
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
621 episodes — Page 11 of 13

Ep 118ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤
១) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថា ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៤ កម្ពុជាអនុមតគម្រោងវិនិយោគជាង៣០ គម្រោងតែភាគច្រើនមកពីប្រទេសចិន។២) ពលរដ្ឋក្នុងឃុំកញ្ជរ ខេត្តពោធិ៍សាត់ ចោទរដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពលលោក កែវ រតនៈ ថា រំលោភកាន់កាប់ដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់រយហិកតា។៣) លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកនៅភ្នំពេញជាង១លានដុល្លារអាមេរិក ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច។៤) ក្រុមការងារយុវជនបក្ស ប្រជាជនកម្ពុជា ក្រៅប្រទេស (ភាគ១)។ ៥) អូស្រា្តលីបន្ថែមទណ្ឌកម្មលើស្ថាប័នចំនួន៥ដែលមានជំនួញជាមួយរបបសឹកភូមា។

Ep 117ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើង២កន្លែងនៅខេត្តព្រះសីហនុ និងហាមបើកក្លិបបាញ់កាំភ្លើងឯកជនថ្មីទូទាំងប្រទេស។២) អាដហុករកឃើញថាក្នុងឆ្នាំ២០២៣កន្លងទៅរដ្ឋាភិបាល និងតុលាការបានប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈរបស់ពលរដ្ឋជិត៤០ករណី។៣) សន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៣របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៥៨ ទាបជាងឆ្នាំមុន ៨លេខ។៤) លោក ហ៊ុន ម៉ាណែត ប្រកាសបើកចំហរទទួលវិនិយោគទុនបរទេស មកកម្ពុជាដោយការផ្តល់ទិដ្ឋាការពិសេស។៥) ប្រធានាធិបតីហ្វីលីពីនថាការពង្រឹងសម្ព័ន្ធភាពជាមូលដ្ឋាន គ្រឹះនៃទស្សនកិច្ច ទៅកាន់វៀតណាម។

Ep 116ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤
១) ឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េ T.S.M.W លើផ្ទៃដីជិត ១ម៉ឺនហិកតាក្នុង ខេត្តស្ទឹងត្រែង។២) លោក សម រង្ស៊ី អំពាវនាវឱ្យអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅចុងខែកុម្ភៈ បោះឆ្នោតឱ្យបក្សក្រៅរដ្ឋាភិបាលចំនួន៣។៣) សាលាឧទ្ធរណ៍ក្រុងភ្នំពេញ សម្រេចលើកយក សំណុំរឿង លោក កឹម សុខា ទៅបើកសវនាកានៅចុងសប្តាហ៍ក្រោយ។៤) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យឈ្មួញ ងាកមកទិញសាច់ក្នុងស្រុកទៅបង្កក ដើម្បីជួយសម្រាលបន្ទុកកសិករក្នុងវិស័យចិញ្ចឹមសត្វ។៥) អគ្គលេខាធិការអង្គការណាតូព្រមានថាចិននឹងឈ្លានពានតៃវ៉ាន់បើរុស្ស៊ីឈ្នះសង្រ្គាមនៅអ៊ុយក្រែន។

Ep 116ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
១) លោក ព្រាប កុល បដិសេធ ដាច់អហង្ការចំពោះការចោទប្រកាន់ថាលោកបានកិបកេងលុយជិត ១០០លានដុល្លារ ពីក្រុមហ៊ុន CIC។ ២) លោក ហ៊ុន សែន តែងតាំងឧក្រិដ្ឋជនព្រៃឈើលោក មិក សុផាន់ណារេត ហៅ ឧកញ្ញ ជ័យ ជាទីប្រឹក្សា។៣) សមត្ថកិច្ច បង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនបានជាង ១តោន ក្នុងខេត្តព្រះសីហនុ និង ទីក្រុងភ្នំពេញ។ ៤) គណបក្សភ្លើងទៀន នឹងពិភាក្សាការងារជាមួយគណបក្សកម្លាំងជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈជុំវិញរឿងការបែងចែកមណ្ឌលភូមិភាគ។៥) រុស្ស៊ីនិងអ៊ុយក្រែនចោទគ្នាជុំវិញការធ្លាក់យន្តហោះយោធារុស្ស៊ីដឹកឈ្លើយសឹកអ៊ុយក្រែននាំឱ្យUNSCប្រជុំគ្នាជាបន្ទាន់។

Ep 115ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
១) អ្នកស្រី មួរ សុខហូរ អំពាវនាវឱ្យ លោក ហ៊ុន ម៉ាណែត បើកផ្លូវឱ្យអ្នកស្រីអាចវិលទៅប្រទេស កម្ពុជាវិញដើម្បីតស៊ូមតិរកយុត្តិធម៌តាមផ្លូវច្បាប់។២) លោក ហ៊ុន ម៉ាណែ ព្រមានថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេជុំវិញការពង្រឹងសមត្ថភាពកងព័របស់ខ្លួនសព្វថ្ងៃ។៣) ម្ចាស់គណនីហ្វេសប៊ុកដែលផ្សព្វផ្សាយថា លោក ព្រាប កុល លួចកិបកេងលុយជិត ១០០លានដុល្លារអាមេរិកពីក្រុមហ៊ុនមូលនិធិ CIC Partner ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។៤) លោក ស សុខា អះអាងថា ក្រសួងមហាផ្ទៃ កំពុងរៀបចំប្រព័ន្ធផ្ទុកទិន្នន័យដាក់ឈ្មោះ ឬប្រវត្តិអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីទប់ស្កាត់ បទគ្រោះថ្នាក់ចរាចរណ៍។៥) ឧបទ្វីបកូរ៉េខណៈនេះកំពុងដើរលើផ្លូវទៅរកសង្រ្គាមជាថ្មីម្ដងទៀត។

Ep 114ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
១) លោក ស សុខា សម្រេចបណ្ដេញមន្រ្តីនគរបាល៤រូបទៀត ចេញពីក្របខណ្ឌនគរបាលជាតិដោយសារល្មើសវិន័យកងកម្លាំង។២) រដ្ឋាភិបាលវៀតណាម ប្តេជ្ញាប្រឆាំង រាល់កម្លាំងអមិត្តដែលមានបំណងយកទឹកដីកម្ពុជាធ្វើជាទីតាំងប្រឆាំងនឹងខ្លួន។៣) ក្រុមអ្នកសង្កេតការណ៍ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាបន្ថែមលើបញ្ហា ក្រោយរដ្ឋាភិបាលស្រាវជ្រាវរកឃើញការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនកាន់តែច្រើន។៤) សង្គមស៊ីវិលជាង៥០ស្ថាប័ន ស្នើរដ្ឋាភិបាល កសាងស្តូប បញ្ឈប់វប្បធម៌និទណ្ឌភាព។៥) សភាតួកគីសម្រេចជាផ្លូវការក្នុងការបើកកិច្ចប្រជុំពិភាក្សាការចូលជាសមាជិកភាពរបស់ស៊ុយអែតក្នុងអង្គការណាតូ។៦) កិច្ចសម្ភាសន៍ជាមួយលោក អៀង សុីធុល ដល់ទីកន្លែងដែលលោកកំពុងបង្ហាត់សិល្បៈដល់សិស្សខ្មែរក្នុងទីក្រុងឡូវែល។

