
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
621 episodes — Page 12 of 13

Ep 69ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣
១. នាយករដ្ឋមន្រ្តីតត្រកូលប្តេជ្ញាថា នឹងយកគំរូសម្តេចឪ ព្រះបិតាឯករាជ្យជាតិ២. អនុប្រធាន បក្ស ភ្លើងទៀន លាលែងពីតំណែង ទៅចូលធ្វើនយោបាយថ្មី ជាមួយបក្ស កម្លាំងជាតិ៣. រាជរដ្ឋាភិបាល បញ្ជូនជនសង្ស័យជាតិជប៉ុនទៅស្រុកកំណើតវិញ៤. មន្រ្តីរាជរដ្ឋាភិបាលពីរនាក់ និយាយអត់ដូចគ្នារឿងចំណាយថវិកាធ្វើថ្នល់ប្រវែង២០គ.ម.៥. ប្រទេសហ្វីលីពីន លែងចង់បានបំណុលចិនសម្រាប់គម្រោងស្ថាបនាផ្លូវរថភ្លើងលឿនបំផុត

Ep 68ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣
១. ពលរដ្ឋសួរថា តើនរណាចាប់នរណាបើនគរបាលប្រើគ្រឿងញៀន២. តើចាំបាច់មានតុលាការធ្វើអ្វីបើវិវាទដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះ?៣. រាជរដ្ឋាភិបាលនឹងខ្វះថវិកាចំណាយនៅឆ្នាំក្រោយ៤. ប្រធានរដ្ឋសភាអង្វវៀតណាម ឲ្យជួយសម្រួលជំនួញឆ្លងដែនប្រទេសទាំងពីរ៥. ប្រមុខការទូតអាមេរិក ទៅដល់អ៊ីស្ត្រាអែល

Ep 67ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣
១. សំណុំរឿងប្រធានអតីតគណបក្ស សង្រ្គោះជាតិ សាលាឧទ្ធរណ៍នឹងលើកទៅជំនុំជម្រះឆាប់ៗនេះ២. អ្នកលក់ចោទអ្នកទិញផ្ទះ បុរីពិភពថ្មី ថាញុះញង់ឲ្យមានការតវ៉ាទាមទារពីអតិថិជន៣. នាយកដ្ឋានពន្ធអាករព្រមានរឿងបង់ពន្ធឲ្យទាន់ពេលវេលាក្នុងរយៈពេល៦០ថ្ងៃ៤. នាយករដ្ឋមន្រ្តីថ្មីតពូជ ថា ការខ្ចីបុលបរទេសមិនមែនយកទៅទិញរថយន្ត យន្តហោះឲ្យមន្រ្តីជិះទេ៥. ចិន ស្នើឲ្យមានការឈប់បាញ់គ្នានៅប្រទេសភូមា

Ep 66ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២
១) លោក សម រង្ស៊ី ចោទរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា កំពុងឃុបឃិតជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្របាច់ ក ពលរដ្ឋខ្មែរ។២) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យ គណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួន ពង្រឹងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព។៣) អ្នកទិញផ្ទះបង់រំលស់បុរីពិភពថ្មីនាំគ្នាតវ៉ាទាមទារឲ្យអ្នកឧកញ៉ា ហុង ពីវ ដោះស្រាយប្រាក់៥០% ដល់ម្ចាស់ផ្ទះ ដែលក្រុមហ៊ុនរឹបអូស។៤) ក្រុមអ្នកឃ្លាំមើលសង្គមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាកិច្ចសន្យាអន្តរជាតិចុះហត្ថលេខាដោយប្រទេសទាំង១៩ នៅតែមានសុពលភាព។ ៥) អង្គការគម្រោងយុត្តិធម៌ពិភពលោក៖ នីតិរដ្ឋនៅប្រទេសកម្ពុជាអន់ជាងគេនៅលើពិភពលោក។៦) មនុស្សលំដាប់ទី២ក្នុងបក្សកុម្មុយនិស្តចិនស្លាប់ដោយជំងឺគាំងបេះដូង។

Ep 65ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២
១) បណ្ដាញសហគមន៍ព្រៃព្រះវិហារថាការកាប់រានទន្រ្ទានដីព្រៃឡង់ធ្វើជាកម្មសិទ្ធិនៅតែបន្តកើតឡើង។២) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូបអះអាងថា ការជួញដូរផ្លូវភេទ និងអំពើឧក្រិដ្ឋកម្មផ្សេងៗកើតឡើងតាមរយៈអំពើពុករលួយដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាល។៣) ចលនាមាតាធម្មជាតិ ចាត់ទុក តំបន់អភិរក្សាសត្វព្រៃ ព្រៃឡង់ ដែលកំពុងទន្ទ្រានពីការរុករករ៉ែមាសដោយក្រុមហ៊ុនចិន គឺជាតំបន់អភិរក្សឥតន័យ។៤) អ្នកមានជម្លោះដីធ្លីនៅខេត្តកោះកុងប្រមូលផ្តុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ ទាមទារឲ្យទម្លាក់បទចោទប្រកាន់តំណាងរបស់ពួកគេ៩នាក់។៥) អ្នកឃ្លាំមើលអះអាងថា៖ ការស្នើរបស់ជប៉ុនឲ្យកម្ពុជាទប់ស្កាត់បទល្មើសឆបោកឲ្យខ្លាំងក្លា ជាការព្យាយាមរំឭករដ្ឋាភិបាលហ៊ុន ម៉ាណែត។៦) បទវិភាគ៖ពិភពលោកទំនងមិនអាចជួយបញ្ចប់ភ្លើងកំហឹងរបស់អ៊ីស្រាអែលបានទេ។

Ep 64ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២
១) លោក ហ៊ុន សែន អះអាងថា ការចងសម្ព័ន្ជជាមួយគណបក្សនយោបាយ ជិត ៣០គណបក្ស គឺដើម្បីប្រមូលកំលាំងស្នេហាជាតិ។២) អង្គការក្រៅរដ្ឋាភិបាលនៅក្រៅស្រុក ប្តេជ្ញា ស្តារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដោយឈរលើគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។៣) អង្គការអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែមាសរបស់ក្រុមហ៊ុនចិនពី តំបន់ព្រៃឡើង បន្ទាប់ពីរកឃើញថាមានការបង្កការគម្រាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតប្រជាជន។៤) សាលាឧទ្ធរណ៍ព្រះសីហនុនឹងបើកសវនាការសំណុំរឿងសកម្មជនដីធ្លីខេត្តកោះកុងនៅថ្ងៃស្អែក។៥) ក្រសួងអប់រំហាមសិស្សមិនឲ្យប្រើទូរស័ព្ទឬឧបករណ៍អេឡិចត្រូនិចក្នុងថ្នាក់រៀននិងបរិវេណសាលា៦) រដ្ឋមន្ត្រីជាច្រើននាក់នៃរដ្ឋាភិបាលលោក Xi Jinping ត្រូវបាន បណ្ដេញ ពីតំណែង។

