតចរាចរណ៍រឿងគ្រឿងស្រវឹង ចេញជារឿងពុករលួយ៥. ផលវិបាកអំពីផលិតផលកសិកម្មស្រូវអង្ករខ្មែរ បើមានវិបត្តិអាកាសធាតុប្រែប្រួល៦. លទ្ធផលពីជំនួបប្រមុខការទូតស.រ.អា និង រុស្ស៊ី នៅរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត

Ep 361ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
១. កូនប្រុសជនរងគ្រោះគេធ្វើឃាតថា អំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ ព្រោះតែរដ្ឋអំណាចមិនអើពើ២. អង្គការ ចលនាមាតាធម្មជាតិ ថាការបដិសេធមិនឲ្យសកម្មជននៅក្រៅឃុំ ជាអំពើកំសាកតុលាការ៣. រដ្ឋសភាបក្សទោល អនុម័តច្បាប់ពិន័យអ្នកនិយាយថា គ្មានការប្រល័យពូជសាសន៍សម័យខ្មែរក្រហម៤. មេបក្សជំទាស់ឲ្យយោបល់ថា បើនាយករដ្ឋមន្រ្តីចង់កំចាត់រឿងញៀន ទាល់តែចាប់ឪផង ចាប់បងផង៥. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ យល់ថា ការបង្គាប់ឲ្យលោក រ៉ុង ឈុន បង់១សែនដុល្លារ គឺហួសហេតុ៦. រដ្ឋមន្រ្តីការពារជាតិថៃ ចោទទាហានខ្មែរទៅបង្ករឿងជាមួយទាហានថៃក្នុងទឹកដីថៃ៧. ស.រ.អានិងរុស្ស៊ីចរចាអំពីសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនដោយគ្មានវត្តមានអ៊ុយក្រែនខណៈចិនស្វាគមន៍

Ep 360ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
១) លោក សម រង្ស៊ី រិះគន់ថា លោក ហ៊ុន ម៉ាណែត គឺជាមនុស្សដែលគ្មានសមត្ថភាពជាអ្នកដឹកនាំ។២) ក្រុមកូដករណាហ្គាវើលដ៏ ត្អូញត្អែរថា ការទាមទារសិទ្ធិការងាររយៈពេល៣ឆ្នាំមិនទទួលបានដំណោះស្រាយសូម្បីតែមួយចំនុច៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ប្រាប់ពលរដ្ឋ កុំឱ្យសងប្រាក់ទៅក្រុមដែលផ្តល់កម្ចីអនឡាញខុសច្បាប់។៤) លោកត្រាំថាជំនួបផ្ទាល់រវាងលោកនឹងលោកពូទីននឹងចាប់នៅសប្ដាហ៍ក្រោយខណៈក្រុមបស្ចឹមប្រទេសបារម្ភ។

Ep 359ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
១) អ្នកជំនាញភូមិសាស្ត្រនយោបាយ ចាត់ទុកអ្នកដែលអះអាងថាកោះគុតជាកម្មសិទ្ធិរបស់ប្រទេសថៃផ្តាច់មុខ គឺជាមនុស្សវង្វេងជាតិឯង។២) សង្គមស៊ីវិលនៅក្រៅស្រុក ចាត់ទុកការសម្រេចរបស់តុលាការឱ្យ លោក រ៉ុង ឈុន បង់លុយ១០ម៉ឺនដុល្លារ គឺជាគំនាបនយោបាយ។៣) លោកហ៊ុន សែន អះអាងប្រាប់ទូតវៀតណាមថា ទោះចេញពីCLV-DTA កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងត្រីភាគីទាំងក្នុងក្របខណ្ឌបក្សនិងរដ្ឋាភិបាល។៤) លោក ហ៊ុន សែន គម្រាមម្ចាត់ដែលចង់សម្លាប់រូបលោកក្រោមអំពើភេរវកម្មបង្ហោះដ្រូន។៥) លោកហ្សេឡេនស្គីថាលោកពូទីនគ្មានចេតនាបញ្ចប់សង្រ្គាមទេខណៈបាញ់មីស៊ីលផ្លោង ballistic វាយលើក្រុងគៀវ។

Ep 358ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
១) កម្ពុជាឈរកំពូលតារាងលំដាប់ទី២ក្នុងតំបន់អាស៊ានជុំវិញការប្រព្រឹត្តអំពើពុករលួយ។២) ក្រសួងមហាផ្ទៃ ជំរុញឱ្យ អង្គការក្រៅរដ្ឋាភិបាលមើលសហរដ្ឋអាមេរិក មុននឹងចោទកម្ពុជាថាជាប្រទេសរឹតត្បិតសេរីភាពបញ្ចេញមតិ។៣) អ្នកឃ្លាំមើលសង្គម៖ លោក ហ៊ុន សែន ប្រើល្បិចរឿងដ្រូនប៉ុនប៉ុងលើធ្វើឃាតលើរូបលោកដើម្បីទម្លាក់កំហុសឱ្យក្រុមប្រឆាំង។៤) លោក ហ៊ុន ម៉ាណែត សារភាពថា គ្រឿងញៀននៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ។៥) លោកត្រាំប្រកាសពីគំរោងទាញឱ្យបាន៥០០ពាន់លានដុល្លារពី ជំនួញរ៉ែពីអ៊ុយក្រែនក្នុងជំនួញកាត់កងនឹងជំនួយរបស់អាមេរិក។

Ep 357ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
១) លោកកសយ សុភាព ចោទ លោក កឹម សុខា ថាទទួលលុយពី USAID រាប់លានដុល្លារអាមេរិកដើម្បីធ្វើបដិវត្តន៍ពណ៌។២) លោកហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មានផ្លូវដើរចេញពីស្រមោលលោកដែលជាឪពុកឡើយ។៣) លោក ហ៊ុន សែន ថាកម្ពុជានឹងមិនលើកយកករណីកោះគុតប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីទាមទារយកពីប្រទេសថៃវិញទេ។៤) លោក ហ៊ុន សែន ចាត់ទុក រនុកក្នុងដែលលោកបានកម្ចេចគឺជាសាកសព។៥) ល្បែងចារកម្មរបស់ លោក ហ៊ុន សែន កំពុងធ្វើឱ្យផ្ទុះការសង្ស័យគ្នាឯងក្នុងចំណោមក្រុមប្រឆាំងទាំងក្នុងស្រុក និងនៅបរទេស។៦) សង្រ្គាមពាណិជ្ជកម្ម៖ Google ប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិកខណៈប៉ាណាម៉ាបោះបង់ចោលគំរោងទុនវិយោគផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។

