PLAY PODCASTS
The Cambodia Daily Khmer

The Cambodia Daily Khmer

906 episodes — Page 6 of 19

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

១) លោក ហ៊ុន សែន៖ អ្វីដែលកម្ពុជាចង់បាន គឺស្ថានការណ៍​នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញើ។២) អង្គការសង់ត្រាល់៖ពលរដ្ឋខ្មែរ ៣០០នាក់ ចាញ់បោកមេ​ខ្យល់​ជិត ១លានដុល្លារ។៣) ​ អាមេរិកអង់គ្លេសនិងសម្ព័ន្ធភាព​អនុញ្ញាតិឱ្យ​​អ៊ុយក្រែនអាចបាញ់​មី​ស៊ីលណាក៏បានចូលទឹកដីរុស្ស៊ីបន្ទាប់​ពី​លោកត្រាំលែងជឿលើលោក​ពូទីន។

May 30, 202516 min

កម្មវិធី Idea Talk ផ្សាយសម្រាប់រាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើសម្ពាធសង្គមបច្ចុប្បន្នជះឥទ្ធិពលបែបណាដល់ការរស់រានមាន​ជីវិតរបស់ពលរដ្ឋ?»

កម្មវិធិីផ្សាយសម្រាប់រាត្រីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ ស្តីអំពី៖ «តើសម្ពាធសង្គមបច្ចុប្បន្នជះឥទ្ធិពលបែបណាដល់ការរស់រានមាន​ជីវិតរបស់ពលរដ្ឋ?»

May 29, 202552 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

១) មន្ត្រីយោធាជាន់ខ្ពស់របស់កម្ពុជាថា មូលដ្ឋានយោធារាម មាន​ទាំង​ទីតាំងបើកចំហ និងមានទីតាំងសម្រាប់បិទបាំង។២) រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជាប្រកាសថាទំនាក់ទំនងកម្ពុជា-ចិន គ្មាន​​ថ្ងៃ​ថមថយ។៣) ​ ក្រសួងការពារជាតិកម្ពុជា៖ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត។៤) សមាជិកសភាជប៉ុនស្នើច្បាប់បង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាល កម្ពុជា និងភូមាដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។៥) កុមារវ័យ១១ឆ្នាំម្នាក់នៅខេត្តកំពង់ស្ពឺ ស្លាប់ដោយសារផ្តា​សាយ​បក្សី​ H5N1។៦) ទស្សនៈសន្តិភាពនិយមដែលគ្មានភាពរឹងមាំក្នុងវិស័យការពារជាតិ​គឺជាទស្សនៈភាន់ច្រឡំដូចករណីអ៊ុយក្រែនត្រូវរុស្ស៊ីឈ្លានពាន។

May 29, 202525 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «រឿងរ៉ាវជុំវិញបការប្លន់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធិ ពីប្រទេសរុស្ស៊ី»

កម្មវិធិីផ្សាយសម្រាប់រាត្រីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៥ ស្តីអំពី៖ «រឿងរ៉ាវជុំវិញបការប្លន់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធិ ពីប្រទេសរុស្ស៊ី»

May 28, 202548 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥

១) វេទិការពលរដ្ឋអាស៊ាន និងអង្គការសង្គមស៊ីវិលជាង៣០ស្ថាប័ន អំពាវនាវឱ្យ អាស៊ានការពារលទ្ធិប្រជាធិបតេយ្យលើកកម្ពស់​សិទ្ធិ​នយោបាយ។២) លោក​ ហ៊ុន ម៉ាណែត យល់ព្រមជួយសម្រួលដល់ពលរដ្ឋ​វៀតណាម​​ ដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។៣) ​ACU បញ្ជូននគរបាល២រូបទៅតុលាការ ពាក់ព័ន្ធនឹងការ​ដោះ​លែង​​ជនជាតិថៃ៤៣នាក់ជាថ្នូរទទួល លុយចំនួន​ ៧៧ម៉ឺនដុល្លារ។៤) សាលាឧទ្ធហរណ៍សម្រេចឱ្យ លោក ម៉ម រិទ្ធី លោក នី ណាក់ និង​​លោក ជិន ប៊ុនណារ័ត្ន ​ជាប់ពន្ធនាគារបន្ត។៥) ប្រធានាធិបតីបារាំងមិនគួរភ្លេចចូលលេងកម្ពុជា ខណៈជាន់ទឹក​ដីវៀតណាម។

May 28, 202522 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

១. អ្នកសង្កេតការណ៍ថា ជនណាហ៊ានប៉ះជនក្នុងរបបដឹកនាំត្រកូល ហ៊ុន រត់ដល់ក៏មិនរួចខ្លួន២. អង្គការស្រាវជ្រាវបស្ចិមប្រទេស ថា រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ធ្វើមេអណ្តើកឲ្យបណ្តាញឆបោក៣. សេចក្តីរាយការណ៍ពី សហភាពអឺរ៉ុប និយាយថា សម័យលោក ហ៊ុន ម៉ាណែត ក៏យ៉ាប់ដូចសម័យឪពុក៤. មេដឹកនាំយៀកណាម អញ្ជើញមេដឹកនាំខ្មែរ និង លាវ ស្រស់ស្រូបពេលព្រឹក រំឭកអំពីសម្ព័ន្ធភាព៥. លោក ត្រាំ ហៅ លោក ពូទីនថា កំពុងឆ្កួតចង់លេបអ៊ុយក្រែន តែព្រមានថារុស្ស៊ីនឹងអាចដួលរលំ