Ep 63ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២
១) លោក ហ៊ុន ម៉ាណែត ជម្រុញឱ្យពលរដ្ឋខ្មែរយកកូនឱ្យបានច្រើន ខណៈ លោកខ្លួនឯងក៏មានបំណងយកកូនឱ្យបាន ៤នាក់ដែរ។២) អ្នកច្បាប់អូស្រ្តាលីអះអាងថា ប្រទេសដែលភ្ជាប់ចំណងការទូតជាមួយកម្ពុជា គឺដោយសារកិច្ចព្រមព្រៀងក្រុងប៉ារីស មិនមែនដោយសារ នយោបាយ ឈ្នះ ឈ្នះ នោះទេ។៣) អង្គការសុវណ្ណកុមារខកចិត្តលើសមត្ថកិច្ចដែលមិនទាន់ចាប់ខ្លួនលោក អារុណ សុធា និងបក្ខពួក ករណីប្រើអំពើហិង្សា និងរំលោភសេពសន្ថវៈកុមារ។ ៤) លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលរបស់លោកបានចេញគោលនយោបាយតាំងពីថ្ងៃទី១ នៅសភា ខណៈរដ្ឋាភិបាលខ្លះមានតែទ្រីស្ដី។៥) អ៊ីស្រាអែលកំពុងប្រយុទ្ធការពារខ្លួននូវសមរភូមិចំនួន៣ទៀតក្រៅពីសមរភូមិនៅក្នុងដែនដីកាហ្សាប៉ាឡេស្ទីន។

Ep 62ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២
១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា ការប្រកាសចងសម្ព័ន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាលជាមួយបក្សកាន់អំណាចនៅកម្ពុជាគឺដើម្បី បុណ្យសក្តិ និងតួនាទីតែប៉ុណ្ណោះ។២) មន្ត្រីបក្សប្រឆាំង៖ អំពើពុករលួយនៅកម្ពុជាក្លាយជំងឺមហារីក មិនអាចព្យាបាលបាន បើការដឹកនាំនៅក្រោមត្រកូលហ៊ុន។៣) សកម្មជនបរិស្ថាន រិះគន់ក្រសួងទេសចរណ៍ដែលមិនផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នានារបស់កម្ពុជាឲ្យពិភពលោកបានស្គាល់។៤) លោក ហ៊ុន សែន បដិសេធថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានជួយរំលត់សង្រ្គាមស៊ីវិលនៅកម្ពុជាទេ។៥) ហេតុអ្វីបានជារុស្ស៊ីនិងចិនសុំអ៊ីស្រាអែលផ្ដល់សន្តិភាពសម្រាប់ដែនដីកាហ្សាប៉ាឡេស្ទីន?

Ep 61ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២
១) លោក ហ៊ុន ម៉ាណែត ប្រកាសត្រៀមខ្លួន អនុវត្តពេញទំហឹងនូវផែនការមេដឹកនាំចិនលើគោលនយោ បាយ ខ្សែក្រវ៉ាត់ និងផ្លូវ។២) អ្នកជំនាញព្រមានថា ការបោះបង់ កិច្ចព្រមព្រៀង ក្រុងប៉ារីស៍ គឺស្មើនឹងបោះបង់អធិបតេយ្យភាពជាតិរបស់ខ្លួន។៣) ក្រុមកូដករខកចិត្តដែលសាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងលើសំណុំរឿងកញ្ញា ឈឹម ស៊ីថរ និងសមាជិកទុកជាបានការដដែល។ ៤) សកម្មជនបរិស្ថានសម្តែងការហួសចិត្តចំពោះមន្ត្រីក្រសួងយុត្តិធម៌ឆ្លើយតបថាគ្មានពេល ឆ្លើយតបសំណើររបស់ពួកគេ។៥) លោកពូទីនអញ្ជើញលោកបៃដិនមកផឹកតែជាមួយលោកនៅមូស្គូដែលជាការចំអកលោកបៃដិន។

Ep 60ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២
១) អ្នកជំនាញកសិកម្មរិះគន់រឿងរដ្ឋាភិបាលមិនដោះស្រាយនិងទប់ស្កាត់បញ្ហាសាច់បង្កក។២) ក្រសួងមហាផ្ទៃ ទទួលស្គាល់លោក ឈឿង ចាន់ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក។៣) សង្គមស៊ីវិលថា ច្បាប់របស់ប្រទេសកម្ពុជាមានលក្ខណៈល្អហើយ ប៉ុន្តែ ការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋាភិបាលនៅតែគ្មានប្រសិទ្ធិភាព។៤) នាយករដ្ឋមន្ត្រីតពូជកម្ពុជា និងប្រមុខរដ្ឋឡាវ ប្តេជា្ញ គាំទ្រលើផែនការ ប្រទេសបី គោលដៅតែមួយ ដើម្បីជម្រុញកំណើនទេសចរណ៍ កម្ពុជា-ឡាវ និងវៀតណាម។៥) លោកបៃដិនគាំទ្រអ៊ីស្រាអែលលក្នុងការបោសសំអាតពួកហាម៉ាសប៉ាឡេស្ទីនតែមិនគាំទ្រការវាយកាន់កាប់តំបន់កាហ្សា។

Ep 59ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២
១) តុលាការផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ៣ឆ្នាំក្នុងសំណុំ«ញុះញង់»។២) អ្នកឃ្លាំមើលព្រមានថា មន្ត្រីពន្ធនាគារ ប្រព្រឹត្តអំពើពុករលួយករណីអនុញ្ញាតិឲ្យ លោក William Guang បញ្ចេញសារនយោបាយតាមទូរស័ព្ទចេញពីពន្ធនាគារ។៣) អ្នកសង្កេតការណ៍ ជម្រុញឱ្យ រដ្ឋាភិបាលកម្ពុជាផ្តល់ឯកសារស្របច្បាប់ដល់ពលករខ្មែរដែលអាជ្ញាធរថៃចាប់ខ្លួនករណីលួចឆ្លង ដែនទៅធ្វើការខុសច្បាប់។៤) ក្រុមអ្នកវិភាគ៖ ទាំងមេដឹកនាំវៀតណាម ទាំងមេដឹកនាំចិន សុទ្ធតែសង្ស័យ អំពីភាពស្មោះត្រង់របស់លោក ហ៊ុន ម៉ាណែត។៥) ពលរដ្ឋខ្មែរលើសកលលោក ប្រកាសជួបជុំគ្នា ប្រារព្ធខួប លើក ទី៣២ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍១៩៩១ លើទឹកដី សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ។៦) លោកពូទីនសម្រេចទៅចិនដែលពុំមែនជាសមាជិកតុលាការICCខណៈចិនស្វាគមន៍ទោះជាដឹងថា លោកពូទីន ជាឧក្រិដ្ឋជនសង្រ្គាមក៏ដោយ។

Ep 58ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២
១) មន្ទីរក្រសួងបរិស្ថានខេត្តក្រចេះទទួលស្គាល់ថា ពិតជាមានការរុករករ៉ែមាសដោយគ្មានច្បាប់អនុញ្ញាត។២) ក្រុមអ្នកឃ្លាំមើលសង្គមថាដើម្បីអភិវឌ្ឍតំបន់រុនតាឯក ត្រូវធ្វើប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងមុខរបរចិញ្ចឹមជីវិត។៣) អ្នកជំនាញកសិកម្មមួយរូបដែលរងគ្រោះដោយការប៉ុនប៉ងសម្លាប់ទាំងកណ្តាលថ្ងៃត្រង់អំពាវនាវឲ្យសមត្ថកិច្ចនាំខ្លួនជនដៃដល់យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់។៤) រដ្ឋាភិបាលវៀតណាម ប្តេជ្ញាបន្តពង្រឹងយន្តការត្រីភាគីរវាង កម្ពុជា និងឡាវ លើគ្រប់វិស័យឱ្យកាន់តែរឹងមាំ។៥) ការវិវត្តចុងក្រោយនៃសង្រ្គាម អ៊ីស្រាអែលនិងក្រុមហ៉ាមាសប៉ាឡេស្ទីនចូលដល់ថ្ងៃទី៦។