Ep 356ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
១) សង្គមស៊ីវិលថាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា កាលពីឆ្នាំ២០២៤ កើនឡើងជាង ៩០%។២) អាជ្ញាធរកម្ពុជាបញ្ជូនជនជាតិវៀតណាម ចំនួន១៧៧នាក់ ទៅកាន់ប្រទេសរបស់ពួកគេវិញក្រោយពីរស់នៅលើទឹកដីកម្ពុជាខុសច្បាប់។៣) KMD ណែនំាឱ្យ អ្នកប្រជាធិបតេយ្យផ្តោតសកម្មភាពលើការបោះឆ្នោតសម្រាប់កម្ពុជា ជាជាងការឈ្លោះប្រកែក។៤) លោកត្រាំថាសហរដ្ឋអាមេរិកប្ដេជ្ញាទិញតំបន់ហា្កហ្សាខណៈអ៊ីស្រាអែលថានឹងប្រគល់ឱ្យអាមេរិក។

Ep 355ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥
១. បញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាដល់ឆ្នាំ២០២៥ ក្រោមបក្ស ប្រជាជនកម្ពុជា ៤៦ឆ្នាំ២. មន្រ្តីបក្សជំទាស់ផ្តែផ្តាំដល់សមាជិក កុំឲ្យភ័យខ្លាចការគម្រាមពីបក្សកាន់អំណាច៣. លោក ហ៊ុន សែន គម្រាមបញ្ចេញសារសម្ងាត់សន្ទនាគ្នានឹងបណ្ឌិត សេង សារី បើក្បត់លោក៤. ការដើរតួក្នុងនយោបាយជាតិ និង អន្តរជាតិ បែបចង់ចាក់ខ្សែ ប៉ុន្តែ ថៅកែធំផ្តាំថា មិនបានទេ៥. ការបែកធ្លាយឯកសារប្រាប់ថាលោក ត្រាំ បង្ខំឱ្យអ៊ុយក្រែនកាត់ដីឱ្យរុស្ស៊ីជាថ្នូរនឹងការបញ្ចប់សង្រ្គាម

Ep 354ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥
១. អ្នកតាមដានរឿងសិទ្ធិនិយាយថា ឧក្រិដ្ឋកម្មគ្រប់រឿង ធ្វើឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានរស់ក្នុងភាពភ័យភិត២. ចលនាសិទ្ធិមនុស្សជាពលរដ្ឋខ្មែរនៅក្រៅស្រុកជាច្រើនក្រុម បើកសមាជពិនិត្យរឿងសិទ្ធិមនុស្ស៣. ជំនួយស.រ.អាខាងដោះមីនផ្អាក ចិនចូលមកជំនួស ថ្វីត្បិតតែមន្រ្តីដោះមីនថា មិនមែនដូច្នោះទេ៤. មន្រ្តីបក្ស សង្រ្គោះជាតិ ខាងលោក កិម សុខា ចោទថា បណ្ឌិតខ្លះខាងលោក សម រង្ស៊ី ជាជនបង្កប់៥. រដ្ឋការលោក ត្រាំ បញ្ជាឱ្យដកបុគ្គលិកភ្នាក់ងារជំនួយ USAID ទាំងអស់នៅទូទាំងពិភពលោក

Ep 353ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
១. មនុស្សបួននាក់ស្លាប់ក្នុងអគ្គីភ័យនៅក្លឹបកំសាន្ត អាធ្រាត្រ Midnight សង្កាត់ព្រៃស២. អតីតនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូទៅប្រទេសលាវ ដើម្បីរឹតចំណងរវាងបក្សនិងបក្ស៣. អំពើពុករលួយបណ្តាលឲ្យបាត់ថវិកាជាតិក្នុងរដ្ឋបាលគ្រប់គ្រងបេឡាជាតិតាមសែស្រឡាយ៤. អតីតប្រធានបក្ស កម្លាំងជាតិ មិនទទួលយកសេចក្តីសម្រេចតុលាការថ្នាក់ក្រោម ក៏មិនប្តឹងទៅថ្នាក់លើ៥. សង្រ្គាមពាណិជ្ជកម្មក្នុងរដ្ឋការថ្មីអាមេរិកាំង អង្រួនពិភពលោក រហូតដល់អង្គការសហប្រជាជាតិ

Ep 352ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥
១. តើប្រទេសកម្ពុជា នឹងមានវិបត្តិសង្គមឬទេ បើបាត់បង់ជំនួយមួយផ្នែកពីស.រ.អា?២. កូនប្រុសលោក ហ៊ុន សែន ប្រាប់កូនខ្មែរចេះគោរពចាស់ទុំ ដូចជាឪពុកលោកផង៣. ព្រះអគ្គីឆេះឆាបព្រៃ៣០%ក្នុងឧទ្យានជាតិ គេថាប្រជាពលរដ្ឋជាអ្នកដុតដើម្បីបរបាញ់សត្វ៤. អាជ្ញាធរជាតិ អប្សារា អំពាវនាវឲ្យសាធារណជន ឈប់ឲ្យចំណីជួយបំប៉នស្វាម្តុំប្រាសាទអង្គរ៥. មេដឹកនាំប្រទេសប៉ាណាម៉ា សន្យាបញ្ចប់កិច្ចព្រមព្រៀងជាមួយចិន ឆ្លើយតបនឹងស.រ.អា

Ep 351ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥
១. អ្នកសង្កេតការណ៍អន្តរជាតិ ថា ឃាតកម្មរូបលោក លឹម គឹមយ៉ា អាចទាក់ទងនឹងមេដឹកនាំប្រទេសពីរ២. នាយករដ្ឋមន្រ្តីកូន និយាយចំអកមេដឹកនាំបក្សជំទាស់ ថាម្តងរិះគន់ ម្តងសសើរមេដឹកនាំស.រ.អាថ្មី៣. បក្ស ប្រជាជនកម្ពុជា ឲ្យសមាជិកបក្សប្រើប្រាស់បណ្តាញទាក់ទងសន្ទនាគ្នា បញ្ជូនសារ ក្នុងប្រទេស៤. រូបភាពនិមិត្តរូបជ័យជម្នះបដិវត្តន៍បែបកុម្មុយនិស្ត−សង្គមនិយម បោះពុម្ពលើសៀវភៅសិស្សសាលា

Ep 350ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥
១. រាជរដ្ឋាភិបាលផ្តើមចេញដំណើរលើកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»២. អង្គការក្រៅរដ្ឋាភិបាលថា ការនាំចេញសម្លៀកបំពាក់នឹងជួបផលអាក្រក់ បើបាត់ប្រព័ន្ធអនុគ្រោះពន្ធ៣. មេបក្សជំទាស់ ថាក្នុងរបបសព្វថ្ងៃ គ្មានទីផ្សារផលកសិកម្មឲ្យកសិករទេ តែមានទីផ្សារគ្រឿងញៀន៤. ក្រសួង មហាផ្ទៃ ប្រកាសលុបឈ្មោះក្រុមហ៊ុន ការពារសន្តិសុខឯកជនចំនួន២៦ ព្រោះគ្មានសកម្មភាព៥. ប្រធានាធិបតី ពូទីន ថា ការចរចារកសន្តិភាពធ្វើទៅបាន ប៉ុន្តែមិនមែនជាមួយលោក ហ្សេលិនស្គី

