PLAY PODCASTS
The Cambodia Daily Khmer

The Cambodia Daily Khmer

906 episodes — Page 16 of 19

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

១) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារនៅកម្ពុជា ផ្តល់សេវាកម្មកម្ចី​ឲ្យ​កាន់តែទូលំទូលាយដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។២) ​ សង់ត្រាល់ ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូល​ប្រព័ន្ធគាំពារ​សង្គម ដល់ពលករចំណាកស្រុក​ ទៅក្នុងគោលនយោបាយរបស់ខ្លួន។៣) ក្រុមអ្នកវិភាគថា អាថ៌កំបាំងជាច្រើននៅពីក្រោយគម្រោង​ព្រែកជីក​ហ្វូណន រវាង​មេដឹកនាំ​គណបក្ស ប្រជាជន​កម្ពុជា ជាមួយ ចិន និង​វៀតណាម។៤) ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ថា បទល្មើសព្រៃឈើ​ក្នុង​ខេត្តរបស់ខ្លួនកំពុងកម្រើក ឡើងវិញ​ក្រោមការ​ឃុបឃិតគ្នា​ជាប្រព័ន្ធ​រវាង ឧកញ៉ា និង​អាជ្ញាធរខេត្ត។៥) ក្រុមប្រឹក្សាសន្ដិសុខUN មិនអាចធ្វើសេចក្ដីសម្រេចបាន​ក្នុងការ​ថ្កោល​​ទោសកូរ៉េខាងជើងដែលបាញ់មីស៊ីល ICBM។

Dec 20, 202325 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «វិបត្តិកម្ពុជានៅពី​ក្រោយ​គម្រោងសាងសង់ព្រែកជីកហ្វូណន»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «វិបត្តិកម្ពុជានៅពី​ក្រោយ​គម្រោងសាងសង់ព្រែកជីកហ្វូណន»

Dec 19, 20231h 14m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣

១) សង្គមស៊ីវិល ព្រួយបារម្ភ ពីការធ្លាក់ចុះសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងសេរីភាពរបស់​សហជីពក្នុងវិស័យការងារនៅកម្ពុជា។២) ​វត្តពោធិលង្កាអនុញ្ញាតឱ្យតែសមណសិស្សប៉ុណ្ណោះអាច​ចូល​ស្នាក់​អាស្រ័យ។៣) ក្រុមអ្នកឃ្លាំមើលថា ទាំងរដ្ឋាភិបាល និងវិស័យសារព័ត៌មាន​ក្នុង​ស្រុក​ខ្លះនាំគ្នាផ្សព្វផ្សាយ​ព្រឹត្តការណ៍ បំពុលពលរដ្ឋខ្លួន​ឯង។ ៤) លោក ស សុខា៖ ក្រុមឧក្រិដ្ឋជនបានដើរមុនការអនុវត្ត ​ច្បាប់​របស់​រដ្ឋាភិបាល មួយជំហានជុំវិញអំពើជួញដូរមនុស្ស និង បញ្ហាគ្រឿង​ញៀននៅកម្ពុជា។៥) ឧបទ្វីបកូរ៉េកំពុងដើរលើវិថីទៅរកសង្រ្គាមជាថ្មីទៀត​ខណៈភាព​តាន​តឹង​បានកើនឡើងខ្លាំង។

Dec 19, 202329 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «កម្រិតនៃការតាមដានព័ត៌មានសង្គម និងនយោបាយរបស់ពលរដ្ឋ​ខ្មែរបច្ចុប្បន្ន»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «កម្រិតនៃការតាមដានព័ត៌មានសង្គម និងនយោបាយរបស់ពលរដ្ឋ​ខ្មែរបច្ចុប្បន្ន»

Dec 18, 20231h 3m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

១) សមាជិក​គណបក្សភ្លើងទៀន​តវ៉ា​ឲ្យ​ប្រធាន​និង​អគ្គលេខា​បក្ស​ចុះ​ចេញពី​តំណែង។ ២) ​ អាជ្ញាធរខេត្តព្រះវិហារ ព្រមាន ពលរដ្ឋ ១៣១គ្រួសារ​ក្នុង​ស្រុក​គូលែន ឱ្យចាកចេញពីលំនៅឋានឱ្យបានមុនថ្ងៃទី១០ ខែមករា។ ៣) ក្រុមអ្នកសង្កេតការណ៍ថា ការបញ្ចូលរូបលោក ហ៊ុនម៉ាណែត ក្នុង​រូបសញ្ញាថ្មីរបស់បក្សកាន់អំណាចបង្ហាញថា ជាអ្នកបម្រើបក្ស​កុម្មុយ​នីស្ត​ឥណ្ឌូចិន។ ៤) អ្នកឃ្លាំមើល ជម្រុញឱ្យ លោក ហ៊ុន ម៉ាណែត ពិនិត្យកិច្ចព្រមព្រៀង​មិនប្រក្រតី នានា ដែលមិនបម្រើឱ្យប្រយោជន៍ជាតិខ្មែរ ហើយត្រូវយក​កិច្ចព្រមព្រៀងក្រុងប៉ារីស៍ជាគោល។៥) កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វិបបាលិស្ទិចICBMគំរាម​សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

Dec 18, 202326 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ភាពមិនប្រក្រតីនៃការអនុវត្តច្បាប់​ខេត្តតាមបន្ទាត់ព្រំដែនខ្មែរ»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ភាពមិនប្រក្រតីនៃការអនុវត្តច្បាប់​ខេត្តតាមបន្ទាត់ព្រំដែនខ្មែរ»