Ep 57ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២
១) ជនជាតិវៀតណាម លួចឆ្លងដែនចូលទឹកដីខ្មែរដោយខុសច្បាប់ តាមច្រករបៀងខេត្តព្រៃវែង នៅមុន រដូវភ្ជុំបិណ្ឌនេះ ខណៈ អាជ្ញាធរ មូលដ្ឋានគ្មានវិធានការទប់ស្កាត់។២) អ្នកឃ្លាំមើល៖ ការផ្ទេរ និងតែងតាំងមុខតំណែងប្រធាន និងចៅក្រម មិនបានបម្រើផលប្រយោជន៍ពលរដ្ឋឡើយ។៣) អ្នកឃ្លាំមើល ៖ តាំងពីឪពុកដល់កូនដឹកនាំសុទ្ធតែ ប្ដេជ្ញាកម្ចាត់គ្រឿងញៀន តែក្រុមឧក្រិដ្ឋជនរកស៊ីគ្រឿងញៀនកាន់តែកើនឡើង។៤) មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិថា បើ សម្ព័ន្ធភាពរបស់គណបក្សទាំង៤ ជាការកេង ចំណេងនយោបាយនោះនឹងមិនមានអាយុជីវិតយូរអង្វែងទេ។៥) លោកហ្សេឡេនស្គីទៅដល់បញ្ជាការកណ្ដាល ណាតូនៅព្រុចហ្សែលដើម្បីស្វែងរកជំនួយយោធាត្រៀមសម្រាប់រដូវរងា។

Ep 56ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២
១. រដ្ឋអំណាចព្រមានចាត់វិធានការច្បាប់លើរបរ ល្បែងផ្សងសំណាង២. រាជរដ្ឋាភិបាល ចាប់បញ្ជូនជនជាតិជប៉ុនករណីចាប់មនុស្សបង្ខាំង៣. តុលាការខេត្តត្បូងឃ្មុំ ដោះលែងសកម្មជនការពារព្រៃឈើខេត្តរតនគិរី៤. ព្រះមហាក្សត្រ ជឿជាក់ថា ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ប្រជារាស្រ្តធូរធារ សម្បូរណ៍ រុងរឿង៥. មេដឹកនាំចិន យៀកណាម ជួបគ្នានៅក្រុងហាណូយ

Ep 55ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២
១) អ្នកឃ្លាំមើលជំរុញឲ្យស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងជាជាងគ្រាន់តែលុបឈ្មោះទាហានចេញពីក្របខណ្ឌ ពាក់ព័ន្ធគ្រឿងញឿន។២) សង្គមស៊ីវិលជម្រុញឱ្យសមត្ថកិច្ច ដាក់ទោសទណ្ឌលើមន្ត្រីដែលប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព។៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បញ្ជាឱ្យ អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងគ្រប់ខេត្ត បិទច្រករបៀងខុសច្បាប់ទាំងអស់ជាបន្ទាន់។៤) សកម្មជនសិទ្ធិមនុស្សនិងសាធារជនរិះគន់មន្ត្រីរដ្ឋាភិបាលដែលចាត់ទុករឿងចោរឆក់ ប្លន់និង ឃាតកម្មរួមទាំងក្មេងទំនើង ថាជារឿងកំប៉ិកកំប៉ុក។៥) ប្រធានរដ្ឋសភាអាមេរិកលោក McCarthyត្រូវបានទម្លាក់ចេញពីតំណែងក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ។

Ep 54ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២
១) អ្នកឃ្លាំមើលជំរុញឲ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលោក គង់ វិបុលនិងមន្ត្រីពន្ធថ្នាក់ជាតិ។២) លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការលើមន្ត្រីជំនាញដែលមិនចេញបកស្រាយ ដើម្បីឆ្លើយតបនឹងបញ្ហាភ្លាមៗ។៣) លោក សម រង្ស៊ី អំពាវានាវឱ្យ ពលរដ្ឋខ្មែរនៅក្រៅប្រទេសចូលរួមគ្នាជាកំលាំងចលកររំដោះប្រទេសកម្ពុជាចេញពីកណ្តាប់ដៃត្រកូលហ៊ុន។ ៤) សកម្មជនចលនាមាតាធម្មជាតិ ហួសចិត្តដែល តុលាការហាមពួកគេមិនឱ្យចេញទៅទទួលពានរង្វាន់ការពារបរិស្ថាននៅប្រទេសស៊ុយអែត។៥) ប្រធានាធិបតីអ៊ុយក្រែនថាគ្មានអ្វីអាចបំបាក់ស្មារតីប្រយុទ្ធរបស់ប្រជាជនអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ីឡើយ។

Ep 53ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២
១) មន្ត្រីអតីតបក្សសង្គ្រោះជាតិចាត់ទុកការបញ្ចុះពន្ធនាំចេញលើថ្មភ្នំថា ជាការលើកទឹកចិត្តឲ្យឈ្មួញបំផ្លាញភ្នំនិងធនធានធម្មជាតិ។២) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា នាយករដ្ឋមន្ត្រីកម្ពុជាមិនទាន់រកផលប្រយោជន៍ឱ្យពលរដ្ឋខ្មែរ ដូចនាយករដ្ឋមន្ត្រីថៃ។៣) ក្រុមអ្នកឃ្លាំមើល ព្រមានថា ពលរដ្ឋខ្មែរកំពុងរងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពីរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សកាន់អំណាច។៤) គ.ជ.ប បើកយុទ្ធនាការ រយៈពេល ១៩ថ្ងៃ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស។៥) កូដករក្រុមហ៊ុនណាហ្គាវើលដ៍បន្តទទូចទៅរដ្ឋាភិបាលជួយពន្លឿនដំណោះស្រាយនិងរកយុត្តិធម៌ឲ្យកម្មករខ្មែរ។៦) នាយករដ្ឋមន្រ្តីថៃប្រកាសបរិច្ចាកប្រាក់ខែទៅមូលនិធិមនុស្សធម៌ខណៈអនុម័ត១៥ពាន់លានដុល្លារ ជួយសម្រាលវិបត្តិសេដ្ឋកិច្ចគ្រួសារ។

Ep 51ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២
១) អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅសួរ និងបំភ្លឺអំពីរឿងដំឡើងពន្ធ។២) ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។៣) ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរខុសច្បាប់ទទួលសញ្ជាតិខ្មែរតាមរយៈសារាចរទស្សវតរ៍ឆ្នាំ១៩៨០ របស់ លោក ហ៊ុន សែន។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។៥) លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលផ្អាកយកពន្ធ ៣ឆ្នាំ ដូច្នេះការប្រមូលពន្ធដើមឆ្នាំ២០២៤មិនមែនជារឿងថ្មីទេ។ ៦) សកម្មជនចលនាមាតាធម្មជាតិ បានទទួលពានរង្វាន់សកល (Right Livelihood Award ដោយសារពួកគេខំប្រឹងការពារធនធានធម្មជាតិ។៧) មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងបញ្ជាឱ្យផលិតអាវុធនុយក្លេអ៊ែរថែមទៀតក្រោយពីអាវុធនេះដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ។