May 26, 202520 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥

១. ប្រទេសជប៉ុន សម្តែងក្តីបារម្ភអំពី សេរីភាព នៅប្រទេសកម្ពុជា តាមរយៈសមាជិកសភា២. ការចាប់ ឃុំខ្លួនអ្នកយកព័ត៌មានអំពីបរិស្ថាន ក្រសួង ព័ត៌មាន ថា ជនជាប់ចោទខុសក្រមសីលធម៌៣. ដំណឹងផ្សេងៗ អំពី ប្រទេសកម្ពុជាបច្ចុប្បន្ន៖ អាកាសយានដ្ឋានអន្តរជាតិ; ទេសចរ; ការត់ពន្ធមនុស្ស៤. ក្រុមប្រទេស G7តាំងចិត្តបង្ខាំងទ្រព្យសម្បត្តិរុស្ស៊ី ទាល់តែបញ្ចប់សង្រ្គាមនឹងព្រមសងការខូចខាត

May 24, 202518 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥

១. ក្រសួង ការពារជាតិ ថ្លែងថា មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តអន្តរជាតិ និយាយមិនពិតរឿង ផែ រាម២. នាយករដ្ឋមន្រ្តី ថ្លែងថា វិនិយោគទុនបរទេសជាង២០០គំរោង មានទឹកប្រាក់ជាង២ពាន់លានដុល្លារ៣. តម្លៃប្រេងឆៅបានឡើងថ្លៃភ្លាមៗ ខណៈអ៊ីស្រាអែលត្រៀមវាយប្រហារទីតាំងនុយក្លេអ៊ែរនិងប្រេងអ៊ីរ៉ង់

May 22, 202520 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥

១) អង្គការសមាគមជាច្រើន ចាត់ទុកការចាប់ខ្លួន លោក អ៊ុក ម៉ៅ គឺជា​កា​រ​គម្រាមកំហែង និងបំបិទសំឡេងអ្នកសារព័ត៌មាន។២) លោក ហេង សិទ្ធី ស្នើឲ្យលោកហ៊ុ ម៉ាណែត ពិនិត្យ មើល​ឡើង​វិញ​នូវ​ទង្វើខុសច្បាប់មួយចំនួនរបស់មន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។៣) ​លោក ហ៊ុន ម៉ាណែត ថា ពង្រីកគ្រូបង្រៀនយឺតប្រសើរជាងពង្រីកគ្រូឱ្យបានច្រើន តែគ្មានគុណភាព។៤) កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ។ ​៥) លោកពូទីនចុះទៅតំបន់រំដោះខណៈសហភាពអឺរ៉ុប និងអង់គ្លេស​បន្ថែមដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។

May 22, 202522 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «ស្ថានភាពអ្នកប្រកបអាជីវកម្មក្រៅប្រព័ន្ធ»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៥ ស្តីអំពី៖ «ស្ថានភាពអ្នកប្រកបអាជីវកម្មក្រៅប្រព័ន្ធ»

May 21, 202551 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

១) ក្រសួងការងារអំពាវនាវឱ្យ កម្មកររោងចក្រ ខល័រស្តារ (Color Star) រង់ចាំការដោះស្រាយរបស់ក្រសួងជាមួយក្រុមហ៊ុន។២) បក្សក្រៅរដ្ឋាភិបាលជំរុញឱ្យ លោក ហ៊ុន ម៉ាណែត បញ្ជូន​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រទៅរដ្ឋសភាផ្តល់​សច្ចាប័នឱ្យបានឆាប់។៣) ​លោក ហ៊ុន សែន៖ ដើម្បីកុំឱ្យរបបប្រល័យ ពូជសាសន៍វិល​ត្រឡប់មកវិញពលរដ្ឋខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាការពារសន្តិភាព។៤) មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្រ​របស់​អាមេរិករកឃើញថា៖ ចិនកំពុងកាន់កាប់ផ្តាច់​មុខ​កន្លែងខ្លះនៃមូលដ្ឋាន​កងទ័ព​ជើង​ទឹក​សមុទ្ររាមរបស់ខ្មែរ។ ​៥) ពូទីននៅតែបន្តច្រានចោលបទឈប់បាញ់បើអ៊ុយក្រែនមិន​ព្រមដក​ទ័ពចេញពី​តំបន់ដែលរុស្ស៊ីកាន់កាប់។

May 21, 202519 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើសមយុទ្ធនាគមាសកម្ពុជា-ចិន ជះឥទ្ធិពលយ៉ាងណាដល់ ដំណើរ ការចរចាលើបញ្ហាពន្ធរវាងកម្ពុជានិងអាមេរិកវគ្គទី២?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ ស្តីអំពី៖ «តើសមយុទ្ធនាគមាសកម្ពុជា-ចិន ជះឥទ្ធិពលយ៉ាងណាដល់ ដំណើរ ការចរចាលើបញ្ហាពន្ធរវាងកម្ពុជានិងអាមេរិកវគ្គទី២?»

