
The Cambodia Daily Khmer
906 episodes — Page 4 of 19

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥
១) បក្សកុម្មុយនីស្តវៀតណាម ជំរុញឱ្យ លោក ហ៊ុន សែន បង្កើនទំនាក់ទំនងក្នុងក្របខណ្ឌបក្សជាមួយបក្សប្រជាជនកម្ពុជា។២) ក្រសួងការពារជាតិថៃបើកដៃឱ្យកងទ័ពថៃបាញ់សម្លាប់ទាហានកម្ពុជា។៣) លោក មាជ សុវណ្ណារ៉ា៖ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ កងទ័ពថៃដុតបំផ្លាញផ្ទះសម្បែងជនភៀសឹកខ្មែរនៅជំរំណងចាន់ យ៉ាងឃោឃៅ។៤) ចិនសន្យាផ្ដល់ជំនួយមនុស្សធម៌ជិត ៣លានដុល្លារអាមេរិកដល់ កម្ពុជាដើម្បីស្ដារការខូចខាតជុំវិញជម្លោះព្រំដែនជាមួយថៃ។៥) កម្ពុជាគ្រោងនឹងប្តូរឈ្មោះផ្លូវជាតិលេខ៤ទៅជាឈ្មោះDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥
១. នាយករដ្ឋមន្រ្តីខ្មែរ ចង់ពឹងចិនជួយដោះស្រាយរឿងព្រំដែន ភាគីថៃចង់ជជែកតែជាមួយខ្មែរ២. អ្នកតាមដានស្ថានការណ៍ស្រុកខ្មែរ រំឭកអ្នកនយោបាយ ឲ្យប្រយ័ត្ន កុំជាន់ដានចាស់៣. ទស្សនៈអ្នកវិភាគ រឿងធ្វើច្បាប់ដកសញ្ជាតិខ្មែរ ពីពលរដ្ឋ ជនជាតិខ្មែរកើតលើទឹកដីខ្មែរ៤. អង្គភាពប្រឆាំងអំពើពុករលួយ ផ្តោតចក្ខុលើការបែកធ្លាយចេញ វិញ្ញាសាប្រឡងបាក់ឌុប៥. និស្សិតឥណ្ឌូនេស៊ីរាប់ពាន់ ធ្វើបាតុកម្ម ទោះជាមេដឹកនាំទម្លាក់ចោលច្បាប់ឧបត្ថម្ភសមាជិកសភាក្តី

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥
១. នាយបេសកកម្មទូតរាជាណាចក្រ កម្ពុជា ប្រចាំអ.ស.ប ជួបជាមួយអគ្គលេខាអ.ស.ប២. អង្គការសង្គមស៊ីវីលជិត១០០ អំពាវនាវដល់កងទ័ពថៃឲ្យដោះលែងទាហានខ្មែរ១៨នាក់៣. កងទ័ពថៃ ប្រកាសដាក់ភូមិជាប់ព្រំដែនមានទំទាស់ ក្រោមច្បាប់អាជ្ញាសឹក៤. នាយករដ្ឋមន្រ្តីថៃវ័យក្មេងអស់តំណែងព្រោះតែនិយាយទូរស័ព្ទជាមួយលោក ហ៊ុន សែន៥. តុលាការធម្មនុញ្ញថៃសម្រេចដកតំណែងនាយករដ្ឋមន្ត្រីពី អ្នកស្រី Paetongtarn

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥
១. មេដឹកនាំប្រទេសក្នុងអាស៊ាន អំពាវនាវឲ្យភាគីខ្មែរ ភាគីថៃ អនុវត្តបទឈប់បាញ់គ្នា២. អតីតមន្រ្តីបម្រើការក្នុងរាជរដ្ឋាភិបាល ជាបេក្ខជនចង់ធ្វើទូតនៅប្រទេសថៃឡង់ដ៍ ថាថៃត្រូវសងខ្មែរ៣. អតីតអ្នកស្រាវជ្រាវឯកសាររឿងខ្មែរក្រហមសម្រាប់សាលាក្តី ថា ថៃយករឿងមីនបង្កបញ្ហានឹងខ្មែរ៤. អតីតរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទស្សន៍ទាយអំពីអនាគតមេទ័ពថៃប្រចាំភូមិភាគទី២ ពេលចូលនិវត្តន៍៥. អ្នកកាសែតបរទេសថា អ្នកកាសែតខ្មែរ ប៉ះពាល់ដោយថវិកា ជាងកម្មវិធីទំនើប បញ្ញាសិប្បនិមិត្ត AI៦. រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយដ្រូននិងមីស៊ីលជាង៦០០គ្រាប់ សម្លាប់មនុស្ស១៤នាក់

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖តើអំណាចរបស់ប្រទេសកម្ពុជាបានមកពីណា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖តើអំណាចរបស់ប្រទេសកម្ពុជាបានមកពីណា?