Ep 52ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២
១) លោក ហ៊ុន ម៉ាណែត សាទរ ចំពោះកម្មករវិស័យកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារនៅឆ្នាំ២០២៤ ប៉ុន្តែអ្នកជំនាញថាចំនួននេះមិនអាចឲ្យពួកគេរស់នៅសមរម្យនោះឡើយ។២) សាលារាជធានីភ្នំពេញមិនឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដង្ហែក្បួន ក្នុងទិវាគ្រូបង្រៀនពិភពលោក។៣) ក្រុមឃ្លាំមើលសង្គម ព្រមានថា សន្ទុះនៃការប្រកួតប្រជែងសេដ្ឋកិច្ច រវាង ថៃ និង វៀតណាម កំពុងជះឥទ្ធិពលអាក្រក់ដល់វិស្ស័យជាច្រើនរបស់កម្ពុជា។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។៥) មេដឹកនាំហ្វីលីពីនបញ្ជាឱ្យកងទ័ពការពារដែនទឹករបស់ខ្លួនខណៈភាពតានតឹងជាមួយចិនកាន់តែកើនឡើង។

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២
១) អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅសួរ និងបំភ្លឺអំពីរឿងដំឡើងពន្ធ។២) ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។៣) ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរខុសច្បាប់ទទួលសញ្ជាតិខ្មែរតាមរយៈសារាចរទស្សវតរ៍ឆ្នាំ១៩៨០ របស់ លោក ហ៊ុន សែន។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។៥) លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលផ្អាកយកពន្ធ ៣ឆ្នាំ ដូច្នេះការប្រមូលពន្ធដើមឆ្នាំ២០២៤មិនមែនជារឿងថ្មីទេ។ ៦) សកម្មជនចលនាមាតាធម្មជាតិ បានទទួលពានរង្វាន់សកល (Right Livelihood Award ដោយសារពួកគេខំប្រឹងការពារធនធានធម្មជាតិ។៧) មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងបញ្ជាឱ្យផលិតអាវុធនុយក្លេអ៊ែរថែមទៀតក្រោយពីអាវុធនេះដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ។

Ep 50ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២
១) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអឺរ៉ុបបន្តប្ដេជ្ញារជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចព្រមទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។២) សហរដ្ឋអាមេរិកសាទរចំពោះកម្ពុជាក្នុងការដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង ការការពារបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយស្តីពីវិបត្តិនៅប្រទេសភូមា។៣) អាជ្ញាធរអប្សរាតម្រូវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការស្នើសុំជាមុនសិន ប្រសិនបើចង់ថតភាពយន្ត ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម នានា។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។៥) ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Time Square Billboard ក្នុងទីក្រុងញូយ៉កបញ្ជាក់ថា ក្រុមហ៊ុន គ្មានគោលការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដោយមិនគិតលុយនោះទេ។៦) លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យវិធានការរឹតត្បិតការប្រមូលពន្ធឡើងវិញ ជាបន្ទាន់។៧) គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា៩០៨លានដុល្លារជួយសម្រាលបំណុលកសិកររយៈពេល៣ឆ្នាំ។

Ep 49ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២
១) ពលរដ្ឋរងគ្រោះដីធ្លីបន្តទទូចឲ្យលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅតុលាការខេត្តកោះកុងដោះលែងតំណាងពួកគេ ២រូប។២) សាលាឧទ្ធរណ៍ភ្នំពេញបដិសេធបណ្តឹងសុំដោះលែងរបស់មេធាវីលោក ថាច់ សេដ្ឋា។៣) ពលរដ្ឋខ្មែរអាមេរិកកាំងថា លោក ហ៊ុន ម៉ាណែត កំពុងកុហកភូតភរ ពលរដ្ឋខ្មែរ ជុំវិញជំនួយ ១៨លានដុល្លារ របស់អាមេរិក។៤) រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការ រឹតបន្តឹងការប្រមូលពន្ធ២០ប្រភេទខុសៗគ្នាយ៉ាងប្រញ៉ាប់ប្រញ៉ាល់។៥) ហ្វីលីនមិនលុតជង្គង់ចំពោះមុខចិនដោយបញ្ជូននាវាល្បាតទៅរឹបអូសបារាស់របស់ចិននៅសមុទ្រចិនខាងត្បូង។

Ep 48ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២
២) ភាពយន្តចិនរឿង No More Bets ដែលបានលាតត្រដាងអំពើជួញដូរមនុស្ស ១សែនករណី នៅលើទឹកដីខ្មែរ កំពុងបង្អាក់ភ្ញៀវទេសចរ មិនឱ្យចូលទៅលេងកម្ពុជា។៣) ទីប្រឹក្សា និងជំនួយ រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានហក់ឡើង ដល់ជាង ២ពាន់នាក់ ហើយ គិតត្រឹមចុងខែកញ្ញានេះ៤) អ្នកឃ្លាំមើលហៅវិធានការរបស់លោក ទៀ សីហា ដែលចាត់ការទាហានជាប់ពាក់ព័ន្ធគ្រឿងញៀនថា មិនមានប្រសិទ្ធភាព។៥) ជំនួយ១៨លានដុល្លារ ដែលអាមេរិកនឹងផ្តល់ឱ្យកម្ពុជាឡើងវិញ គឺធ្វើឡើងតាមរយៈអង្គការសង្គមស៊ីវិល។៦) ប្រមុខការទូតរុស្ស៊ីវាយប្រហារលោកខាងលិចហើយការពារជំហរធ្វើសង្រ្គាមនៅអ៊ុយក្រែន។

Ep 47ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២
១. អ្នកឃ្លាំមើល មន្រ្តីបក្សជំទាស់ ថា ការបដិសេធមិនទទួលស្គាល់បក្ស ជាគំនិតទុច្ចរិត២. មន្រ្តីជាន់ខ្ពស់បក្ស ភ្លើងទៀន ម្នាក់ លាឈប់ពីគណៈកម្មាធិការនាយក និង អចិន្រ្តៃយ៍៣. អតីតនាយករដ្ឋមន្រ្តី សំដែងអំនួត ដែលក្លាយជាឪនាយករដ្ឋមន្រ្តីថ្មីបានមួយខែ៤. អបអរសាទរខួប៣០ឆ្នាំ នៃរដ្ឋធម្មនុញ្ញ នាដើមខែតុលាខាងមុខ៥. ប្រធានាធិបតី ប្រទេសអ៊ុយក្រែន ប្រាប់សមាជិកសភាអាមេរិកាំងថា នឹងយកដីមកវិញ

Ep 46ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២
១. ក្រសួង ព័ត៌មាន ថាវិស័យសារព័ត៌មាន ផ្តោតលើគុណភាព ក្រុមសីលធម៌២. តុលាការក្រុងភ្នំពេញ កាត់ទោសលោក ថាច់ សេដ្ឋា ឲ្យជាប់ពន្ធនាគារជាង ១ឆ្នាំ៣. ក្រសួងមហាផ្ទៃ តម្រូវឲ្យគណៈបក្ស បញ្ញាទំនើប ចុះបញ្ជី ដើម្បីអាចធ្វើសកម្មភាព៤. រាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតរើសក្រុមប្រឹក្សារាជធានី ក្រុង ខណ្ឌ ខែត្រ ស្រុក៥. នៅឯមហាសន្និបាត UN -ប្រទេសជាប់បំណុលវ័ណ្ឌ ក ទាមទារឱ្យម្ចាស់បំណុលបន្ថយការប្រាក់ និងពន្យារការសងបំណុល

