
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
621 episodes — Page 3 of 13

Ep 603ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥
១) កម្លាំងកម្ពុជា និងពលរដ្ឋខ្មែរ នៅតំបន់ថ្មដា ត្រូវគេសង្ស័យថា រងការគម្រាមកំហែងមិនឲ្យនិយាយពីការ ឈូសឆាយផ្លូវរបស់ទាហានថៃ បំពានចូលដីខ្មែរ។២) កម្ពុជាព្រមានថា ការអះអាងជាឯកតោភាគីរបស់យោធាថៃ គឺជាការអះអាងប្រាស់ចាកផ្លូវច្បាប់។៣) លោក Chen Zhi បាត់មុខពីកម្ពុជាស្របពេលដែលសមត្ថកិច្ចអាមេរិកលាត ត្រដាងអំពីបច្ចេកទេសបោកប្រាស់ និងបច្ចេកទេសលាក់លុយរបស់លោក ក្នុងប្រព័ន្ធរូបីយបណ្ណ Cryptocurrency Bitcoin។៤) អាមេរិករកឃើញ លុយរបស់មេឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី លាងសម្អាតក្រោមគម្រោងវិនិយោគរូបិយប័ណ្ណគ្រីបតូដែលមានឈ្មោះថា កាប់ជ្រូកឆៅ។

Ep 602ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើល៖ តើវាសនាកម្ពុជានឹងទៅជាយ៉ាងណាបន្ទាប់ពីស្តូបវៀតណាមត្រូវបានសាងសង់ពេញដីខ្មែរ។២) ទំហំទឹកប្រាក់ជាង ២.៤ពាន់លានដុល្លារអាមេរិករបស់ លោក ចេន ហ្ស៊ី កំពុងផ្ទេរចេញដើម្បីគេចពីការរឹបអូសរបស់អាមេរិក។៣) លោក កែវ រេមី៖ រដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្ស។៤) លោក Donald Trump អះអាងថាលោកនាយករដ្ឋមន្ត្រីឥណ្ឌា យល់ព្រមឈប់ទិញប្រេងពីរុស្ស៊ី។

Ep 601ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥
១) កូរ៉េខាងត្បូងនឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួន៦៣នាក់ដែលជាប់ឃុំនៅកម្ពុជាទៅប្រទេសកំណើតរបស់ខ្លួនវិញក្នុងរយៈពេល ១ខែ។២) សហរដ្ឋអាមេរិករឹបអូសលុយ ១៥ពាន់លានដុល្លារពីទីប្រឹក្សាលោក ហ៊ុន សែន គឺ លោក ចេន ហ្សី ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។៣) អ្នកឃ្លាំមើល ស្នើឱ្យតុលាការផ្តន្ទាទោសលើអតីតមន្ត្រីនគរបាលលោក ហ៊ុន ហេង ក្នុងកម្រិតខ្ពស់បំផុត។៤) កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវបានលើកពេលតាមសំណើរភាគីថៃ។៥) មេដឹកនាំយោធានៅប្រទេស Madagascar ប្រកាសឡើងកាន់អំណាចជំនួសរដ្ឋាភិបាលពុករលួយ។

Ep 600ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥
១. ទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងដល់ស្លាប់ក្នុងការចាប់បង្ខាំងនៅស្រុកខ្មែរ ផ្អើលនៅកូរ៉េ២. កាកបាទក្រហមអន្តរជាតិ អះអាងអំពីសុខភាពទាហានខ្មែរក្នុងកន្លែងឃុំឃាំងនៃទាហានថៃ៣. បុរសខ្លាំងនៅស្រុកខ្មែរ ប្រាប់ប្រទេសម៉ាឡេស៊ីអំពី ភ្លេងខ្មោចបន្លាចអ្នកភូមិព្រៃចាន់ពីពលរដ្ឋថៃ៤. ប្រធានាធិបតីស.រ.អា នឹងទៅចូលរួមជំនួបកំពូលអាស៊ាន និង ធ្វើសាក្សីលើកិច្ចព្រមព្រៀងខ្មែរ−ថៃ៥. វេណេហ្សូអេឡាបិទស្ថានទូតនៅប្រទេសន័រវេសក្រោយផ្ដល់រង្វាន់ណូបែលសន្តិភាពឱ្យមេបក្សប្រឆាំង

Ep 509ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
១. ព័ត៌មានថ្មី អំពីវិវាទព្រំដែន រវាងប្រទេសកម្ពុជា និង ប្រទេសថៃឡង់ដ៍ តើភាគីណានិយាយថាដូចម្តេច?២. សមាជិកសភាតំណាងរាស្រ្តស.រ.អា ស្នើដាក់សេចក្តីសម្រេចចិត្តលេខ H.R.5490 ដាក់ឈ្មោះមេជំនួញទុច្ចរិតនៅប្រទេសកម្ពុជាក្នុងបញ្ជីឧក្រិដ្ឋកម្មឆ្លងដែន៣. ស្រ្តីមេបក្សជំទាស់ពីប្រទេសមួយ នៅអាមេរិកខាងត្បូង ទទួលរង្វាន់សន្តិភាពពេលលាក់ខ្លួន

Ep 508ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥
១) អ្នកសង្កេតការណ៍ ថា អាមេរិកមានចេតនាបំបាក់មុខចិនជុំវិញកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ។២) លោក ហ៊ុន ម៉ាណែត រំពឹងថា ករណីនៅភូមិជោគជ័យ នឹងត្រូវបានដោះស្រាយឱ្យបានឆាប់ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ។៣) អ្នកឃ្លាំមើល៖ ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃទាំង ៩សែននាក់ អាចនឹងប្រឈមវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ។៤) រដ្ឋាភិបាលអាណត្តិទី៧ បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១,៥ម៉ឺននាក់។៥) ចិនបន្តច្រានចោលរបាយការណ៍របស់ថៃ ដែលចោទថា ចិនដឹកជញ្ជូនអាវុធឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃ។៦) អតីតនាយករដ្ឋមន្ត្រីនិងអតីតរដ្ឋមន្ត្រីមហាផ្ទៃ នេប៉ាល់ប្រឈមមុខនឹងការចាប់ខ្លួនពីបទបញ្ជាឱ្យបាញ់សម្លាប់បាតុករ។