Dec 15, 20231h 13m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

១) បេសជនពិសេសរបស់អង្គការសហប្រជាជាតិជម្រុញឲ្យមានការ បោះឆ្នោតព្រឹទ្ធសភា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។២) ​ពលករខ្មែរក្នុងប្រទេសជប៉ុន អំពាវនាវឱ្យរដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា ជួយការពារពលករខ្មែរដែលកំពុងរងនូវការរំលោភ​បំពាន​សិទ្ធិការងារនៅក្នុងប្រទេសជប៉ុន។៣) ខេត្តខ្មែរជាប់ព្រំដែនប្រទេសឡាវចំនួន៣លេចធ្លាយរឿង​អាស្រូវ​ពីការចេញឯកសារមិនប្រក្រតីចេញចូលទឹកដី កម្ពុជា-ឡាវ។៤) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូល​រំលឹកខួប​អនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។៥) សមាជិកព្រឹទ្ធសភាអាមេរិកនឹងបោះឆ្នោតលើកញ្ចប់ថវិកា សម្រាប់​អ៊ុយក្រែននៅសប្តាហ៍ក្រោយ។

Dec 15, 202324 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ការតាមដានរបស់សហគមន៍ខ្មែរនៅក្រៅប្រទេសអំពីដំណើរទស្សនកិច្ចអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិនៅកម្ពុជា»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ការតាមដានរបស់សហគមន៍ខ្មែរនៅក្រៅប្រទេសអំពីដំណើរទស្សនកិច្ចអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិនៅកម្ពុជា»

Dec 15, 20231h 1m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

១) រដ្ឋាភិបាលមិនអនុញ្ញាតឲ្យក្រុមហ៊ុន​Vingroup របស់វៀតណាម មកវិនិយោគតាក់ស៊ីអគ្គិសនី នៅកម្ពុជាឡើយ។២) ​តំណាងពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ស្នើរឱ្យ លោក ហ៊ុន ម៉ាណែត លុបឈ្មោះ និងរូបប្រាសាទអង្គរវត្ត ចេញពីក្រុមហ៊ុន​ស្រា​បៀរ។៣) សាលាកំពូលរាជធានីភ្នំពេញ គ្រោងប្រកាស សាលក្រម​សំណុំ​រឿង​ម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) នៅសប្តាហ៍ក្រោយ។ ៤) អាមេរិក អង់គ្លេស និងកាណាដា កំណត់គោលដៅ ដាក់ទណ្ឌកម្ម​លើឧក្រិដ្ឋកម្មធំៗដែលកំពុងប្រតិបត្តិការឆបោកនៅកម្ពុជា ឡាវ និងភូមា។៥) ភ្នាក់ងារចារកម្មរបស់អាមេរិកអះអាងថា ទ័ពរុស្ស៊ីបាតបង់ក្នុង​សង្រ្គាម​នៅអ៊ុយក្រែនជិត ៩០%

Dec 15, 202326 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ស្ថានភាពជំនឿផ្លូវក្នុង និងភាពក្រីក្រនៅកម្ពុជា»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ស្ថានភាពជំនឿផ្លូវក្នុង និងភាពក្រីក្រនៅកម្ពុជា»

Dec 12, 20231h 16m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣

១) លោក ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នៅតែ​​បន្តរឹងមាំជានិច្ច។២) ​អ្នកវិភាគ ព្រមានថា ជំនួបលោក ហ៊ុន ម៉ាណែត នៅវៀតណាម គឺដើម្បីប្រកាស​ខ្លួន​ស្បថ​ធ្វើជា​អ្នក​បម្រើសហព័ន្ធកុម្មុយ​នីស្ត​ឥណ្ឌូន​ចិន បន្តពីលោក ហ៊ុន សែន។៣) សហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរ អំពាវនាវឱ្យ បុគ្គលិក​ណា​ហ្កា​វើលដ៍ ដោះស្រាយវិវាទការងារ ដើម្បីជាបុណ្យកុសលបញ្ជូន​ឱ្យថៅ​កែណាហ្កាវើលដ៍ ដែលទើបនឹងទទួលអនិច្ចកម្ម។ ​៤) គ.​ជ.ប ព្រមឲ្យ​បក្សឆន្ទៈខ្មែរ​ និង​បក្ស​កម្លាំងជាតិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។៥) លោកហ្សេឡេនស្គីអំពាវនាវយ៉ាងរំជើបរំជួលសុំសហរដ្ឋអាមេរិក​បន្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។

Dec 12, 202325 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «តើកម្ពុជាត្រូវបង្ហាញជំហរឯករាជ្យការពារអធិបតេយ្យភាពរបស់ខ្លួនកម្រិតណាក្នុងឆាកអន្តរជាតិ?»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «តើកម្ពុជាត្រូវបង្ហាញជំហរឯករាជ្យការពារអធិបតេយ្យភាពរបស់ខ្លួនកម្រិតណាក្នុងឆាកអន្តរជាតិ?»

Dec 11, 20231h 17m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

១) លោក ហ៊ុន សែនកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើក្រុងបូគោ​ឲ្យ​លោក ហេង សួរ ជិត ១០០ហិកតាធ្វើជាកម្មសិទ្ធិ។២) ​ក្រុមអ្នកតស៊ូមតិកម្ពុជាក្នុងប្រទេសអូស្ត្រាលី អំពាវនាវឱ្យ រដ្ឋាភិបាល​​ខ្មែរ ផ្តល់សេរីភាពដល់ លោក កឹម សុខា ដើម្បីស្តារ​ប្រជាធិប​តេយ្យនៅកម្ពុជាឡើងវិញ។៣) លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅ​ប្រទេស​វៀតណាមពីរថ្ងៃ ដើម្បីជួបប្រជុំទ្វេភាគីលើវិស័យជាច្រើន។៤) អ្នកវិភាគថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធាន​បក្ស​កាន់អំណាចជាសញ្ញានៃការបម្រើវៀតណាមដោយត្រកូលហ៊ុនផ្តាច់ មុខ។៥) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិក្លាយជាស្ថាប័នពិការព្រោះ​តែអាមេរិកអង់គ្លេសលេង Gameតាមគំរូចិនលេងដាក់អ៊ុយក្រែន។