Ep 45ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២
១) CCIM ប្រកាសមិនជាប់ពាក់ព័ន្ធនឹងដំណើរការផ្សាយឡើងវិញរបស់ VOD នៅសហរដ្ឋអាមេរិក។២) ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀន ចូលជួបក្នុងសប្ដាហ៍នេះ។ ៣) អ្នកជំនាញផ្នែកច្បាប់ទាមទារឱ្យអគ្គនាយក នៃអគ្គដ្ឋានពន្ធដាកម្ពុជា ពន្យល់ឱ្យបានច្បាស់ជុំវិញគម្រោងអនុវត្តពន្ធលើប្រាក់ចំណេញមូលធននៅដើមឆ្នាំក្រោយ។៤) ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុកពីងពាងក្នុងការលាងសម្អាតសាច់ប្រាក់ខ្នាតធំ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀននិងការបង្កើតក្រុមហ៊ុនឆបោកនៅកម្ពុជា។៥) អ្នករិះគន់និយាយថា ត្រឹមបង្កងប៉ាកចំនួន៤៥គីឡូក្រាម ដាក់លក់នៅតាមផ្សារក្នុងស្រុក ក៏លក់អស់ដែរ មិនបាច់នាំចេញទៅចិនទេ។៦) លោកហ្សេឡេនស្គីនិងលោកបៃដិនទទូចដល់មេដឹកនាំនៅឯមហាសន្និបាតUNរួមគ្នាប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

Ep 44ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២
១) អ្នកឃ្លាំមើលជំរុញឲ្យលោកនេត សាវឿនបើកការស៊ើបអង្កេតលើសាច់ញាតិ និងមន្ត្រីធំៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន។ ២) អង្គភាពសារព័ត៌មាន VOD ប្រកាស ចាប់ផ្តើមដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញនៅដើមខែក្រោយ។ ៣) តំណាងរាស្ត្របក្សប្រឆាំង៖ ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលថ្មីគ្រាន់តែធ្វើឲ្យល្អមើល។ ៤) ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុកពីងពាងក្នុងការលាងសម្អាតសាច់ប្រាក់ខ្នាតធំ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀននិងការបង្កើតក្រុមហ៊ុនឆបោកនៅកម្ពុជា។ ៥) សហជីពសុំដំឡើងប្រាក់ឈ្នួលកម្មករ ១៣ដុល្លារ ខណៈរដ្ឋាភិបាលឲ្យឡើង ២ដុល្លារ ស្របនឹងការចង់បានរបស់និយោជកព្រមឡើង ១ដុល្លារ៥០សេន។៦) តុលាការអន្តរជាតិICJចាបផ្ដើមបើកជំនុំជម្រះក្ដីសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងរបបដឹកនាំរបស់លោកវ្លាឌីមៀពូទីន។

Ep 43ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២
១) រដ្ឋាភិបាលលក់ផ្ដាច់ដីរដ្ឋ ៤កន្លែងរបស់រដ្ឋបាលខេត្តកណ្តាលឲ្យក្រុមហ៊ុនឯកជនជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។២) មន្ត្រីបក្សប្រឆាំងរិះគន់ការតែងតាំងស្នងការរងនៅខេត្ត មេប៉ូលិសអន្តោប្រវេសន៍ និងអនុប្រធានច្រើនលើសលប់។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការផ្តល់សញ្ជាតិខ្មែរពីសំណាក់រដ្ឋាភិបាលកម្ពុជាឱ្យជនបរទេស កន្លងមក ច្រើនតែផ្តល់ទៅឱ្យក្រុមឧក្រិដ្ឋជន។៤) នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ណែនំាឱ្យ ពលរដ្ឋ វាយគង ទូងស្គរ នៅថ្ងៃទី២០កញ្ញា ស្វាគមន៍ ប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។៥) អាជ្ញាធរសិង្ហបុរីចាប់ខ្លួនជនជាតិចិន និងជនជាតិដទៃទៀតករណីលាងលុយកង្វក់ប្រើលិខិតឆ្លងដែនកម្ពុជា ប្រទេស Cyprus និងប្រទេស វ៉ាននូអាទូ។

Ep 42ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២
១) ក្រុមអ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋាភិបាលចាត់វិធានការលើអំពើឆបោកតាមប្រព័ន្ធអនឡានឱ្យបានតឹងរ៉ឹងក្រោយរកឃើញជនជាតិជប៉ុនជាង២០នាក់ពាក់ព័ន្ធនឹងករណីនេះ។២) កម្ពុជាច្រានចោលការថ្លែងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិករណីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះថា គ្មានការពិត។៣) លោក ហ៊ុន ម៉ាណែត នឹងបំភ្លឺពីជំហររបស់ខ្លួនក្នុងកិច្ចប្រជុំទ្វេរភាគីចំពោះមុខមន្ត្រីកាទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។៤) លោក ហ៊ុន សែន សម្រេចបានកាត់ឆ្វៀលដីចេញពីដែនគម្រប ព្រៃឈើ ជាង១ម៉ឺន ម៉ែត្រក្រឡា ក្នុងខេត្តព្រះសីហនុ ប្រគល់ ជាកម្មសិទ្ធិឱ្យទៅមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថ្មី។៥) អាជ្ញាធរកម្ពុជាអះអាងថា ជនបរទេសណាដែលទទួលបានសញ្ជាតិខ្មែរ ហើយបានប្រព្រឹត្តបទល្មើសនោះ វាគឺជាការទទួលខុសត្រូវដោយខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។៦) លោកហ្សេលេនស្គីនឹងជួបលោកបៃដិននៅសេតវិមានខណៈលោកត្រូវថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។

Ep 41ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២
១) លោក ហ៊ុន ម៉ាណែត សម្រេចបញ្ឈប់ការស្នើសុំច្បាប់ដំណើរការអាជីវកម្មតូចតាចនៅថ្នាក់រដ្ឋបាលមូលដ្ឋាន។២) តុលាការនឹងបើកសវនាការសំណុំរឿង«ញុះញង់»លើលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍ក្រោយ។ ៣) លោក នេត វឿន ដែលជាក្មួយប្រសាររបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។៤) លោកហ៊ុនម៉ាណែត ដឹកនាំមន្ត្រីរដ្ឋាភិបាលថ្មីរបស់ខ្លួនធ្វើដំណើរទស្សនៈកិច្ចលើកដំបូងទៅកាន់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។៥) គណបក្សប្រជាធិបតេយ្យនៅភូមាអំពាវនាវទៅសហគមន៍ អន្តរជាតិ ជួយរំដោះអ្នកស្រីស៊ូជីជាបន្ទាន់។

Ep 40ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២
១) ពលរដ្ឋខ្មែរនៅក្រៅស្រុក ត្រៀមខ្លួនប្រកាស បដិសេធ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅចុងខែកញ្ញា។ ២) សង្គមស៊ីវិលទទូចទៅរដ្ឋាភិបាលឲ្យស្វែងរកក្រុមជនដៃដល់ដែលប្រើអំពើហិង្សាលើលោក នី ណាក់ មកផ្ដន្ទាទោស។៣) ក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្ម សុំឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាជួយដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំ។៤) អាជ្ញាធរអាមេរិកនឹងប្រគល់វត្ថុរាណខ្មែរចំនួន៣៣ដុំឲ្យកម្ពុជា បន្ទាប់ពីបានរឹបអូស ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ ៥) លោកគីមជុងអ៊ុន និងលោកពូទីនសន្យាជួយគ្នាទៅវិញទៅមកករណីសង្រ្គាមនៅអ៊ុយក្រែន។