Ep 349ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥
១. មេបក្សជំទាស់ ចោទអភិបាលរងរាជធានី ឃ្លាំង ហួត ជាអ្នករៀបចំផែនការសម្លាប់លោក លឹម គិមយ៉ា២. រឿង កោះគុត នៅរស់រវើក ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នឹងធ្វើបាតុកម្មទាមទារសិទ្ធិគ្រប់គ្រង៣. ទស្សនៈ សកម្មជនខ្មែរ−អាមេរិកាំង រឿងរដ្ឋការថ្មីអនុវត្តវិធានការ ចាប់បញ្ជូនជនភៀសខ្លួនខុសច្បាប់៤. ចិនមិនផ្តល់ជំនួយ ស.រ.អាព្យួរជំនួយដល់គម្រោងអភិវឌ្ឍន៍មួយចំនួន ធ្វើឲ្យមជ្ឈដ្ឋានខ្មែរផ្តើមបារម្ភ៥. ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីជាង៣០០ពាន់លានដុល្លារជាចំណុចរឹងមាំដល់ការរចរចាបញ្ចប់សង្រ្គាម

Ep 348ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
១. មន្រ្តីបក្សជំទាស់ ពោលថា នាយករដ្ឋមន្រ្តី និយាយដោះទ័លដូចក្មេង ករណីឃាតកម្មលោក លឹមគឹមយ៉ា២. អ្នកវិភាគនយោបាយខ្មែរជំនាន់ក្រោយ ថ្លែងថា លោក ហ៊ុន សែន ដឹកនាំប្រទេសដូចឈើអត់ខ្លឹម៣. លោក សម រង្ស៊ី ថា នយោបាយកសិកម្មបែបគ្រួសារត្រកូល ហ៊ុន មិនស្មើនឹងគំនិតកសិករសាមញ្ញម្នាក់៤. បុគ្គលិក−និយោជិតក្រុមហ៊ុន ណាហ្គាវលដ៍ មានវិវាទនឹងនិយោជក បន្តធ្វើកូដកម្មតាមសិទ្ធិស្របច្បាប់៥. មិនអាចប្ដូរមេដឹកនាំផ្ដាច់ការនៅបេឡារុស លើកលែងតែដូចប្រទេសបង់ក្លាដេស

Ep 347ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
១) រដ្ឋាភិបាលបារាំង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ សំណុំរឿងឃាតកម្មលោក លីម គឹមយ៉ា។២) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យ អាជ្ញាធរចាប់ខ្លួនឧកញ៉ា សុខ គង់ មកស៊ើបសួរជុំវិញចែកអាំងប៉ាវបណ្តាលឲ្យមានមនុស្សស្លាប់។៣) ក្រសួងអប់រំ ឱ្យគ្រឹះស្ថានអប់រំដាក់ចេញវិធានការនានាទៅតាម ស្ថានភាពជាក់ស្តែង ដើម្បីបង្ការហានិភ័យសុខភាពដល់សិស្សានុសិស្ស។៤) រដ្ឋាភិបាលអូស្ត្រាលីប្តេជ្ញា ការពារ និងលើកកម្ពស់សិទ្ធិមនុស្សអន្តរជាតិ ជុំវិញការនិរទេសសកម្មជននយោបាយ។៥) លោកត្រាំចង់ជួបលោកគីមជុងអ៊ុនម្ដងទៀត ខណៈក្រុងព្យុងយ៉ាងបន្តបន្ថែមអាវុធ និងទ័ពទៅជួយរុស្ស៊ី។

Ep 346ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
១) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន ថាចិនជួយគាំទ្រ និងឧបត្ថម្ភកម្ពុជានៅគ្រប់កាលៈទេសៈ។២) ជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារដណ្តើមអាំងប៉ាវនៅ ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ទទួលបានប្រាក់១៥លានរៀល និងក្តារមឈ្ឈូម្នាក់១។៣) មន្ត្រីបក្សសង្គ្រោះជាតិ បន្ទោស មន្ត្រីបក្សប្រឆាំងថាខ្វល់ខ្វាយតែរឿងមនុស្សស្លាប់។៤) លោក សម រង្ស៊ី៖ របបក្រុងភ្នំពេញនឹងត្រូវប្រឈមឧបសគ្គកាន់តែខ្លាំង ក្រោយពីលោក ម៉ាកូ រ៉ូបីអូ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក។៥) នាយករដ្ឋមន្ត្រីស្លូវ៉ាគៀដែលប្រឈមមុខនឹងការទាញទម្លាក់ពីអំណាច ចោទបក្សប្រឆាំងថាមានផែនការធ្វើរដ្ឋប្រហារ។

Ep 345ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥
១. ជាង២០ឆ្នាំក្រោយឃាតកម្មលើលោក ជា វិជ្ជា កណ្តាលព្រឹកកណ្តាលក្រុង យុត្តិធម៌មិនដឹងនៅឯណា២. ពាណិជ្ជកម្ម វិនិយោទុនបរទេស មិនសូវហូរចូលដូចសង្ឃឹមទុក ពីព្រោះតែឧក្រិដ្ឋកម្មក្នុងប្រទេស៣. រាជរដ្ឋាភិបាល ប្រកាសថា ឆ្នាំ២០២៤ អាជ្ញាធរបង្រ្កាបល្មើសគ្រឿងញៀនបាន២០០ករណី៤. នាយក្រសួង សុខាភិបាល អំពាវនាវឲ្យស្ថាប័នរដ្ឋជួយ បង្ការអំពើ អត្តឃាត៥. ប្រធានាធិបតីស.រ.អាថ្មី ថានឹងបញ្ជូនអាវុធថែមឲ្យប្រទេសអ៊ុយក្រែន បើរុស៊សីមិនព្រមបញ្ចប់សង្រ្គាម