May 20, 202538 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥

១) ​​អ្នកឃ្លាំមើល៖បើសមយុទ្ធនាគមាសដើរហួសពី​គោលការណ៍​អាព្យាក្រឹតនឹងនាំទុក្ខដាក់ខ្លួន។២) ​ អាជ្ញាធរ​ នឹងបំពាក់បន្ថែមឧបករណ៍ការពាររន្ទះនៅតាម​ប្រាសាទ​បន្ទាប់​ពីមានបាតុភូតរន្ទះបាញ់បណ្ដាលឱ្យមនុស្សស្លាប់។៣) ​ បក្សប្រឆាំងស្នើឱ្យ លោក ហ៊ុន ម៉ាណែត ដាក់សំណើទៅរដ្ឋ​សភា​ធ្វើសច្ចាប័នលើច្បាប់សមុទ្រ។៤) ​ លោក ហ៊ុន ម៉ាណែតអំពាវនាវឱ្យ ពលរដ្ឋខ្មែរចូលរួម​ថែ​រក្សា​សន្តិភាពដើម្បីកុំឱ្យរបបប្រល័យ ពូជសាសន៍វិលមកវិញ។៥) ​ HRW ថា ជប៉ុនមិនត្រូវអោបដៃឈមើល​រដ្ឋាភិបាលកម្ពុជាបន្ត​​កៀបសង្កត់ និងរំលោភ​សិទ្ធិមនុស្សតាមទំនើងចិត្តទៀតនោះទេ។៦) ក្រោយពីចរចា​បរាជ័យ ដាណឺម៉ាកផ្តល់ជំនួយយោធា ៦០០លាន​ដុល្លារខណៈអ៊ីតាលីបញ្ជូនរថពាសដែកចំនួន៤០០គ្រឿងទៅឱ្យអ៊ុយក្រែន។

May 20, 202524 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥

១. ជីវិតពលរដ្ឋខ្មែរ ពេលមានគ្រោះថ្នាក់ចរាចរណ៍ទាក់ទងអ្នកមានអំណាច បណ្តាស័ក្តិ២. នាយករដ្ឋមន្រ្តីអះអាងថា គ្មានគម្រោងលក់អាកាសយានដ្ឋានអន្តរជាតិចាស់ឲ្យឯកជន៣. មូលហេតុមួយ ដែលជំរុញឲ្យរដ្ឋការក្រុងវ៉ាស៊ីនតុន ដំឡើងពន្ធនាំចូលទំនិញពីបរទេស៤. ស្ថានការណ៍សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្នុងជំនួបចរចាសន្តិភាពនៅតួកគី ដែលមិនច្បាស់លាស់

May 17, 202518 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥

១. គណៈប្រតិភូរាជរដ្ឋាភិបាលខ្មែរ ទៅចរចារឿងពន្ធទំនិញនៅក្រុងវ៉ាស៊ីនតុន, ជួបសមាជិកព្រឹទ្ធសភា២. កិច្ចពិភាក្សាអំពី ឧក្រិដ្ឋកម្មតាមប្រព័ន្ធអន្តរបណ្តាញឆ្លងដែនក្នុងរាជាណាចក្រកម្ពុជា នៅបាងកក៣. រាជពិធីច្រត់ព្រះនង្គ័លតាមប្រពៃណីខ្មែរ រាជបុរោហិតទស្សន៍ទាយថា នគរនឹងសម្បូរផលកសិកម្ម៤. កិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតួកគី-តើអ្វីដែលជារបៀបវារៈនោះ?

May 16, 202518 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើភាព​ជាប់​គាំង​វិបត្តិប្រជាធិបតេយ្យនៅកម្ពុជាយូរពេកនាំ​ឱ្យពលរដ្ឋ​ជួប​ហានិ​ភ័យអ្វីខ្លះ?» ១) ក្រសួងសុខាភិបាល ព្រមានថា ជំងឺកូវីដ១៩បានឆ្លងសារជាថ្មី​ឡើង​វិញហើយនៅពេលនេះ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៥ ស្តីអំពី៖ «តើភាព​ជាប់​គាំង​វិបត្តិប្រជាធិបតេយ្យនៅកម្ពុជាយូរពេកនាំ​ឱ្យពលរដ្ឋ​ជួប​ហានិ​ភ័យអ្វីខ្លះ?»១) ក្រសួងសុខាភិបាល ព្រមានថា ជំងឺកូវីដ១៩បានឆ្លងសារជាថ្មី​ឡើង​វិញហើយនៅពេលនេះ។

May 15, 202537 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥

១) ក្រសួងសុខាភិបាល ព្រមានថា ជំងឺកូវីដ១៩បានឆ្លងសារជាថ្មី​ឡើង​វិញហើយនៅពេលនេះ។២) សាកសពពលករខ្មែរ២នាក់បន្ថែមទៀត ត្រូវបានរកឃើញក្រោម​អាគារបាក់រលំក្នុងប្រទេសថៃ។​៣) កងទ័ពមួកខៀវកម្ពុជា ២នាក់បានស្លាប់ក្នុងបេសកកម្មនៅស៊ូដង់​ខាងត្បូង។៤) លោក ហ៊ុន ម៉ាណែត៖ កងកម្លាំងនគរបាលជាតិមានស្នាដៃ​ជួយ​រដ្ឋាភិបាលទប់ស្កាត់ការវិលត្រឡប់​នៃបរបប្រល័យ​ពូជសាសន៍។៥) លោកហ្សេឡេនស្គីសន្យាថាលោកដេករង់ចាំជួបលោកពូទីននៅ​តួកគីឱ្យពូទីនព្រមជួបលោក។

May 15, 202518 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជានឹងទទួល​ជោគជ័យលើការចរចាអំពីបញ្ហាពន្ធដែរឬទេ?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជានឹងទទួល​ជោគជ័យលើការចរចាអំពីបញ្ហាពន្ធដែរឬទេ?»