Ep 39ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២
១) លោក ស ខេង ប្រកាសជំហរគាំទ្រលោក ហ៊ុន ម៉ាណែតដើម្បីបញ្ជៀសការយកឈ្មោះរបស់លោកទៅប្រើ។ ២) លោក ហ៊ុន សែន សម្រេចផ្ដល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ជិត ១ពាន់ហិកតា ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី ធ្វើជាកម្មសិទ្ធិ។៣) សមាគមវាយនភណ្ឌកាត់ដេរកម្ពុជា ថាប្រាក់ឈ្មួលសរុបរបស់កម្មករនិយោជិតខាងកាត់ដេរនៅកម្ពុជាទទួលបានជាង ៣ពាន់ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។៤) អង្គការអន្តរជាតិស្នើឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យករណីរដ្ឋាភិបាលកម្ពុជាបណ្ដេញពលរដ្ឋចេញទាំងបង្ខំនៅវិញតំបន់ អង្គរវត្ត។ ៥) សកម្មជនសង្គមលោក នី ណាក់ ត្រូវជនមិនស្គាល់វាយនឹងដំបងដែកត្រង់ក្បាលបំណងធ្វើឃាត នៅថ្ងៃនេះ។ ៦) សមាជិកសភាថៃសួរដេញដោលអំពីគោលនយោបាយជួយសម្រាលបំណុល និងការផ្ដល់ប្រាក់មួយម៉ឺនបាតឱ្យពលរដ្ឋម្នាក់ៗ។

Ep 38ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២
១) លោក ហ៊ុន សែន កាត់ដីជិត១៣០០ ហិកតា ប្រគល់ឲ្យឧកញ៉ា ឃុន សៀ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប។២) សមាជិករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានចំនួន លើសរដ្ឋាភិបាលចាស់ ជិត១ពាន់នាក់។៣) អូស្ត្រាលីបន្តជួយកម្ពុជាលើកិច្ចសហប្រតិការ ប្រជាធិបតេយ្យ និង សទ្ធិមនុស្ស។ ៤) ស្នងការខេត្តកំពង់ធំផ្អាកតំណែងអតីតចោរប្លន់ ជាមេប៉ុស្តិ៍ តាមបញ្ជារបស់នាយករដ្ឋមន្រ្តីតពូជលោក ហ៊ុន ម៉ាណែត។៥) លោកបៃដិនសន្យាធ្វើឱ្យវៀតណាមមានស្ថិរភាពដោយមានព្រមានប្រឆាំងការគំរាមកំហែងពីចិនករណីសមុទ្រចិនខាងត្បូង។

Ep 37ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២
១) បនល្បែងស៊ីសងកាស៊ីណូ Top Diamond ចោទ អ្នកសារព័ត៌មាន ជិត ១ពាន់ អង្គភាពសុំប្រាក់ឧបត្ថម្ភប្រចាំខែពីខ្លួន។២) គណបក្សភ្លើងទៀនស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មី ដើម្បីសុំឲ្យផ្ដល់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម។៣) កម្មករ-កម្មាការិនីស្នើសុំឲ្យដំឡើងប្រាក់ឈ្នួល១៥ ដុល្លារបន្ថែមនៅឆ្នាំក្រោយ ខណៈនិយោជកសុំឡើង១ ដុល្លារ។៤) ក្រុមអ្នកតស៊ូមតិ ចង់ឃើញលោក ចូ បៃដិន ដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោមជាង៧លាននាក់។៥) លោកបៃដិនទៅប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចG-20 តែលោកស៊ីជីនពីង និងលោកពូទីនអវត្តមាន។

Ep 36ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២
១) ក្រសួងធនធានទឹកប្ដេជ្ញារមិនឲ្យទីក្រុងភ្នំពេញរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាក្នុងអាណត្តិនេះ។២) នាយករដ្ឋមន្រ្តីតពូជ លោក ហ៊ុន ម៉ាណែត ព្រមាន មន្ត្រីរដ្ឋាភិបាល មិនឱ្យយកអំណាចជា ទីប្រឹក្សា ឬជាជំនួយការ ទៅប្រើពីលើមុខតំណែងជាមន្ត្រីរាជការក្នុងស្ថាប័នរបស់ខ្លួន។៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ណែនាំឱ្យ មន្ត្រីក្រោមឱវាទពង្រឹងការទប់ស្កាត់អំពើជួញដូរគ្រឿងញៀននៅមូលដ្ឋានឱ្យមានប្រសិទ្ធិភាព។៤) លោក ហ៊ុនម៉ាណែត៖ កម្ពុជានឹងសហការជាមួយបណ្ដាប្រទេសនៅអាស៊ានដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។៥) ប្រទេស៤ក្នុងសមាគមអាស៊ានរួមទាំងឥណ្ឌា និងតៃវ៉ាន់ នាំគ្នា ប្រឆាំងចិន ដែលបង្កើតផែនទីបំពានដែនសមុទ្រប្រទេសដ៏ទៃ។

Ep 35ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣
១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការបង្កើតបញ្ជាការដ្ឋានអង្គរក្សដើម្បីជាកងកម្លាំងផ្ទាល់ខ្លួនផ្តាច់មុខរបស់នាយរដ្ឋមន្ត្រីគឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។២) តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅថ្ងៃទី២១ ខែកញ្ញា។៣) ខុទ្ទការល័យនាយករដ្ឋមន្ត្រីថ្មី កំណត់ឱ្យ មន្ត្រីរាជការសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រើគោរមងារលោក ហ៊ុន ម៉ាណែត ឱ្យបានត្រឹមត្រូវជាកំហិត។ ៤) ក្រសួង ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើអាជីវករបើមិនបញ្ឈប់ការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ៥) ប្រមុខការទូតអាមេរិកទៅទីក្រុងកៀវប្រកាសពីជំនួយថ្មីជាង១ពាន់លានដុល្លារ។

Ep 34ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣
១) សកម្មជនមាតាធម្មជាតិស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីដកយកកោះកុងក្រៅ ពីការគ្រប់គ្រងរបស់ក្រុមឧកញ៉ា ទុកធ្វើជាសម្បត្តិរដ្ឋវិញ។២) សកម្មជនបរិស្ថានទទូចទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីចាត់វិធានការទប់ស្កាត់បទល្មើសព្រៃនៅដែនជម្រកសត្វព្រៃព្រះរកា។៣) សង្គមស៊ីវិលអំពាវនាវឱ្យតុលាការខេត្តកោះកុងសិក្សាករណីវិវាទដីធ្លីរវាងពលរដ្ឋ និងឧកញ៉ា ហេង ហុយ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។៤) លោក ហ៊ុន ម៉ាណែត យល់ព្រម ជាមួយមេដឹកនាំ វៀតណាម និង មេដឹកនាំឡាវ ក្នុងការអនុវត្តយន្តការបញ្ចប់ការកំណត់ព្រំដែនរវាងប្រទេសទាំងបីឱ្យបានឆាប់។៥) តើអ្វីខ្លះដែលអ្នកត្រូវស្វែងយល់អំពីជំនួបកំពូលអាស៊ាននៅឆ្នាំ២០២៣ ?