Ep 507ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥
១) អាជ្ញាធរខេត្តព្រៃវែងឃាត់មនុស្សជាង ៦០នាក់ពាក់ព័ន្ធនឹងករណីយកការប្រាក់កម្ចីខ្ពស់ហួសហេតុ។២) សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន២៩០នាក់ ដែលធ្វើការខុសច្បាប់នៅកម្ពុជា។៣) ក្រសួងរកឃើញក្រុមហ៊ុនរ៉ែមាសឥណ្ឌា MESCO GOLD បញ្ចេញសំណល់កង្វក់ បង្កឱ្យត្រីមួយចំនួនងាប់។៤) ICRC អះអាងថា ខ្លួនបានតាមដានយ៉ាងសកម្មលើ ករណីទាហានខ្មែរ ១៨នាក់។៥) ពីដែនកោះMadagasca៖ក្រោយពីទម្លាក់នាយករដ្ឋមន្ត្រីបានហើយក្រុមយុវជនGen Zបង្វែលបាតុកម្មទាញទម្លាក់ប្រធានាធិបតី។

Ep 506ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើល៖ កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យជាមួយអាមេរិកបង្ហាញពីនយោបាយការទូតល្អរបស់កម្ពុជា។២) ក្រសួងមហាផ្ទៃ៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា មិនជាប់ពាក់ព័ន្ធរឿងនយោបាយ។៣) កូនស្រីលោក កឹម សុខា ថា មានតែគ្រួសារកងទ័ព និងគ្រួសារក្រុមបក្សជំទាស់ប៉ុណ្ណោះទើបយល់ពីការឈឺចាប់។៤) អ្នកសង្កេតការណ៍៖ ការចុះផ្សាយរបស់ការសែត The New York Times មានចេតនាបំភាន់ការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។៥) សហភាពអឺរ៉ុបដាក់ផែនការរឹបអូសទាំងស្រុងទ្រព្យសម្បត្តិរុស្ស៊ីនៅអឺរ៉ុបពី៣០០-៣៥០ពាន់លានដុល្លារអាមេរិកឱ្យអ៊ុយក្រែន។

Ep 505ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥
១) ថៃបង្ហាញមហិច្ឆិតារឆោតល្ងង់ផ្នែកច្បាប់អន្តរជាតិ និងបំពានលើអធិបតេយ្យរបស់កម្ពុជា ប្រសិនបើលុប (MOU)ចំនួនពីរជាមួយកម្ពុជា។២) អតិថិជនគម្រោងដីឡូតិ៍ផ្លូវជាតិលេខ៦A របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យក្រុមហ៊ុនសាងសង់ផ្ទះ ដល់ពួកគេបន្ទាប់ពីអូសបន្លាយជិត៥ឆ្នាំ។៣) កញ្ញា កឹម មនោវិទ្យា៖ តើកម្ពុជាបានត្រៀមគោរពគោលការណ៍អន្តរជាតិផ្សេងទៀតដែរទេ នៅពេលដែលខ្លួនទាមទារឱ្យថៃគោរពគោលការអន្តរជាតិ។៤) អាមេរិកបិទរដ្ឋាភិបាលរបស់ខ្លួននៅកណ្ដាល អធ្រាតុ យប់នេះក្រោយពីសភាទាំង២បក្សទាស់គ្នារឿងកញ្ចប់ថវិកា

Ep 504ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥
១) អតីតអ្នកឧកញ៉ា ហេង សិទ្ធី ស្នើឱ្យប្រទេសថៃ កុំលាបពណ៌មកលើប្រទេសកម្ពុជាទាក់ទងឧក្រិដ្ឋកម្មអនឡាញ ពីព្រោះមេឧក្រិដ្ឋជនមួយភាគធំគឺជាជនជាតិថៃ។២) សហរដ្ឋអាមេរិកព្រមានថា កម្ពុជា មិនត្រឹមតែមិនបានដោះស្រាយបញ្ហាជួញដូរមនុស្សទេ តែថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធក្នុងការជួយជ្រោមជ្រែងឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្សថែមទៀត។៣) ក្រសួងការបរទេសកម្ពុជា ច្រានចោល ការចោទប្រកាន់របស់ ភាគីថៃ ពីការបាញ់ប្រហារពាក់ព័ន្ធជម្លោះព្រំដែន។៤) នាយករដ្ឋមន្ត្រីថៃ ប៉ុនប៉ងលុបកិច្ចព្រមព្រៀងឆ្នាំ២០០០ និង២០០១ រវាងកម្ពុជា-ថៃ ខណៈអ្នកវិភាគថាមិនអាចធ្វើទៅបាននោះឡើយ។៥) ជ័យជម្នះបក្សកាន់អំណាចលំអៀងអឺរ៉ុបជាការបញ្ជាក់ថាប្រជាជនម៉ុលដាវីមិនសម្រេចទៅនៅខាងរុស្ស៊ីនោះទេ។

Ep 503ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
១) កិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ប្រឈមនឹងការលុបចោល។២) CMAC៖ ថៃគ្មានលេសប្រកែកជុំវិញការផ្លោងគ្រាប់កាំភ្លើងធំមកលើកម្ពុជា។៣) លោក ហ៊ុន សែន ឱ្យអាជ្ញាធររើសអតីតយុទ្ធជន និងនិវត្តជន ដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍។៤) កម្ពុជាជំទាស់ ថៃលើការប្រកាសអនុវត្តច្បាប់លើពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់។៥) រដ្ឋាភិបាលថ្មីនេប៉ាល់ចេញបំរាមមិនឱ្យនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាចចាកចេញពីទីក្រុង Kathmandu ដោយបង្គាប់ឱ្យរង់ចាំឡើងតុលាការ។

Ep 502ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
១. ប្រធាន រដ្ឋសភា នៃរាជាណាចក្រ កម្ពុជា ហៅទង្វើទាហានថៃលើពលរដ្ឋខ្មែរថា ប្រើច្បាប់ព្រៃ២. អ្នកវិភាគនិយាយថា មិត្តដែកថែប ឬ ស្រោបដែកចិន ជឿទុកចិត្តទាំងស្រុងមិនទាន់បានទេ៣. ប្រទេសកម្ពុជានៅតែសង្ឃឹមអន្តរជាតិជួយដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ

Ep 501ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
១. រាជរដ្ឋាភិបាល ប្រទេសកម្ពុជា ចោទអាជ្ញាធរថៃ ថារំលោភសិទ្ធិមនុស្ស ជាពលរដ្ឋខ្មែរ២. ក្រុមអ្នកសង្កេតការណ៍អន្តរកាល ទៅពិនិត្យស្ថានការណ៍តាមព្រំដែនខ្មែរ−ថៃទាំងយប់៣. រដ្ឋបាលខេត្ត បន្ទាយមានជ័យ បដិសេធរឿងថា ប្រជាពលរដ្ឋខ្មែរឈប់រស់នៅភូមិមានជម្លោះ៤. ស្ត្រីមេម៉ាយ Yulia Navalnaya ថាលោកពូទីនសម្លាប់ប្តីអ្នកស្រី លោក Alexei Navalny ដោយថ្នាំបំពុល