May 14, 202547 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

១) លោកហ៊ុន ម៉ាណែត ថ្វាយព្រះពរព្រះមហាក្សត្រឱ្យមាន​ព្រះជន្ម​យឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ ដល់មាតុភូមិ និងប្រជានុរាស្ត្រ។២) អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យរដ្ឋាភិបាល លុបកិច្ចសន្យាផ្តល់​ដី​សម្បទានក្នុងតំបន់អភិរក្សសត្វព្រៃព្រៃឡង់ពីក្រុមហ៊ុនស៊ីម៉ងត៍ K.P។៣) ព្រលានយន្តហោះពោធិ៍ចិនតុងនឹងបិទដំណើរការ នៅ​ថ្ងៃទី១០​ខែកក្កដា។៤) កម្ពុជាបណ្តេញជនជាតិវៀតណាម ៣៧នាក់លួចស្នាក់នៅធ្វើ​ការងារ​ខុសច្បាប់។៥)ក្នុងបរិបទយុទ្ធសន្តិភាពបទឈប់បាញ់,មេដឹកនាំប៉ាគីស្ថាននិងឥណ្ឌានៅបន្តសង្រ្គាមចិត្តសាស្ត្រវាយប្រហារគ្នា។

May 14, 202519 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

១. ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ស្នើរដ្ឋមន្រ្តីទៅមើលព្រៃឈើក្នុងតំបន់អភិរក្សផ្ទាល់ភ្នែក២. តុលាការក្រុងភ្នំពេញបដិសេធសំណើស្តារនីតិសម្បទាឬសិទ្ធិសេរីភាពជាពលរដ្ឋខ្មែរពីលោក រ៉ុង ឈុន៣. សមាគមខ្មែរកម្ពុជាក្រោមនឹងប្រារព្ធខួបបាត់ដែនដីខ្មែរក្រោម ដោយយាងព្រះមហាក្សត្រចូលរួម៤. សមយុទ្ធយោធារវាងកងទ័ពខ្មែរនិងកងទ័ពចិនកុម្មុយនិស្ត តើមានសព្វាវុធអ្វីខ្លះ ទាហានប៉ុន្មាននាក់?៥. លោក ហ្សេឡេនស្គី បបួលលោក ពូទីន ទៅជួបគ្នានៅតួកគី ដើម្បីចរចាអំពីបទឈប់បាញ់គ្នា

May 13, 202517 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥

១- ទណ្ឌិត​ខ្លះ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​រង់ចាំ​ពេល​បុណ្យជាតិ ព្រះ​មហាក្សត្រ​លើក​លែង​ទោស២- មន្ត្រី​បក្ស​ជំទាស់​ថា រដ្ឋអំណាច​ជិត​ខាង​បង្រួម​ខ្លួន​តែ​រីក​ទឹកដី ឯ​ខ្មែរ​ឈ្លាសវៃ​រួម​ទឺកដី រីក​ក្រសួង៣- ទសន្សកិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា​ខ្មែរ ទៅ​ប្រទេស​ឥណ្ឌូនេស៊ី តើ​ចង់​បាន​អ្វី?៤- ព្យាករណ៍​សេដ្ឋកិច្ច​ជាតិ​ក្នុង​កាលៈទេសៈ​មហា​អំណាច​សហរដ្ឋអាមេរិក ដំឡើង​ពន្ធ​ទំនិញ៥- មេដឹកនាំ​ផ្ដាច់ការ​ជា​ច្រើន​មាន​វត្តមាន​នៅ​ទីក្រុង​មូស្គូ ក្នុង​ទីវា​ជ័យជម្នះ​ចប់​សង្គ្រាម​លោក​លើក​ទី​២ ខណៈ​រុស្សី ប្រកាស​ឈប់​បាញ់ ៣​ថ្ងៃ​

May 9, 202521 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើបទល្មើសព័ត៌មានវិទ្យាមានជះឥទ្ធិពលអាក្រក់ ឬមានហានិភ័យអ្វីខ្លះ ដល់​សង្គម​​ជាតិ?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើបទល្មើសព័ត៌មានវិទ្យាមានជះឥទ្ធិពលអាក្រក់ ឬមានហានិភ័យអ្វីខ្លះ ដល់​សង្គម​​ជាតិ?»

May 8, 202548 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

១) កម្ពុជា-ឡាវ រួមគ្នាលើកកម្ពស់វិស័យតុលាការដើម្បីប្រឆាំងបទល្មើស ​ឆ្លងដែន។២) ក្រសួងកសិកម្ម សម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងសាច់សត្វ ពី​ប្រទេសថៃបណ្តោះអាសន្នដើម្បីទប់ស្កាត់ជំងឺឈាមខ្មៅ។៣) អ្នកឃ្លាំមើលសង្គម៖ ការដកសិទ្ធិ ធ្វើនយោបាយពលរដ្ឋខ្មែរអស់មួយជីវិត ជាការសម្រេចផ្ទុយពីរដ្ឋធម្មនុញ្ញ។៤) តំណាងរាស្ត្របក្សប្រឆាំងប្រដូចសន្តិភាព សម័យបច្ចុប្បន្ន ស្រដៀង សន្តិភាព សម័យខ្មែរក្រហម។៥) សង្រ្គាមសងសឹកឥណ្ឌា-ប៉ាគីស្ថានផ្ទុះឡើងហើយនៅពេលនេះ។

May 8, 202520 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើប្រជា​ធិបតេយ្យ និងពន្ធមួយណាសំខាន់ជាង?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើប្រជា​ធិបតេយ្យ និងពន្ធមួយណាសំខាន់ជាង?»