Ep 113ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
១) អ្នកឃ្លាំមើលចាត់ទុក លទ្ធផលដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំងទទួលនូវការបរាជ័យដ៏អាម៉ាស់។២) ពលរដ្ឋរងគ្រោះចំនួន ១៣១គ្រួសារដែលរងការបណ្តេញពីលំនៅដ្ឋាន ក្នុងស្រុកគូលែន ខេត្តព្រះវិហារអង្វរសុំឱ្យ លោក ហ៊ុន ម៉ាណែតនិងឪពុកជួយអន្តរាគមន៍ដល់ពួកគេផង។៣) ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) ព្រមានថា សាលក្រមលើសំណុំរឿងលោក កឹម សុខា ជាការសម្រេចផ្ទុយពីនីតិវិធីច្បាប់។ ៤) បក្សភ្លើងទៀនព្រមាន អាជ្ញាធរមូលដ្ឋានធ្វើឲ្យរាំងស្ទះសំណើរសុំផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនាំឲ្យបាក់ស្មារតីអង្គបោះឆ្នោត។៥) បទវិភាគ៖អាហ្វ្រិកខាងត្បូងអូសអ៉ីស្រាអ៊ែលឡើងICC តែផ្ដល់ឱ កាសរុស្ស៊ីបន្ដវិនាសកម្មនៅអ៊ុយក្រែន។

Ep 112ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
១) សហព័ន្ធសហជីពសេរីកម្មករកម្ពុជាស្នើឱ្យ លោក ស ថេត ស្រាវជ្រាវវែកមុខឃាតកពិត ដែលបានបាញ់សម្លាប់លោក ជា វិជ្ជា កាលពី២០ឆ្នាំមុន។ ២) លោក សម រង្ស៊ី៖ លោក ហ៊ុន សែន កំពុងរុញកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ឱ្យធ្លាក់ទៅក្នុងសង្គ្រាមដោយសារតែលួចផ្តល់មូលដ្ឋានជើងទឹករាមឱ្យកងទ័ពចិន។ ៣) លោកហ៊ុន សែន បាន ក្រុមប្រឆាំងនឹងគ្មានទីជ្រកកោណ បើលោកនៅរស់២០ទៅ៣០ឆ្នាំទៀត។៤) ប្រធានសមាគមទេសចរណ៍ ថា វិស័យទេសចរណ៍ខ្មែរ ចាញ់ប្រៀបប្រទេសជិតខាង ដោយសារតែមិនមានជើងហោះហើរដោយត្រង់ទៅកាន់ប្រទេសធំៗ។៥) ចិនគំរាមហ្វីលីពីនឱ្យបញ្ឈប់ដំណើរទៅរកការបង្កើតកិច្ចព្រមព្រៀងយោធាជាមួយជប៉ុន។

Ep 111ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
១) ក្រុមអ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ត្រូវរាប់បញ្ចូលទៅក្នុងចំណោមមេដឹកនាំកខ្វក់១២នាក់លើពិពភលោក។២) លោក សម រង្ស៊ី ប្រាប់ ប្រធានាធិបតីបារាំង ថា លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្នងអំណាចពីឪពុក ដូចគ្នានឹង លោក គីម ជុនអ៊ុន។៣) ក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ការសាងសង់គម្រោងព្រែកជីកហ្វូណនជាផ្លូវនៅចុងឆ្នាំ២០២៤។៤) លោក ស សុខា និងលោក ទៀ សីហា លុបឈ្មោះមន្ត្រី៧រូប ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។៥) នៅខែក្រោយនេះ លោកថាក់ស៊ីន នឹងមានសេរីភាពឡើងវិញក្រោមដំបូលនៃការផ្សះផ្សាជាតិ។

Ep 110ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
១) សមត្ថកិច្ចកម្ពុជា ជួយសង្គ្រោះបាន ជនជាតិបរទេសចំនួន៥៦នាក់ ពីហេតុការណ៍ចាប់ជំរិត ដោយជនជាតិបរទេសដូចគ្នា។ ២) លោក ហ៊ុន ម៉ាណែត សម្រេចបង្កើត ក្រុងតាឯកតេជោសែន នៃខេត្តសៀមរាប។៣) អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ព្រមានប្តឹង អ្នកដែលចោទថា បានលួចលុយជិត ១០០លានដុល្លារអាមេរិកពីក្រុមហ៊ុនមូលធនវិនិយោគ CIC។៤) អង្គភាពប្រឆាំងអំពើពុករលួយ ព្រមានថា ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាអំពើខុសច្បាប់ដែលប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ។៥) មេដឹកនាំកូរ៉េខាងជើងអនុម័តដាក់កូរ៉េខាងត្បូង គឺជារដ្ឋសត្រូវចម្បង។

Ep 109ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
១. សង្គមស៊ីវីលថា ការឃាត់ខ្លួនមន្រ្តីបក្សជំទាស់គ្មានដីការតុលាការ ជាការរំលោភសិទ្ធិមនុស្ស បំពានច្បាប់២. ប្រធានអង្គការក្រៅរដ្ឋាភិបាលថា តុលាការខេត្តប៉ែកឦសាន សម្រេចក្តីដោយអយុត្តិធម៌៣. តើបណ្ឌិត បញ្ញវន្ត អ្នកវិភាគក្នុងស្រុក យល់ដូចម្តេចរឿងជីកព្រែក ហ៊្វូណន តេជោ?៤. មន្រ្តីផ្នែក សិទ្ធិការងារ និយាយថា សិទ្ធិការងារសម្រាប់កម្មករខ្មែរ ឆ្នាំចាស់យ៉ាងណា ឆ្នាំថ្មីក៏មិនខុសគ្នាដែរ៥. ពិភពលោកសសើរតៃវ៉ាន់ ដែលបោះឆ្នោតរើសមេដឹកនាំថ្មីស្នេហាប្រជាធិបតេយ្យ មិនខ្លាចកុម្មុយនិស្

Ep 108ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤
១. លោក សម រង្ស៊ី អំពាវនាវសុំឲ្យកម្លាំងប្រជាធិបតេយ្យនៅប្រទេសកម្ពុជាទាំងអស់រួបរួមគ្នា២. សមាជិកសភាអតីតបក្សជំទាស់ថា៖ នាយករដ្ឋមន្រ្តីថ្មី ជាជនក្បត់ជាតិ បើយកដែនទឹកខ្មែររកស៊ីនឹងថៃ៣. រដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃសេវាផ្លូវចេញ−ចូលអាកាសយានដ្ឋានថ្មីសៀមរាបរយៈពេលពីរឆ្នាំ៤. មេធាវីជាប់ចោទរឿងការពារជនរងគ្រោះដីធ្លី សុំសាលាដំបូងទម្លាក់បទចោទប្រកាន់, លើកលែងទោស៥. នាយករដ្ឋមន្រ្តីអង់គ្លេសទៅដល់រដ្ឋធានីអ៊ុយក្រែន ខណៈ ហ្សេលិនស្គី បន្តសុំជំនួយពីសម្ព័ន្ធមិត្ត