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥
១) នាយកដ្ឋានពាណិជ្ជកម្មថៃ៖ ក្រោយបិទច្រកព្រំដែនថៃ-កម្ពុជា បណ្តាលឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្លាក់ចុះជិត១០០%។២) កម្ពុជា-ថៃ ឯកភាព បញ្ឈប់ការពង្រីកវិវាទដើម្បីកុំឱ្យមានភាពតានតឹងកាន់តែខ្លាំង។៣) លោក មាស សារ៉ា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។៤) កម្ពុជាដាក់លិខិតតវ៉ាជាផ្លូវការទៅភាគីថៃ ចំពោះការចូលទៅក្នុង តំបន់ព្រំដែនកម្ពុជា-ថៃ ដោយរាយបន្លាលួស ដាក់សំណាញ់របាំង។៥) មេបញ្ជាការភូមិភាគ២ថៃ ចោទកម្ពុជាថាបានរំលោភកិច្ចព្រមព្រៀង ឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា ក្រោយទាហានថៃជាន់មីនដាច់ជើង នៅថ្ងៃពុធនេះ៦) សមាជិកសភា មកពីបក្សប្រឆាំងទាមទារទៅបក្សកាន់អំណាច ផ្អាក ជាបន្ទាន់ការលក់ អាវុធគ្រប់ប្រភេទទៅឱ្យរាជជាណាចក្រថៃ។៧) លោកហ្សេឡេនស្គីរលឹកថាពលរដ្ឋចិនកំពុងចូលរួមជួយប្រយុទ្ធទ័ពរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«តើហេតុអ្វីសហគមន៍ខ្មែរនាំគ្នាផ្តល់ពានរង្វាន់ដល់លោក Michael Alfaro និងលោក Gary Franchi?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«តើហេតុអ្វីសហគមន៍ខ្មែរនាំគ្នាផ្តល់ពានរង្វាន់ដល់លោក Michael Alfaro និងលោក Gary Franchi?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥
១) អ្នកសង្កេតការណ៍៖ គ្មានប្រទេសណាចិត្តល្អផ្តល់អាវុធឲ្យកម្ពុជាដោយគ្មានការទិញដូរទេ។២) ពលរដ្ឋរាប់រាយនាក់ បន្តប្រមូលផ្តុំគ្នា ប្រឆាំងតវ៉ាមិនឱ្យទាហានថៃចូលទៅរាយបន្លារលួសក្នុងទឹកដីខ្មែរ។៣) ក្រសួងការពារជាតិថៃ ព្រមាន ចាត់វិធានការច្បាប់លើ ពលរដ្ឋខ្មែរដែលរុះរើបន្លារលួសខណះកម្ពុជាថាជាការំរលោភបទឈប់បាញ់។៤) លោក មាស សារ៉ា ចាងហ្វាងការសែត CCN ដែលទើបបាត់បង់អាជ្ញាបណ្ណ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន។៥) អឺរ៉ុបនៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិសុខសម្រាប់អ៊ុយក្រែនព្រោះតែរង់ចាំការបញ្ជាក់ជំហរពីលោកត្រាំ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«តើអ្វីជាភាពចាំបាច់ចំពោះមុខសម្រាប់កម្ពុជាដែលត្រូវធ្វើក្នុងពេលបច្ចុប្បន្ន?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«តើអ្វីជាភាពចាំបាច់ចំពោះមុខសម្រាប់កម្ពុជាដែលត្រូវធ្វើក្នុងពេលបច្ចុប្បន្ន?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
១) កម្ពុជា៖ ថៃអាចចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ប៉ុន្តែមិនត្រូវ ធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ។២) លោក ហ៊ុន ម៉ាណែត៖ កិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ទទួលបានលទ្ធផលជាវិជ្ជមាន។៣) សេចក្តីព្រាងច្បាប់ដើម្បីដកសញ្ជាតិខ្មែរពីកំណើត ត្រូវបាន រដ្ឋសភាអនុម័ត្តគាំទ្រជាឯកច្ឆ័នទាំងស្រុងហើយនៅថ្ងៃចន្ទនេះ។៤) អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិថា តុលាការព្រហ្មទណ្ឌអន្តរជាតិមានយុត្ថាធិការគ្រប់គ្រាន់ចាត់វិធានច្បាប់លើប្រទេសថៃ។៥) លោកហ្សេឡេនស្គីដឹកនាំពិធីរំលឹកឯករាជ្យជាតិខួបទី៣៤ពីសូវៀតដោយសច្ចាវាយរុញច្រានទ័ពរុស្ស៊ី។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
១. អ្នកគ្រប់គ្រងក្រុមហ៊ុនបញ្ចុះបញ្ចូលនយោបាយអាមេរិកាំង ថាកងទ័ពថៃប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម២. នាយករដ្ឋមន្រ្តីខ្មែរ ថា កិច្ចប្រជុំយោធភូមិភាគខ្មែរ−ថៃ បានទទួលលទ្ធផលវិជ្ជមាន៣. តុលាការថៃទម្លាក់បទចោទប្រកាន់អតីតនាយករដ្ឋមន្រ្តី រឿងប្រមាថព្រះមហាក្សត្រថៃ៤. សារព័ត៌មានបរទេសរកឃើញថា សង្រ្គាមខាងព័ត៌មានក្លែងក្លាយ ភាគីខ្មែរឈ្នះភាគីថៃ៥. តើតំបន់ Donbas ដែនដីអ៊ុយក្រែនភាគខាងកើត មានសារៈសំខាន់យ៉ាងណាសម្រាប់រុស្ស៊ី?

