
The Cambodia Daily Khmer
906 episodes — Page 18 of 19

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២
១) លោក ហ៊ុន ម៉ាណែត សម្រេចបញ្ឈប់ការស្នើសុំច្បាប់ដំណើរការអាជីវកម្មតូចតាចនៅថ្នាក់រដ្ឋបាលមូលដ្ឋាន។២) តុលាការនឹងបើកសវនាការសំណុំរឿង«ញុះញង់»លើលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍ក្រោយ។ ៣) លោក នេត វឿន ដែលជាក្មួយប្រសាររបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។៤) លោកហ៊ុនម៉ាណែត ដឹកនាំមន្ត្រីរដ្ឋាភិបាលថ្មីរបស់ខ្លួនធ្វើដំណើរទស្សនៈកិច្ចលើកដំបូងទៅកាន់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។៥) គណបក្សប្រជាធិបតេយ្យនៅភូមាអំពាវនាវទៅសហគមន៍ អន្តរជាតិ ជួយរំដោះអ្នកស្រីស៊ូជីជាបន្ទាន់។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖«តើគោលនយោបាយកសិកម្មប្រទេសកម្ពុជា នឹងមានការវិវឌ្ឍន៍បែបណាក្នុងអាណត្តិទី៧?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖«តើគោលនយោបាយកសិកម្មប្រទេសកម្ពុជា នឹងមានការវិវឌ្ឍន៍បែបណាក្នុងអាណត្តិទី៧?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២
១) ពលរដ្ឋខ្មែរនៅក្រៅស្រុក ត្រៀមខ្លួនប្រកាស បដិសេធ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅចុងខែកញ្ញា។ ២) សង្គមស៊ីវិលទទូចទៅរដ្ឋាភិបាលឲ្យស្វែងរកក្រុមជនដៃដល់ដែលប្រើអំពើហិង្សាលើលោក នី ណាក់ មកផ្ដន្ទាទោស។៣) ក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្ម សុំឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាជួយដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំ។៤) អាជ្ញាធរអាមេរិកនឹងប្រគល់វត្ថុរាណខ្មែរចំនួន៣៣ដុំឲ្យកម្ពុជា បន្ទាប់ពីបានរឹបអូស ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ ៥) លោកគីមជុងអ៊ុន និងលោកពូទីនសន្យាជួយគ្នាទៅវិញទៅមកករណីសង្រ្គាមនៅអ៊ុយក្រែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «ហេតុអ្វីពលរដ្ឋខ្មែរចាំបាច់នាំគ្នាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត មកកាន់អង្គការសហប្រជាជាតិ?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «ហេតុអ្វីពលរដ្ឋខ្មែរចាំបាច់នាំគ្នាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត មកកាន់អង្គការសហប្រជាជាតិ?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២
១) លោក ស ខេង ប្រកាសជំហរគាំទ្រលោក ហ៊ុន ម៉ាណែតដើម្បីបញ្ជៀសការយកឈ្មោះរបស់លោកទៅប្រើ។ ២) លោក ហ៊ុន សែន សម្រេចផ្ដល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ជិត ១ពាន់ហិកតា ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី ធ្វើជាកម្មសិទ្ធិ។៣) សមាគមវាយនភណ្ឌកាត់ដេរកម្ពុជា ថាប្រាក់ឈ្មួលសរុបរបស់កម្មករនិយោជិតខាងកាត់ដេរនៅកម្ពុជាទទួលបានជាង ៣ពាន់ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។៤) អង្គការអន្តរជាតិស្នើឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យករណីរដ្ឋាភិបាលកម្ពុជាបណ្ដេញពលរដ្ឋចេញទាំងបង្ខំនៅវិញតំបន់ អង្គរវត្ត។ ៥) សកម្មជនសង្គមលោក នី ណាក់ ត្រូវជនមិនស្គាល់វាយនឹងដំបងដែកត្រង់ក្បាលបំណងធ្វើឃាត នៅថ្ងៃនេះ។ ៦) សមាជិកសភាថៃសួរដេញដោលអំពីគោលនយោបាយជួយសម្រាលបំណុល និងការផ្ដល់ប្រាក់មួយម៉ឺនបាតឱ្យពលរដ្ឋម្នាក់ៗ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើសករាជថ្មីនៃនយោបាយការបរទេសកម្ពុជាស្ថិតក្នុងចំណុចណា?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើសករាជថ្មីនៃនយោបាយការបរទេសកម្ពុជាស្ថិតក្នុងចំណុចណា?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២