Ep 107ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
១. គ្រួសារ សាច់ញាតិសមាជិកបក្សប្រឆាំង ស្នើឲ្យរាជរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ ឈប់ ប្រើតុលាការគាបសង្កត់២. គេនិយាយថា ស្រុកខ្មែរ ជាប្រទេសកសិកម្ម ប៉ុន្តែខ្វះទឹកធ្វើស្រែប្រាំង៣. អាជ្ញាធរអាកាសចរណ៍ស៊ីវីល ការពារបុគ្គលិកបម្រើការនៅអាកាសយានដ្ឋានសៀមរាបរឿងទារលុយ៤. អាជ្ញាធរដោះមីន ស្នើឲ្យរាជរដ្ឋាភិបាលធ្វើច្បាប់ ហាមមិនឲ្យបរិភោគសាច់សុនខ ឬសាច់ឆ្កែ៥. មហាអំណាចពីរ ស.រ.អា និង ចិន ឆ្លងឆ្លើយគ្នារឿងតៃវ៉ាន់បោះឆ្នោតរើសប្រធានាធិបតី

Ep 106ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤
១) លោកសុខ ទូច ចាត់ទុក អ្នកបំផ្លាញសម្បត្តិធម្មជាតិក្នុងបឹងទន្លេសាបគឺ ជាទង្វើបំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរ។ ២) ភ្ញៀវទេសចរណ៍អន្តរជាតិចម្រុះជាតិសាសន៍ ផ្តល់ពិន្ទុទាបបំផុត លើសេវាកម្មព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាបដែលគ្រប់គ្រងដោយចិន។ ៣) អ្នកឃ្លាំមើលសង្គម ការលើកឡើងថា សន្តិភាព របស់កម្ពុជាកើតចេញពីថ្ងៃជ័យជម្នះ ៧មករា និង នយោបាយឈ្នះឈ្នះ របស់លោក ហ៊ុន សែនគឺជាទង្វើក្បត់ជាតិ។៤) ការបោះឆ្នោតនៅតៃវ៉ាន់មានជម្រើស២នៅចំពោះមុខអ្នកបោះឆ្នោតគឺការរក្សាប្រព័ន្ធប្រជាជធិបតេយ្យនិងទៅនៅក្រោមចិន។

Ep 105ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤
១) អភិបាលខេត្តស្វាយរៀង ប្រកាសឲ្យពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួនផ្អាកបង្កបង្កើនផលស្រូវ នារដូវប្រាំងលើកទី២។ ២) លោក ហ៊ុន សែន ថា ភាពសប្បាយរីករាយរបស់ពលរដ្ឋខ្មែរសព្វថ្ងៃនេះផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ខណះក្រុមប្រឆាំងថាជាថ្ងៃបាត់បង់ទឹកដី។៣) អ្នកឃ្លាំមើលសង្គម ថា ជំនួបរវាងរដ្ឋបាលស្រុកមុខកំពូលជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា និងអតិថិជនរងគ្រោះ នៅថ្ងៃខាងមុខនេះ ទំនងជាមិនអាចសម្រុះសម្រួលបានទេ។៤) លោក ហ៊ុន ម៉ាណែត ច្រានចោល នូវការលើកឡើងដែលថា ទិវាសន្តិភាព ២៩ធ្នូ ធ្វើឡើងដើម្បីតែត្រកូលហ៊ុន។៥) ប្រជាជនបង់ក្លាដេសធ្វើពហិការមិនទៅបង់ឆ្នោតជាង៦០%ដែលបង្ហាញពីតំលៃអ្នកឈ្នះឆ្នោតតិចបំផុត។

Ep 104ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤
១) សង្គមស៊ីវិលថា ការបញ្ចេញមតិរបស់លោក នី ណាក់ មិននាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដូចការចោទប្រកាន់នោះទេ។ ២) រដ្ឋបាលខេត្តពោធិ៍សាត់ សុំឲ្យពលរដ្ឋផ្អាកបង្កបង្កើនស្រូវប្រាំងដោយសារតែខ្វះទឹកផ្គត់ផ្ទង់។៣) លោកស សុខា បណ្តេញមន្រ្តីនគរបាលចំនួន១២រូបទៀត ចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។៤) ក្រសួងមហាផ្ទៃ សហការជាមួយ ក្រសួងការងារ ទប់ស្កាត់អំពើជួញដូរមនុស្សក្រោមរូបភាពទេចរណ៍បន្លំធ្វើការនៅកម្ពុជា។៥) សោកនាដកម្មពីសង្រ្គាមរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។៦) ហ្វីលីពីននៅតែបន្តបង្ខំចិនឱ្យចូលខ្លួនដោះស្រាយជម្លោះដែនសមុទ្រដោយការធ្វើសមយុទ្ធជាមួយអាមេរិកនៅសមុទ្រចិនខាងត្បូង។

Ep 103ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤
១) តំណាងរាស្ត្រអតីតបក្សប្រឆាំង អំពាវនាវឱ្យតុលាការចាប់ខ្លួន ឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់គុក ព្រោះតែលក់ផ្ទះខ្យល់។២) មន្រ្តីបក្សភ្លើងទៀនអះអាងថា សម្ព័ន្ធភាពឆ្ពោះទៅមុខ របស់ គណបក្សនេះនឹងមិនងាយបែកបាក់គ្នានោះទេ។៣) រដ្ឋាភិបាលត្រៀមចំណាយលើក្រសួងព្រះបរមរាជវាំង ជាង២២,៥លានដុល្លារអាមេរិកលើកម្មវិធីព្រះរាជកិច្ច។៤) លោក ស សុខា សម្រេចកំណត់តួនាទី នាយ និងនាយរងប៉ុស្ដិ៍ នគរ បាលច្រកទ្វារព្រំដែន អន្តរជាតិ និងច្រកទ្វារអន្ដរជាតិ ជាង ៣រយនាក់ ក្នុងម្នាក់ៗ ត្រឹម៤ឆ្នាំ។៥) បទវិភាគ៖ ប្រទេសដែលធ្លាក់ក្នុងការដឹកនាំផ្ដាច់ការ ជាប្រភពនៃការ បង្កើតប្រព័ន្ធបោះឆ្នោតក្លែង ក្លាយ និងបំបាត់សំឡេងគូប្រកួត។

Ep 102ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤
១) សកម្មជនសង្គមរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅលើផ្លូវវេងស្រេងទាមទារឲ្យរដ្ឋាភិបាលថ្មីផ្តល់យុត្តិធម៌ដល់ពួកគេ។២) ADHOC ចាត់ទុក ការឃុំខ្លួនជនសង្ស័យ ចាប់ពីកន្លះឆ្នាំរហូតដល់ ជាង១ឆ្នាំរបស់តុលាការ ថាជាទង្វើប្រាសចាក ពីច្បាប់។៣) អ្នកឃ្លាំមើលនិយាយថា ប្រធានាធិបតីបារាំងអាចនឹងព្រមានលោក ហ៊ុន ម៉ាណែត ឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឲ្យបានពេញលេញដើម្បីប្រយោជន៍ពលរដ្ឋខ្មែរ។៤) សមត្ថកិច្ចបារម្ភអំពី ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ កម្ពុជាមានភាពជឿនលឿនខ្លាំង ខណៈការជួយសង្គ្រោះនៅមានកម្រិត។៥) បក្សកុម្មយនិស្តចិនបើកយុទ្ធនាការគំរាមប្រជាជនតៃវ៉ាន់ខណៈដែនកោះនេះបោះឆ្នោតប្រធានាធិបតីនៅសប្ដាហ៍ក្រោយ។