Ep 500ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
១) ក្រសួងការងារ៖ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកកាត់ដេរនៅកម្ពុជាឆ្នាំ២០២៦ ត្រូវបានកំណត់ត្រឹម២១០ដុល្លារ។២) ការសែតអន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត បរាជ័យយ៉ាងអាម៉ាសក្នុងការដឹកនាំកម្ពុជារយៈពេល២ឆ្នាំកន្លងមកនេះ។៣) អតីតមេធាវីសាលក្តីខ្មែរក្រហម ចាត់ទុក មហាអំណាចចិនជាសម្ព័ន្ធមិត្តដ៏ចង្រៃបំផុតរបស់កម្ពុជា។៤) ចិនប្រកាសបន្តគាំទ្រគម្រោងព្រែកជីកហ្វូណន។៥) អត្ថបទស្រាវជ្រាវ៖ការផលិតប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះពី២០ទៅ២៥%នៅក្រោមការវាយប្រហារដោយ អាវុធដ្រូនរបស់អ៊ុយក្រែន។

Ep 499ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
១) កងទ័ពជើងទឹកថៃ គម្រាមបង្កើនវិធានការប្រឈមបើកម្ពុជាមិនព្រមរុះរើរចនាសម្ព័ន្ធចេញពីខេត្តត្រាត។២) រាជបណ្ឌិត្យសភាកម្ពុជា ថា ទំនាក់ទំនងអន្តរជាតិគ្មានមិត្ត គ្មានសត្រូវទេ គឺមានតែផលប្រយោជន៍។៣) អ្នកឃ្លាំមើល៖ បើកម្ពុជា-ថៃ មិនទាន់បញ្ចប់ជម្លោះព្រំដែនទេ ក៏មិនទាន់ដល់ពេលបើកព្រំដែនឡើងវិញបាន។៤) កូនប្រុសអ្នកស្រីអ៊ុងសានសូជីចាប់ផ្ដើមធ្វើទំនាក់ទំនងជាមួយមេទ័ពចលនាតស៊ូប្រឆាំងរបបសឹកភូមា។

Ep 498ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើល៖ កម្ពុជាមិនអាចប្តឹងថៃជុំវិញជម្លោះព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិបានឡើយ។២) ក្រសួងបរិស្ថានរុះរើផ្ទះលំហែខុសច្បាប់ដែលសាងសង់ ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ។៣) ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការបង្ហោះដ្រូននៅតាមតំបន់ព្រំដែន។៤) ៤ឆ្នាំចុងក្រោយមេដឹកនាំប្រទេសអាស៊ីខាងត្បូងគឺនេប៉ាល់ស្រីលង្កានិងបង់ក្លាដែសត្រូវបានបាតុករទាញទម្លាក់ពីអំណាច។

Ep 497ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥
១) ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះទៅផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ ២) ឯកអគ្គរដ្ឋទូតចិន ថា ទំនាក់ទំនងចិន-កម្ពុជា បានវិវឌ្ឍនទៅជាសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ៣) លោក ហ៊ុន ម៉ាណែតបញ្ចេញ រថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ៤) ក្រុមអង្គការសង្គមស៊ីវិល សំដែងការព្រួយបារម្ភ ពីផលប៉ះពាល់ផ្សែងពុលគីមីដែលកងទ័ពថៃប្រើមកលើទឹកដីកម្ពុជា។ ៥) កងទ័ពនេប៉ាល់ដណ្តើមបានទីក្រុង Kathmandu មកវិញក្រោយពីរដ្ឋធានីមួយនេះធ្លាក់ក្នុងអំពើកុបកម្ម។

Ep 496ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
១) កាកបាទក្រហមអន្តរជាតិ៖ យោធិនកម្ពុជាទាំង ១៨រូបមានសុវត្ថិភាព និងបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារជាលើកទី១។២) តុលាការខេត្តសៀមរាបបានចោទប្រកាន់អ្នកសារព័ត៌មាន២នាក់ ពីបទប្រមូលព័ត៌មានដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ។៣) ក្រុមអង្គការសង្គមស៊ីវិលជាង៥០ ទាមទារឱ្យ រដ្ឋាភិបាលកម្ពុជាលុបច្បាប់ដកសញ្ជាតិខ្មែរពីកំណើត។៤) កម្ពុជា-ថៃ ចរចារពីការបើកច្រកព្រំដែនតាមសំណើររដ្ឋាភិបាលជប៉ុន។៥) កងទ័ពនេប៉ាល់ ត្រូវបានស្នើអន្តរាគមន៍ដើរល្បាតនៅក្នុងទីក្រុងកាតម៉ានឌូ ខណៈអំពើហិង្សានៅតែបន្ត។

Ep 495ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥
១. ស.រ.អា ដាក់ទណ្ឌកម្មលើពាណិជ្ជករចិន១០នាក់ គេថារកស៊ីបែបឧក្រិដ្ឋក្នុងប្រទេសកម្ពុជា២. រដ្ឋអំណាច ប្រទេសកម្ពុជា ចោទអ្នកកាសែត២នាក់ថាក្បត់ជាតិ ព្រោះរាយការណ៍តាមព្រំដែន៣. រាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋខ្មែរឲ្យជឿទុកចិត្តលើខ្លួន ជុំវិញការដោះស្រាយបញ្ហាជាតិ៤. អាកាសយានដ្ឋានអន្តរជាតិថ្មី តេជោ សម្ពោធបើកប្រតិបត្តិការ ក្រោមបំណុលចិន៥០ឆ្នាំ៥. នាយកមន្រ្តី នេប៉ាល់ លាលែងតំណែង; អតីតនាយករដ្ឋមន្រ្តីថៃ ត្រឡប់ទៅពន្ធនាគារវិញ

Ep 494ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥
១. រដ្ឋាភិបាល នឹងប្រើច្បាប់ ដកសញ្ជាតិខ្មែរពីកំណើត យល់ព្រមដោយសភា ក្រុមប្រឹក្សាធម្មនុញ ព្រះរាជា២. ក្រសួង ការពារជាតិ ប្រទេសកម្ពុជា អំពាវនាវឲ្យភាគីថៃដោះលែងទាហាន១៨នាក់ឲ្យមកស្រុកវិញ៣. អ្នកសង្កេតការណ៍ ចង់ឃើញនាយករដ្ឋមន្រ្តីថៃថ្មី ដោះស្រាយវិវាទតាមកិច្ចព្រមព្រៀងបែបអន្តរជាតិ៤. អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា គ្មានការបែកធ្លាយចេញវិញ្ញាសាមុនប្រឡងបាក់ឌុបទេ៥. អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រឡប់ទៅស្រុកថៃវិញ; រុស្ស៊ីបើកការវាយប្រហារធំ