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥
១. ពលរដ្ឋខ្មែរជាឧត្តមភេទ ស្នើសុំឲ្យមេដឹកនាំស.រ.អាជួយដោះបញ្ហាខ្មែរ−ថៃ២. រដ្ឋាភិបាលថៃ ដាក់ឈ្មោះអ្នកកាសែតពីសេតវិមានពីរនាក់ក្នុងបញ្ជីខ្មៅរឿងជម្លោះព្រំដែន៣. រដ្ឋាភិបាលបង្កើតទិវាលើកតម្កើងអតីតយុទ្ធជន និវត្តជន ១២ ឧសភា;មេបក្សជំទាស់ពីក្រៅស្រុក សរសេរថា ប្រទេសកម្ពុជាក្រ កងទ័ពជាតិក្រ អ្នកដឹកនាំសេដ្ឋី៤. ទាហានខ្មែរស្រវឹងស្រាម្នាក់ ធ្វើឲ្យស្ទះដំណើរបេសកកម្មសេនានុព័ន្ធអាស៊ាន កងទ័ពជាតិសុំទោស៥. រុស្ស៊ីនិយាយផ្សេង ធ្វើផ្សេង ថាចង់បានសន្តិភាព ប៉ុន្តែ បាញ់ប្រហារលើប្រទេសអ៊ុយក្រែនឥតឈប់

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«តើកម្ពុជាត្រូវយកឈ្នះសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសជិតខាងដោយរបៀបណា?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«តើកម្ពុជាត្រូវយកឈ្នះសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសជិតខាងដោយរបៀបណា?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥
១) ក្រុមសង្គមស៊ីវិលបានដង្ហែរញត្តិ ដាក់តាមស្ថានទូតនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដើម្បីស្នើសុំឱ្យការពារអធិបតេយ្យជាតិកម្ពុជា។២) កម្ពុជា ថាខ្លួនរងគ្រោះពីការទម្លាក់គ្រាប់បែកនិង ត្រូវរងគ្រោះនូវការបំភ្លៃរបស់ថៃពីបញ្ហាគ្រាប់មីន។៣) យោធាថៃ ថា សង្គ្រាម៥ថ្ងៃខ្លួនរងការវាយប្រហារតាមផ្លូវអាកាសខណៈកម្ពុជាអះអាងថាខ្លួនជាអ្នករងគ្រោះ។៤) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យម៉ាឡេស៊ីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឱ្យបានឆាប់។៥) បើតំបន់ Donbas ធ្លាក់ក្នុងដៃពូទីនគឺលោកហ្សេឡេនស្គីនឹងក្លាយជាជនក្បត់ជាតិហើយត្រូវចុះចេញពីតំណែងប្រធានាធិបតីអ៊ុយក្រែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«ស្ថានភាពសារព័ត៌មានរបស់កម្ពុជា អំឡុងជម្លោះកម្ពុជា-ថៃ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖«ស្ថានភាពសារព័ត៌មានរបស់កម្ពុជា អំឡុងជម្លោះកម្ពុជា-ថៃ»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
១) អង្គការក្រៅរដ្ឋាភិបាល គ្រោងដាក់ញត្តិឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយការពារអធិបតេយ្យភាពកម្ពុជា។២) ក្រសួងការបរទេស ចាត់ទុក ចំណាត់ការផ្លូវច្បាប់ថៃលើមេដឹកនាំខ្មែរជាគឺជាការរំលោភលើអធិបតេយ្យកម្ពុជា។៣) លោក ខេស៊ី បាណេត និយាយថា ទាល់តែពិនិត្យរបាយការណ៍ជាង ១០ឆ្នាំមុន ទើបដឹងថាអ្នកណាជាអ្នកឈ្លានពានជុំវិញសង្គ្រាមកម្ពុជា-ថៃ។៤) អ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាននៃក្រុមហ៊ុន Next News Network អះអាង ថា ខ្លួនមានកិត្តិយសដែលបានឈរជាមួយពលរដ្ឋខ្មែរដើម្បីយុត្តិធម៌សម្រាប់កម្ពុជា។៥) លោកត្រាំ និយាយថាកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែននិងមេដឹកនាំ អឺរ៉ុបបញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេឡេនស្គី។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥
១. ប្រទេសកម្ពុជា ថាភាគីថៃចោទខុសរឿងដាក់មីនបំផ្លាញមនុស្ស ភាគីថៃចោទថា ភាគីខ្មែរលួចដាក់២. ក្រុមហ៊ុនភេសជ្ជៈអាមេរិកាំង ផ្តាច់កុងត្រាពីតារាផ្សាយពាណិជ្ជកម្ម មេដឹកនាំថាមិនមែនរឿងជាតិ៣. រដ្ឋមន្រ្តី ក្រសួង រ៉ែ និង ថាមពល ថា ស្រុកខ្មែរមានអគ្គិសនីប្រើពាសពេញប្រទេស តើតម្លៃប៉ុន្មាន៤. លោកហ្សេឡេនស្គីទៅដល់ស.រ.អា, លោក ត្រាំ បង្ហោះសារឲ្យអ៊ុយក្រែនបោះបង់ទឹកដីសមាជិកណេតូ