Dec 11, 202325 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «បេសកកម្មរបស់ក្រុមតស៊ូមតិកម្ពុជា»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «បេសកកម្មរបស់ក្រុមតស៊ូមតិកម្ពុជា»

Dec 8, 20231h 28m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣

១) ក្រុមអ្នកស្នេហាលទ្ធិប្រជាធិបតេ្យនៅអាមេរិក និង​អូស្ត្រាលី គ្រោង​បង្កើតក្រុមអ្នកតស៊ូមតិកម្ពុជា ដើម្បីស្តារលទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា​ឡើង​វិញ។២) ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បណ្តេញ ជនជាតិវៀតណាម​២៥៧​នាក់ ​ចេញពីកម្ពុជា ដោយសារពួកគេជាប់ពាក់ព័ន្ធ​បទល្មើស​ឆបោកតាមប្រព័ន្ធអនឡាញ។៣) ក្រុមកូដករណាហ្គាវើលដ៍ចោទក្រសួងស្ថាប័នចំនួន៥ ស្ថិតក្រោម​បង្គាប់ថៅកែបនល្បែងកាស៊ីណូ ណាហ្កាវើលដ៍។៤) តំណាងអង្គការក្រៅរដ្ឋាភិបាល ប្រកាសអញ្ជើញ រដ្ឋមន្ត្រីក្រសួង​ការងារ ឱ្យចូលរួមពិភាក្សាអំពីការធ្លាក់ចុះនៃការអនុវត្តន៍​សិទ្ធិសេរីភាព​មូលដ្ឋានរបស់សហជីពនៅខែកុម្ភៈ។៥) សហរដ្ឋអាមេរិកសង្ស័យថាកងនាវាចម្បាំងចិនចាប់ផ្ដើម​មាន​វត្តមាន​នៅកម្ពុជា។

Dec 8, 202325 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ស្ថានភាពទូទៅ និងវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ២០២៣ ស្តីអំពី៖ «ស្ថានភាពទូទៅ និងវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន»

Dec 8, 20231h 7m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣

១) ក្រុមអង្គការការពារ​សិទ្ធិមនុស្ស​ជាច្រើននឹងជួបជុំគ្នានៅមុខ​ក្រសួង​ការងារ ដាក់សំណើរ​ជាកង្វល់រួមជុំវិញសិទ្ធិមូលដ្ឋានរបស់​សហជីព។២) អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ព្រមានថា អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​​ជាង​១​ម៉ឺន​នាក់ នាំគ្នារត់គេច​ពី​ទទួល​សេវា​ព្យាបាល។៣) លោក សម រង្ស៊ី អំពាវនាវឱ្យមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន កុំប្រើមធ្យោបាយវាយប្រហារគ្នាទៅវិញទៅមក ដោយសារ តែ​រឿង​ផ្ទាល់​ខ្លួន។៤) រុស្ស៉ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២៤​ខណៈលោកពូទីននៅសល់អ្នកគាំទ្រជិត៣០%ប៉ុណ្ណោះ។

Dec 8, 202321 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣

១. ជំនួបត្រីភាគីនៃប្រទេសក្នុងតំបន់ឥណ្ឌូចិន លើគម្រោងការ ត្រីកោណអភិវឌ្ឍន៍២. មានចម្ងល់ថា តើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ មានប្រយោជន៍ប៉ុណ្ណា៣. អំពើពុករលួយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី តើថយចុះ នៅដដែល ឬកើនឡើង?៤. ស.រ.អា ថានឹងផ្តល់ជំនួយឲ្យខ្មែរបង្កើតតំបន់ អេកូឡូហ្ស៊ី អភិរក្សជីវចម្រុះ៥. អ៊ុយក្រែន នឹងទទួលជំនួយបន្ថែមពីសម្ព័ន្ធមិត្តលោកខាងលិច

Dec 7, 202327 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣

១. ក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បិទទ្វារ ដូចជារារាំងបុគ្គលិក៤នាក់មិនឲ្យចូលធ្វើការ២. ក្រុមការងាររាជរដ្ឋាភិបាលចុះធ្វើការតាមភូមិ−ឃុំ អ្នកសង្កេតការណ៍ថាឲ្យកាត់បន្ថយចំនួនអ្នករាជការ៣. គណបក្សក្រៅរដ្ឋាភិបាលមួយ រវល់ត្រៀមប្រជែងរកកៅអីព្រឹទ្ធសភា៤. អតីតប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីខេត្តព្រះសីហនុឲ្យក្មួយស្រី ភរិយាឧបនាយករដ្ឋមន្រ្តី៥. អ៊ីស្រាអែលវាយសន្ធាប់លើតំបន់ហ្គាហ្សា បញ្ជាឲ្យប្រជាជនស៊ីវីលរើចេញ និង ការបោះឆ្នោតនៅ ដែនកោះតៃវ៉ាន់

Dec 6, 202333 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣

១. អ្នកកាសែតរងការវាយដំ ព្រោះផ្សាយរឿងដឹកឈើខុសច្បាប់ ប៉ុន្តែ រដ្ឋបាលខេត្តថា មកពីអ្នកស្រុកខឹង២. កាសែតគាំទ្របក្សកាន់អំណាច បើកផ្សាយដោយផ្តើមដើមទុនពីឧកញ៉ា ថេង ប៊ុនម៉ា ទីបញ្ចប់បិទទ្វា៣. បក្សកាន់អំណាច តម្រូវឲ្យសមាជិកបង់ថ្លៃសមាជិកភាពបក្ស ម្នាក់ៗរាប់ម៉ឺនដុល្លារស.រ.អា៤. អតីតនាយករដ្ឋមន្រ្តីបន្តកាត់ឆ្វៀលដីឲ្យបក្ស ពួក ក្រុមគ្រួសារ មុននឹងប្រគល់តំណែងឲ្យទៅកូន