Ep 493ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥
១. លោក ហ៊ុន សែន រហ័សនាមបុរសខ្លាំង ស្នើសុំឲ្យស.រ.អាជួយតាមដានថៃរាយលួសបន្លា២. មេបញ្ជាការយោធាថៃនៃភូមិភាគទី២ ព្រះមហាក្សត្រដូរ ដាក់មេបញ្ជាការថ្មី៣. នាយកក្រុមហ៊ុនបញ្ចុះបញ្ចូល Capitol Hill & Friends ទៅស្រុកខ្មែរ ចោទថៃថា ប្រព្រឹត្តឧក្រិដ្ឋកម្ម៤. សភាថៃ រើសនាយករដ្ឋមន្រ្តីថ្មី មានប្រវត្តិជាមហាសេដ្ឋីសំណង់ អាកាសយានិក និង រដ្ឋមន្រ្តី

Ep 492ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥
១. រាជរដ្ឋាភិបាលប្រទេសកម្ពុជា ត្រូវការបរទេសជួយរកដំណោះស្រាយបញ្ហាព្រំដែនខ្មែរ−ថៃ២. រដ្ឋបាលខេត្តជាប់ព្រំដែន មិនព្រមសហការនឹងរដ្ឋបាលថៃ ខេត្តស្រះកែវ រឿងភូមិដ្ឋានអ្នកស្រុក៣. សហជីពធំមួយ ចោទថា ក្រុមហ៊ុនកូរ៉េ មិនផ្តល់សំណងឲ្យកម្មករខ្មែរ អស់រយៈពេល៨ឆ្នាំ៤. ស្ថានភាពសេដ្ឋកិច្ចជាតិ ខាងវិនិយោគ កំណើន បំណុល តាមសេចក្តីរាយការណ៍ពីប្រភពផ្សេងៗ៥. ប្រធានាធិបតី ពូទីន ថានឹងជួបប្រធានាធិបតី ហ្ស៊េឡិនស្គី ដាក់កំហិតជួបនៅក្រុងមូស្គូ ឈប់ប្រយុទ្ធ

Ep 491ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥
១) ក្រុមអ្នកច្បាប់ អំពាវនាវឱ្យ មេដឹកនាំកម្ពុជា សម្រុះសម្រួលជាមួយលោក កឹម សុខា ដើម្បីសហការគ្នាដោះស្រាយបញ្ហាជាតិ។២) អ្នកឃ្លាំមើល ចាត់ទុក ដំណើរទស្សនកិច្ចលោក ហ៊ុន សែន ទៅប្រទេសវៀតណាម គឺដើម្បីបញ្ជាក់ជំហរស្មោះត្រង់ចំពោះចៅហ្វាយនាយ។៣) សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលកម្មករ ២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណាយប្រចាំថ្ងៃ។៤) កម្ពុជាសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅថ្នាក់ជាតិ ដោយសារជម្លោះព្រំដែនប៉ុន្តែនៅរក្សាថ្ងៃឈប់សម្រាក៣ថ្ងៃដដែល។៥) ជំនួបរវាងមេដឹកនាំកុម្មុយនីស្តទាំងបីក្នុងព្រឹត្តិការណ៏ដ៏ធំរំលឹកខួប៨០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោកលើកទី២នៅទីក្រុងប៉េកាំងបង្ហាញថាចិនកំពុងជោគជ័យ។

Ep 490ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥
១) បក្សកុម្មុយនីស្តវៀតណាម ជំរុញឱ្យ លោក ហ៊ុន សែន បង្កើនទំនាក់ទំនងក្នុងក្របខណ្ឌបក្សជាមួយបក្សប្រជាជនកម្ពុជា។២) ក្រសួងការពារជាតិថៃបើកដៃឱ្យកងទ័ពថៃបាញ់សម្លាប់ទាហានកម្ពុជា។៣) លោក មាជ សុវណ្ណារ៉ា៖ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ កងទ័ពថៃដុតបំផ្លាញផ្ទះសម្បែងជនភៀសឹកខ្មែរនៅជំរំណងចាន់ យ៉ាងឃោឃៅ។៤) ចិនសន្យាផ្ដល់ជំនួយមនុស្សធម៌ជិត ៣លានដុល្លារអាមេរិកដល់ កម្ពុជាដើម្បីស្ដារការខូចខាតជុំវិញជម្លោះព្រំដែនជាមួយថៃ។៥) កម្ពុជាគ្រោងនឹងប្តូរឈ្មោះផ្លូវជាតិលេខ៤ទៅជាឈ្មោះDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។

Ep 489ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥
១. នាយករដ្ឋមន្រ្តីខ្មែរ ចង់ពឹងចិនជួយដោះស្រាយរឿងព្រំដែន ភាគីថៃចង់ជជែកតែជាមួយខ្មែរ២. អ្នកតាមដានស្ថានការណ៍ស្រុកខ្មែរ រំឭកអ្នកនយោបាយ ឲ្យប្រយ័ត្ន កុំជាន់ដានចាស់៣. ទស្សនៈអ្នកវិភាគ រឿងធ្វើច្បាប់ដកសញ្ជាតិខ្មែរ ពីពលរដ្ឋ ជនជាតិខ្មែរកើតលើទឹកដីខ្មែរ៤. អង្គភាពប្រឆាំងអំពើពុករលួយ ផ្តោតចក្ខុលើការបែកធ្លាយចេញ វិញ្ញាសាប្រឡងបាក់ឌុប៥. និស្សិតឥណ្ឌូនេស៊ីរាប់ពាន់ ធ្វើបាតុកម្ម ទោះជាមេដឹកនាំទម្លាក់ចោលច្បាប់ឧបត្ថម្ភសមាជិកសភាក្តី