Ep 101ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
១) លោក ស សុខា ដកនគរបាលជាតិចំនួន ៥០នាក់ ពី គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឱ្យទៅបម្រើការងារនៅនាយកដ្ឋានផ្សេង។២) រដ្ឋាភិបាល ចាត់ទុកនយោបាយឈ្នះ-ឈ្នះ ជាមាគ៌ាដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវ ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។៣) លោក ហ៊ុន សែន សម្រេចជួលដីឧទ្យានជាតិកែបជាង ១០០ហិកតា រយៈពេល ៥០ឆ្នាំ ទៅឲ្យក្រុមហ៊ុនឯកជនចំនួន២ សម្រាប់គម្រោងវិនិយោគ។៤) សេចក្តីរាយការណ៍បែបស៊ើបអង្កេត៖ រដ្ឋាភិបាលកម្ពុជា ជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរទៅឱ្យក្រុមហ៊ុនចិនកាន់កាប់រយៈពេល៥០ឆ្នាំ បន្ទាប់ពីជម្លៀសពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីលំដ្ឋាន។៥) ទ្រព្យសម្បត្តិរបស់រុស្ស៉ីនៅក្រៅប្រទេសទំហំ ៣រយ ពាន់លានដុល្លារនឹងត្រូវរឹបអូសក្រោមច្បាប់ថ្មីរបស់ក្រុមប្រទេសG-7។

Ep 100ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣
១) អ្នករិះគន់និយាយថា ការបណ្តេញព្រះភិក្ខុ ជួន កក្កដា ចេញពីទឹកដីកម្ពុជាក្រោមពីសំណាក់អាជ្ញាធរវៀតណាម បង្ហាញពីការបាត់បង់សិទ្ធិសេរីភាពធ្ងន់ធ្ងររបស់ពលរដ្ឋខ្មែរក្រោម។២) ប្អូនថ្លៃលោក ហ៊ុន សែន លោកឧកញ៉ា ឡាញ់ ភារ៉ា ទទួលបានសិទ្ធិកាន់កាប់ផ្ទៃដីបឹងតាមោកជិត ២០ហិកតា ជាលើកទី២។ ៣) លោក ហ៊ុន ម៉ាណែត៖ ទិវានយោបាយឈ្នះ-ឈ្នះ និង ការបញ្ចប់សង្គ្រាមនៅកម្ពុជាដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ មានអត្ថន័យស្មើនឹង ទិវាសន្តិភាព របស់កម្ពុជា។៤) អង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងការងារពង្រឹងប្រសិទ្ធភាពសេវាបេឡាជាតិសន្តិសុខសង្គម។៥) មេដឹកនាំកូរ៉េខាងជើងប្រកាសឱ្យមេទ័ពរបស់ខ្លួនត្រៀមធ្វើសង្រ្គាម។

Ep 99ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣
១) លោកហ៊ុន ម៉ាណែត អះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ រដ្ឋាភិបាលមិនបានខ្ចីលុយចិនមកសាងសង់ទេ។២) អតិថិជនរងគ្រោះថា ក្រុមហ៊ុនអចលនទ្រព្យឧកញ៉ា ឡេង ណាវ៉ាត្រា បានរំលោភកិច្ចសន្យាអស់រយៈពេល ៣ឆ្នាំដោយមិនសាងសង់ផ្ទះតាមកិច្ចព្រមព្រៀង។៣) ក្រុមអ្នកវិភាគ ចាត់ទុក ការស្នើឱ្យនាយករដ្ឋមន្ត្រីថៃពិនិត្យលើសកម្មភាពរបស់គណបក្សកៅក្លៃ របស់ថៃ អាចសេណារេយោរបស់គណបក្សប្រជាជនកម្ពុជា។៤) ក្រសួងមហាផ្ទៃ គ្រោងរំលាយ គណកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្រោយរកឃើញភាពមិនប្រក្រតីជុំវិញការអនុវត្តតួនាទី។៥) បទវិភាគ៖បក្សប្រប្រឆាំងនៅថៃឡើងកាន់អំណាចបានទាញឱ្យមានការផ្សះផ្សាជាតិទូលំទូលាយ។

Ep 98ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣
១) សមត្ថកិច្ច ចាប់ខ្លួនជនបរទេស៤នាក់ ក្នុងនោះមាន ជនជាតិចិន២នាក់ និងវៀតណាម២នាក់ ដោយរឹបអូស វត្ថុតាងសារធាតុញៀន ជិត ៥០០គីឡូក្រាម។ ២) ពលរដ្ឋរងគ្រោះ ១៣១គ្រួសារក្នុងខេត្តព្រះវិហា ស្នើសុំ លោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍រឿងដីធ្លីរបស់ពូកគាត់ដែលអាជ្ញាធរគំរាមបណ្តេញចេញ និងចាប់ដាក់គុក។៣) លោក ហ៊ុន ម៉ាណែត បដិសេធពីការលើកឡើងថា មានអាថ៌កំបាំងនៅពីក្រោយ គម្រោងសាងសង់ ព្រែកជីកហ្វូណន។៤) អ្នកឃ្លាំមើលព្រមានថាទង្វើអ្នកនយោបាយមួយចំនួននៅកម្ពុជា បង្ហាញពីទង្វើរបស់ក្រុមឱកាសនិយម ជាជាង ក្នុងនាមជាអ្នកនយោបាយ ដែលគិតគូរពីប្រយោជន៍ជាតិ។៥) បទវិភាគ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលែងសមជាស្ថាប័នជួយពន្លត់សង្រ្គាមឬដោះស្រាយវិបត្តិធំៗនៃពិភពលោក។

Ep 97ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣
១) លោកហ៊ុន ម៉ាណែត បន្តលើការលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់។២) មេធាវីអន្តរជាតិ អះអាងថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ នឹងត្រឡប់ទៅប្រមូលរបាយការណ៍ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ម្តងទៀតនៅដើមឆ្នាំក្រោយ។៣) អង្គការលើកលែងទោសអន្តរជាតិ ថា ការមិនធានាបាននូវប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីនៅកម្ពុជា គឺស្រដៀង នឹងរបបខ្មែរក្រមដែលបានលុបចោលកម្មសិទ្ធិឯកជនដូច្នោះដែរ៤) ពលរដ្ឋក្នុងខេត្តមណ្ឌលគិរីអះអាងថា បទល្មើសព្រៃឈើក្នុងខេត្តនេះកំពុងកម្រើកឡើងវិញហើយ។៥) លោក ស សុខា សម្រេចបណ្តេញ នាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនចេញពីក្របខ័ណ្ឌនគរបាលជាតិ បន្ទាប់ពីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។៦) ចិនព្រមានថាទំនាក់ទំនងហ្វីលីពីននិងចិនស្ថិតលើផ្លូវបំបែកខណៈក្រុងប៉េកាំងសន្យាដាក់សម្ពាធយោធាលើក្រុងម៉ានីល។

Ep 96ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
១) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារនៅកម្ពុជា ផ្តល់សេវាកម្មកម្ចីឲ្យកាន់តែទូលំទូលាយដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។២) សង់ត្រាល់ ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុក ទៅក្នុងគោលនយោបាយរបស់ខ្លួន។៣) ក្រុមអ្នកវិភាគថា អាថ៌កំបាំងជាច្រើននៅពីក្រោយគម្រោងព្រែកជីកហ្វូណន រវាងមេដឹកនាំគណបក្ស ប្រជាជនកម្ពុជា ជាមួយ ចិន និងវៀតណាម។៤) ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ថា បទល្មើសព្រៃឈើក្នុងខេត្តរបស់ខ្លួនកំពុងកម្រើក ឡើងវិញក្រោមការឃុបឃិតគ្នាជាប្រព័ន្ធរវាង ឧកញ៉ា និងអាជ្ញាធរខេត្ត។៥) ក្រុមប្រឹក្សាសន្ដិសុខUN មិនអាចធ្វើសេចក្ដីសម្រេចបានក្នុងការថ្កោលទោសកូរ៉េខាងជើងដែលបាញ់មីស៊ីល ICBM។