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកូនខ្មែរនៅក្រៅប្រទេសអាចជួយអ្វីបាន ក្នុងពេលប្រទេសមានវិបត្តិព្រំដែនជាមួយប្រទេសជិតខាង?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកូនខ្មែរនៅក្រៅប្រទេសអាចជួយអ្វីបាន ក្នុងពេលប្រទេសមានវិបត្តិព្រំដែនជាមួយប្រទេសជិតខាង?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
១) ពលរដ្ឋខេត្តបន្ទាយមានជ័យ ស្រែកយំសុំឱ្យ អន្តរជាតិជួយ បន្ទាប់ពីផ្ទះពួកគេត្រូវទាហ៊ានថៃរាយបន្លារលួសហ៊ុមព័ទ្ធ។២) អាជ្ញាធរកម្ពុជា បណ្តេញជនជាតិវៀតណាម ៧២ នាក់ ចេញពីកម្ពុជា ជាប់ពាក់ព័ន្ធនឹងលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆបោកអនឡាញ។៣) រដ្ឋាភិបាលកម្ពុជា៖ បើកងព័ទថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ករណីផ្ទុះមីនក៏មិនអាចកើតមានដែរ។៤) អ្នកឃ្លាំមើល៖ ការបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន ដ៏ឆាប់រហ័ស គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តបទឈប់បាញ់។៥) លោកត្រាំព្រមានថាបើជំនួបរវាងលោកនិងលោក ពូទីន បរាជ័យ រុស្ស៊ីត្រូវតែប្រឈមមុខនឹងផលវិបាលធ្ងន់ធ្ងរ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «បច្ចុប្បន្នភាពស្ថានការណ៍ព្រំដែនប្រទេសកម្ពុជា−ប្រទេសថៃឡង់ដ៍»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «បច្ចុប្បន្នភាពស្ថានការណ៍ព្រំដែនប្រទេសកម្ពុជា−ប្រទេសថៃឡង់ដ៍»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
១) កម្ពុជា អំពាវានាវឱ្យថៃពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីការអនុវត្តបទឈប់បាញ់២) នាយករដ្ឋមន្ត្រីស្តីទីថៃ គ្រោងផ្ដល់ថវិការទិញបន្លាលួសបន្ថែមទៀតដល់មេបញ្ជាការភូមិភាគ២។៣) សេចក្តីព្រាងស្តីពីច្បាប់ដកសញ្ជាតិ បានចូលដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។៤) អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរធ្វើពហិការបញ្ឈប់ការប្រើប្រាស់ទំនិញថៃ៥) សារព័ត៌មានក្នុងស្រុកទម្លាយថា ថៃនឹងបើកការវាយប្រហារលើកម្ពុជា ម្តងទៀតនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា នេះ។៦) នៅមុនជំនួបកំពូលត្រាំ-ពូទីន លោកគីមជុងអ៊ុនសច្ចាគាំទ្រសង្រ្គាមពូទីនឈ្លានពានអ៊ុយក្រែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «ហេតុអ្វីព័ត៌មានអំពីកិច្ចការពារជាតិចាំបាច់ត្រូវមានភាពសម្ងាត់ច្រើន?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «ហេតុអ្វីព័ត៌មានអំពីកិច្ចការពារជាតិចាំបាច់ត្រូវមានភាពសម្ងាត់ច្រើន?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើលសាទរ ចំណាត់ការ ACU ក្នុងការផ្អាកមុខងាលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។២) អាជ្ញាធរជាតិកំចាត់មីន ព្រមានថា គ្រាប់បែកចង្កោមរបស់យោធាថៃកំពុងបង្ក ហានិភ័យដល់កងទ័ព និងពលរដ្ឋខ្មែរ។៣) កម្ពុជាអំពាវនាវ ឱ្យភាគីថៃ ដោះលែងយោធិន១៨នាក់ ឱ្យត្រឡប់មកជួបជុំគ្រួសារវិញដោយឥតលក្ខណ្ឌ។៤) សង្គមស៊ីវិលនៅក្រៅស្រុក ស្នើឱ្យអន្តរជាតិចែងអំពីទោសទណ្ឌដើម្បីធានាប្រសិទ្ធិភាពបទឈប់បាញ់។៥) លោកហ្សេឡេនស្គីថាគ្មានសញ្ញាបញ្ចប់សង្រ្គាមទេខណៈលោកត្រាំគាបអ៊ុយក្រែនត្រូវកាត់ទឹកដីទៅឱ្យរុស្ស៊ី។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «ប្រក្រតីភាពនៃការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «ប្រក្រតីភាពនៃការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