Dec 6, 202321 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣

១. តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ ថា បក្ស ប្រជាជនកម្ពុជា ផ្តាច់ការគាបសង្កត់ប្រជាពលរដ្ឋខ្មែរ២. មេដឹកនាំ និងមន្រ្តីបក្សជំទាស់ ថា ១០០ថ្ងៃក្រោយឡើងកាន់តំណែង នាយករដ្ឋមន្រ្តីមិនទាន់មានអ្វីអស្ចារ្យ៣. ក្រុមតស៊ូមតិ ថា ការបង្កើតក្រុមការងារដោះបញ្ហាគ្រប់មុខសញ្ញា គម្រាមដល់ប្រព័ន្ធតុលាការ៤. ប្រទេសអ៊ុយក្រែន ស្នើសុំជំនួយដោះមីនពីប្រទេសកម្ពុជា៥. សង្រ្គាមផ្ទុះឡើងវិញ រវាងប្រទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស−ប៉ាឡេស្ទីន ៧ថ្ងៃក្រោយផ្អាកបាញ់គ្នា

Dec 2, 202326 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣១. ប្រធាន រដ្ឋសភាខ្មែរ គ្រោងចូលរួមប្រជុំកំពូលរឿង ត្រីកោណអភិវឌ្ឍន៍ នៅទីក្រុងវៀងចន្ទន៍២. ក្រសួង មហាផ្ទៃ ទទួលស្គាល់បក្សនយោបាយថ្មីឈ្មោះ គណបក្ស កម្លាំងជាតិ៣. នាយករដ្ឋមន្រ្តីតត្រកូល សម្តែងក្តីរីករាយ និង អំនួត អំពីពិធីបុណ្យ អុំទូក នៅរាជធានីភ្នំពេញ៤. តំបន់ទេសចរនៅសៀមរាប អ្នកធ្វើការវិស័យឯកជន ត្អូញត្អែរឿងនគរបាលស៊ីសំណូក៥. ជំនួយមនុស្សធម៌ពីលោកខាងលិច ចំនួន៣យន្តហោះសម្រាប់តំបន់ហ្កាហ្សា

Nov 30, 202327 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣១. មេដឹកនាំបក្សជំទាស់ ថា រដ្ឋាភិបាលតត្រកូលជារដ្ឋាភិបាលបោកប្រាស់ ដូចតែរដ្ឋាភិបាលអាណត្តិឪពុក២. ពលរដ្ឋជាច្រើនស្លាប់ និង របួស បន្ទាប់ពីរថយន្តបើកធ្លាក់ផ្លូវនៅភ្នំគូលែន ក្រោយពីហែ កឋិន៣. ក្រុមអង្គការសង្គមស៊ីវីល ជំរុញឲ្យក្រសួង ៩ ធ្វើការ បញ្ឈប់អំពើហិង្សាលើស្រ្តី និង ក្មេងស្រី៤. ខួបប្រាំឆ្នាំ នៃការដាក់បញ្ចូល ល្ខោនខោល ជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

Nov 30, 202319 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣១. ព្រះរាជាខ្មែរទ្រង់ប្រោសប្រទានលើកលែង និង បន្ថយទោសទណ្ឌិតជាង ៥០០នាក់ ក្នុងពិធីបុណ្យជាតិ២. ករណីចាប់លោក កង សារ៉ន តំណាងរាស្រ្តអតីតបក្សជំទាស់ថា នាយករដ្ឋមន្រ្តីកូន ដូចនាយករដ្ឋមន្រ្តីឪ៣. នាយករដ្ឋមន្រ្តីចាស់ កាត់ឆ្វៀលដីឧទ្យានជាតិក្នុងតំបន់ភ្នំ មុនផ្ទេរអំណាចឲ្យកូន៤. អង្គការសង្គមស៊ីវីល នឹងប្រមូលគ្នាជួបជុំ ៥០០នាក់ ធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្រ្តី និង ក្មេងស្រី៥. ស.រ.អា ស្នើឲ្យអ៊ីស្រាអែល ហាម៉ាស់ បន្តការផ្អាកប្រយុទ្ធគ្នាច្រើនថ្ងៃទៅមុខទៀត

Nov 29, 202325 min

រដ្ឋមន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​ក្រុមហ៊ុន​នាំ​ពលករ​រក​ចំណូល​ផ្គត់ផ្គង់​បក្ស​កាន់​អំណាច

មនុស្ស​ជំនិត​ម្នាក់​របស់​ នាយករដ្ឋមន្ត្រីតពូជ លោកហ៊ុន ម៉ាណែត ត្រូវបានគេ​រកឃើញ​ថាបាន​សហការជាមួយភរិយា ស្រីកំណាន់របស់ ខ្លួន និងដៃគូរវិនិយោគ​ជាច្រើន​ទៀត​បើក​បណ្តាញក្រុមហ៊ុន ដែលមាន រចនាសម្ព័ន្ធដូចសំបុក្រពីងពាង​ដើម្បីរកចំណូលពីការ ​ក្នុងនាំ​ពលករទៅធ្វើការនៅក្រៅប្រទេស។ បុរសរូបនេះក៏បានបើកក្រុមហ៊ុន លាយស៊ីម៉ង ក្រុមហ៊ុន​សេវាកម្មទេសចរណ៍ និង​សណ្ឋាគារជាច្រើន ដើម្បីរកចំណូល សម្រាប់ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​បក្ស​ប្រជាជនទាំងនៅ ក្នុងស្រុក និងក្រៅស្រុក។

Nov 29, 202316 min

កម្ពុជាជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរទៅឱ្យក្រុមហ៊ុនចិនកាន់កាប់រយៈពេល៥០ឆ្នាំ បន្ទាប់ពីជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញ

រាជរដ្ឋាភិបាលត្រូវជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថាដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ផ្ទុយទៅវិញ គេបានរកឃើញថាតំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយៈ ឬ សួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារស.រ.អា (៣៥០លានដុល្លារអាមេរិក)។ តើរឿងបែបនេះ ជាការភូតកុហក់ បោកញ្ឆោតពលរដ្ឋខ្មែរ នៃអ្នកដឹកនាំ ឬដូចម្តេច? ខ្ញុំ ហាស់ សាន សូមជូនសេចក្តីរាយការណ៍ស្រាវជ្រាវមួយទាក់ទងនឹងបញ្ហានេះ

Nov 29, 202331 min

ស្ត្រីខ្មែរម្នាក់ចង់ធ្វើអត្តឃាតតាមស្វាមីដោយសារបំណុលវ័ណ្ឌក

វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្ដែវាមិនដូចនេះទាំង ស្រុងទេ ពីព្រោះនៅប្រទេសកម្ពុជាមានកូនបំណុលខ្លះក្លាយជាជនរងគ្រោះដោយសារមិនអាចដោះបំណុលបានហើយឈានដល់ការបាក់ទឹកចិត្ត រួចជ្រើសរើសការសម្លាប់ខ្លួន។ អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែនឹកមមៃដល់ប្ដីដែលស្លាប់ដោយការធ្វើអត្តឃាត គឺគ្រប់ពេលដែលម្ចាស់ឥណទានបានមករករូបអ្នកស្រីនៅគេហដ្ឋានដើម្បីទារការប្រាក់បំណុល១៧០ដុល្លារប្រចាំខែដែលប្ដីប្រពន្ធទាំងពីរខ្វះលទ្ធភាពជាខ្លាំងក្នុងការរកប្រាក់ដើម្បីសងម្ចាស់បំណុល។ លោក Nhu Laen ដែលជាប្ដីរបស់អ្នកស្រី ង៉ា បានសម្លាប់ខ្លួននៅក្នុងចម្ការកាលពីខែវិច្ឆិកា ឆ្នាំ២០២២។

Nov 29, 202311 min

ពលរដ្ឋងាមេរិកាំងរស់នៅក្រៅប្រទេស និង ពន្ធអាករ

ពលរដ្ឋខ្មែរមួយដែលបានចូលសញ្ជាតិអាមេរិកាំង ហៅថា ខ្មែរ−អាមេ រិកាំង ចំនួនបានវិលមករស់នៅធ្វើការងារ ប្រកបរបររកស៊ីឯស្រុក កំណើតវិញ។ មានខ្លះបានមកគាំទ្រ ជួយឧបត្ថម្ភបក្សកាន់អំណាច ដែលតាមច្បាប់ស.រ.អា គេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការផ្តាច់មុខ ដោយភ្លេចសម្បថរបស់គេពេលស្បថចូលសញ្ជាតិ។ ម្យ៉ាងទៀត គេភ្លេចខ្លួនថាគេមានកាតព្វ កិច្ចបង់ពន្ធអាករឲ្យរដ្ឋ។ តើច្បាប់អ្វីខ្លះ ចែងដូចម្តេចខ្លះចំពោះពលរដ្ឋអាមេរិ កាំង ដែលរកចំណូលបាននៅក្រៅស.រ.អា? លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាដោយសង្ខេបទាក់ទងនឹងពលរដ្ឋអាមេរិកាំង និង ពន្ធអាករ

Nov 29, 202316 min

អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត

ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច

Nov 29, 202317 min

ស្មោះត្រង់នឹងឧត្តមគតិ (Loyaty to the Principles)

លោក អ្នកនាងជាទីមេត្រី! ទម្លាប់មិនល្អមួយចំនួន ដែលមនុស្សក្នុងសង្គមមួយកែមិនបាន បានធ្វើឲ្យសង្គមនោះសម្បូរទៅដោយមនុស្សអត់បែកបញ្ញាទៅរកសេចក្តីចម្រើន។ ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋក៏ នាំគ្នាដើរតាមអ្នកដឹកនាំដែលពុករលួយ រំលោភជិះជាន់មនុស្សទៅវិញ។ក្នុងអត្ថបទចុងក្រោយរបស់លោក មុននឹងទទួលមរណាភាព បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានបន្សល់គំនិត ដែលអ្នកប្រាជ្ញបរទេស រួមទាំងព្រះពុទ្ធបរមគ្រូផងបង្រៀនរបៀបគិតឲ្យមនុស្សត្រង់ត្រាប់ដើម្បីសេចក្តីចម្រើនរបស់ខ្លួន និង សង្គមជាតិ។

Nov 29, 20237 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

១. អតីតនាយករដ្ឋមន្រ្តី ស៊ីញ៉េកាត់ឆ្វៀលដីស្ងាត់ៗ ជាច្រើនកន្លែង មុននឹងផ្ទេរអំណាចទៅកូនប្រុស២. រដ្ឋការក្រុងប៉េកាំង បន្តបញ្ជាក់អំពីជំហរគាំទ្រនាយករដ្ឋមន្រ្តីតត្រកូល នៅប្រទេសកម្ពុជា៣. លោក សម រង្ស៊ី ថា ពលរដ្ឋខ្មែរគួរតែនាំគ្នាកាន់ទុក្ខ ១០០ថ្ងៃ នៃការឡើងកាន់អំណាចតត្រកូល៤. រឿង អ៊ីប៊ីអេ (EBA)៖ អឺរ៉ុបថា បើចង់បានប្រព័ន្ធអនុគ្រោះពន្ធ ប្រទេសកម្ពុជា ត្រូវបើកលំហសិទ្ធិពលរដ្ឋ៥. តើក្រុម ហាម៉ាស នឹងឆ្លៀតឱកាសទាញប្រយោជន៍ឬទេ ខណៈមានការផ្អាកការប្រយុទ្ធគ្នា ៤ថ្ងៃ?