Ep 344ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥
១) លោក ម៉ែន ណាត ទទូចឱ្យរដ្ឋាភិបាលបន្តស៊ើបអង្កេតសំណុំរឿងឃាតកម្មលោក ជា វិជ្ជា ដើម្បីវែកមុខឃាតកពិតយកមកផ្តន្ទាទោស។២) ក្រសួងព័ត៌មាន ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរជិត ៨០%។៣) យុវជនបរិស្ថាន កញ្ញា ភួន កែវរស្មី ប្តេជ្ញា មិនលើកដៃសុំទោសអាជ្ញាធរ ព្រោះតែខ្លួនមិនបានធ្វើខុស។៤) លោក ជួន ណារិន្ទ បញ្ជាឲ្យដាក់កម្លាំងបាញ់ល្បឿន និងពិនិត្យជាតិអាល់កុល នៅផ្លូវ៦០ម៉ែត្រដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។៥) គន្លឹះសំខាន់ៗនៃបទបញ្ជានីតិប្រតិបត្តិរបស់លោកត្រាំនៅថ្ងៃដំបូងនៃការចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។

Ep 343ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
១. នាយករដ្ឋមន្រ្តីខ្មែរ រំឭកពលរដ្ឋខ្មែរដែលកំពុងកាន់ទុក្ខ ថាកុំយករឿងឃាតកម្មធ្វើនយោបាយ២. អំពើពុករលួយក្នុងជួររដ្ឋាភិបាល មានសឹងតែគ្រប់ស្ថាប័នរដ្ឋ ប៉ុន្តែ ប្រមុខរដ្ឋាភិបាលមិនដឹងធ្វើម៉េច៣. មេដឹកនាំប្រទេសនិយាយថា ស្រូវ−អង្ករ ចុះថ្លៃ ឡើងថ្លៃ ទីណាក៏មានដែរ លោកមិនដឹងធ្វើម៉េចទេ៤. ពលរដ្ឋខ្មែរនៅបរទេសរវល់ចូលរួមជជែកគ្នារកវិធីទាមទារ កោះគុត ពីប្រទេសថៃមកវិញ៥. ខណៈលោក ត្រាំ វិលចូលសេតវិមាន គេបារម្ភ លោកបង្ខំអ៊ុយក្រែនឲ្យទទួលសន្តិភាពពីលោក ពូទីន

Ep 342ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥
១) លោក ស ថេត ហាមដាច់ខាតមិនឲ្យជ្រើសយកជនបរទេសឲ្យបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។២) ចលនាខ្មែនៅក្រៅស្រុក ប្រារព្ធសមាជពលរដ្ឋខ្មែរ-អាមេរិកកាំងស្តីពីបញ្ហា កោះគុត។៣) សមត្ថកិច្ចបានឃាត់ខ្លួនក្រុមហ៊ុនអចលនទ្រព្យអ្នកស្រី ម៉ន ដានី ពីបទចេញសែកស្អុយ។៤) លោក ហ៊ុន សែន ទម្លាយលិខិត បញ្ចប់តំណែងជាទីប្រឹក្សារបស់លោក លី រតនរស្មី ក្រោយជាប់ចោទក្នុងអំពើឃាតកម្មលើលោក លឹម គឹមយ៉ា។៥) អតីតនាយករដ្ឋមន្ត្រីប៉ាគិស្ថានមានទំនោខ្លាំងទៅរកចិនជាប់ទោស១៤ឆ្នាំករណីពុករលួយ។

Ep 341ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើល ចាត់ទុកការចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី គឺជាករណីពាលស៊ីពាល។២) លោក រ៉ុង ឈុន បដិសេធមិនចូលរួមសវនាការតាមដីកាកោះរបស់តុលាការនៅថ្ងៃសុក្រ។៣) លោក ហ៊ុន សែន ជំរុញឱ្យអ៊ុយក្រែន ស្វែងរកការចរចាសន្តិភាពជាជាងបន្តវាយប្រយុទ្ធគ្នាគ្មានទីបញ្ចប់។៤) មន្រ្តីជាន់ខ្ពស់របស់បក្សកាន់អំណាចនៅកម្ពុជាអះអាងថា ឃាតកម្មលើលោក លឹម គឹមយ៉ា អាចជាថ្វីដៃរបស់គ្រួសារត្រកូលយឹម។៥) មុនចាកចេញពីសេតវិមានលោកបៃដិនបានជួយហាម៉ាសនិងអ៊ីស្រាអែលយល់ព្រមឈប់បាញ់តែបន្ថែមទណ្ឌកម្មលើរុស្ស៊ី។

Ep 340ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥
១. តុលាការប្រទេសថៃ ចេញដីកាចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ឈ្មោះ លី រតនរស្មី២. ឧកញ៉ាសង់ផ្ទះលក់ ទិញអង្ករចែកអ្នកទិញ ជំនួសដីនិងផ្ទះវិញ ទំនងជាគ្មានប្រាក់សង៣. កុមារខ្មែរប្រមាណ ២លាននាក់ អាចប្រឈមនឹងគ្រោះថ្នាក់សុខភាពដោយសារ ធាតុអាកាសដូរ៤. លោក រ៉ុង ឈុន ស្នើស្ថានទូតបរទេសក្នុងប្រទេសកម្ពុជាជួយស្តារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ៥. អាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង អនុវត្តដីកាតុលាការ ចាប់ខ្លួនប្រធានាធិបតីប្រកាសអាសន្ន

Ep 339ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
១. មេដឹកនាំបក្សជំទាស់នៅក្រៅប្រទេស អធិប្បាយអំពីការវិវឌ្ឍន៍ថ្មីករណីឃាតកម្មលោក លឹម គឹមយ៉ា២. វាសនាអ្នកហ៊ាននិយាយរិះគន់មេដឹកនាំក្នុងរបបបែបកុម្មុយនិស្តផ្តាច់ការ មិនខុសពីពាក្យស្លោកខ្មែរ៣. ឧកញ៉ាពលរដ្ឋចោទថារកស៊ីបោក ប្រឈមនឹងពលរដ្ឋធ្វើកូដកម្មប្រឆាំងទាមទារសំណង៤. អភិបាលរាជធានី ពលរដ្ឋសង្ស័យជាប់ជំពាក់រឿងឃាតកម្មឆ្លងដែន ឲ្យគ្រូពន្យល់សិស្សអំពី សន្តិភាព៥. តើរដ្ឋការលោក ដូណាល់ ត្រាំ អាចផ្ដួលរបបផ្ដាច់ការនៅវេណេហ្សូអេឡាបានឬទេ?