១) ព្រះសង្ឃខ្មែរជាង២ពាន់អង្គ ដង្ហែរក្បួន ធម្មយាត្រាសន្តិភាព ថ្លែងអំណរគុណលោក ដូណាល់ ត្រាំ។២) ក្រសួងការពារជាតិ អះអាងថា បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត។៣) ស៊ីម៉ាក់រកឃើញគ្រាប់បែកជិត ២ពាន់គ្រាប់ដែលកងទ័ពអាកាសថៃបានទម្លាក់ក្នុងខេត្តឧត្តរមានជ័យ។៤) បារាំង ប្រកាសគាំទ្រ ម៉ាឡេស៊ីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ។៥) លោកហ្សេឡេនស្គី ប្រកាសដាច់ខាតមិនយកទឹកដី ទៅដូរយកសន្តិភាព ពីអ្នកឈ្លានពានឡើយ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជាគួរអនុវត្តបទឈប់បាញ់ដោយរបៀបណា?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជាគួរអនុវត្តបទឈប់បាញ់ដោយរបៀបណា?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជាគួរអនុវត្តបទឈប់បាញ់ដោយរបៀបណា?»១) កម្ពុជានៅតែត្រូវការយន្តការអន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។២) រដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តអត្រាពន្ធសូន្យភាគរយ (០%) ក្រោមលក្ខខណ្ឌតែ២ប្រភេទប៉ុណ្ណោះសម្រាប់ទំនិញអាមេរិកនាំទៅកម្ពុជា។៣) លោក ដូណាល់ ត្រាំ អំពាវនាវឱ្យ កម្ពុជា-ថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញនិងបន្តសន្តិភាពយូរអង្វែង។៤) លោកត្រាំដំឡើងតម្លៃចាប់ខ្លួនប្រធានាធិបតីវេណេហ្សូអេឡា លោកនីកូឡាសម៉ាឌូរ៉ូ ដល់ទៅ ៥០លានដុល្លារ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជាគួរឈ្លាតបន្តចរចាបញ្ហាពន្ធក្នុងកាលៈទេសៈបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិកបន្តទៀត ឬត្រូវបញ្ចប់ត្រឹមហ្នឹង?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជាគួរឈ្លាតបន្តចរចាបញ្ហាពន្ធក្នុងកាលៈទេសៈបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិកបន្តទៀត ឬត្រូវបញ្ចប់ត្រឹមហ្នឹង?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥
១) លោក ហ៊ុន ម៉ាណែត អបអរសាទរ កម្ពុជា-ថៃ ឯកភាពគ្នាអនុវត្តបទឈប់បាញ់ និងឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន។២) មេបញ្ជាការយោធភូមិភាគទី២របស់ថៃ បដិសេធ សំណើរលោក ហ៊ុន សែន ឲ្យហាមថៃប្រើយន្តហោះចម្បាំង F-16s។៣) អាមេរិកបន្តរៀបចំផែនការយោធាឃ្លាំមើលតាមអាកាសពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។៤) លោក ហ៊ុន សែន ព្រមានកុំអូសប្រទេសផ្សេងទៀតឱ្យពាក់ព័ន្ធក្នុងជម្លោះកម្ពុជា-ថៃ។៥) រដ្ឋមន្ត្រីការពារជាតិកម្ពុជានិងសមភាគីថៃនៃក្រុមGBCបានឯកភាពគ្នា ១៣ចំណុចបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «របត់នយោបាយការបរទេសកម្ពុជា ខណៈប្រទេសកំពុងប៉ះទង្គិចប្រដាប់អាវុធជាមួយប្រទេសជិតខាង»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «របត់នយោបាយការបរទេសកម្ពុជា ខណៈប្រទេសកំពុងប៉ះទង្គិចប្រដាប់អាវុធជាមួយប្រទេសជិតខាង»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥
១) ថៃ គ្រោងស្នើដាក់ លក្ខខណ្ឌ៨ចំនុច ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែន GBC ជាមួយកម្ពុជា នៅថ្ងៃស្អែក។ ២) ស្ថានទូតជប៉ុនប្រចាំកម្ពុជាច្រានចោល ពាក្យចចាមអារ៉ាម ដែលថាជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ៣) សមត្ថកិច្ចថៃ ចោទជនជាតិខ្មែរម្នាក់ថាជាបង្កប់ផ្តល់ព័ត៌មានពីយោធាថៃឱ្យ លោក ហ៊ុន សែន។ ៤) ការចែកចាយស្បៀងមិនបានត្រឹមត្រូវនឹងធ្វើឱ្យកងទ័ពជួរមុខមិនទទួលបានតាមតម្រូវការ។ ៥) ជប៉ុនរម្លឹកខួប៨០ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូដោយទទូចកុំឱ្យពិភពលោកជួបសោកនាដកម្មដូចនេះទៀត។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥
១. អ្នកសង្កេតការណ៍សង្ឃឹមថា កំដៅរឿងព្រំដែនខ្មែរ−ថៃ នឹងត្រជាក់នៅម៉ាឡេស៊ីសប្តាហ៍នេះ២. ព័ត៌មានអំពីទាហានថៃជីកលេណដ្ឋាន តើក្នុងដីខ្មែរ ឬ ដីថៃ តើទាហានព្រមព្រៀងគ្នា ឬអត់?៣. ព័ត៌មានអំពីផែនការសម្ងាត់ប៉ុនប៉ងធ្វើឃាតមេដឹកនាំខ្មែរ តើជាការពិត ឬព័ត៌មានក្លែងក្លាយ៤. រាជរដ្ឋាភិបាល ថានឹងឧបត្ថម្ភប្រាក់ និង បង្រៀនជំនាញដល់ពលករខ្មែរត្រឡប់ពីប្រទេសថៃឡង់ដ៍៥. មេដឹកនាំអាស៊ានសម្រេចដាក់ពង្រាយសេនានុព័ន្ធតាមដានបទឈប់បាញ់គ្នាកម្ពុជា-ថៃ