May 7, 202553 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥

១) លោក ហ៊ុន សែន អួតក្នុងវេទិកាអាស៊ានថាកម្ពុជាមិនមែនជាប្រទេសកំសត់ ដូចអតីតកាលទេក្នុងជំនាន់ដឹកនាំរបស់គាត់។២) បារាំងស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រដើម្បី​ដោះស្រាយ​បញ្ហាព្រំដែនទឹកជាមួយប្រទេសជិតខាង។៣) អ្នកឃ្លាំមើល៖​ សកម្មភាពចែកចាយក្រដាស ប្រាក់ប្រឆាំងត្រកូលហ៊ុនជា​ទង្វើ​ស្របច្បាប់ដែលធ្វើដើម្បីប្រឆាំងរបបដឹកនាំក្រុមឧទ្ធាម។៤) សម្ព័ន្ធភាពអឺរ៉ុបស្នើជំនួយបន្ទាន់សម្រាប់អ៊ុយក្រែនក្នុងទំហំសាច់ប្រាក់ជាង​៩០ពាន់លានដុល្លារបើផែន​ការសន្តិភាពលោកត្រាំបរាជ័យ។

May 7, 202530 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «តើលោក ហ៊ុន សែន និងលោក​ថាក់ ស៊ីន មានអាថ៌កំបាំងអ្វី​ខ្លះ​លើ​ជម្លោះព្រំដែន កម្ពុជា-ថៃ?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៥ ស្តីអំពី៖ «តើលោក ហ៊ុន សែន និងលោក​ថាក់ ស៊ីន មានអាថ៌កំបាំងអ្វី​ខ្លះ​លើ​ជម្លោះព្រំដែនកម្ពុជា-ថៃ?»

May 6, 202550 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥

១) អ្នកសង្កេតការណ៍៖ បើវិវាទការងាររបស់ក្រុមកូដករណា​ហ្កាវើលដ៍​ត្រូវបានដោះស្រាយរដ្ឋាភិបាលនឹងចំណេញគ្រប់យ៉ាង។២) តុលាការ​សម្រេចផ្តន្ទាទោសទីលោក រ៉ុង ឈុន ដាក់ពន្ធនាគារ​ចំនួន៤ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត។៣) អ្នកឃ្លាំមើលសង្គម៖ កម្ពុជាគ្រប់គ្រងដោយ ត្រកូលហ៊ុន គ្មានទេ​យុត្តិធម៌សម្រាប់ជនរងគ្រោះ។៤) លោក ហ៊ុន សែន នឹងធ្វើ​ទស្សនកិច្ចនៅឥណ្ឌូ ណេស៊ី និងទីម័រឡេ​ស្តេ ក្នុងសប្តាហ៍នេះ។៥) លោកពូទីនអះអាងថានឹងមិនចាំបាច់ប្រើអាវុធនុយគ្លអែរវាយ​ប្រហារ​​អ៊ុយក្រែនទេបើមិនចាំបាច់។

May 6, 202521 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «លទ្ធផលនៃការដង្ហែរក្បួនវប្បធម៌ខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពី៖ «លទ្ធផលនៃការដង្ហែរក្បួនវប្បធម៌ខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង»

May 3, 202541 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥

១) មន្ត្រីរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយអាមេរិកលើការកំណត់​ពន្ធ៤៩% នៅពាក់កណ្តាលខែឧសភា។ ២) លោកហ៊ុន ម៉ាណែត លំហសរីភាពសារព័ត៌មាននៅ​កម្ពុជា​កាន់តែ​ល្អ ខណៈអង្គការអន្តរជាតិដាក់ចំណាត់ថ្នាក់លេខ១៦១ សម្រាប់​ឆ្នាំ២០២៥។ ៣) ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ៤) មេធាវីរបស់លោក ហេង សិទ្ធី៖ ការដែលបក្សកាន់អំណាចនៅ​កម្ពុជា​​​ជំរុញឲ្យអាជ្ញាធររុស្សីចាប់កូន ក្តីរបស់ខ្លួន ដោយសារពួកគេបាន​ដឹង​អំពី​ផែនការបង្កើតបក្សនយោបាយប្រឆាំង​គ្រួសារ​ផ្តាច់កានិយមនៅ​កម្ពុជា។ ៥) អ្នកឃ្លាំមើល៖ ការបិទច្រកទ្វារព្រំដែនអានសេះបង្ហាញពី​កំសោយ​នៃការដឹកនាំនយោបាយរបស់ត្រកូលហ៊ុន។ ៦) អាមេរិកនិងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងរ៉ែខណៈ​រដ្ឋការ​លោកត្រាំព្រមលក់អាវុធឱ្យអ៊ុយក្រែន

May 3, 202533 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥

១. អង្គការសង្គមជាង៦០ ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាង១០ចំណុចក្នុងថ្ងៃបុណ្យការងារអន្តរជាតិ២. អ្នកនយោបាយម្នាក់ថា បើចង់បានប្រព័ន្ធអនុគ្រោះ GSP ពីស.រ.អា ត្រូវគិតរឿងប្រជាធិបតេយ្យ៣. ក្រុមហ៊ុនអាមេរិកាំងម៉ៅទិញផលិតផលស្រុកខ្មែរ មានការចោទថា មិនគិតអំពីការរំលោភសិទ្ធិកម្មករ៤. អ្នកស្រាវជ្រាវ វិភាគកិច្ចការយោធា បកស្រាយអំពី មូលដ្ឋាននាវាចរណ៍ខ្មែរ រាម និង ឥទ្ធិពលចិន៥. ខួប៥០ឆ្នាំនៃការបង្រួបបង្រួមយៀកណាមទាំងពីរ មេបក្សយៀកណាមដឹងគុណ ប្រធាន ហូ ជីមិញ