Ep 488ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥
១. នាយបេសកកម្មទូតរាជាណាចក្រ កម្ពុជា ប្រចាំអ.ស.ប ជួបជាមួយអគ្គលេខាអ.ស.ប២. អង្គការសង្គមស៊ីវីលជិត១០០ អំពាវនាវដល់កងទ័ពថៃឲ្យដោះលែងទាហានខ្មែរ១៨នាក់៣. កងទ័ពថៃ ប្រកាសដាក់ភូមិជាប់ព្រំដែនមានទំទាស់ ក្រោមច្បាប់អាជ្ញាសឹក៤. នាយករដ្ឋមន្រ្តីថៃវ័យក្មេងអស់តំណែងព្រោះតែនិយាយទូរស័ព្ទជាមួយលោក ហ៊ុន សែន៥. តុលាការធម្មនុញ្ញថៃសម្រេចដកតំណែងនាយករដ្ឋមន្ត្រីពី អ្នកស្រី Paetongtarn

Ep 487ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥
១. មេដឹកនាំប្រទេសក្នុងអាស៊ាន អំពាវនាវឲ្យភាគីខ្មែរ ភាគីថៃ អនុវត្តបទឈប់បាញ់គ្នា២. អតីតមន្រ្តីបម្រើការក្នុងរាជរដ្ឋាភិបាល ជាបេក្ខជនចង់ធ្វើទូតនៅប្រទេសថៃឡង់ដ៍ ថាថៃត្រូវសងខ្មែរ៣. អតីតអ្នកស្រាវជ្រាវឯកសាររឿងខ្មែរក្រហមសម្រាប់សាលាក្តី ថា ថៃយករឿងមីនបង្កបញ្ហានឹងខ្មែរ៤. អតីតរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទស្សន៍ទាយអំពីអនាគតមេទ័ពថៃប្រចាំភូមិភាគទី២ ពេលចូលនិវត្តន៍៥. អ្នកកាសែតបរទេសថា អ្នកកាសែតខ្មែរ ប៉ះពាល់ដោយថវិកា ជាងកម្មវិធីទំនើប បញ្ញាសិប្បនិមិត្ត AI៦. រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយដ្រូននិងមីស៊ីលជាង៦០០គ្រាប់ សម្លាប់មនុស្ស១៤នាក់

Ep 486ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥
១) នាយកដ្ឋានពាណិជ្ជកម្មថៃ៖ ក្រោយបិទច្រកព្រំដែនថៃ-កម្ពុជា បណ្តាលឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្លាក់ចុះជិត១០០%។២) កម្ពុជា-ថៃ ឯកភាព បញ្ឈប់ការពង្រីកវិវាទដើម្បីកុំឱ្យមានភាពតានតឹងកាន់តែខ្លាំង។៣) លោក មាស សារ៉ា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។៤) កម្ពុជាដាក់លិខិតតវ៉ាជាផ្លូវការទៅភាគីថៃ ចំពោះការចូលទៅក្នុង តំបន់ព្រំដែនកម្ពុជា-ថៃ ដោយរាយបន្លាលួស ដាក់សំណាញ់របាំង។៥) មេបញ្ជាការភូមិភាគ២ថៃ ចោទកម្ពុជាថាបានរំលោភកិច្ចព្រមព្រៀង ឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា ក្រោយទាហានថៃជាន់មីនដាច់ជើង នៅថ្ងៃពុធនេះ៦) សមាជិកសភា មកពីបក្សប្រឆាំងទាមទារទៅបក្សកាន់អំណាច ផ្អាក ជាបន្ទាន់ការលក់ អាវុធគ្រប់ប្រភេទទៅឱ្យរាជជាណាចក្រថៃ។៧) លោកហ្សេឡេនស្គីរលឹកថាពលរដ្ឋចិនកំពុងចូលរួមជួយប្រយុទ្ធទ័ពរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

Ep 485ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥
១) អ្នកសង្កេតការណ៍៖ គ្មានប្រទេសណាចិត្តល្អផ្តល់អាវុធឲ្យកម្ពុជាដោយគ្មានការទិញដូរទេ។២) ពលរដ្ឋរាប់រាយនាក់ បន្តប្រមូលផ្តុំគ្នា ប្រឆាំងតវ៉ាមិនឱ្យទាហានថៃចូលទៅរាយបន្លារលួសក្នុងទឹកដីខ្មែរ។៣) ក្រសួងការពារជាតិថៃ ព្រមាន ចាត់វិធានការច្បាប់លើ ពលរដ្ឋខ្មែរដែលរុះរើបន្លារលួសខណះកម្ពុជាថាជាការំរលោភបទឈប់បាញ់។៤) លោក មាស សារ៉ា ចាងហ្វាងការសែត CCN ដែលទើបបាត់បង់អាជ្ញាបណ្ណ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន។៥) អឺរ៉ុបនៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិសុខសម្រាប់អ៊ុយក្រែនព្រោះតែរង់ចាំការបញ្ជាក់ជំហរពីលោកត្រាំ។

Ep 484ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
១) កម្ពុជា៖ ថៃអាចចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ប៉ុន្តែមិនត្រូវ ធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ។២) លោក ហ៊ុន ម៉ាណែត៖ កិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ទទួលបានលទ្ធផលជាវិជ្ជមាន។៣) សេចក្តីព្រាងច្បាប់ដើម្បីដកសញ្ជាតិខ្មែរពីកំណើត ត្រូវបាន រដ្ឋសភាអនុម័ត្តគាំទ្រជាឯកច្ឆ័នទាំងស្រុងហើយនៅថ្ងៃចន្ទនេះ។៤) អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិថា តុលាការព្រហ្មទណ្ឌអន្តរជាតិមានយុត្ថាធិការគ្រប់គ្រាន់ចាត់វិធានច្បាប់លើប្រទេសថៃ។៥) លោកហ្សេឡេនស្គីដឹកនាំពិធីរំលឹកឯករាជ្យជាតិខួបទី៣៤ពីសូវៀតដោយសច្ចាវាយរុញច្រានទ័ពរុស្ស៊ី។

Ep 483ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥
១. ពលរដ្ឋខ្មែរជាឧត្តមភេទ ស្នើសុំឲ្យមេដឹកនាំស.រ.អាជួយដោះបញ្ហាខ្មែរ−ថៃ២. រដ្ឋាភិបាលថៃ ដាក់ឈ្មោះអ្នកកាសែតពីសេតវិមានពីរនាក់ក្នុងបញ្ជីខ្មៅរឿងជម្លោះព្រំដែន៣. រដ្ឋាភិបាលបង្កើតទិវាលើកតម្កើងអតីតយុទ្ធជន និវត្តជន ១២ ឧសភា;មេបក្សជំទាស់ពីក្រៅស្រុក សរសេរថា ប្រទេសកម្ពុជាក្រ កងទ័ពជាតិក្រ អ្នកដឹកនាំសេដ្ឋី៤. ទាហានខ្មែរស្រវឹងស្រាម្នាក់ ធ្វើឲ្យស្ទះដំណើរបេសកកម្មសេនានុព័ន្ធអាស៊ាន កងទ័ពជាតិសុំទោស៥. រុស្ស៊ីនិយាយផ្សេង ធ្វើផ្សេង ថាចង់បានសន្តិភាព ប៉ុន្តែ បាញ់ប្រហារលើប្រទេសអ៊ុយក្រែនឥតឈប់