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥
១. មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ម្នាក់និយាយចោទប្រកាន់ ម្នាក់និយាយបែបការទូត២. មានសេចក្តីរាយការណ៍ថា កងទ័ពថៃ បន្តសកម្មភាពចល័តនៅតំបន់ អានសេះ៣. សេនានុព័ន្ធយោធាពីអាស៊ាន ចេញដំណើរទៅបំពេញបេសកកម្មឃ្លាំមើលស្ថានការណ៍ព្រំដែន៤. ប្រធានាធិបតីរុស្ស៊ី មិនខ្វល់នឹងឱសានវាទដាក់ចេញដោយប្រធានាធិបតីស.រ.អា រឿងសង្រ្គាម

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥
១. យោធាថៃសម្រេចបញ្ជូនទាហានខ្មែរ២នាក់ដែលមានរបួស មកមាតុភូមិវិញ២. ប្រទេសកម្ពុជា និង ប្រទេសថៃឡង់ដ៍ ទទួលផលការបញ្ចប់ចម្បាំង ជាការញ្ចុះពន្ធ៣. មានមនុស្សគាំទ្រឲ្យប្រធានាធិបតីស.រ.អា Donald Trump ទទួលរង្វាន់ នូបែល សន្តិភាព

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «តើឃឿនការពារជាតិអ្វីខ្លះដែលខ្មែរត្រូវពង្រឹងបន្ថែម?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «តើឃឿនការពារជាតិអ្វីខ្លះដែលខ្មែរត្រូវពង្រឹងបន្ថែម?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
១) លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទក្បត់ជាតិសមគំនិតជាមួយអាមេិកផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។២) ប្រធានសភាពាណិជ្ជកម្មអាមេរិក រំពឹងថាកម្ពុជានឹងទទួលបានអត្រាពន្ធគយកាន់តែទាបពីសហរដ្ឋអាមេរិក។៣) OHCHR ស្នើឱ្យកម្ពុជា-ថៃគោរពបទឈប់បាញ់ ដោយស្មោះត្រង់ និងសាងទំនុកចិត្តរវាងគ្នាឡើងវិញ។៤) ស៊ីម៉ាក់ ស្នើឱ្យ អ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពី យន្ត ហោះលើពិភពលោកជួយវាយតម្លៃគ្រាប់បែក MK-84 របស់ថៃ។៥) ទាហានខ្មែរ២០នាក់ ដែលត្រូវទាហានថៃប្រើល្បិចចាប់ខ្លួន មិនទាន់ត្រូវបានដោះលែងឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញទេ៦) លោកដូណាល់ត្រាំនឹងទៅចូលរួមប្រជុំពូលអាស៊ានក្រោយពីលោកបង្ខំថៃនិងកម្ពុជាបញ្ឈប់សង្រ្គាមព្រំដែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖«មេរៀនដែលកម្ពុជារៀនសូត្រពីសង្គ្រាមរយៈពេលប្រាំថ្ងៃជាមួយថៃ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖«មេរៀនដែលកម្ពុជារៀនសូត្រពីសង្គ្រាមរយៈពេលប្រាំថ្ងៃជាមួយថៃ»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥
១) ធនាគារចំនួន១២នៅកម្ពុជា ប្រកាសលុបបំណុលគ្រួសារយោធិនពលី ពិការ និងរបួសក្នុងសង្គ្រាមកម្ពុជា-ថៃ។២) លោក ហេង រតនា ឲ្យពលរដ្ឋទាក់ទងស៊ីម៉ាក់ ដើម្បីសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលបញ្ចប់ការផ្ទុះអាវុធ។៣) អ្នកឃ្លាំមើល រិះគន់ រដ្ឋាភិបាល និងមេបញ្ជាការដែលចាញ់ល្បិចកលឱ្យទាហានថៃចាប់ខ្លួនទាហានខ្មែរ។៤) សហរដ្ឋអាមេរិក ព្រមានថៃថា ការធ្វើសង្រ្គាមជាមួយកម្ពុជា មិនបានជួយពង្រឹងសម្ព័ន្ធភាពរបស់ថៃជាមួយអាមេរិកទេ។៥) រញ្ជួយដីក្នុងទំហំ ៨.