May 2, 202520 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

១. ពាក្យសុំនៅក្រៅឃុំស្នើដោយសកម្មជន ចលនាមាតាធម្មជាតិ ត្រូវតុលាកាកំពូលបដិសេធ២. ប្រមុខរដ្ឋាភិបាល អះអាងថានឹងកំណត់គោលដៅបង្កើនការងារធ្វើឲ្យពលរដ្ឋខ្មែរក្រោមម្លប់សន្តិភាព៣. ប្រធាននិងអនុប្រធាន បក្ស ប្រជាជនកម្ពុជា ចូលរួមខួបជ័យជម្នះសង្រ្គាមយៀកណាមថ្ងៃ៣០ មេសា៤. នាវាចម្បាំងយៀកណាម២គ្រឿង ចូលចតនៅផែចិនសង់នៅ រាម ចេញទៅវិញម្សិលមិញ៥. វិមានក្រឹមឡាំងថាការបញ្ចប់សង្រ្គាមអាស្រ័យលើអ៊ុយក្រែន ​មិនអាស្រ័យលើស.រ.អាទេ

Apr 30, 202520 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥

១. ប្រមុខរាជរដ្ឋាភិបាល ថ្លែងថានឹងលាលែងតំណែង បើប្រទេសកម្ពុជាទាំងមូលគ្មានអភិវឌ្ឍន៍២. មន្រ្តីរាជរដ្ឋាភិបាលខ្មែរ ពោលអះអាងហាក់ដូចជាមិនបានអានឯកសារ អំពីអធិបតេយ្យជាតិ៣. យុទ្ធនាការពលរដ្ឋចែកក្រដាសប្រាក់ គេថាជាការរើបម្រះស្វែងរកសេរីភាព តើអាចជាឧទ្ទាមឬទេ?៤. អ្នកឃ្លាំមើលសង្គមថា ការបង្រ្កាបសកម្មភាពតវ៉ារឿងទឹកដី ជាចេតនាបំពេញបំណងបរទេស៥. រុស្ស៊ីប្រកាសឈប់បាញ់គ្នា៧២ម៉ោង ឬ៣ថ្ងៃ ដើម្បីប្រារព្ធខួប៨០ឆ្នាំនៃការចប់សង្រ្គាមលោកលើកទី២

Apr 30, 202523 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥ ស្តីអំពី៖ «តើពេល​ណា​​កម្ពុជាបញ្ចប់វប្បធម៌អ្នកឈ្នះជាសេ្តចអ្នកចាញ់ជា​ចោរ?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥ ស្តីអំពី៖ «តើពេល​ណា​​កម្ពុជាបញ្ចប់វប្បធម៌អ្នកឈ្នះជាសេ្តចអ្នកចាញ់ជា​ចោរ?»

Apr 28, 202538 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

១) ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាល ដោះលែង សកម្មជន ចលនាមាតាធម្មជាតិឱ្យមានសេរីភាពឡើងវិញ។២) អ្នកឃ្លាំមើល ស្នើឱ្យ លោក ហ៊ុន សែនលើកយកបញ្ហា អធិបតេយ្យ ជាតិទៅពិភាក្សាជាមួយមេដឹកនាំក្រុងហាណូយ។៣) នាវាចម្បាំងរុស្ស៊ី ៣គ្រឿង​​ និងវៀតណាម១ គ្រឿងកំពុង​សំចតនៅ​មូលដ្ឋានទ័ពរាម។៤) លោកពូទីនអរគុណលោកគីមជុងអ៊ុនដែលបានបញ្ជូនទ័ពជួយកង​ទ័ព​រុស្ស៊ីវាយរំដោះបានវិញតំបន់​Kursk​ ពីកងទ័ពអ៊ុយក្រែន។

Apr 28, 202516 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥

១. ក្រោយបំពេញទស្សនកិច្ចនៅរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីថៃ ចូលសម្រាកក្នុងពេទ្យ២. អាជ្ញាធរប្រទេសកម្ពុជា បណ្តេញជនជាតិយៀកណាម២០នាក់ ទៅស្រុកវិញ៣. អង្គការការពារសិទ្ធិ ឃើញការរឹបអូសសម្បត្តិទ្រព្យអ្នករិះគន់រដ្ឋអំណាច ជាអំពើអយុត្តិធម៌៤. មន្ត្រីជាន់ខ្ពស់លោកពូទីនព្រមានពីដំណើរសង្រ្គាមអ៊ុយក្រែននឹងប្រែក្លាយជាសង្រ្គាមលោកទី៣

Apr 25, 202515 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

១. គណៈកម្មការទន្លេមេគង្គ ចង់បានសេចក្តីរាយការណ៍លម្អិតពីប្រទេសកម្ពុជា រឿងព្រែកហ៊្វូណន២. មន្រ្តីខាងបក្សជំទាស់ ថា ពន្ធលើការនាំចេញបន្ទះប្រើថាមពលព្រះអាទិត្យ ជារឿងកំប៉ិកកំប៉ុក៣. មេដឹកនាំប្រទេសពីរធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា តើគេជជែករឿងអ្វីខ្លះ?៤. លោក ត្រាំ និង លោក ហេ្សឡេនស្គី ប៉ះសម្ដីជាថ្មី ខណៈលោកត្រាំ គំរាមបោះបង់ផែនការសន្តិភាព