Ep 338ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
១. អាជ្ញាធរមានសមត្ថិកិច្ចថៃ កំពុងព្យាយាមស្រាវជ្រាវរកមេគំនិត បញ្ជាឲ្យសម្លាប់លោក លឹម គឹមយ៉ា២. អតីតឧកញ៉ាក្លាហាន ហ៊ានចេញមុខដេញដោលត្រកូលហ៊ុន និយាយចំអកឲ្យនាយករដ្ឋមន្រ្តី៣. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ខេអឹមឌី ចេញមុខស្នើឲ្យរដ្ឋអំណាចឈប់ចោទលោក រ៉ុង ឈុន៤. មេប៉េអឹមបញ្ជាឲ្យបញ្ជូនទាហានបើកឡានកងទ័ព បន្លឺស៊ីរ៉ែនបើកផ្លូវចរាចរណ៍ឲ្យក្រុមហ៊ុនលក់ឡេ៥. ប្រទេសស្វីសត្រៀមទទួលរៀបចំជំនួបកំពូល ត្រាំ-ពូទីន ខណៈផ្តើមដំណើរបញ្ចប់សង្រ្គាមអ៊ុយក្រែន

Ep 337ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
១) លោក ពេជ្រ គឹមស្រ៊ិន ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក លឹម គឹមយ៉ា គឺជាប្អូនប្រុសបង្កើតរបស់លោក ពេជ្រ ស្រស់។២) សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ ដាក់ពន្ធនាគារអស់មួយជីវិតករណីផលិត និងរក្សាទុកសារធាតុញៀន។៣) អតិថិជនចាញ់បោកគម្រោងអចលនទ្រព្យ ៦A របស់ឧកញ៉ា ឡេង ណាវ៉ាត្រា រាប់ពាន់នាក់ គ្រោងធ្វើកូដកម្មនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។៤) លោក ហេង សិទ្ធី អះអាងថា លោក ហ៊ុន តូ និងមេឧក្រិដ្ឋជន យ៉ាន ណារ៉ុង រួមទាំងលោក ស ថេត ជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការលាងលុយខ្មៅរបស់ធនគារ HENG HE និងក្រុមហ៊ុន Hui ONE។៥) ឥណ្ឌាទាត់ចោលផែនការរបស់ចិននិងរុស្ស៊ីបង្កើតរូបបិយប័ណ្ណរួមរបស់ BRISC ប្រឆាំងនឹងរូបបិយប័ណ្ណដុល្លារអាមេរិក។

Ep 336ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥
១) មន្ត្រីបក្សប្រឆាំងថា ឃាតក និងជនសង្ស័យពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លឹម គឹមយ៉ា កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។២) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ កញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ។៣) អ្នកសង្កេតការណ៍៖ ឃាតកម្មលើ លោក លឹម គឹមយ៉ា ជាឧក្រិដ្ឋកម្មឆ្លងដែនធំបំផុតដែលប្រព្រឹត្តដោយគ្រួសារត្រកូលហ៊ុន។៤) លោក ហេង សិទ្ធី អះអាងថា អ្នកឧកញ៉ា ហ៊ុន តូ គម្រាមសម្លាប់រូបលោក ប្រសិនបើលោកមិនព្រមប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យលោក ហ៊ុន តូ ទេនោះ។៥) សាររបស់លោកត្រាំគំរាមច្បាមយកដែនកោះ Greenlandដាណឺម៉ាកនិងព្រែកជីកប៉ាណាម៉ាកំពុងអង្រួនពិភពលោក។

Ep 335ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥
១) សមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យដែលបានបាញ់សម្លាប់លោក លឹម គីមយ៉ា ទៅសមត្ថកិច្ចថៃទៅតាមការសើ្នសុំ។២) អ្នកច្បាប់៖ ការប្រញាប់ប្រញាល់បង្កើតច្បាប់ដាក់ក្រុមប្រឆាំងជាភេរវករគឺជាការជាការប្រកាសសង្គ្រាមរវាងខ្មែរ និងខ្មែ។៣) មន្ត្រីនៃក្រសួងសាធារណការ ថា លោក ប៉េង ពោធិ៍នា កំពុងបើកការស៊ើបអង្កេតលើមន្ត្រីពុករលួយពាក់ពន្ធ័នឹងគម្រោងថែទាំផ្លូវជាតិលេខ៤។៤) ជនជាតិប៉ាគីស្ថាន និងណេប៉ាល់៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដោយបារម្ភពីការកេងប្រវ័ញ្ចការងារ។៥) លោកJustin Trudeau ចុះចេញពីតំណែងនាយករដ្ឋមន្ត្រីកាណាដាក្រោមសម្ពាធម្ចាស់ឆ្នោតនិងបក្សប្រឆាំង។

Ep 334ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥
១) លោក ហ៊ុន សែន អួតថា រយៈពេលជាង ១៦ខែក្រោមកដឹកនាំ របស់លោក ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផល លើសការ រំពឹងទុក។២) លោក ហ៊ុន សែន ចង់ឱ្យរដ្ឋាភិបាល បង្កើតច្បាប់ដែលចាត់ទុក អ្នកដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលជាភេរវករ។៣) លោក ហ៊ុន សែន៖ អ្នកដែលប្រឆាំងនឹងទិវា ៧មករា ជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍កើតឡើងវិញ។៤) លោក ហេង សិទ្ធី៖ ការទម្លាយរឿងឧក្រិដ្ឋកម្ម និងអំពើពុករលួយរបស់ត្រកូលហ៊ុន រួមទាំងមន្ត្រីរដ្ឋាភិបាលមិនមែនដើម្បីបង្វែរព្រឹត្តការណ៍ទាមទារកោះគុតទេ។៥) ប្រធានាធិបតីបារាំងមិនមើលឃើញពីការបិទបញ្ចប់សង្រ្គាម នៅ អ៊ុយក្រែនលឿនពេកទេ។

Ep 333ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥
១. ហ៊ុន ម៉ានី ប្តេជ្ញាដង្ហែព្រះមហាក្សត្ររហូត ក្រោយភ្លើងឆេះព្រះឆាយាល័ក្ខណ៍ យប់ឆ្លងចូលឆ្នាំថ្មី២. ឯកសារជាភាសាបារាំង សរសេរថា បក្សកុម្មុយនិស្តយៀកណាមរៀបចំរណសិរ្ស ២ធ្នូ ទាំងអស់៣. កងទ័ពជើងគោក រាយការណ៍ថា សកម្មភាពកាប់ឈើក្នុងជម្រកសត្វព្រៃ ព្រៃឡង់ នៅតែមានបន្ត៤. ទីប្រឹក្សា គណបក្ស កម្លាំងជាតិ នឹងចូលខ្លួនទៅតុលាការ ក្រោយជាប់ចោទរឿង និយាយញុះញង់៥. ប្រធានាធិបតីអ៊ុយក្រែនមានជំនឿចិត្តទៅលើលោក ដូណាល់ ត្រាំ បង្ខំរុស្ស៊ីបញ្ចប់សង្រ្គាម