៨ រ៉ិចទ័រនៅភាគបូព៌ាប្រទេសរុស្ស៊ីបង្កឲ្យមាន រលក យក្សសូណាមិះវាយដល់តំបន់ជាច្រើននៅអាមេរិក។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «ការវាយតម្លៃសង្គ្រាមរយៈពេលប្រាំថ្ងៃរវាងកម្ពុជា និងថៃ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «ការវាយតម្លៃសង្គ្រាមរយៈពេលប្រាំថ្ងៃរវាងកម្ពុជា និងថៃ»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
១) កូនស្រីច្បងមេបក្សប្រឆាំងថា មានតែសហរដ្ឋអាមេរិកមួយគត់ដែលមានលទ្ឋភាពធ្វើឱ្យមានបទឈប់បាញ់លើជម្លោះកម្ពុជា-ថៃ។២) សង្គមស៊ីវិល អំពាវនាវឱ្យ រដ្ឋាភិបាលដោះលែងអ្នកទោសមនសិការដែលត្រូវបានចោទប្រកាន់ពីបទគុបគិតជាមួយរដ្ឋបរទេស។៣) អាមេរិក ព្រមានមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ បើថៃនៅតែបន្តសម្លាប់គ្នាជាមួយកម្ពុជា។៤) ពិភពលោកទម្លាក់សារសាទរជាបន្តបន្ទាប់គាំទ្រកម្ពុជា-ថៃបញ្ចប់សង្រ្គាមព្រំដែន។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
១. ព័ត៌មានវិវឌ្ឍចុងក្រោយ អំពីកិច្ចចរចាបញ្ចប់ជម្លោះប្រដាប់អាវុធ ខ្មែរ−ថៃ នៅប្រទេសម៉ាឡេស៊ី២. វិភាគស្ថានការណ៍សឹក នយោបាយ កិច្ចការទូត រវាងរាជាណាចក្រកម្ពុជា និង រាជាណាចក្រថៃឡង់ដ៍៣. គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ចោទថា កងទ័ពថៃប្រើឧស្ម័នផ្សែងពុលលើកងទ័ពខ្មែរ៤. នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឲ្យរដ្ឋបាលខេត្តទាំង៧ ជាប់ព្រំដែន ទទួលជនភៀសខ្លួនខ្មែរ៥. ប្រទេសកម្ពុជា និង ប្រទេសថៃ ព្រមព្រៀងលើបទ ឈប់បាញ់គ្នា ចាប់ពីកណ្តាលអធ្រាត្រថ្ងៃចន្ទ

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
១. ការបាញ់គ្រាប់ផ្លោងឆ្លងដែនដាក់គ្នា បន្តដល់ថ្ងៃទីពីរ រវាងកងទ័ពខ្មែរ និង កងទ័ពថៃ មុនអ.ស.ប ប្រជុំ២. ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ត្រៀមធ្វើបាតុកម្មប្រឆាំងនឹងកងទ័ពថៃវាយប្រហារលើទឹកដីខ្មែរ៣. អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន និង អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ឈីនណាវ៉ាត្រ នៅតែឌឺដងគ្នា

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
១. ចម្បាំងតាមបណ្តោយព្រំដែនខ្មែរ−ថៃ ផ្ទុះឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយប្រើអាវុធធុនធំ២. ខណៈប្រទេសកម្ពុជាដូចជាមានមេដឹកនាំពីរ ម្នាក់អំពាវនាវទៅអ.ស.បឲ្យជួយ ម្នាក់ថា ត្រូវតដៃ៣. កូនមេបក្សជំទាស់ អំពាវនាវឲ្យខ្មែររួបរួមគ្នា៖ តើខ្មែរគួររួបរួមគ្នាពីពេលណាមក?៤. សង្រ្គាមព្រំដែនកម្ពុជាផ្ទុះឡើង ក្រោយពីស្ថានការណ៍យោធាឡើងកម្តៅខ្លាំងជាច្រើនថៃ្ងមកនេះ