Apr 25, 202520 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

១) លោកហ៊ុន ម៉ាណែត​​ ប្តេជ្ញាយកគំរូតាមប្រទេសថៃដែល​ទប់ស្កាត់​អ្នកបង្កគ្រោះថ្នាក់ដល់កម្ពុជា។២) កម្ពុជា-ចិន នឹងធ្វើសមយុទ្ធ«នាគមាស» ពីថ្ងៃទី១៤-២៨ ខែឧសភា។៣) អង្គការសហប្រជាជាតិ ចាត់ទុកកម្ពុជាជាមជ្ឈមណ្ឌលបោក​ប្រាស់​តាមអនឡាញ​ និងការជួញ ដូរមនុស្សក្នុងតំបន់អាស៊ី។៤) ​តុលាការកំពូល នឹងប្រកាសសំណើរសុំនៅក្រៅឃុំរបស់​សកម្មជន​មាតាធម្មជាតិនៅចុងខែនេះ។៥) ជំនួបនៅទីក្រុងឡុងត្រូវបានព្យួរក្រោយពីលោកហ្សេឡេនស្គី​ទាត់​ចោល​លក្ខខណ្ឌបង្ខំអ៊ុយក្រែនទទួលស្គាល់ដែនដីគ្រីមៀជារបស់រុស្ស៊ី។

Apr 23, 202522 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ ៖ «តើអ្វីជាអទិភាពសម្រាប់ កម្ពុជាក្នុងការជជែកពិភាក្សាជាមួយ មេដឹកនាំថៃនៅសប្តាហ៍នេះ?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥ ស្តីអំពី៖ ៖ «តើអ្វីជាអទិភាពសម្រាប់ កម្ពុជាក្នុងការជជែកពិភាក្សាជាមួយមេដឹកនាំថៃនៅសប្តាហ៍នេះ?»

Apr 23, 20251h 4m

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

១) អាមេរិកសម្រេចតម្លើងពន្ធនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជាជាង៣៥០០%។២) អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឱ្យតុលាការផ្តល់យុត្តិធម៌​ឱ្យ​សកម្មជនចលនាមាតាធម្មជាតិ។៣) លោក ហ៊ុន សែន ថាពលរដ្ឋខ្មែរមិនខ្វល់ពីរឿងអាមេរិក​តម្លើង ពន្ធលើកម្ពុជា។៤) ចិនដាក់ផែនការទាញសំណុំរឿងសង្រ្គាមពន្ធគយរបស់លោកត្រាំ​ទៅបើកសវនាការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

Apr 23, 202518 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ ៖ «តើកម្ពុជានឹងសម្រេចទិសដៅ បែបណាជុំវិញសង្គ្រាម​ពាណិជ្ជ​កម្ម​រវាងអាមេរិក និងចិន?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥ ស្តីអំពី៖ ៖ «តើកម្ពុជានឹងសម្រេចទិសដៅ បែបណាជុំវិញសង្គ្រាម​ពាណិជ្ជ​កម្ម​រវាងអាមេរិក និងចិន?»

Apr 22, 202546 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

១) កូនប្រុសច្បងលោក ហ៊ុន សែន ថាកម្ពុជា ប្រកាន់ជំហរខ្លួន​មួយ​ជិះ​ទូកពីរដើម្បីសេដ្ឋកិច្ចជាតិ និងប្រជា ជន។២) នាយករដ្ឋមន្រ្តីថៃនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា​រយៈ​ពេល២ថ្ងៃនៅសប្តាហ៍នេះដើម្បីប្រារព្វ ខួបលើកទី៧៥នៃទំនាក់​ទំនង​ការទូត និងជជែកលើបញ្ហាព្រំដែន។៣) រដ្ឋាភិបាលកម្ពុជានៅតែបដិសេធបញ្ជូនខ្លួនជនសង្ស័យទៅឱ្យតុលាការថៃកាត់ទោសទាក់ទងឃាដកម្មលើលោក លីម គីមយ៉ា។៤) ​របបនៅទីក្រុងមូស្គូកំពុងបើកយុទ្ធនាការស្ទង់មតិពលរដ្ឋរបស់ខ្លួន​ថា​តើគាំទ្រឱ្យមានសង្រ្គាមជាមួយ NATOឬទេ។

Apr 22, 202521 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

១. អ្នកដឹកនាំ ប្រទេសចិនកុម្មុយនិស្ត ធ្វើទស្សនកិច្ចនៅស្រុកខ្មែរ ចំថ្ងៃជ័យជម្នះបក្សកុម្មុយនិស្តកម្ពុជា២. ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីទំនៀមទម្លាប់់ជាតិខ្មែរ ឆ្នាំម្សាញ់ ទទួលទេពធីតា ព្រះនាង គោរាគទេវី៣. ចិន បបួលស.រ.អាឲ្យឈប់បន្តធ្វើសង្រ្គាមសងសឹកពន្ធអាហរ័ណ−នីហរ័ណ

Apr 12, 202515 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥

១. ពន្ធអាហរ័ណ−នីហរ័ណស.រ.អាលើប្រទេសជុំវិញពិភពលោក កំពុងធ្វើឲ្យក្រុមហ៊ុនផលិតកម្មវិលមុខ២. ក្រសួង មហាផ្ទៃ បិទគេហទំព័រក្រុមហ៊ុនឯកជន ដែលបន្លំតាំងខ្លួនជាតំណាងឲ្យក្រសួងចេញទិដ្ឋាការ៣. សង្រ្គាមពាណិជ្ជកម្ម៖ ចិនមិនទាន់ស.រ.អាវាយបកទេ ខណៈអាស៊ាន​ប្រកាស​មិ​នតតាំងស.រ.អា

Apr 11, 202517 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ «ប្រសិនបើលោកត្រាំមិនប្តូរគោលជំហរពន្ធគយ ៤៩%លើកម្ពុជាទេ តើជីវភាពពលរដ្ឋខ្មែរក្រីក្រនឹងទៅជាយ៉ាងណា?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ «ប្រសិនបើលោកត្រាំមិនប្តូរគោលជំហរពន្ធគយ ៤៩%លើកម្ពុជាទេ តើជីវភាពពលរដ្ឋខ្មែរក្រីក្រនឹងទៅជាយ៉ាងណា?»