Ep 332ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥
១. ពលរដ្ឋខ្មែរស្នើរាជរដ្ឋាភិបាលចាត់ការម៉ឺងម៉ាត់លើមន្រ្តីកម្លាំងប្រដាប់អាវុធរឿងគ្រឿងញៀន២. អនាគតប្រទេសកម្ពុជាក្រោមកិច្ចដឹកនាំមនុស្សជំនាន់ក្រោយ តាមលំអានមនុស្សជំនាន់មុន៣. បក្សនយោបាយរវល់រៀបចំរើសមេដឹកនាំថ្មី ក្រោយមេដឹកនាំចាស់អស់សិទ្ធិធ្វើនយោបាយ៤. ពលរដ្ឋខ្មែរក្រៅស្រុករវល់រៀបចំសមាជរឿង កោះគុត ដែលរដ្ឋាភិបាលសព្វថ្ងៃមិនសូវអើពើ៥. ប្រធានាធិបតីកូរ៉េខាងត្បូង ថាលោកត្រូវតស៊ូរហូតដល់ទីបញ្ចប់ បើសមត្ថកិច្ចឡោមព័ន្ធចាប់ខ្លួន

Ep 331ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
១. ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រឆាបឆេះសន្ធោសន្ធៅ ក្នុងរាត្រីឆ្លងចូលឆ្នាំសកល ២០២៥២. ទេសចរជាង ៣លាននាក់ ចូលរួមអបអរសាទរឆ្នាំថ្មីនៅក្នុងប្រទេសកម្ពុជា៣. សង្គមស៊ីវីល រកឃើញថា ឆ្នាំចាស់២០២៤ រាជរដ្ឋាភិបាល រឹតត្បិតសម្លេងរិះគន់កាន់តែខ្លាំង៤. សមាជិកគណបក្ស សង្រ្គោះជាតិ ជូនពរប្រធានបក្សក្នុងឱកាសចូលឆ្នាំថ្មី នៅក្នុងទីជាប់ឃុំឃាំង៥. មេដឹកនាំពិភពលោក ជូនពរពលរដ្ឋ និង មនុស្សជាតិ មានន័យស្រដៀងៗគ្នា

Ep 330ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
១. ឧកញ៉ាអស់ងារ បន្តព្រមានបញ្ចេញឈ្មោះមេនគរបាលជាតិ រឿងទទួលសំណូក បើមិនលាលែង២. មន្រ្តីពីរនាក់មានឈ្មោះជាប់ជំពាក់រឿងស៊ីសំណូកក្នុងគម្រោងជួសជុល ថែទាំកំណាត់ផ្លូវជាតិលេខ៤៣. នាយករដ្ឋមន្រ្តី ប្រកាសដំឡើងប្រាក់ខែមន្រ្តីរាជការក្នុងក្របខណ្ឌ ទាំងស៊ីវីល ទាំងទាហានឆ្នាំក្រោយ៤. ក្រុមហ៊ុន រាជអយស្ម័យយាន បញ្ជាទិញទូរថភ្លើង២០០គ្រឿង ពីប្រទេសចិន បម្រើការដឹកជញ្ជូន៥. កូរ៉េខាងត្បូងកំពុងធ្លាក់ក្នុងភាពស្រពិចស្រពិលនៃការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង

Ep 329ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
១. នាយករដ្ឋមន្រ្តីកូន ថ្លែងថា ព្រោះតែសន្តិភាព យុវជនខ្មែរមានសំណាងខ្ពស់ជាងយុវជនប្រទេសដទៃ២. អតីតឧកញ៉ា រងពាក្យបណ្តឹង បន្តស្នើឲ្យនាយករដ្ឋមន្រ្តីខ្មែរស៊ើបអង្កេតមុខរបរជីដូនមួយរបស់ខ្លួន៣. នគរបាលខេត្តស្វាយរៀង ដេញចាប់ជនឧក្រិដ្ឋជនជាតិយៀកណាម តែបាញ់ច្រឡំចំជនស៊ីវីល៤. អ្នកឃ្លាំមើលនៅតែបន្តទទូចសុំឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាកម្មករ−បុគ្គលិក ណាហ្គាវលដ៍៥. មុនជិតបិទបញ្ចប់ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ពិភពលោកជួបរឿងតក់ស្លុតបំផុតមួយទៀត

Ep 328ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
១. សមាជិកសភាពីបក្សជំទាស់ ថាអ្នកនាំពាក្យបក្ស ប្រជាជនកម្ពុជា និយាយខុសរឿង កោះគុត២. កូនលោក ហ៊ុន សែន ម្នាក់ទៀត និយាយថា បានសន្តិភាពពិតចាប់ពីក្រោយថ្ងៃទី២៩ ធ្នូ ១៩៩៨៣. រាជាណាចក្រកម្ពុជាគ្មានចម្បាំងរាំងជល់ ប៉ុន្តែ រាជរដ្ឋាភិបាលដើរខ្ចីបុល ជំពាក់បំណុលវ័ណ្ឌ ក៤. អតីតឧកញ៉ានិយាយរឿងឧក្រិដ្ឋកម្មមានទោសដល់ខ្លួន បង្ហាញឈ្មោះឧក្រិដ្ឋជនលាងលុយកខ្វក់ទៀត៥. ការស៊ើបអង្កេតបឋម ថាយន្តហោះអ្នកដំណើរផ្ទុះធ្លាក់នៅកាហ្សាស្ថានដោយសារគ្រាប់មីស៊ីលរុស្ស៊ី

Ep 327ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤
១. ស្រុកខ្មែរពូកែខាងធ្វើច្បាប់ ចាប់ពលរដ្ឋសម្តែងមតិចែងក្នុងរដ្ឋធម្មនុញ្ញផ្តន្ទាទោស២. មេបក្សនយោបាយម្នាក់ តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ និង ដកសិទ្ធិធ្វើនយោបាយ៣. ក្រុមអង្គការសង្គមស៊ីវីល បារម្ភថា ប្រទេសកម្ពុជាយកគំរូតាមស្រុកកុម្មុយនិស្តរឿងបិទព័ត៌មាន៤. សកម្មជនខ្មែរ−អាមេរិកាំង សង្ឃឹមថា រដ្ឋមន្រ្តី កិច្ចការបរទេសថ្មីស.រ.អា ជាអមិត្តនឹងប្រទេសកម្ពុជា៥. សិង្ហបុរីអំពាវនាវឱ្យដោះលែងអ្នកស្រី អងសាន ស៊ូជី និងអ្នកទោសនយោបាយ

Ep 326ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ស្នើឲ្យរាជរដ្ឋាភិបាលលុបចោលអនុស្សារណៈ រឿងកោះគុត២. គ្រួសារត្រកូល ហ៊ុន ចេញទាមទាររកយុត្តិធម៌រឿងមន្រ្តីពុករលួយ ហើយពលរដ្ឋជេរតែត្រកូល ហ៊ុន៣. តុលាការក្រុងភ្នំពេញ បែងចែកសំណុំរឿងចោទប្រកាន់សកម្មជន ជាប្រាំបទចោទទីទៃពីគ្នា៤. នាយ ក្រសួង យុត្តិធម៌ ប្តេជ្ញានឹងឃ្លាំមើលរឿងអតីតឧកញ៉ា ស្រី ស៊ីណា តាមគោលការណ៍ សមទណ្ឌ៥. នៅថ្ងៃបុណ្យគ្រិស្តម៉ាស រុស្ស៊ីបាញ់មីស៊ីលជាង៧០គ្រាប់និងដ្រូនជាង១០០គ្រឿងលើអ៊ុយក្រែន