Ep 33ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣
១) លោក ប៉ា ងួនទៀង ប្រកាសលាឈប់ពីប្រធានមជ្ឈមណ្ឌល កម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM នៅថ្ងៃចន្ទនេះ។២) លោក ហ៊ុន សែនប្រកាសប្រើ Facebookវិញ បន្ទាប់បណ្ដេញតំណាង២២ រូប នៃក្រុមហ៊ុន Meta ចេញពីកម្ពុជា។៣) សង្គមស៊ីវិល៖ ការទទួលបានងារជា«សម្ដេច»តាមរយៈសែគ្រួសារឬបក្ខពួកគ្មានតម្លៃ និងជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ។៤) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យ មន្ត្រីតាមក្រសួងស្ថាប័នបែងចែកភារកិច្ចដល់ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឲ្យរួចរាល់នៅសប្តាហ៍ក្រោយ។៥) អង្គការអន្តរជាតិ Freedom House ថា អំពើពុករលួយរីកលូតលាស់កាន់តែខ្លាំងក្រោយការកើនឡើងនៃរបបផ្តាច់ការទំនើបក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។៦) នាយករដ្ឋមន្ត្រីថ្មីថៃប្រកាសផែនការទម្លាក់ថ្លៃសាំង ប្រេងឥន្ធនៈ ថ្លៃភ្លើងអគ្គីសនី។

Ep 32ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣
១) លោកយ៉ែមបុញ្ញឫទ្ធិប្រកាសឈប់ចូលរួមជីវភាពនយោបាយជាមួយលោក ញឹក ប៊ុនឆៃ។២) គណបក្សដែលមិនបានចូលរួមបោះឆ្នោតចំនួន២០ ដាក់ពាក្យសុំចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។៣) លោក ហ៊ុន ម៉ាណែត ជំរុញកម្មករប្រកបរបរក្រៅប្រព័ន្ធចូលរួមជាមួយរដ្ឋាភិបាល ដើម្បីងាយស្រួយគ្រប់គ្រង និងទទួលអត្ថយោជន៍ផ្សេងៗ។៤) លោក ហ៊ុន ម៉ាណែត ព្រមាន ដកក្របខណ្ឌរដ្ឋរបស់មន្ត្រី រាជការ ដែលទទួលបានតំណែងជាទីប្រឹក្សា ឬជាជំនួយការ ហើយសុំឋានៈស្មើនឹងតំណែងជាន់ខ្ពស់ផ្សេងទៀត។៥) រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីព្រមាន តាមកម្ទេចអ្នកប៉ុនប៉ងបំផ្លាញសន្តិភាព លើទឹកដីកម្ពុជា ប៉ុន្តែក្រុមអ្នករិះគន់និយាយថា គ្រួសារត្រកូល ទៀ នេះហើយដែលជាអ្នកបំផ្លាញសន្តិភាព។៦) សហរដ្ឋអាមេរិកសច្ចាថានៅតែការពារដែនកោះតៃវ៉ាន់ឲ្យបានជាដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

Ep 31ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
១) លោក ហ៊ុន ម៉ាណែត៖ គណបក្សនយោបាយមិនចូលរួមបោះឆ្នោតអាចស្នើសុំចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ២) តំណាងរាស្រអូស្ត្រាលី ជម្រុញឱ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មរិតត្បិតលើលិខិតឆ្លងដែន និងបង្កកទ្រព្យសម្បត្តិមន្ត្រីគ្រាក់នៃរដ្ឋាភិបាលថ្មីរបស់កម្ពុជា។៣) ក្រុមអង្គការនៅក្រៅស្រុក ប្រកាសធ្វើយុទ្ធនាការថ្កោលទោសរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត រហូតដល់ចុងខែកញ្ញា។៤) កម្ពុជាច្រានចោលរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលរកឃើញថា មនុស្ស១០ម៉ឺននាក់រងការបង្ខំឲ្យធ្វើការខុសច្បាប់នៅកម្ពុជា។៥) ព្រឹត្តិការណ៍ចុងក្រោយនៅថៃ ៖ លោកប្រាយុទ្ធធ្វើពិធីចាកចេញពីវិមានរដ្ឋាភិបាលខណៈលោកថាក់ស៊ីនធ្វើលិខិតសុំលើកលែងទោស។

Ep 30ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
១. សាធារណជនមិនគាំទ្រកូនលោក ស ខេង ស្នើរឿងប័ណ្ណបើកម៉ូតូ២. ស.រ.អា ស្នើនាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែត ដោះលែង លោក កិម សុខា កញ្ញា សេង ចន្ទធារី៣. សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដោះលែងតំណាងសហគមន៍រឿងដីធ្លីខេត្ត កោះកុង៤. នាយករដ្ឋមន្រ្តីថ្មី ឲ្យក្រសួង ការងារ តម្លើងប្រាក់ឈ្នួលកម្មករមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ៥. អតីតនាយករដ្ឋមន្រ្តីថៃ អាចនឹងទទួលការលើកលែងទោសពីព្រះមហាក្សត្រ

Ep 29ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
១. សមាជិកនៃរាជរដ្ឋាភិបាលថ្មី គរជើងគ្នា២. វិបត្តិដីធ្លីក្នុងអាណត្តិទី៧៣. បញ្ហាក្នុងវិស័យកាត់ដេរ ក្នុងអាណត្តិរដ្ឋាភិបាលថ្មី៤. ជនជាប់ចោទ៩នាក់ ត្រូវចាប់បញ្ជូនទៅតុលាការករណីចាប់បង្ខាំងមនុស្ស៥. ការមន្ទិលសង្ស័យករណីធ្លាក់យន្តហោះមេទ័ពស៊ីឈ្នួលរុស្ស៊ី

Ep 28ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា កម្ពុជាធ្លាក់ចូលទៅក្នុងការគ្រប់ គ្រង ផ្តាច់មុខនៃគ្រួសារនិយមរបស់ត្រកូលហ៊ុនថែមមួយកម្រិតទៀត២) លោក ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តនូវ កម្មវិធីកែទម្រង់ សម្រាប់ការ កសាងប្រទេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណរបស់គណបក្សប្រជាជនកម្ពុជា៣) មេក្រុមទាហានស៊ីឈ្នួលដ៏កំណាចឱ្យរុស្ស៊ីបាត់បង់ជីវិត ដោយការ ផ្ទុះធ្លាក់យន្តហោះ តើអ្វីនាំទៅរកស្ថានភាពបែបនេះ?

Ep 27ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣
១) សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការសំណុំរឿងចាងហ្វាងគេហទំព័រស្រទាប់យុវវ័យមួយនៅចុងខែសីហា។២) តុលាការមិនអនុញ្ញាតឲ្យលោក រ៉ុង ឈុន ចូលសួរសុខទុក្ខមន្ត្រីបក្សភ្លើងទៀន៤នាក់ ដែលកំពុងជាប់ឃុំ។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា កម្ពុជាធ្លាក់ចូលទៅក្នុងការគ្រប់គ្រងផ្តាច់មុខនៃគ្រួសារនិយមរបស់ត្រកូលហ៊ុនថែមមួយកម្រិតទៀត។៤) លោក ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តនូវ កម្មវិធីកែទម្រង់ សម្រាប់ការកសាងប្រទេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណរបស់គណបក្សប្រជាជនកម្ពុជា។៥) មេក្រុមទាហានស៊ីឈ្នួលដ៏កំណាចឱ្យរុស្ស៊ីបាត់បង់ជីវិតដោយការផ្ទុះធ្លាក់យន្តហោះ តើអ្វីនាំទៅរកស្ថានភាពបែបនេះ?