Ep 95ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
១) សង្គមស៊ីវិល ព្រួយបារម្ភ ពីការធ្លាក់ចុះសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងសេរីភាពរបស់សហជីពក្នុងវិស័យការងារនៅកម្ពុជា។២) វត្តពោធិលង្កាអនុញ្ញាតឱ្យតែសមណសិស្សប៉ុណ្ណោះអាចចូលស្នាក់អាស្រ័យ។៣) ក្រុមអ្នកឃ្លាំមើលថា ទាំងរដ្ឋាភិបាល និងវិស័យសារព័ត៌មានក្នុងស្រុកខ្លះនាំគ្នាផ្សព្វផ្សាយព្រឹត្តការណ៍ បំពុលពលរដ្ឋខ្លួនឯង។ ៤) លោក ស សុខា៖ ក្រុមឧក្រិដ្ឋជនបានដើរមុនការអនុវត្ត ច្បាប់របស់រដ្ឋាភិបាល មួយជំហានជុំវិញអំពើជួញដូរមនុស្ស និង បញ្ហាគ្រឿងញៀននៅកម្ពុជា។៥) ឧបទ្វីបកូរ៉េកំពុងដើរលើវិថីទៅរកសង្រ្គាមជាថ្មីទៀតខណៈភាពតានតឹងបានកើនឡើងខ្លាំង។

Ep 94ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣
១) សមាជិកគណបក្សភ្លើងទៀនតវ៉ាឲ្យប្រធាននិងអគ្គលេខាបក្សចុះចេញពីតំណែង។ ២) អាជ្ញាធរខេត្តព្រះវិហារ ព្រមាន ពលរដ្ឋ ១៣១គ្រួសារក្នុងស្រុកគូលែន ឱ្យចាកចេញពីលំនៅឋានឱ្យបានមុនថ្ងៃទី១០ ខែមករា។ ៣) ក្រុមអ្នកសង្កេតការណ៍ថា ការបញ្ចូលរូបលោក ហ៊ុនម៉ាណែត ក្នុងរូបសញ្ញាថ្មីរបស់បក្សកាន់អំណាចបង្ហាញថា ជាអ្នកបម្រើបក្សកុម្មុយនីស្តឥណ្ឌូចិន។ ៤) អ្នកឃ្លាំមើល ជម្រុញឱ្យ លោក ហ៊ុន ម៉ាណែត ពិនិត្យកិច្ចព្រមព្រៀងមិនប្រក្រតី នានា ដែលមិនបម្រើឱ្យប្រយោជន៍ជាតិខ្មែរ ហើយត្រូវយកកិច្ចព្រមព្រៀងក្រុងប៉ារីស៍ជាគោល។៥) កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វិបបាលិស្ទិចICBMគំរាមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

Ep 93ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣
១) បេសជនពិសេសរបស់អង្គការសហប្រជាជាតិជម្រុញឲ្យមានការ បោះឆ្នោតព្រឹទ្ធសភា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។២) ពលករខ្មែរក្នុងប្រទេសជប៉ុន អំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជួយការពារពលករខ្មែរដែលកំពុងរងនូវការរំលោភបំពានសិទ្ធិការងារនៅក្នុងប្រទេសជប៉ុន។៣) ខេត្តខ្មែរជាប់ព្រំដែនប្រទេសឡាវចំនួន៣លេចធ្លាយរឿងអាស្រូវពីការចេញឯកសារមិនប្រក្រតីចេញចូលទឹកដី កម្ពុជា-ឡាវ។៤) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។៥) សមាជិកព្រឹទ្ធសភាអាមេរិកនឹងបោះឆ្នោតលើកញ្ចប់ថវិកា សម្រាប់អ៊ុយក្រែននៅសប្តាហ៍ក្រោយ។

Ep 92ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
១) រដ្ឋាភិបាលមិនអនុញ្ញាតឲ្យក្រុមហ៊ុនVingroup របស់វៀតណាម មកវិនិយោគតាក់ស៊ីអគ្គិសនី នៅកម្ពុជាឡើយ។២) តំណាងពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ស្នើរឱ្យ លោក ហ៊ុន ម៉ាណែត លុបឈ្មោះ និងរូបប្រាសាទអង្គរវត្ត ចេញពីក្រុមហ៊ុនស្រាបៀរ។៣) សាលាកំពូលរាជធានីភ្នំពេញ គ្រោងប្រកាស សាលក្រមសំណុំរឿងម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) នៅសប្តាហ៍ក្រោយ។ ៤) អាមេរិក អង់គ្លេស និងកាណាដា កំណត់គោលដៅ ដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មធំៗដែលកំពុងប្រតិបត្តិការឆបោកនៅកម្ពុជា ឡាវ និងភូមា។៥) ភ្នាក់ងារចារកម្មរបស់អាមេរិកអះអាងថា ទ័ពរុស្ស៊ីបាតបង់ក្នុងសង្រ្គាមនៅអ៊ុយក្រែនជិត ៩០%

Ep 91ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
១) លោក ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នៅតែបន្តរឹងមាំជានិច្ច។២) អ្នកវិភាគ ព្រមានថា ជំនួបលោក ហ៊ុន ម៉ាណែត នៅវៀតណាម គឺដើម្បីប្រកាសខ្លួនស្បថធ្វើជាអ្នកបម្រើសហព័ន្ធកុម្មុយនីស្តឥណ្ឌូនចិន បន្តពីលោក ហ៊ុន សែន។៣) សហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរ អំពាវនាវឱ្យ បុគ្គលិកណាហ្កាវើលដ៍ ដោះស្រាយវិវាទការងារ ដើម្បីជាបុណ្យកុសលបញ្ជូនឱ្យថៅកែណាហ្កាវើលដ៍ ដែលទើបនឹងទទួលអនិច្ចកម្ម។ ៤) គ.ជ.ប ព្រមឲ្យបក្សឆន្ទៈខ្មែរ និងបក្សកម្លាំងជាតិចូលរួមបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។៥) លោកហ្សេឡេនស្គីអំពាវនាវយ៉ាងរំជើបរំជួលសុំសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។

Ep 90ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣
១) លោក ហ៊ុន សែនកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើក្រុងបូគោឲ្យលោក ហេង សួរ ជិត ១០០ហិកតាធ្វើជាកម្មសិទ្ធិ។២) ក្រុមអ្នកតស៊ូមតិកម្ពុជាក្នុងប្រទេសអូស្ត្រាលី អំពាវនាវឱ្យ រដ្ឋាភិបាលខ្មែរ ផ្តល់សេរីភាពដល់ លោក កឹម សុខា ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។៣) លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមពីរថ្ងៃ ដើម្បីជួបប្រជុំទ្វេភាគីលើវិស័យជាច្រើន។៤) អ្នកវិភាគថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានបក្សកាន់អំណាចជាសញ្ញានៃការបម្រើវៀតណាមដោយត្រកូលហ៊ុនផ្តាច់ មុខ។៥) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិក្លាយជាស្ថាប័នពិការព្រោះតែអាមេរិកអង់គ្លេសលេង Gameតាមគំរូចិនលេងដាក់អ៊ុយក្រែន។