Ep 325ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
១. បក្សនយោបាយមួយ ស្នើបក្ស ប្រជាជនកម្ពុជា បង្កើតច្បាប់ ភេរវកម្ម សំដៅលើក្រុមប្រឆាំង២. សារព័ត៌មានបរទេសផ្សាយថា ក្រោយ ហ៊ុន ម៉ាណែត កាន់អំណាច សេរីភាពកាន់តែចង្អៀត៣. នាយករដ្ឋមន្រ្តី ឲ្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រឹងផ្សព្វផ្សាយ ឲ្យគេមកដាក់ទុនរកស៊ីស្រុកខ្មែរ៤. វាសនាអតីតឧកញ៉ា ស្រី ស៊ីណា ក្រោយពីបាញ់សម្លាប់គូដណ្តឹងពីរនាក់ដល់ក្នុងផ្ទះ៥. បង់ក្លាដេសបញ្ជូនដីកាឱ្យឥណ្ឌាចាប់បញ្ជូនអតីតជនផ្ដាច់ការសេកហាស៊ីណាឲ្យបង់ក្លាដេស

Ep 324ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
១. មេដឹកនាំបក្សជំទាស់ថា ដែនដីខ្មែរមិនគ្រប់ផ្ទៃក្រឡាដូចក្នុងផែនទីទេ បើបាត់កោះត្រល់ និង កោះគុត២. ព្រះមហាក្សត្រខ្មែរតែងតាំងនាយករដ្ឋមន្រ្តី ជាប្រធាន ការពារព្រៃឈើខ្មែរនៅសេសសល់៣. រាជរដ្ឋាភិបាល បដិសេធសេចក្តីរាយការណ៍អំពី ការបណ្តេញពលរដ្ឋពីតំបន់អង្គរ ថារឿងមិនពិត៤. អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បើផែនាវាចរណ៍ រាម សង់រួច នាវាជប៉ុនចូលចតមុនគេ៥. អង់គ្លេសពិចារណាបញ្ជូនកងទ័ពទៅជួយហ្វឹកហ្វឺនទាហានអ៊ុយក្រែន

Ep 323ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
១. មហាអំណាចស.រ.អា បន្តឃ្លាំមើលទំនាក់ទំនងខ្មែរ−ចិន រឿងមូលដ្ឋាននាវាចរណ៍ រាម២. អ្នកឃ្លាំមើលនិយាយថា ក្រុងភ្នំពេញចង់ងាកទៅរកក្រុងវ៉ាស៊ីនតុន ដោយសាររឿងជំនួយចិន៣. ឧកញ៉ាអស់ងារ ប្រកាសប្រាប់ស្ថានទូតបរទេស អំពីអំពើ និង ទង្វើ ឆបោកនៅប្រទេសកម្ពុជា៤. អាជីវករសត្តឃាតខេត្តកំពង់ចាម ចង់ឲ្យមានការស៊ើបអង្កេតរឿងពុករលួយនៅមន្ទីរបសុពេទ្យ៥. តើប្រធានាធិបតីថ្មីស.រ.អា ចង់ល្បួងរុស្ស៊ីចូលតុចរចា តែឲ្យអ៊ុយក្រែនឈប់បាញ់មីស៊ីលដាក់រុស្ស៊ី?

Ep 322ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
១. ជីវភាពប្រចាំថ្ងៃនៃបុគ្គលិកក្រុមហ៊ុន ណាហ្គាវលដ៍ បីឆ្នាំក្រោយការធ្វើកូដកម្ម និង ការចរចា២. ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំរាជាណាចក្រ កម្ពុជា ចេញបំភ្លឺរឿងថា ចិនលែងឲ្យខ្មែរខ្ចីបុលទៀត៣. មន្រ្តីបក្សជំទាស់ថ្លែងថា ពលរដ្ឋខ្មែរមិនត្រូវឱបដៃមើល ប្រទេសថៃឡង់ដ៍លួចប្លន់ កោះគុត៤. ឧកញ៉ាអស់ងារ រង់ចាំប៉ូលីសប្រគល់ដីកាទៅបង្ហាញខ្លួននៅតុលាការ រឿងបណ្តឹងជនជាតិសិង្ហបុរី៥. បស្ចិមប្រទេសទទួលស្គាល់របបថ្មីនៅស៊ីរីទាំងអល់អែក ដឹកនាំដោយក្រុមឧទ្ទាម ខ្លួនធ្លាប់ហៅថា ភេរវជន

Ep 321ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលទទូចឲ្យរាជរដ្ឋាភិបាល ប្តឹងប្រទេសថៃឡង់ដ៍រឿង កោះគុត ទៅតុលាការអន្តរជាតិ២. អ្នកដឹកនាំនយោបាយប្រទេសជាតិ និយាយអំពីគោលនយោបាយ ផ្ការីក ផ្ការោយ ន័យខុសគ្នា៣. អ្នកនយោបាយវ័យក្មេង រេទិសពីគាំទ្របក្សផ្កាប់មុខ ទៅប្រកាសបំបែកក្រុមខ្លួនឯង៤. ឧកញ៉ាអស់បុណ្យ ថាខ្លួនលែងប្រើគោរមងារតាំងពីមុនព្រះមហាក្សត្រដកគោរមងារ៥. សម្ព័ន្ធមិត្ត អាស់សាដ លោក ពូទីន ស្ងាត់មាត់ក្នុងបរាជ័យនៅស៊ីរី តែថាជ័យជម្នះនៅអ៊ុយក្រែន

Ep 320ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
១. មន្រ្តីបក្សជំទាស់ បន្តនិយាយអំពីរឿង កោះគុត ក្រោយអតីតនាយករដ្ឋមន្រ្តីថៃ បកស្រាយរឿងហ្នឹង២. ក្រសួងមួយក្នុងរាជរដ្ឋាភិបាល បដិសេធរឿងថា ចិនលែងឲ្យខ្មែរបុលថែមលើបំណុលចាស់៣. អង្គការសង្គមស៊ីវីល ថា រាជរដ្ឋាភិបាលបានកាត់ឆ្វៀល ច្រៀក ពុះបឹងតាមោកចែកបក្ខពួក ៨០ដង៤. ឧកញ៉ា គេថានិយាយការពិតរឿងអាស្រូវ ត្រូវអស់គោរមងារ ហើយត្រូវជាប់បណ្តឹងសងជនកំហូច៥. មេដឹកនាំថ្មីប្រទេស៊ីរី ផ្តល់រង្វាន់ដល់ជនណារកឃើញឧក្រិដ្ឋជនសង្រ្គាមក្នុងរបបប អាល់−អាស់សាដ