Ep 482ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥
១) ក្រុមសង្គមស៊ីវិលបានដង្ហែរញត្តិ ដាក់តាមស្ថានទូតនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដើម្បីស្នើសុំឱ្យការពារអធិបតេយ្យជាតិកម្ពុជា។២) កម្ពុជា ថាខ្លួនរងគ្រោះពីការទម្លាក់គ្រាប់បែកនិង ត្រូវរងគ្រោះនូវការបំភ្លៃរបស់ថៃពីបញ្ហាគ្រាប់មីន។៣) យោធាថៃ ថា សង្គ្រាម៥ថ្ងៃខ្លួនរងការវាយប្រហារតាមផ្លូវអាកាសខណៈកម្ពុជាអះអាងថាខ្លួនជាអ្នករងគ្រោះ។៤) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យម៉ាឡេស៊ីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឱ្យបានឆាប់។៥) បើតំបន់ Donbas ធ្លាក់ក្នុងដៃពូទីនគឺលោកហ្សេឡេនស្គីនឹងក្លាយជាជនក្បត់ជាតិហើយត្រូវចុះចេញពីតំណែងប្រធានាធិបតីអ៊ុយក្រែន។

Ep 481ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
១) អង្គការក្រៅរដ្ឋាភិបាល គ្រោងដាក់ញត្តិឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយការពារអធិបតេយ្យភាពកម្ពុជា។២) ក្រសួងការបរទេស ចាត់ទុក ចំណាត់ការផ្លូវច្បាប់ថៃលើមេដឹកនាំខ្មែរជាគឺជាការរំលោភលើអធិបតេយ្យកម្ពុជា។៣) លោក ខេស៊ី បាណេត និយាយថា ទាល់តែពិនិត្យរបាយការណ៍ជាង ១០ឆ្នាំមុន ទើបដឹងថាអ្នកណាជាអ្នកឈ្លានពានជុំវិញសង្គ្រាមកម្ពុជា-ថៃ។៤) អ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាននៃក្រុមហ៊ុន Next News Network អះអាង ថា ខ្លួនមានកិត្តិយសដែលបានឈរជាមួយពលរដ្ឋខ្មែរដើម្បីយុត្តិធម៌សម្រាប់កម្ពុជា។៥) លោកត្រាំ និយាយថាកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែននិងមេដឹកនាំ អឺរ៉ុបបញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេឡេនស្គី។

Ep 480ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥
១. ប្រទេសកម្ពុជា ថាភាគីថៃចោទខុសរឿងដាក់មីនបំផ្លាញមនុស្ស ភាគីថៃចោទថា ភាគីខ្មែរលួចដាក់២. ក្រុមហ៊ុនភេសជ្ជៈអាមេរិកាំង ផ្តាច់កុងត្រាពីតារាផ្សាយពាណិជ្ជកម្ម មេដឹកនាំថាមិនមែនរឿងជាតិ៣. រដ្ឋមន្រ្តី ក្រសួង រ៉ែ និង ថាមពល ថា ស្រុកខ្មែរមានអគ្គិសនីប្រើពាសពេញប្រទេស តើតម្លៃប៉ុន្មាន៤. លោកហ្សេឡេនស្គីទៅដល់ស.រ.អា, លោក ត្រាំ បង្ហោះសារឲ្យអ៊ុយក្រែនបោះបង់ទឹកដីសមាជិកណេតូ

Ep 479ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
១) ពលរដ្ឋខេត្តបន្ទាយមានជ័យ ស្រែកយំសុំឱ្យ អន្តរជាតិជួយ បន្ទាប់ពីផ្ទះពួកគេត្រូវទាហ៊ានថៃរាយបន្លារលួសហ៊ុមព័ទ្ធ។២) អាជ្ញាធរកម្ពុជា បណ្តេញជនជាតិវៀតណាម ៧២ នាក់ ចេញពីកម្ពុជា ជាប់ពាក់ព័ន្ធនឹងលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆបោកអនឡាញ។៣) រដ្ឋាភិបាលកម្ពុជា៖ បើកងព័ទថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ករណីផ្ទុះមីនក៏មិនអាចកើតមានដែរ។៤) អ្នកឃ្លាំមើល៖ ការបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន ដ៏ឆាប់រហ័ស គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តបទឈប់បាញ់។៥) លោកត្រាំព្រមានថាបើជំនួបរវាងលោកនិងលោក ពូទីន បរាជ័យ រុស្ស៊ីត្រូវតែប្រឈមមុខនឹងផលវិបាលធ្ងន់ធ្ងរ។

Ep 478ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
១) កម្ពុជា អំពាវានាវឱ្យថៃពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីការអនុវត្តបទឈប់បាញ់២) នាយករដ្ឋមន្ត្រីស្តីទីថៃ គ្រោងផ្ដល់ថវិការទិញបន្លាលួសបន្ថែមទៀតដល់មេបញ្ជាការភូមិភាគ២។៣) សេចក្តីព្រាងស្តីពីច្បាប់ដកសញ្ជាតិ បានចូលដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។៤) អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរធ្វើពហិការបញ្ឈប់ការប្រើប្រាស់ទំនិញថៃ៥) សារព័ត៌មានក្នុងស្រុកទម្លាយថា ថៃនឹងបើកការវាយប្រហារលើកម្ពុជា ម្តងទៀតនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា នេះ។៦) នៅមុនជំនួបកំពូលត្រាំ-ពូទីន លោកគីមជុងអ៊ុនសច្ចាគាំទ្រសង្រ្គាមពូទីនឈ្លានពានអ៊ុយក្រែន។