Ep 89ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣
១) ក្រុមអ្នកស្នេហាលទ្ធិប្រជាធិបតេ្យនៅអាមេរិក និងអូស្ត្រាលី គ្រោងបង្កើតក្រុមអ្នកតស៊ូមតិកម្ពុជា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។២) អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញ ជនជាតិវៀតណាម២៥៧នាក់ ចេញពីកម្ពុជា ដោយសារពួកគេជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។៣) ក្រុមកូដករណាហ្គាវើលដ៍ចោទក្រសួងស្ថាប័នចំនួន៥ ស្ថិតក្រោមបង្គាប់ថៅកែបនល្បែងកាស៊ីណូ ណាហ្កាវើលដ៍។៤) តំណាងអង្គការក្រៅរដ្ឋាភិបាល ប្រកាសអញ្ជើញ រដ្ឋមន្ត្រីក្រសួងការងារ ឱ្យចូលរួមពិភាក្សាអំពីការធ្លាក់ចុះនៃការអនុវត្តន៍សិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីពនៅខែកុម្ភៈ។៥) សហរដ្ឋអាមេរិកសង្ស័យថាកងនាវាចម្បាំងចិនចាប់ផ្ដើមមានវត្តមាននៅកម្ពុជា។

Ep 88ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣
១) ក្រុមអង្គការការពារសិទ្ធិមនុស្សជាច្រើននឹងជួបជុំគ្នានៅមុខក្រសួងការងារ ដាក់សំណើរជាកង្វល់រួមជុំវិញសិទ្ធិមូលដ្ឋានរបស់សហជីព។២) អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ព្រមានថា អ្នកផ្ទុកមេរោគអេដស៍ ជាង១ម៉ឺននាក់ នាំគ្នារត់គេចពីទទួលសេវាព្យាបាល។៣) លោក សម រង្ស៊ី អំពាវនាវឱ្យមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន កុំប្រើមធ្យោបាយវាយប្រហារគ្នាទៅវិញទៅមក ដោយសារ តែរឿងផ្ទាល់ខ្លួន។៤) រុស្ស៉ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២៤ខណៈលោកពូទីននៅសល់អ្នកគាំទ្រជិត៣០%ប៉ុណ្ណោះ។

Ep 87ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣
១. ជំនួបត្រីភាគីនៃប្រទេសក្នុងតំបន់ឥណ្ឌូចិន លើគម្រោងការ ត្រីកោណអភិវឌ្ឍន៍២. មានចម្ងល់ថា តើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ មានប្រយោជន៍ប៉ុណ្ណា៣. អំពើពុករលួយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី តើថយចុះ នៅដដែល ឬកើនឡើង?៤. ស.រ.អា ថានឹងផ្តល់ជំនួយឲ្យខ្មែរបង្កើតតំបន់ អេកូឡូហ្ស៊ី អភិរក្សជីវចម្រុះ៥. អ៊ុយក្រែន នឹងទទួលជំនួយបន្ថែមពីសម្ព័ន្ធមិត្តលោកខាងលិច

Ep 86ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣
១. ក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បិទទ្វារ ដូចជារារាំងបុគ្គលិក៤នាក់មិនឲ្យចូលធ្វើការ២. ក្រុមការងាររាជរដ្ឋាភិបាលចុះធ្វើការតាមភូមិ−ឃុំ អ្នកសង្កេតការណ៍ថាឲ្យកាត់បន្ថយចំនួនអ្នករាជការ៣. គណបក្សក្រៅរដ្ឋាភិបាលមួយ រវល់ត្រៀមប្រជែងរកកៅអីព្រឹទ្ធសភា៤. អតីតប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីខេត្តព្រះសីហនុឲ្យក្មួយស្រី ភរិយាឧបនាយករដ្ឋមន្រ្តី៥. អ៊ីស្រាអែលវាយសន្ធាប់លើតំបន់ហ្គាហ្សា បញ្ជាឲ្យប្រជាជនស៊ីវីលរើចេញ និង ការបោះឆ្នោតនៅ ដែនកោះតៃវ៉ាន់
Ep 85ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣
១. អ្នកកាសែតរងការវាយដំ ព្រោះផ្សាយរឿងដឹកឈើខុសច្បាប់ ប៉ុន្តែ រដ្ឋបាលខេត្តថា មកពីអ្នកស្រុកខឹង២. កាសែតគាំទ្របក្សកាន់អំណាច បើកផ្សាយដោយផ្តើមដើមទុនពីឧកញ៉ា ថេង ប៊ុនម៉ា ទីបញ្ចប់បិទទ្វា៣. បក្សកាន់អំណាច តម្រូវឲ្យសមាជិកបង់ថ្លៃសមាជិកភាពបក្ស ម្នាក់ៗរាប់ម៉ឺនដុល្លារស.រ.អា៤. អតីតនាយករដ្ឋមន្រ្តីបន្តកាត់ឆ្វៀលដីឲ្យបក្ស ពួក ក្រុមគ្រួសារ មុននឹងប្រគល់តំណែងឲ្យទៅកូន

Ep 84ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣
១. តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ ថា បក្ស ប្រជាជនកម្ពុជា ផ្តាច់ការគាបសង្កត់ប្រជាពលរដ្ឋខ្មែរ២. មេដឹកនាំ និងមន្រ្តីបក្សជំទាស់ ថា ១០០ថ្ងៃក្រោយឡើងកាន់តំណែង នាយករដ្ឋមន្រ្តីមិនទាន់មានអ្វីអស្ចារ្យ៣. ក្រុមតស៊ូមតិ ថា ការបង្កើតក្រុមការងារដោះបញ្ហាគ្រប់មុខសញ្ញា គម្រាមដល់ប្រព័ន្ធតុលាការ៤. ប្រទេសអ៊ុយក្រែន ស្នើសុំជំនួយដោះមីនពីប្រទេសកម្ពុជា៥. សង្រ្គាមផ្ទុះឡើងវិញ រវាងប្រទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស−ប៉ាឡេស្ទីន ៧ថ្ងៃក្រោយផ្អាកបាញ់គ្នា

Ep 83ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣១. ប្រធាន រដ្ឋសភាខ្មែរ គ្រោងចូលរួមប្រជុំកំពូលរឿង ត្រីកោណអភិវឌ្ឍន៍ នៅទីក្រុងវៀងចន្ទន៍២. ក្រសួង មហាផ្ទៃ ទទួលស្គាល់បក្សនយោបាយថ្មីឈ្មោះ គណបក្ស កម្លាំងជាតិ៣. នាយករដ្ឋមន្រ្តីតត្រកូល សម្តែងក្តីរីករាយ និង អំនួត អំពីពិធីបុណ្យ អុំទូក នៅរាជធានីភ្នំពេញ៤. តំបន់ទេសចរនៅសៀមរាប អ្នកធ្វើការវិស័យឯកជន ត្អូញត្អែរឿងនគរបាលស៊ីសំណូក៥. ជំនួយមនុស្សធម៌ពីលោកខាងលិច ចំនួន៣យន្តហោះសម្រាប់តំបន់ហ្កាហ្សា