Apr 10, 20251h 12m

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥

១) ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា៖ ត្រីមាសទី១ ក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​អនុម័តគម្រោងវិនិយោគជិត ២០០គម្រោង។២) លោកហ៊ុន សែន ចេញព្រះរាជក្រឹត្យលុបឈ្មោះ លោកឈាវ មុន្និន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។៣) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យ អ្នករស់នៅខេត្តភាគឦសាន​វិនិយោគ​នៅក្នុងខេត្តរបស់ខ្លួន។ ៤) ​ សង្គមស៊ីវិល អំពាវនាវឱ្យពលករខ្មែរក្នុងប្រទេសថៃ ដែល​​មក​លេង​ស្រុកកំណើត ត្រូវត្រឡប់ទៅធ្វើការវិញ​​ឲ្យបានមុន​ថ្ងៃកំណត់។៥) លោកហ្សេឡេនស្គីថាទាហានចិនជាច្រើននាក់ចូលជួយច្បាំង​នឹង​កង​ទ័ពរុស្ស៊ីខណៈ២នាក់ត្រូវបានចាប់ខ្លួន។

Apr 10, 202520 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ «ទស្សនៈយុវជនលើ​បញ្ហា​ពន្ធរវាងកម្ពុជា និងអាមេរិក»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ «ទស្សនៈយុវជនលើ​បញ្ហា​ពន្ធរវាងកម្ពុជា និងអាមេរិក»

Apr 8, 202557 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥

១) រដ្ឋាភិបាលកម្ពុជាជំរុញឱ្យអាជ្ញាធរត្រួតពិនិត្យ​សំណង់អគារចាស់ៗ ក្រោយ​ទទួលចំហាយរញ្ជួយដីកម្រិតទាប។២) មន្ត្រីបក្សប្រឆាំងជំរុញឱ្យ រដ្ឋាភិបាលដោះស្រាយវិបត្តិលោក កឹម សុខា និងមូលដ្ឋានទ័ពជើងទឹករាម ដើម្បីស្នើសុំការអនុគ្រោះបញ្ចុះ​ពន្ធពីអាមេរិក។៣) អ្នកឃ្លាំមើល អំពាវនាវឱ្យ ស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេត​ករណី​អំពើពុករលួយ ស្នងការរងខេត្តបន្ទាយមានជ័យ។៤) ​ចិនសច្ចាឆ្លើយតបយ៉ាងខ្លាំងទប់ទល់សង្រ្គាមពាណិជ្ជកម្មជាមួយ​អាមេរិកខណៈលោកត្រាំគំរាមបន្ថែមពន្ធដល់១០៤%។

Apr 8, 202518 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ «ហេតុអ្វីកម្ពុជាមិនអាច​បញ្ចុះ​អត្រានៃ​ការយកពន្ធលើផលិតផល​នាំចូលពីអាមេរិក​មកនៅ​ត្រឹម​សូន្យដូចវៀតណាម?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី៖ «ហេតុអ្វីកម្ពុជាមិនអាច​បញ្ចុះ​អត្រានៃ​ការយកពន្ធលើផលិតផល​នាំចូលពីអាមេរិក​មកនៅ​ត្រឹម​សូន្យដូចវៀតណាម?»

Apr 8, 20251h 21m

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥

១) លោក ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមក្រុមការងារ​ចរចា​ជុំវិញ​ការកំណត់ពន្ធរួចរាល់ហើយ បើអាមេរិកបើកភ្លើងខៀវ។២) មន្ត្រីបក្សប្រឆាំង ចាត់ទុក ការមិនអនុវត្តច្បាប់ចាប់ឧក្រិដ្ឋ​ជន​ចាប់​ជំរិត គឺជាការគុបគប់គិតគ្នារវាងសមត្ថកិច្ច និងជនល្មើស។៣) សង្គមស៊ីវិល អំពាវនាវឱ្យ រដ្ឋាភិបាលថៃ ជួយពលករបរទេស​រងគ្រោះ​ដោយគ្មានការរើសអើង។៤) ​ប្រធានាធិបតីបារាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់បន្ទាប់​ពីរុស្ស៊ី​បើកការវាយ​ប្រហារដ៏ធ្ងន់ធ្ងរលើអ៊ុយក្រែនជាថ្មី។

Apr 8, 202519 min

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥

១. មន្រ្តីនាយក្រសួងនៃរាជរដ្ឋាភិបាល ខ្វែងគំនិតគ្នារឿងស.រ.អាដំឡើងពន្ធនាំទំនិញចូលស្រុកគេ២. រាជាណាចក្រអច្ឆរិយៈ ជាប់ថ្នាក់លេខ២ខាងអំពើពុករលួយ ក្នុងសហគមន៍អាស៊ានបន្ទាប់ពីភូមា៣. មន្រ្តីខាងបក្សជំទាស់ ទាមទារឲ្យដោះលែងអ្នកទោសនយោបាយជិត១០០នាក់រឿងសម្តែងមតិ៤. ក្រុមហ៊ុនកាត់ដេរយៀកណាមមួយ អះអាងថា គេអាចផ្គត់ផ្គង់ឯកសណ្ឋានគ្រប់បែបឲ្យខ្មែរ៥. បុរសខ្លាំងកូរ៉េខាងត្បូង Yoon Suk Yeol តុលាការធម្មនុញ្ញសម្រេចដកតំណែងប្រធានាធិបតីជាផ្លូវការ

Apr 5, 202519 min