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «ដំណើរការរ៉ៃអង្គាសប្រាក់ជួយទាហានខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «ដំណើរការរ៉ៃអង្គាសប្រាក់ជួយទាហានខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥
១) គណៈកម្មការអន្តរជាតិ ថា កម្ពុជាជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់របស់ក្រុមឧក្រិដ្ឋជនចិន។២) តំណាងរាស្ត្របក្សប្រឆាំង អំពាវនាវឱ្យ ក្រុមអាវស និងក្រុមអាវលឿងរួមគ្នាដើម្បីកសាងកំលាំងបក្សសង្គ្រោះជាតិឡើងវិញ។៣) លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលនៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូសហការដោយគ្មានការរើសអើង។៤) អត្ថបទស្រាវជ្រាវ៖សំណុំរឿងថៃឈ្លានពាន កម្ពុជាគួរប្រញាប់ប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខUNនិងអគ្គលេខាធិការដ្ឋានអាស៊ាន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «ដំណើរការបាតុកម្មរបស់ក្រុ
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្តីអំពី៖ «ដំណើរការបាតុកម្មរបស់ក្រុមយុវជនខែ្មរក្នុងប្រទេសកូរ៉េខាងត្បូងប្រឆាំងការដកសញ្ជាតិខ្មែរនៅកម្ពុជា?»

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
១) អ្នកឃ្លាំមើល ជំរុញឱ្យ រដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិ ចំពោះការគម្រាមរបស់ភាគីថៃដែលប៉ុនប៉ងបិទប្រសាទតាមាន់ធំ។២) អ្នកវិភាគព្រមានថា បើប្រទេសណាស្នើឱ្យកម្ពុជាផ្តល់សញ្ជាតិខ្មែរទៅឱ្យជនជាតិរបស់គេ ប្រទេសនោះត្រូវផ្តល់សញ្ជាតិឱ្យខ្មែរវិញដែរ។៣) លោក ហ៊ុន ម៉ាណែត ព្រមានថៃកុំឱ្យបំពានបន្ទាត់ក្រហមរបស់កម្ពុជា។៤) ក្រសួងព័ត៌មានទប់ស្កាត់ព័ត៌មានក្លែងក្លាយបានជាង ៣ពាន់ ៦រយករណី ក្នុងឆ្នាំ២០២៤។៥) រុស្ស៊ីបន្តដាក់លក្ខខណ្ឌផ្ដល់សន្តិភាពឱ្យអ៊ុយក្រែន លុះណាតែដកអំណាចពីលោកហ្សេឡេនស្គី,លុបបំបាត់ឬសគល់នៃសង្គ្រាម។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥
១. រដ្ឋាភិបាលថៃ ព្រមានថានឹងប្តឹងប្រទេសកម្ពុជាករណីដាក់មីន បំពានអនុសញ្ញា អុតតាវ៉ា២. ក្រសួង ការពារជាតិ បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ពីភាគីថៃ រឿងផ្ទុះមីន៣. ព្រះរាជាខ្មែរ ប្រកាសឲ្យបង្កើតច្បាប់ដកសញ្ជាតិខ្មែរពីកំណើតតាមមេបក្ស ប្រជាជនកម្ពុជា៤. មន្រ្តីបក្សជំទាស់ចោទថា រដ្ឋអំណាចខ្មែរយកចិត្តទុកដាក់នឹងសាសន៍យៀកណាមជាងសាសន៍ខ្មែរ៥. ប្រធានាធិបតីស.រ.អា បញ្ជូនសារប្រាប់អ៊ីរ៉ង់ ថាកុំបន្តមហិច្ឆតាផលិតអាវុធបរមាណូ

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥
១. អ្នកតាមដានការបង្រ្កាបឧក្រិដ្ឋកម្មឆបោក និយាយថា អាជ្ញាធរមានសមត្ថកិច្ច សម្តែងរបាំចាក់ក្បាច់២. ទាហានថៃតាមព្រំដែនជាប់ប្រទេសកម្ពុជា ដាច់ជើង និង របួសមធ្យម ដោយសារជាន់មីនបង្កប់៣. មតិវិភាគ៖ ប្រទេសតូច ទន់ខ្សោយ ការពារខ្លួនឯងមិនបាន មានតែរត់រកអង្គការសហប្រជាជាតិ៤. វិទ្យាសា្ថនសិក្សាសង្រ្គាម ISW៖ វិមានក្រឹមឡាំងគំរាមប្រើគ្រាប់បែកនុយក្លេអែរបំបែកណេតូ

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥
១. ប្រតិបត្តិការខាងអាជ្ញាធរមានសមត្ថកិច្ច ចាប់បានឧក្រិដ្ឋជនឆបោកតាមអ៊ិនធើណិត១០០០នាក់២. ឧកញ៉ា សមាជិកបក្ស ប្រជាជនកម្ពុជា លក់ដីខ្មែរឲ្យក្រុមហ៊ុនចិន តម្លៃរាប់ពាន់លានដុល្លារ៣. ខ្មែរនៅបរទេសបកស្រាយ រឿងក្បត់ជាតិខ្មែរ តើនរណាក្បត់ នរណាមិនក្បត់ ក្បត់របៀបដូចម្តេច?៤. ប្រទេសអ៊ុយក្រែនរុះរើគណៈរដ្ឋមន្ត្រី - សភាគាំទ្រស្ត្រីជានាយករដ្ឋមន្ត្រីថ្មី