Nov 25, 202326 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១. អង្គការសិទ្ធិមនុស្ស ថារដ្ឋាភិបាលគាបត្បៀតសិទ្ធិ សេរីភាពបញ្ចេញមតិសារព័ត៌មាន អ្នកការពារសិទ្ធមនុស្ស២. សកម្មជនពោលថា បក្សក្រៅរដ្ឋាភិបាលដែលថាចង់បានប្រជាធិបតេយ្យ មិនទាន់មានគោលការណ៍ប្រជា តេយ្យផ្ទៃក្នុងទេ៣. តុលាការខេត្តមួយ ផ្តន្ទាទោសពលរដ្ឋខ្មែររិះគន់ការពិតរឿងជនជាតិយៀកណាមតាមហ្វេសប៊ុក៤. ប្រមុខរាជរដ្ឋាភិបាលថ្មីតត្រកូល រំពឹងថា សេដ្ឋកិច្ចជាតិនឹងកើន៥% ឆ្នាំ២០២៣ និង ៦% ឆ្នាំ២០២៤៥. មេដឹកនាំរុស្ស៊ី ថាខ្លួនមិនដែលច្រានចោលការចរចារកសន្តិភាពនៅអ៊ុយក្រែនម្តងណាទេ

Nov 24, 202327 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «តើលំហរប្រជាធិបតេយ្យផ្ទៃក្នុងបក្សមាន​សារៈសំខាន់​បែបណាដល់​ការដឹកនាំរបស់គណបក្សនយោបាយនានានៅកម្ពុជា?»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «តើលំហរប្រជាធិបតេយ្យផ្ទៃក្នុងបក្សមាន​សារៈសំខាន់​បែបណាដល់​ការដឹកនាំរបស់គណបក្សនយោបាយនានានៅកម្ពុជា?»

Nov 22, 20231h 15m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

១) គណៈសង្ឃនាយកកម្ពុជាបដិសេធថា ការសម្រេចបិទ​វត្តពោធិ​​​លង្កា គឺជាការពង្រឹងការគ្រប់គ្រងវត្តឡើងវិញ មិនមែន​ពាក់ព័ន្ធ​នឹង​នយោបាយនោះទេ។២) លោក ហ៊ុន ម៉ាណែត បដិសេធថា រដ្ឋាភិបាលថ្មីរបស់លោក ដែល​មានអាយុ ៩០ថ្ងៃ មិនមែនជារដ្ឋាភិបាលដេកអេះពោះ ហើយ ដើរខ្ចី​តែ​លុយ​បរទេសទេមកចាយទេ។៣) អង្គការក្រៅរដ្ឋាភិបាល៖ ប្រទេសកម្ពុជា ក្លាយជាឋានសួគ៌ដ៏​សុខសាន្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។៤) វរៈសេនីយ៍ទោភូមិភាគ៥ ខេត្តបាត់ដំបង ស្នើរសុំ អង្គការ​សហ​ប្រជា​ជាតិ ជួយការពារសន្តិសុខផ្ទាល់​ខ្លួនក្រោយ​រងការគម្រាម​កំហែង​ដល់​អាយុ​ជីវិត។៥) អ្នកស្លាប់ក្នុងសង្រ្គាមនៅហ្កាហ្សាប៉ាឡេស្ទីនហក់ឡើង​ជាង​១៤០០០នាក់​ខណៈយុទ្ធ​សន្តិភាព៤ថ្ងៃចាប់ផ្ដើមអនុវត្ត។

Nov 22, 202329 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «តើភាពឱនថយនៃប្រជាធិបតេយ្យជះឥទ្ធិពលអាក្រក់បែបណាដល់សេដ្ឋកិច្ចជាតិ?»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «តើភាពឱនថយនៃប្រជាធិបតេយ្យជះឥទ្ធិពលអាក្រក់បែបណាដល់សេដ្ឋកិច្ចជាតិ?»

Nov 21, 20231h 16m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

១) ប្រជានេសាទអះអាងថា ត្រីគ្រប់ប្រភេទក្នុងបឹងទន្លេសាបកំពុង​ប្រឈម​ នឹង​ការវិនាសផុតពូជដោយសារតែការនេសាទខុសច្បាប់។២) កម្មកររោងចក្រ ML ក្រុងប៉ោយប៉ែត រងនូវការរំលោភសិទ្ធិការងារ​ពី​សំណាក់ថៅ​កែ ដោយសារពួកគេហ៊ានទាមទារឱ្យក្រុមហ៊ុន​បើក​ប្រាក់​ឈ្នួល​ឱ្យបានទៀងទាត់។៣) រដ្ឋាភិបាល ដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម ដោយឈប់ចេញ​អាជ្ញា​បណ្ណរ៉ែគ្រប់ប្រភេទ។៤) សមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួនព្រះភិក្ខុ សយ សាត ដោយគ្មាន​ដីការតុលាការ និងគ្មានមូលហេតុ។៥) ពួកហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល អាចនឹងទទួលយកបទ បាញ់គ្នារយៈពេល៥ថ្ងៃ។

Nov 21, 202326 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

១. នាយករដ្ឋមន្រ្តីតត្រកូល ដាក់ផែនការកំណែទម្រង់នាឆ្នាំ២០២៤ ដោយឲ្យក្រសួងបីផ្តើមធ្វើការជាមួយគ្នា២. មេដឹកនាំបក្សជំទាស់ចោទអតីតនាយករដ្ឋមន្រ្តី ថាចង់ក្បត់ជាតិខ្មែរដូច សឺង ង៉ុកមិញ ហៅអាចារ្យ មៀន៣. អាជ្ញាធរជាតិអប្សារា ថា ពលរដ្ឋក្រុងសៀមរាប ៥០% មិនទាន់មានទឹកស្អាតប្រើប្រាស់៤. បទវិចារណកថា៖ បើមើលអាកាសយានដ្ឋានថ្មី សៀមរាបអង្គរ គេថា ខ្មែរចង់បានអ្វីពីចិនក៏បានដែរឲ្យតែដើរក្នុងគន្លងមាគ៌ានយោបាយចិន