Ep 319ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤
១. រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ប្រកាសបង្រ្កាបល្បែងស៊ីសងខុសច្បាប់ចាប់ពីថ្ងៃស្អែកតទៅ២. អំពើបោកប្រាស់ និង អំពើលាងប្រាក់កខ្វក់នៅប្រទេសកម្ពុជា មិនទាន់បង្រ្កាបបានជោគជ័យទេ៣. អង្គការក្រៅរដ្ឋាភិបាល ប្តឹងទៅអ.ស.ប អំពីរឿងធនាគារឲ្យខ្ចីបុល ចងការបែបគៃប្រវ័ញ្ច៤. អតីតនាយករដ្ឋមន្រ្តី ធ្វើទស្សនកិច្ចនៅប្រទេសកាន់សាសនាអ៊ីស្លាម ជំនួសនាយករដ្ឋមន្រ្តីកូន៥. សភាកូរ៉េខាងត្បូង ផ្តើមពិភាក្សាសេចក្តីសម្រេចចិត្ត ដកទំនុកចិត្តប្រធានាធិបតីប្រើអាជ្ញាសឹក

Ep 318ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤
១. មេដឹកនាំបក្សជំទាស់នៅបរទេស ព្យាករណ៍ថា របបលោក ហ៊ុន សែន នឹងរលំដូចប្រទេសដទៃដែរ២. អតីតមន្រ្តីបក្ស សង្រ្គោះជាតិ ទទួលការផ្តល់តំណែងជាទីប្រឹក្សានៅជាប់លោក ហ៊ុន សែន៣. អង្គការសង្គមស៊ីវីលថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រព្រឹត្តក្នុងសម័យដឹកនាំដោយត្រកូល ហ៊ុន៤. អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន តឿនអាជ្ញាធរខ្មែរ ស៊ើបអង្កេតករណីឃាតកម្មលើអ្នកកាសែត៥. មេដឹកនាំផ្តាច់ការនៅមជ្ឈិមបូព៌ា រត់ទាំងគ្រួសារទៅជ្រកកោណនៅប្រទេសរុស្ស៊ី

Ep 317ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤
១. លោក សម រង្ស៊ី សន្យាឈរជាមួយប្រជាពលរដ្ឋខ្មែរ លើកនេះយកគំរូតាមពលរដ្ឋកូរ៉េខាងត្បូង២. អង្គការសង្គមស៊ីវីល រាយការណ៍អំពីលំហរួញរឹតតូចនៃសេរីភាពក្នុងឆ្នាំ២០២៤ ដូចតែឆ្នាំមុនៗ៣. នាយករដ្ឋមន្រ្តីឪ បញ្ជាក់ថា អភិវឌ្ឍន៍ត្រីកោណបញ្ចប់ហើយ តែកិច្ចសហប្រតិបត្តិការនៅដដែល៤. ក្រមាខ្មែរ ក្រណាត់ត្បាញសម្រាប់ប្រជារាស្រ្តខ្មែរជនបទ ក្លាយជាបេតិកភណ្ឌអន្តរជាតិក្នុង យូណេស្កូ៥. ប្រទេសអ៊ុយក្រែន នឹងទទួលជំនួយបន្ថែមពីប្រទេសលោកខាងលិច

Ep 316ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
១) ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការច្បាប់ជាកំហិតចំពោះអ្នក ដែលពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់។២) លោក ហ៊ុន ម៉ាណែត ណែនាំ ឱ្យស្ថាប័នពាក់ព័ន្ធចូលរួម ប្រយុទ្ធប្រឆាំងអំពើពុករលួយ។៣) លោក ហ៊ុន សែន ស្នើសុំ មិត្តចិនបន្តផ្តល់ជំនួយឥតសំណង និងកម្ចីឥណទាន បន្ថែមទៀត ដល់កម្ពុជា។៤) សេចក្តីរាយការណ៍ស៊ើបអង្កេត៖ ស្តេចក្រញូងអ្នកឧកញ៉ា ទ្រី ភាព រកស៊ីឧក្រិដ្ឋកម្មអនឡាញជាមួយ ជនជាតិចិននៅសណ្ឋាគារនិងកាស៊ីណូ ថ្មដា ខេត្តពោធិសាត់។៥) អ្នកឧកញ៉ា ហេង សិទ្ធី៖ អាជ្ញាធរនៅតែមិនហ៊ានចាត់វិធានការផ្លូវច្បាប់ទៅលើឧក្រិដ្ឋជនប្រតិបត្តិការ កាស៊ីណូអនឡាញ និងលាងលុយ។៦) ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដើម្បីឱ្យកម្មករនិយោជិតប្តឹងពីភាពមិនប្រក្រតីផ្សេងៗពាក់ព័ន្ធវិស័យការងារ៧)ក្រោមអំណាចរបស់សភា ប្រធានាធិបតីកូរ៉េខាងត្បូងបង្ខំចិត្តលុបចោលការដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក។

Ep 315ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
១) អ្នកជំនាញនយោបាយការទូតអន្តរជាតិ ថា ចិនទុកចិត្តលោក ហ៊ុន សែន ជាងលោក ហ៊ុនម៉ាណែត ពាក់ព័ន្ធនឹងកម្ចីសម្រាប់កម្ពុជា។២) អ្នកវិភាគ ជំរុញឱ្យ កម្ពុជាប្រើយន្កការដោះស្រាយបញ្ហាកោះគុតពី តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។៣) មន្ត្រីក្រសួងបរិស្ថាន ស្នើលោក ហ៊ុន ម៉ាណែត ដកតំណែង លោក អ៊ាង សុផល្លែត។៤) សេចក្តីរាយការណ៍ស៊ើបអង្កេត៖ ស្តេចក្រញូងអ្នកឧកញ៉ា ទ្រី ភាព រកស៊ីឧក្រិដ្ឋកម្មអនឡាញជាមួយ ជនជាតិចិននៅសណ្ឋាគារនិងកាស៊ីណូ ថ្មដា ខេត្តពោធិសាត់។៥) មន្ត្រីក្រសួងការងារថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) នឹងមិនជះឥទ្ធិពលធ្ងន់ធ្ងរដល់កម្ពុជាទេ។៦) បទវិភាគ៖ របបផ្ដាច់ការនៅប្រទេសស៊ីរីដល់ពេលត្រូវបាត់បង់ហើយ។