Ep 477ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើលសាទរ ចំណាត់ការ ACU ក្នុងការផ្អាកមុខងាលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។២) អាជ្ញាធរជាតិកំចាត់មីន ព្រមានថា គ្រាប់បែកចង្កោមរបស់យោធាថៃកំពុងបង្ក ហានិភ័យដល់កងទ័ព និងពលរដ្ឋខ្មែរ។៣) កម្ពុជាអំពាវនាវ ឱ្យភាគីថៃ ដោះលែងយោធិន១៨នាក់ ឱ្យត្រឡប់មកជួបជុំគ្រួសារវិញដោយឥតលក្ខណ្ឌ។៤) សង្គមស៊ីវិលនៅក្រៅស្រុក ស្នើឱ្យអន្តរជាតិចែងអំពីទោសទណ្ឌដើម្បីធានាប្រសិទ្ធិភាពបទឈប់បាញ់។៥) លោកហ្សេឡេនស្គីថាគ្មានសញ្ញាបញ្ចប់សង្រ្គាមទេខណៈលោកត្រាំគាបអ៊ុយក្រែនត្រូវកាត់ទឹកដីទៅឱ្យរុស្ស៊ី។

Ep 476ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
១) ព្រះសង្ឃខ្មែរជាង២ពាន់អង្គ ដង្ហែរក្បួន ធម្មយាត្រាសន្តិភាព ថ្លែងអំណរគុណលោក ដូណាល់ ត្រាំ។២) ក្រសួងការពារជាតិ អះអាងថា បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត។៣) ស៊ីម៉ាក់រកឃើញគ្រាប់បែកជិត ២ពាន់គ្រាប់ដែលកងទ័ពអាកាសថៃបានទម្លាក់ក្នុងខេត្តឧត្តរមានជ័យ។៤) បារាំង ប្រកាសគាំទ្រ ម៉ាឡេស៊ីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ។៥) លោកហ្សេឡេនស្គី ប្រកាសដាច់ខាតមិនយកទឹកដី ទៅដូរយកសន្តិភាព ពីអ្នកឈ្លានពានឡើយ។

Ep 475ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជាគួរអនុវត្តបទឈប់បាញ់ដោយរបៀបណា?»១) កម្ពុជានៅតែត្រូវការយន្តការអន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។២) រដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តអត្រាពន្ធសូន្យភាគរយ (០%) ក្រោមលក្ខខណ្ឌតែ២ប្រភេទប៉ុណ្ណោះសម្រាប់ទំនិញអាមេរិកនាំទៅកម្ពុជា។៣) លោក ដូណាល់ ត្រាំ អំពាវនាវឱ្យ កម្ពុជា-ថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញនិងបន្តសន្តិភាពយូរអង្វែង។៤) លោកត្រាំដំឡើងតម្លៃចាប់ខ្លួនប្រធានាធិបតីវេណេហ្សូអេឡា លោកនីកូឡាសម៉ាឌូរ៉ូ ដល់ទៅ ៥០លានដុល្លារ។

Ep 474ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥
១) លោក ហ៊ុន ម៉ាណែត អបអរសាទរ កម្ពុជា-ថៃ ឯកភាពគ្នាអនុវត្តបទឈប់បាញ់ និងឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន។២) មេបញ្ជាការយោធភូមិភាគទី២របស់ថៃ បដិសេធ សំណើរលោក ហ៊ុន សែន ឲ្យហាមថៃប្រើយន្តហោះចម្បាំង F-16s។៣) អាមេរិកបន្តរៀបចំផែនការយោធាឃ្លាំមើលតាមអាកាសពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។៤) លោក ហ៊ុន សែន ព្រមានកុំអូសប្រទេសផ្សេងទៀតឱ្យពាក់ព័ន្ធក្នុងជម្លោះកម្ពុជា-ថៃ។៥) រដ្ឋមន្ត្រីការពារជាតិកម្ពុជានិងសមភាគីថៃនៃក្រុមGBCបានឯកភាពគ្នា ១៣ចំណុចបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែន។

Ep 473ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥
១) ថៃ គ្រោងស្នើដាក់ លក្ខខណ្ឌ៨ចំនុច ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែន GBC ជាមួយកម្ពុជា នៅថ្ងៃស្អែក។ ២) ស្ថានទូតជប៉ុនប្រចាំកម្ពុជាច្រានចោល ពាក្យចចាមអារ៉ាម ដែលថាជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ៣) សមត្ថកិច្ចថៃ ចោទជនជាតិខ្មែរម្នាក់ថាជាបង្កប់ផ្តល់ព័ត៌មានពីយោធាថៃឱ្យ លោក ហ៊ុន សែន។ ៤) ការចែកចាយស្បៀងមិនបានត្រឹមត្រូវនឹងធ្វើឱ្យកងទ័ពជួរមុខមិនទទួលបានតាមតម្រូវការ។ ៥) ជប៉ុនរម្លឹកខួប៨០ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូដោយទទូចកុំឱ្យពិភពលោកជួបសោកនាដកម្មដូចនេះទៀត។

Ep 472ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥
១. អ្នកសង្កេតការណ៍សង្ឃឹមថា កំដៅរឿងព្រំដែនខ្មែរ−ថៃ នឹងត្រជាក់នៅម៉ាឡេស៊ីសប្តាហ៍នេះ២. ព័ត៌មានអំពីទាហានថៃជីកលេណដ្ឋាន តើក្នុងដីខ្មែរ ឬ ដីថៃ តើទាហានព្រមព្រៀងគ្នា ឬអត់?៣. ព័ត៌មានអំពីផែនការសម្ងាត់ប៉ុនប៉ងធ្វើឃាតមេដឹកនាំខ្មែរ តើជាការពិត ឬព័ត៌មានក្លែងក្លាយ៤. រាជរដ្ឋាភិបាល ថានឹងឧបត្ថម្ភប្រាក់ និង បង្រៀនជំនាញដល់ពលករខ្មែរត្រឡប់ពីប្រទេសថៃឡង់ដ៍៥. មេដឹកនាំអាស៊ានសម្រេចដាក់ពង្រាយសេនានុព័ន្ធតាមដានបទឈប់បាញ់គ្នាកម្ពុជា-ថៃ

Ep 471ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥
១. មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ម្នាក់និយាយចោទប្រកាន់ ម្នាក់និយាយបែបការទូត២. មានសេចក្តីរាយការណ៍ថា កងទ័ពថៃ បន្តសកម្មភាពចល័តនៅតំបន់ អានសេះ៣. សេនានុព័ន្ធយោធាពីអាស៊ាន ចេញដំណើរទៅបំពេញបេសកកម្មឃ្លាំមើលស្ថានការណ៍ព្រំដែន៤. ប្រធានាធិបតីរុស្ស៊ី មិនខ្វល់នឹងឱសានវាទដាក់ចេញដោយប្រធានាធិបតីស.រ.អា រឿងសង្រ្គាម