Nov 21, 202328 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «ភាពមិនប្រក្រតីនៃប្រាក់ខែមន្រ្តីរាជការក្នុង​អាណត្តិ​រដ្ឋាភិបាល​តពូជថ្មី»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «ភាពមិនប្រក្រតីនៃប្រាក់ខែមន្រ្តីរាជការក្នុង​អាណត្តិ​រដ្ឋាភិបាល​តពូជថ្មី»

Nov 18, 202342 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

១) លោកហ៊ុន ម៉ាណែត ប្រកាសលុបឲ្យបំបាត់ទស្សនៈជ្រុលនិយម​ដោយមិនឱ្យមានការរើសអើងនិងលាបព័ណ៌គ្នាក្នុងវិស័យសាសនា។២) មន្ត្រីបក្សប្រឆាំងចោទថា លោក ហ៊ុន សែន ជាអ្នកធ្វើឲ្យ​អធិប​តេយ្យ​​​​ជាតិ​កម្ពុជា ទៅក្រោមកណ្តាប់ដៃចិន និងវៀតណាម ។៣) លោក សម រង្ស៊ី៖ អំណាចរបស់លោក ហ៊ុន ម៉ាណែតនឹងត្រូវ​ដួល​រលំ នៅពេលអវត្តមានលោក ហ៊ុន សែន ពីផែនដីនេះ។ ៤) ក្រុមស្ត្រីថ្ងៃសុក្រ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នក​ទោសនយោបាយ និង អ្នកទោសមនសិការ។៥) លោកបៃដិននៅតែចាត់ទុកលោកស៊ីជីនពីងជាមេដឹកនាំ​ផ្តាច់ការ​នៅប្រទេសចិន។

Nov 18, 202324 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «មូលហេតុដែល​ខ្មែរ​បាត់បង់​ឯករាជ្យ និងអធិប​តេយ្យ​របស់​ខ្លួន»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «មូលហេតុដែល​ខ្មែរ​បាត់បង់​ឯករាជ្យ និងអធិប​តេយ្យ​របស់​ខ្លួន»

Nov 16, 20231h 23m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

១) លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិនឱ្យ​នាំគ្នា​ចូលមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនតាមអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី។២) ក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន ពិតជាបានចូលទៅសុំលុយ​ពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន (TOP DIAMOND CASINO)។៣) អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក កឹម សុខា បដិ សេធ មិនធ្វើការរួបរួមជាមួយក្រុមណាដែលធ្វើឱ្យមានអំពើហិង្សា ​បំផ្លាញ ប្រជាធិបតេយ្យ។៤) សកម្មជនចលនាមាតាធម្មជាតិ ប្តេជ្ញា តាមដានការកាត់ឆ្វៀលដី​ឧទ្យានជាតិនានាពីសំណាក់រដ្ឋាភិបាលទៅឱ្យក្រុមហ៊ុន វ័ន ម៉រ របស់​ឧកញ៉ា ជីង សុគន្ធារី។៥) អ្នកកាសែតកត់ត្រាថាគន្លឺះ៤ចំណុចយ៉ាងតិចចេញពីជំនួប កំពូល រវាងលោកបៃដិននិងស៊ីជីនពីង។

Nov 16, 202329 min

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអំពើអ្វីខ្លះដែលអាចចាត់ទុក​ថា​ជាការគម្រាមឆ្លងដែន?»

កម្មវិធី ​Idea Talk សម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអំពើអ្វីខ្លះដែលអាចចាត់ទុក​ថា​ជាការគម្រាមឆ្លងដែន?»

Nov 15, 20231h 3m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

១) លោក ហ៊ុន សែន ព្រមានថា ការបាត់បង់ឯករាជ្យ និងអធិបតយ្យ​ជាតិ នឹងនាំមកនូវសង្រ្គាម ប៉ុន្តែអ្នកវិភាគថាលោក ហ៊ុន សែន នេះ​ហើយ​​ដែលជាអ្នកទទួលខុសត្រូវលើការកាត់ទឹកដីឲ្យបរទេស។២) ការនិរទេសព្រះសង្ឃជាង ១០០អង្គចេញពីវត្តពោធិ៍លង្ការ រងនូវ​ការ​សង្ស័យថា ជាការអនុវត្តបទបញ្ជានយោបាយ ជាជាងការដោះ​ស្រាយ​តាមវិន័យសង្ឃ។៣) តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថា រដ្ឋាភិបាលកុម្មុយ​នីស្ត​​វៀតណាមបានដាក់បញ្ចូលប្រទេសកម្ពុជា ជាអាណាខេត្ត​របស់គេរួចទៅហើយ។ ៤) លោក ហ៊ុន សែន ប្រាប់ដៃគូអភិវឌ្ឍន៍ ឱ្យបញ្ឈប់បំណងជ្រៀត​ជ្រែកផ្ទៃក្នុងកម្ពុជា តាមរយៈផ្ដល់ជំនួយ។៥) ប្រធានាធិបតីឥណ្ឌូនេស៊ីទទូចលោកបៃដិនសុំជួយបញ្ចប់​សង្រ្គាម​នៅតំបន់ហ្កាហ្សាប៉ាឡេស្ទីន។

Nov 15, 202328 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តី​អំពី​៖​«តើអ្វីជាយន្ត​ការដើម្បីដោះស្រាយប្រជាធិបតេយ្យនៅកម្ពុជា?»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តី​អំពី​៖​«តើអ្វីជាយន្ត​ការដើម្បីដោះស្រាយប្រជាធិបតេយ្យនៅកម្ពុជា?»