១) លោក ហ៊ុន សែន កាត់ដីជិត១៣០០ ហិកតា ប្រគល់ឲ្យឧកញ៉ា ឃុន សៀ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប។២) សមាជិករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានចំនួន លើសរដ្ឋាភិបាលចាស់ ជិត១ពាន់នាក់។៣) អូស្ត្រាលីបន្តជួយកម្ពុជាលើកិច្ចសហប្រតិការ ប្រជាធិបតេយ្យ និង សទ្ធិមនុស្ស។ ៤) ស្នងការខេត្តកំពង់ធំផ្អាកតំណែងអតីតចោរប្លន់ ជាមេប៉ុស្តិ៍ តាមបញ្ជារបស់នាយករដ្ឋមន្រ្តីតពូជលោក ហ៊ុន ម៉ាណែត។៥) លោកបៃដិនសន្យាធ្វើឱ្យវៀតណាមមានស្ថិរភាពដោយមានព្រមានប្រឆាំងការគំរាមកំហែងពីចិនករណីសមុទ្រចិនខាងត្បូង។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអំពើពុករលួយនឹងមានសភាពបែបណាក្នុងអាណតិ្តដឹកនាំតពូជនៅកម្ពុជា?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអំពើពុករលួយនឹងមានសភាពបែបណាក្នុងអាណតិ្តដឹកនាំតពូជនៅកម្ពុជា?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២
១) បនល្បែងស៊ីសងកាស៊ីណូ Top Diamond ចោទ អ្នកសារព័ត៌មាន ជិត ១ពាន់ អង្គភាពសុំប្រាក់ឧបត្ថម្ភប្រចាំខែពីខ្លួន។២) គណបក្សភ្លើងទៀនស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មី ដើម្បីសុំឲ្យផ្ដល់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម។៣) កម្មករ-កម្មាការិនីស្នើសុំឲ្យដំឡើងប្រាក់ឈ្នួល១៥ ដុល្លារបន្ថែមនៅឆ្នាំក្រោយ ខណៈនិយោជកសុំឡើង១ ដុល្លារ។៤) ក្រុមអ្នកតស៊ូមតិ ចង់ឃើញលោក ចូ បៃដិន ដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោមជាង៧លាននាក់។៥) លោកបៃដិនទៅប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចG-20 តែលោកស៊ីជីនពីង និងលោកពូទីនអវត្តមាន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើពលរដ្ឋខ្មែរចង់ឲ្យរាជរដ្ឋាភិបាលគិតគូរបែបណាដល់ប្រព័ន្ធគាំពារសង្គមសម្រាប់ពលរដ្ឋក្រីក្រ?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើពលរដ្ឋខ្មែរចង់ឲ្យរាជរដ្ឋាភិបាលគិតគូរបែបណាដល់ប្រព័ន្ធគាំពារសង្គមសម្រាប់ពលរដ្ឋក្រីក្រ?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ cover ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣
១) ក្រសួងធនធានទឹកប្ដេជ្ញារមិនឲ្យទីក្រុងភ្នំពេញរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាក្នុងអាណត្តិនេះ។២) នាយករដ្ឋមន្រ្តីតពូជ លោក ហ៊ុន ម៉ាណែត ព្រមាន មន្ត្រីរដ្ឋាភិបាល មិនឱ្យយកអំណាចជា ទីប្រឹក្សា ឬជាជំនួយការ ទៅប្រើពីលើមុខតំណែងជាមន្ត្រីរាជការក្នុងស្ថាប័នរបស់ខ្លួន។៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ណែនាំឱ្យ មន្ត្រីក្រោមឱវាទពង្រឹងការទប់ស្កាត់អំពើជួញដូរគ្រឿងញៀននៅមូលដ្ឋានឱ្យមានប្រសិទ្ធិភាព។៤) លោក ហ៊ុនម៉ាណែត៖ កម្ពុជានឹងសហការជាមួយបណ្ដាប្រទេសនៅអាស៊ានដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។៥) ប្រទេស៤ក្នុងសមាគមអាស៊ានរួមទាំងឥណ្ឌា និងតៃវ៉ាន់ នាំគ្នា ប្រឆាំងចិន ដែលបង្កើតផែនទីបំពានដែនសមុទ្រប្រទេសដ៏ទៃ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអ្វីខ្លះជាមោទនភាពសម្រាប់មេដឹកនាំថ្មីនៃប្រទេសកម្ពុជាក្នុងខ្សែភ្នែកមេដឹកនាំអាស៊ាន?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអ្វីខ្លះជាមោទនភាពសម្រាប់មេដឹកនាំថ្មីនៃប្រទេសកម្ពុជាក្នុងខ្សែភ្នែកមេដឹកនាំអាស៊ាន?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣
១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការបង្កើតបញ្ជាការដ្ឋានអង្គរក្សដើម្បីជាកងកម្លាំងផ្ទាល់ខ្លួនផ្តាច់មុខរបស់នាយរដ្ឋមន្ត្រីគឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។២) តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅថ្ងៃទី២១ ខែកញ្ញា។៣) ខុទ្ទការល័យនាយករដ្ឋមន្ត្រីថ្មី កំណត់ឱ្យ មន្ត្រីរាជការសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រើគោរមងារលោក ហ៊ុន ម៉ាណែត ឱ្យបានត្រឹមត្រូវជាកំហិត។ ៤) ក្រសួង ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើអាជីវករបើមិនបញ្ឈប់ការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ៥) ប្រមុខការទូតអាមេរិកទៅទីក្រុងកៀវប្រកាសពីជំនួយថ្មីជាង១ពាន់លានដុល្លារ។