Ep 470ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥
១. យោធាថៃសម្រេចបញ្ជូនទាហានខ្មែរ២នាក់ដែលមានរបួស មកមាតុភូមិវិញ២. ប្រទេសកម្ពុជា និង ប្រទេសថៃឡង់ដ៍ ទទួលផលការបញ្ចប់ចម្បាំង ជាការញ្ចុះពន្ធ៣. មានមនុស្សគាំទ្រឲ្យប្រធានាធិបតីស.រ.អា Donald Trump ទទួលរង្វាន់ នូបែល សន្តិភាព

Ep 469ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
១) លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទក្បត់ជាតិសមគំនិតជាមួយអាមេិកផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។២) ប្រធានសភាពាណិជ្ជកម្មអាមេរិក រំពឹងថាកម្ពុជានឹងទទួលបានអត្រាពន្ធគយកាន់តែទាបពីសហរដ្ឋអាមេរិក។៣) OHCHR ស្នើឱ្យកម្ពុជា-ថៃគោរពបទឈប់បាញ់ ដោយស្មោះត្រង់ និងសាងទំនុកចិត្តរវាងគ្នាឡើងវិញ។៤) ស៊ីម៉ាក់ ស្នើឱ្យ អ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពី យន្ត ហោះលើពិភពលោកជួយវាយតម្លៃគ្រាប់បែក MK-84 របស់ថៃ។៥) ទាហានខ្មែរ២០នាក់ ដែលត្រូវទាហានថៃប្រើល្បិចចាប់ខ្លួន មិនទាន់ត្រូវបានដោះលែងឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញទេ៦) លោកដូណាល់ត្រាំនឹងទៅចូលរួមប្រជុំពូលអាស៊ានក្រោយពីលោកបង្ខំថៃនិងកម្ពុជាបញ្ឈប់សង្រ្គាមព្រំដែន។

Ep 468ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥
១) ធនាគារចំនួន១២នៅកម្ពុជា ប្រកាសលុបបំណុលគ្រួសារយោធិនពលី ពិការ និងរបួសក្នុងសង្គ្រាមកម្ពុជា-ថៃ។២) លោក ហេង រតនា ឲ្យពលរដ្ឋទាក់ទងស៊ីម៉ាក់ ដើម្បីសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលបញ្ចប់ការផ្ទុះអាវុធ។៣) អ្នកឃ្លាំមើល រិះគន់ រដ្ឋាភិបាល និងមេបញ្ជាការដែលចាញ់ល្បិចកលឱ្យទាហានថៃចាប់ខ្លួនទាហានខ្មែរ។៤) សហរដ្ឋអាមេរិក ព្រមានថៃថា ការធ្វើសង្រ្គាមជាមួយកម្ពុជា មិនបានជួយពង្រឹងសម្ព័ន្ធភាពរបស់ថៃជាមួយអាមេរិកទេ។៥) រញ្ជួយដីក្នុងទំហំ ៨.៨ រ៉ិចទ័រនៅភាគបូព៌ាប្រទេសរុស្ស៊ីបង្កឲ្យមាន រលក យក្សសូណាមិះវាយដល់តំបន់ជាច្រើននៅអាមេរិក។

Ep 467ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
១) កូនស្រីច្បងមេបក្សប្រឆាំងថា មានតែសហរដ្ឋអាមេរិកមួយគត់ដែលមានលទ្ឋភាពធ្វើឱ្យមានបទឈប់បាញ់លើជម្លោះកម្ពុជា-ថៃ។២) សង្គមស៊ីវិល អំពាវនាវឱ្យ រដ្ឋាភិបាលដោះលែងអ្នកទោសមនសិការដែលត្រូវបានចោទប្រកាន់ពីបទគុបគិតជាមួយរដ្ឋបរទេស។៣) អាមេរិក ព្រមានមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ បើថៃនៅតែបន្តសម្លាប់គ្នាជាមួយកម្ពុជា។៤) ពិភពលោកទម្លាក់សារសាទរជាបន្តបន្ទាប់គាំទ្រកម្ពុជា-ថៃបញ្ចប់សង្រ្គាមព្រំដែន។

Ep 466ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
១. ព័ត៌មានវិវឌ្ឍចុងក្រោយ អំពីកិច្ចចរចាបញ្ចប់ជម្លោះប្រដាប់អាវុធ ខ្មែរ−ថៃ នៅប្រទេសម៉ាឡេស៊ី២. វិភាគស្ថានការណ៍សឹក នយោបាយ កិច្ចការទូត រវាងរាជាណាចក្រកម្ពុជា និង រាជាណាចក្រថៃឡង់ដ៍៣. គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ចោទថា កងទ័ពថៃប្រើឧស្ម័នផ្សែងពុលលើកងទ័ពខ្មែរ៤. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឲ្យរដ្ឋបាលខេត្តទាំង៧ ជាប់ព្រំដែន ទទួលជនភៀសខ្លួនខ្មែរ៥. ប្រទេសកម្ពុជា និង ប្រទេសថៃ ព្រមព្រៀងលើបទ ឈប់បាញ់គ្នា ចាប់ពីកណ្តាលអធ្រាត្រថ្ងៃចន្ទ

Ep 465ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
១. ការបាញ់គ្រាប់ផ្លោងឆ្លងដែនដាក់គ្នា បន្តដល់ថ្ងៃទីពីរ រវាងកងទ័ពខ្មែរ និង កងទ័ពថៃ មុនអ.ស.ប ប្រជុំ២. ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ត្រៀមធ្វើបាតុកម្មប្រឆាំងនឹងកងទ័ពថៃវាយប្រហារលើទឹកដីខ្មែរ៣. អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន និង អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ឈីនណាវ៉ាត្រ នៅតែឌឺដងគ្នា

Ep 464ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
១. ចម្បាំងតាមបណ្តោយព្រំដែនខ្មែរ−ថៃ ផ្ទុះឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយប្រើអាវុធធុនធំ២. ខណៈប្រទេសកម្ពុជាដូចជាមានមេដឹកនាំពីរ ម្នាក់អំពាវនាវទៅអ.ស.បឲ្យជួយ ម្នាក់ថា ត្រូវតដៃ៣. កូនមេបក្សជំទាស់ អំពាវនាវឲ្យខ្មែររួបរួមគ្នា៖ តើខ្មែរគួររួបរួមគ្នាពីពេលណាមក?៤. សង្រ្គាមព្រំដែនកម្ពុជាផ្ទុះឡើង ក្រោយពីស្ថានការណ៍យោធាឡើងកម្តៅខ្លាំងជាច្រើនថៃ្ងមកនេះ