Ep 82ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣១. មេដឹកនាំបក្សជំទាស់ ថា រដ្ឋាភិបាលតត្រកូលជារដ្ឋាភិបាលបោកប្រាស់ ដូចតែរដ្ឋាភិបាលអាណត្តិឪពុក២. ពលរដ្ឋជាច្រើនស្លាប់ និង របួស បន្ទាប់ពីរថយន្តបើកធ្លាក់ផ្លូវនៅភ្នំគូលែន ក្រោយពីហែ កឋិន៣. ក្រុមអង្គការសង្គមស៊ីវីល ជំរុញឲ្យក្រសួង ៩ ធ្វើការ បញ្ឈប់អំពើហិង្សាលើស្រ្តី និង ក្មេងស្រី៤. ខួបប្រាំឆ្នាំ នៃការដាក់បញ្ចូល ល្ខោនខោល ជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

Ep 81ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣១. ព្រះរាជាខ្មែរទ្រង់ប្រោសប្រទានលើកលែង និង បន្ថយទោសទណ្ឌិតជាង ៥០០នាក់ ក្នុងពិធីបុណ្យជាតិ២. ករណីចាប់លោក កង សារ៉ន តំណាងរាស្រ្តអតីតបក្សជំទាស់ថា នាយករដ្ឋមន្រ្តីកូន ដូចនាយករដ្ឋមន្រ្តីឪ៣. នាយករដ្ឋមន្រ្តីចាស់ កាត់ឆ្វៀលដីឧទ្យានជាតិក្នុងតំបន់ភ្នំ មុនផ្ទេរអំណាចឲ្យកូន៤. អង្គការសង្គមស៊ីវីល នឹងប្រមូលគ្នាជួបជុំ ៥០០នាក់ ធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្រ្តី និង ក្មេងស្រី៥. ស.រ.អា ស្នើឲ្យអ៊ីស្រាអែល ហាម៉ាស់ បន្តការផ្អាកប្រយុទ្ធគ្នាច្រើនថ្ងៃទៅមុខទៀត

Ep 80ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
១. អតីតនាយករដ្ឋមន្រ្តី ស៊ីញ៉េកាត់ឆ្វៀលដីស្ងាត់ៗ ជាច្រើនកន្លែង មុននឹងផ្ទេរអំណាចទៅកូនប្រុស២. រដ្ឋការក្រុងប៉េកាំង បន្តបញ្ជាក់អំពីជំហរគាំទ្រនាយករដ្ឋមន្រ្តីតត្រកូល នៅប្រទេសកម្ពុជា៣. លោក សម រង្ស៊ី ថា ពលរដ្ឋខ្មែរគួរតែនាំគ្នាកាន់ទុក្ខ ១០០ថ្ងៃ នៃការឡើងកាន់អំណាចតត្រកូល៤. រឿង អ៊ីប៊ីអេ (EBA)៖ អឺរ៉ុបថា បើចង់បានប្រព័ន្ធអនុគ្រោះពន្ធ ប្រទេសកម្ពុជា ត្រូវបើកលំហសិទ្ធិពលរដ្ឋ៥. តើក្រុម ហាម៉ាស នឹងឆ្លៀតឱកាសទាញប្រយោជន៍ឬទេ ខណៈមានការផ្អាកការប្រយុទ្ធគ្នា ៤ថ្ងៃ?

Ep 79ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
១. អង្គការសិទ្ធិមនុស្ស ថារដ្ឋាភិបាលគាបត្បៀតសិទ្ធិ សេរីភាពបញ្ចេញមតិសារព័ត៌មាន អ្នកការពារសិទ្ធមនុស្ស២. សកម្មជនពោលថា បក្សក្រៅរដ្ឋាភិបាលដែលថាចង់បានប្រជាធិបតេយ្យ មិនទាន់មានគោលការណ៍ប្រជា តេយ្យផ្ទៃក្នុងទេ៣. តុលាការខេត្តមួយ ផ្តន្ទាទោសពលរដ្ឋខ្មែររិះគន់ការពិតរឿងជនជាតិយៀកណាមតាមហ្វេសប៊ុក៤. ប្រមុខរាជរដ្ឋាភិបាលថ្មីតត្រកូល រំពឹងថា សេដ្ឋកិច្ចជាតិនឹងកើន៥% ឆ្នាំ២០២៣ និង ៦% ឆ្នាំ២០២៤៥. មេដឹកនាំរុស្ស៊ី ថាខ្លួនមិនដែលច្រានចោលការចរចារកសន្តិភាពនៅអ៊ុយក្រែនម្តងណាទេ

Ep 78ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
១) គណៈសង្ឃនាយកកម្ពុជាបដិសេធថា ការសម្រេចបិទវត្តពោធិលង្កា គឺជាការពង្រឹងការគ្រប់គ្រងវត្តឡើងវិញ មិនមែនពាក់ព័ន្ធនឹងនយោបាយនោះទេ។២) លោក ហ៊ុន ម៉ាណែត បដិសេធថា រដ្ឋាភិបាលថ្មីរបស់លោក ដែលមានអាយុ ៩០ថ្ងៃ មិនមែនជារដ្ឋាភិបាលដេកអេះពោះ ហើយ ដើរខ្ចីតែលុយបរទេសទេមកចាយទេ។៣) អង្គការក្រៅរដ្ឋាភិបាល៖ ប្រទេសកម្ពុជា ក្លាយជាឋានសួគ៌ដ៏សុខសាន្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។៤) វរៈសេនីយ៍ទោភូមិភាគ៥ ខេត្តបាត់ដំបង ស្នើរសុំ អង្គការសហប្រជាជាតិ ជួយការពារសន្តិសុខផ្ទាល់ខ្លួនក្រោយរងការគម្រាមកំហែងដល់អាយុជីវិត។៥) អ្នកស្លាប់ក្នុងសង្រ្គាមនៅហ្កាហ្សាប៉ាឡេស្ទីនហក់ឡើងជាង១៤០០០នាក់ខណៈយុទ្ធសន្តិភាព៤ថ្ងៃចាប់ផ្ដើមអនុវត្ត។

Ep 77ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
១) ប្រជានេសាទអះអាងថា ត្រីគ្រប់ប្រភេទក្នុងបឹងទន្លេសាបកំពុងប្រឈម នឹងការវិនាសផុតពូជដោយសារតែការនេសាទខុសច្បាប់។២) កម្មកររោងចក្រ ML ក្រុងប៉ោយប៉ែត រងនូវការរំលោភសិទ្ធិការងារពីសំណាក់ថៅកែ ដោយសារពួកគេហ៊ានទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលឱ្យបានទៀងទាត់។៣) រដ្ឋាភិបាល ដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម ដោយឈប់ចេញអាជ្ញាបណ្ណរ៉ែគ្រប់ប្រភេទ។៤) សមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួនព្រះភិក្ខុ សយ សាត ដោយគ្មានដីការតុលាការ និងគ្មានមូលហេតុ។៥) ពួកហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល អាចនឹងទទួលយកបទ បាញ់គ្នារយៈពេល៥ថ្ងៃ។