Nov 14, 20231h 16m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

១) រដ្ឋាភិបាល សម្រេចដាក់ជំនាញវិជ្ជាជីវៈដូនតា ចូលក្នុង កម្មវិធី​ជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ។២) លោក ហ៊ុន សែន កាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើ​ឆ្នាំ២០០២​ជិត ៥០០ហិកតា ក្នុងខេត្តព្រះសីហនុ ផ្តល់ជាកម្មសិទ្ធិដល់ក្រុមហ៊ុ​នឯកជន ប៊ូយ៉ុងខ្មែរ-II ។៣) មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបន្ទោសថា ស្ថានភាព​នយោ​បាយ​​​​កម្ពុជា​ធ្លាក់ដល់ចំណុចអាក្រក់សព្វថ្ងៃនេះ​គឺជាការ​បង្ក​ឡើង​ដោយក្រុមអ្នក​កាន់​អំណាច និងក្រុមប្រឆាំង។៤) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាលជួយដោះស្រាយ ពលរដ្ឋ​ដែលវណ្ឌកដោយសារការទិញផ្ទះពីក្រុមហ៊ុនអចលនទ្រព្យដោយប្រើកិច្ចសន្យាទិញលក់ជាមូលដ្ឋាន។៥) សំណុំរឿងដ៏ចម្រូងចម្រាសចំនួន៤យ៉ាងតិចអាចនៅលើតុនៃជំនួប​កំពូលលោកបៃដិននិងលោកជីនពីង។

Nov 14, 202327 min

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តី​អំពី​៖​«តួនាទីរបស់អ្នកគាំទ្របក្សភ្លើងទៀន ក្នុងកិច្ចការពារលិទ្ធិ​ប្រជា​ធិប​តេយ្យ»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តី​អំពី​៖​«តួនាទីរបស់អ្នកគាំទ្របក្សភ្លើងទៀន ក្នុងកិច្ចការពារលិទ្ធិ​ប្រជា​ធិប​តេយ្យ»

Nov 13, 20231h 39m

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១) សាលាដំបូងក្រុងភ្នំពេញ ចោទប្រកាន់មន្ត្រីនគរបាល​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន៥នាក់ ពីបទចាប់បង្ខាំមនុស្សដោយខុសច្បាប់។២) អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា បក្សកម្លាំងជាតិអាច​ប្រឈម​​​នឹង​ការ​ប្តឹងរំលាយ ពីសំណាក់ពលរដ្ឋ។៣) លោក ហ៊ុន សែន បានចុះហត្ថលេខាស្នើសញ្ជាតិខ្មែរឱ្យជនជាតិ​វៀត​ណាមខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ មុននឹងលាលែង​តំណែង​ជានាយករដ្ឋមន្ត្រី។៤) មន្ត្រីសង្គមស៊ីវិលជម្រុញឱ្យសមត្ថកិច្ច ប្រើវិធានការបន្ថែម​ដើម្បី​ជួយ​ជនរងគ្រោះករណីបទ​ល្មើសបច្ចេក​វិទ្យា។៥) មេដឹកនាំបណ្ដាប្រទេសអារ៉ាប់រួមគ្នា​ស្នើអ៊ីស្រាអែលបញ្ចប់សង្រ្គាម​តែ​អ៊ីស្រាអែលទាត់ចោល។

Nov 13, 202327 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

១. នាយករដ្ឋមន្រ្តីតត្រកូល លាតត្រដាងនិក្ខេបបទបរិញ្ញាទោ និង បណ្ឌិត ឲ្យគេឃើញជាសាធារណៈ២. រាជរដ្ឋាភិបាលអាណត្តិថ្មី ផ្តោតការយកចិត្តទុកដាក់លើកងទ័ពជើងទឹក ឬ កងនាវាចរណ៍ខេមរភូមិន្ទ៣. កាសែតអាមេរិកាំងផ្សាយករណីគម្រាមសម្លាប់អ្នកកាសែតខ្មែរ−អាមេរិកាំង ប្រចាំ The Cambodia Daily

Nov 12, 202319 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣

១. នាយករដ្ឋមន្រ្តីតត្រកូលប្តេជ្ញាថា នឹងយកគំរូសម្តេចឪ ព្រះបិតាឯករាជ្យជាតិ២. អនុប្រធាន បក្ស ភ្លើងទៀន លាលែងពីតំណែង ទៅចូលធ្វើនយោបាយថ្មី ជាមួយបក្ស កម្លាំងជាតិ៣. រាជរដ្ឋាភិបាល បញ្ជូនជនសង្ស័យជាតិជប៉ុនទៅស្រុកកំណើតវិញ៤. មន្រ្តីរាជរដ្ឋាភិបាលពីរនាក់ និយាយអត់ដូចគ្នារឿងចំណាយថវិកាធ្វើថ្នល់ប្រវែង២០គ.ម.៥. ប្រទេសហ្វីលីពីន លែងចង់បានបំណុលចិនសម្រាប់គម្រោងស្ថាបនាផ្លូវរថភ្លើងលឿនបំផុត

Nov 12, 202329 min

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១. ពលរដ្ឋសួរថា តើ​នរណាចាប់នរណា​បើ​នគរបាល​ប្រើគ្រឿងញៀន២. តើចាំបាច់មានតុលាការ​ធ្វើអ្វី​បើ​វិវាទដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះ?៣. រាជរដ្ឋាភិបាលនឹងខ្វះថវិកាចំណាយនៅឆ្នាំក្រោយ៤. ប្រធាន​រដ្ឋសភា​អង្វ​វៀតណាម ឲ្យជួយសម្រួល​ជំនួញឆ្លងដែនប្រទេស​ទាំងពីរ៥. ប្រមុខ​ការទូត​អាមេរិក ទៅ​ដល់​អ៊ីស្ត្រាអែល

Nov 4, 202327 min