Ep 26ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣
១) សមត្ថកិច្ច ចាប់ខ្លួនបានវិញមេគ្រឿងញៀនដែលរត់ចេញពីពន្ធនាគារដើម្បីគេចវេសអនុវត្តន៍ទោស៥២ឆ្នាំ។២) ពលករខ្មែរបម្រើការងារនៅប្រទេសជប៉ុនមួយចំនួនរងនូវការ គម្រាមកំហែងពីសំណាក់សមាគម បញ្ជូនពលករកាន់តែធ្ងន់ធ្ងរ៣) ក្រុមអ្នករិះគន់និយាយថាការតែងតាំងទីប្រឹក្សានៅកម្ពុជាស្ថិតក្រោមហេតុផលនយោបាយ ជាជាងការធានាបាននូវប្រសិទ្ធិភាពការងារ។៤) អ្នកវិភាគថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កើតមកក្បាលធំ ហើយបង្កើតបក្ខពួកហែកកម្ពុជាចែកគ្នាស៊ី។៥) CCFCស្នើទៅលោក ហ៊ុន ម៉ាណែតជួយអន្តរាគមន៍ដោះលែងពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុងដែលកំពុងជាប់ពន្ធនាគារចំនួន ៩នាក់ឲ្យមានសេរីភាពវិញ។ ៦) ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋ Maryland ដំបូងគេបង្អស់ដែលចូលប្រឡូកក្នុងឆាកនយោបាយអាមេរិកាំង។៧) អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនចូលពន្ធនាគារបានមួយយប់បញ្ជូនទៅមន្ទីរពេទ្យ។

Ep 25ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
១) អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា៖ ប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរដោយសារតែច្បាប់នៃប្រទេសនោះស្ថិតនៅក្រោមបាតជើងអ្នកមានអំណាច។២) ក្រុមអ្នកឃ្លាំមើល៖ សកម្មភាពលួចកាប់ឈើក្នុងតំបន់ការពារនៃរមណីដ្ឋានអង្គរ បង្ហាញពីការមិនទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។៣) អ្នកសារព័ត៌មាន VOA សម្ដែងការខកចិត្តដែលរដ្ឋសភាមិនអនុញ្ញាតឲ្យចូលយកព័ត៌មានចុងក្រោយរបស់ លោក ហ៊ុន សែន។៤) លោក ហ៊ុន សែន៖ ប៉ុន្មានថ្ងៃមុនមានអ្នកគំរាមសម្លាប់លោក ហ៊ុន ម៉ាណែតដែលជានាយករដ្ឋមន្ត្រីបន្តវេន។៥) នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាអនុវត្ត«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ទាំង៥ ចំណុចដែលបក្ស កាន់អំណាចបានសន្យាជាមួយពលរដ្ឋមុនការបោះឆ្នោត។៦) លោកថាក់ស៊ីនវិលចូលស្រុក ហើយត្រូវបានឃុំខ្លួនភ្លាមៗខណៈប្រទេសថៃ មាននាយករដ្ឋមន្ត្រីថ្មី។

Ep 24ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣
១) ក្រុមអ្នកវិភាគ សង្ស័យលើចំណាត់ការ សមត្ថកិច្ចដែលឲ្យមេឧក្រិដ្ឋជនគ្រឿងញៀនចេញពីកម្ពុជា។២) សមត្ថកិច្ចរឹបអូសសារធាតុញៀន៣,៧៩៩ Kgនិងចាប់ខ្លួនជនជាតិវៀតណាម១០ នាក់។៣) ពលករខ្មែរថាការលើកឡើងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបង្ហាញពីទង្វើអសមត្ថភាពក្នុងការងារ។៤) ព្រះមហាក្សត្រព្រមានថា រដ្ឋសភាជាអង្គការមានអំណាចនីតិប្បញ្ញត្តិត្រូវបំពេញភារកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។៥) ក្រុមអាវក្រហមថៃត្រៀមទទួលការវិលមកវិញរបស់លោកថាក់ស៊ីននៅថ្ងៃទី២២ ខែសីហា ខណ:ប៉ូលីសត្រៀមចាប់លោកថាក់ស៊ីន។

Ep 23ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
១) លោក ហ៊ុន សែន ផ្ដល់ដីឧទ្យាជាតិបទុមសាគរខេត្តកោះកុងជិត ១ម៉ឺនហិកតាឲ្យក្រុមហ៊ុនអ្នកឧកញ៉ាគិត ម៉េង។២) អ្នកវិភាគថា ប្រទេសកម្ពុជាធ្លាក់ចូលក្នុងការគ្រប់គ្រងផ្តាច់មុខរបស់ត្រកូលហ៊ុនស្ទើរតែទាំងស្រុង។៣) តុលាការខេត្តកោះកុងកាត់ទោសតំណាងពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១ឆ្នាំ។៤) មន្រ្តីបក្សកាន់អំណាចម្នាក់ទម្លាយថាគណបក្សភ្លើងទៀន នឹងត្រូវរំលាយលចោល ពីឆាកនយោបាយនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។៥) ឧត្តមសេនីយ៍ម្នាក់មកបក្សប៉ាល្ល័ង្គប្រាចារ៉ាត់ចង់បានតំណែងនាយករដ្ឋមន្ត្រីថៃ។

Ep 22ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣
១) តុលាការខេត្តកោះកុង នឹងប្រកាសសាលក្រមសំណុំរឿង ពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅថ្ងៃស្អែក។ ២) សមត្ថកិច្ចខ្មែរបានបញ្ជូនខ្លួន ជនជាតិថៃ២នាក់ ទៅតុលាការ ពាក់ព័ន្ធនឹការចរាចរណ៍គ្រឿងញៀនជិត កន្លះតោន។ ៣) សហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមបណ្ដាលប្រទេសផ្សេងៗប្រកាសធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្ស ៤រូបឲ្យមានសេរីភាពឡើងវិញ។ ៤) អតីតអ្នកទោសនយោបាយ៖ លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីចាត់តាំង ត្រូវប្រយ័ត្ននយោបាយការទូតជាមួយចិន។ ៥) នៅប្រទេសនីហ្សេ មេអង្គរក្សប្រកាសកាត់ទោសប្រធានាធិបតីខ្លួនឯងពីទោសក្បត់ជាតិ

Ep 21ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣
១) តុលាការក្រុងភ្នំពេញគ្រោងបើកសវនាការសំណុំរឿងលោក ថាច់សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍ក្រោយ។ ២) ស្នងការខេត្តកំពតថា ពលរដ្ឋបន្តប្ដឹងក្រុមហ៊ុនពិភពដីមាសរបស់អ្នកឧកញ៉ា ហ៊ី គឹមហុង បន្ទាប់ពួកគេខាតបង់ជាង ២១លានដុល្លារ។ ៣) មន្រ្តីសិទ្ធិមនុស្សអន្តរជាតិមួយរូបអះអាងថា រដ្ឋាភិបាលដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កាន់តែធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ៤) មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន កំពុងរៀបចំផែនការគ្រប់គ្រង ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាលដើម្បីរក្សាអំណាចត្រកូលហ៊ុនឱ្យរឹងមាំទៅថ្ងៃមុខ។ ៥) ហ្វីលីពីននៅតែមិនព្រមអូសយកចេញខ្មោចនាវាចម្បាំងនៃសង្រ្គាមលោកលើកទី២តាមការទាមទារពីចិន។