Ep 76ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
១. នាយករដ្ឋមន្រ្តីតត្រកូល ដាក់ផែនការកំណែទម្រង់នាឆ្នាំ២០២៤ ដោយឲ្យក្រសួងបីផ្តើមធ្វើការជាមួយគ្នា២. មេដឹកនាំបក្សជំទាស់ចោទអតីតនាយករដ្ឋមន្រ្តី ថាចង់ក្បត់ជាតិខ្មែរដូច សឺង ង៉ុកមិញ ហៅអាចារ្យ មៀន៣. អាជ្ញាធរជាតិអប្សារា ថា ពលរដ្ឋក្រុងសៀមរាប ៥០% មិនទាន់មានទឹកស្អាតប្រើប្រាស់៤. បទវិចារណកថា៖ បើមើលអាកាសយានដ្ឋានថ្មី សៀមរាបអង្គរ គេថា ខ្មែរចង់បានអ្វីពីចិនក៏បានដែរឲ្យតែដើរក្នុងគន្លងមាគ៌ានយោបាយចិន

Ep 75ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
១) លោកហ៊ុន ម៉ាណែត ប្រកាសលុបឲ្យបំបាត់ទស្សនៈជ្រុលនិយមដោយមិនឱ្យមានការរើសអើងនិងលាបព័ណ៌គ្នាក្នុងវិស័យសាសនា។២) មន្ត្រីបក្សប្រឆាំងចោទថា លោក ហ៊ុន សែន ជាអ្នកធ្វើឲ្យអធិបតេយ្យជាតិកម្ពុជា ទៅក្រោមកណ្តាប់ដៃចិន និងវៀតណាម ។៣) លោក សម រង្ស៊ី៖ អំណាចរបស់លោក ហ៊ុន ម៉ាណែតនឹងត្រូវដួលរលំ នៅពេលអវត្តមានលោក ហ៊ុន សែន ពីផែនដីនេះ។ ៤) ក្រុមស្ត្រីថ្ងៃសុក្រ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នកទោសនយោបាយ និង អ្នកទោសមនសិការ។៥) លោកបៃដិននៅតែចាត់ទុកលោកស៊ីជីនពីងជាមេដឹកនាំផ្តាច់ការនៅប្រទេសចិន។

Ep 74ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
១) លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិនឱ្យនាំគ្នាចូលមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនតាមអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី។២) ក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន ពិតជាបានចូលទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន (TOP DIAMOND CASINO)។៣) អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក កឹម សុខា បដិ សេធ មិនធ្វើការរួបរួមជាមួយក្រុមណាដែលធ្វើឱ្យមានអំពើហិង្សា បំផ្លាញ ប្រជាធិបតេយ្យ។៤) សកម្មជនចលនាមាតាធម្មជាតិ ប្តេជ្ញា តាមដានការកាត់ឆ្វៀលដីឧទ្យានជាតិនានាពីសំណាក់រដ្ឋាភិបាលទៅឱ្យក្រុមហ៊ុន វ័ន ម៉រ របស់ឧកញ៉ា ជីង សុគន្ធារី។៥) អ្នកកាសែតកត់ត្រាថាគន្លឺះ៤ចំណុចយ៉ាងតិចចេញពីជំនួប កំពូល រវាងលោកបៃដិននិងស៊ីជីនពីង។

Ep 73ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
១) លោក ហ៊ុន សែន ព្រមានថា ការបាត់បង់ឯករាជ្យ និងអធិបតយ្យជាតិ នឹងនាំមកនូវសង្រ្គាម ប៉ុន្តែអ្នកវិភាគថាលោក ហ៊ុន សែន នេះហើយដែលជាអ្នកទទួលខុសត្រូវលើការកាត់ទឹកដីឲ្យបរទេស។២) ការនិរទេសព្រះសង្ឃជាង ១០០អង្គចេញពីវត្តពោធិ៍លង្ការ រងនូវការសង្ស័យថា ជាការអនុវត្តបទបញ្ជានយោបាយ ជាជាងការដោះស្រាយតាមវិន័យសង្ឃ។៣) តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាមបានដាក់បញ្ចូលប្រទេសកម្ពុជា ជាអាណាខេត្តរបស់គេរួចទៅហើយ។ ៤) លោក ហ៊ុន សែន ប្រាប់ដៃគូអភិវឌ្ឍន៍ ឱ្យបញ្ឈប់បំណងជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា តាមរយៈផ្ដល់ជំនួយ។៥) ប្រធានាធិបតីឥណ្ឌូនេស៊ីទទូចលោកបៃដិនសុំជួយបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាប៉ាឡេស្ទីន។

Ep 72ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
១) រដ្ឋាភិបាល សម្រេចដាក់ជំនាញវិជ្ជាជីវៈដូនតា ចូលក្នុង កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ។២) លោក ហ៊ុន សែន កាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ជិត ៥០០ហិកតា ក្នុងខេត្តព្រះសីហនុ ផ្តល់ជាកម្មសិទ្ធិដល់ក្រុមហ៊ុនឯកជន ប៊ូយ៉ុងខ្មែរ-II ។៣) មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបន្ទោសថា ស្ថានភាពនយោបាយកម្ពុជាធ្លាក់ដល់ចំណុចអាក្រក់សព្វថ្ងៃនេះគឺជាការបង្កឡើងដោយក្រុមអ្នកកាន់អំណាច និងក្រុមប្រឆាំង។៤) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាលជួយដោះស្រាយ ពលរដ្ឋដែលវណ្ឌកដោយសារការទិញផ្ទះពីក្រុមហ៊ុនអចលនទ្រព្យដោយប្រើកិច្ចសន្យាទិញលក់ជាមូលដ្ឋាន។៥) សំណុំរឿងដ៏ចម្រូងចម្រាសចំនួន៤យ៉ាងតិចអាចនៅលើតុនៃជំនួបកំពូលលោកបៃដិននិងលោកជីនពីង។

Ep 71ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
១) សាលាដំបូងក្រុងភ្នំពេញ ចោទប្រកាន់មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន៥នាក់ ពីបទចាប់បង្ខាំមនុស្សដោយខុសច្បាប់។២) អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា បក្សកម្លាំងជាតិអាចប្រឈមនឹងការប្តឹងរំលាយ ពីសំណាក់ពលរដ្ឋ។៣) លោក ហ៊ុន សែន បានចុះហត្ថលេខាស្នើសញ្ជាតិខ្មែរឱ្យជនជាតិវៀតណាមខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ មុននឹងលាលែងតំណែងជានាយករដ្ឋមន្ត្រី។៤) មន្ត្រីសង្គមស៊ីវិលជម្រុញឱ្យសមត្ថកិច្ច ប្រើវិធានការបន្ថែមដើម្បីជួយជនរងគ្រោះករណីបទល្មើសបច្ចេកវិទ្យា។៥) មេដឹកនាំបណ្ដាប្រទេសអារ៉ាប់រួមគ្នាស្នើអ៊ីស្រាអែលបញ្ចប់សង្រ្គាមតែអ៊ីស្រាអែលទាត់ចោល។

Ep 70ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
១. នាយករដ្ឋមន្រ្តីតត្រកូល លាតត្រដាងនិក្ខេបបទបរិញ្ញាទោ និង បណ្ឌិត ឲ្យគេឃើញជាសាធារណៈ២. រាជរដ្ឋាភិបាលអាណត្តិថ្មី ផ្តោតការយកចិត្តទុកដាក់លើកងទ័ពជើងទឹក ឬ កងនាវាចរណ៍ខេមរភូមិន្ទ៣. កាសែតអាមេរិកាំងផ្សាយករណីគម្រាមសម្លាប់អ្នកកាសែតខ្មែរ−អាមេរិកាំង ប្រចាំ The Cambodia Daily