PLAY PODCASTS
រៀនផតខាសន៍ Rean Podcast

រៀនផតខាសន៍ Rean Podcast

101 episodes — Page 1 of 3

Ep 91ទំនៀមទម្លាប់បុណ្យចូលឆ្នាំ

អ្វីដែលយើងគួរព្រួយបារម្ភជាងគេ នោះគឺយើងមិនស្គាល់ថាអ្វីជារបស់យើង ហើយយើងសួរខ្លួនឯងថាពិតឬអត់។ ម្នាក់មានទំនួលខុសត្រូវ ចូលរួមរក្សាអ្វីដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្រៅពីសិក្សារៀនសូត្រ យើងត្រូវចូលរួមប្រតិបត្តិ ឲ្យបានគ្រប់ៗគ្នា ទើបយើងមានអត្តសញ្ញាណច្បាស់លាស់ដោយមិនមានមន្ទិល។ ភ្ញៀវកិត្តិយសៈ លោកគ្រូ ស៊ុន ចាន់ដឹប និង លោក ហ៊ួន សាវង

Mar 27, 20261h 45m

Ep 90អាកោត្នោត​ឬ នំបញ្ចុក?

សម័យកាលតែងតែទៅមុខ យើងជាអ្នកផលិតមាតិកាត្រូវតែស្វែងរករសជាតិថ្មី និង លាយជាមួយអ្វីដែលខ្លួនមានស្រាប់ដើម្បីនាំមកនូវ គុណភាព និងសាច់រឿងដែលអ្នកតាមដានគាត់ទទួលបានប្រយោជន៍ពីយើង។ ភ្ញៀវកិត្តិយសៈ @myfilmreel

Feb 19, 20261h 25m

Ep 89ទឹកចិត្ត ឆន្ទៈ ក្តីស្រលាញ់

ខ្មែររួបរួម ខ្មែរខ្លាំង! ម៉ោងនេះពេលនេះជាតិ ពិតជាត្រូវការយើងគ្រប់ៗគ្នា! ម្នាក់ៗជាកោសិការ និង ជាសូត្រនៃ ស្បៃសង្គមជាតិ។ ជាប្រទេសដែលឆ្លងកាត់ច្រើន តែមិនរាថយ មិនចុះញ៉ម មិនបោះបង់គ្នា។ យើងត្រូវរៀនស្គាល់ពីគុណតម្លៃ នៃជាតិសាសន៍ខ្មែរ ថាខ្មែរយើង គឺជាជាតិសាសន៍ដែលរឹងមាំ មានមនសិការ និង ឆន្ទៈខ្ពស់។ ចាប់ផ្តើមពីខ្មែរគ្រប់រូប ដើម្បីប្រទេសជាតិរីកចម្រើន ❤️ ភ្ញៀវកិត្តិយសៈ បងប្រធាន ហ៊ុន ម៉ានី

Dec 4, 20251h 35m

Ep 88ជីវិតសិល្បៈករឯករាជ្យ

ផ្លូវយើងជាអ្នកជ្រើសរើស! ផ្លូវណាក៏ជាផ្លុវដើរដែរ សំខាន់យើងប្តេជ្ញាបានកម្រិតណា។ ផេងគាត់បើកចិត្ត ចែករំលែករឿងទាំង ខ្ពស់ និង ទាបដែលគាត់ឆ្លងកាត់ក្នុងរយៈពេល ១០ឆ្នាំមកនេះលើវិស័យតន្រ្តី។ អ្វីដែលខ្ញុំបានរៀននោះគឺ ថែរក្សារមនុស្សជុំវិញខ្លួនឲ្យបានល្អ និងមានសច្ចៈភាពចំពោះគ្នា! ភ្ញៀវកិត្តិយសៈ @SulyPhengOFFICIAL

Nov 18, 20251h 52m

Ep 87អ្នកដាំ និង អ្នកបេះ

មិនថាសៀវភៅឬ តន្រ្តីទេ សុទ្ធតែត្រូវការធ្វើទីផ្សារ! ការធ្វើទីផ្សារនេះជាចំណុចមួយ អាចធ្វើឲ្យស្នាដៃយើងកើនចំនួនលក់ ឬ អត់។ ក្នុងវគ្គនេះខ្ញុំបានស្គាល់ ម៉ានិត កាន់តែច្បាស់ យល់ពីដំណើរជីវិតរបស់គាត់និង ចក្ខុវិស័យគាត់នៅក្នុងវិថីជាអ្នកនិពន្ធ និង ផលិតកុន។ ភ្ញៀវកិត្តិយសៈ @manithjupiter_25

Nov 11, 20252h 7m

Ep 86Have Faith

The living will have to fight through their challenges, no matter the situation they are facing. This is an example of humanity—a moment, an unforeseen circumstance that brought a man who loves to explore raw stories and tell them to the world. He has a past that no one knows, yet he is a humble and loving human being. ភ្ញៀវកិត្តិយសៈ @ChinaMacTV

Aug 8, 202556 min

Ep 85បន្ទប់តូចសំឡេងធំ

ពេលនេះម៉ោងនេះ ខ្មែររួបរួម ពេលខាងមុខ យើងត្រូវតែរួបរួមឲ្យបានជារៀងរហូត! យើងឃើញហើយ​ ពេលយើងប្រឈមនឹងរឿងមួយដែលតម្រូវឲ្យប្រជាជាតិទាំងមូល ពួតដៃគ្នា ធ្វើការតែមួយគឺ យើងបានលទ្ធផលមួយដែលយើងតែងតែប្រាថ្នា! ភ្ញៀវកិត្តិយសៈ នារីចល័តចរ - Neary Chalat Chor PichSourly SAVEN - សាវែន

Aug 6, 20251h 53m

Ep 84រក្សារបណ្តូលខ្លួនឯង

វគ្គនេះបងប្អូននឹងស្គាល់ Kwan ជាអ្នកណាក្រៅពីតន្រី្ត គាត់មានទេពកោសល្យច្រើនណាស់! ជាមនុស្សមានគោលដៅច្បាស់លាស់ មានសីលធម៌ខ្ពស់ក្នុងការរស់នៅ និង មានចិត្តទូលាយចែករំំលែកបទពិសោធការងារមកដល់យើង។ ភ្ញៀវកិត្តិយសៈ @kwan6

Jun 12, 20251h 44m

Ep 83ជីវិតនៅលើកង់

ក្រៅពីជជែកពីការងារ និងគោលដៅគាត់ វគ្គពួកយើងបានវិភាគពីការផលិតមាតិការបស់រិទ្ធតាមការបកស្រាយពិស្តារពីវគ្គមួយទៅវគ្គមួយ។ ការលះបង់នេះគឺសម្រាប់ ក្មេងៗ និងបងប្អូនទាំងអស់គ្នា។ ក្រៅពីនេះ គាត់ដូចជាទូតមួយរូបដែលនាំទង់ជាតិយើងតាមរយៈការជិះកង់ពីខ្មែរទៅទ្វីបអ៊ឺរ៉ុប ភ្ញៀវកិត្តិយសៈ Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ

May 30, 20251h 35m

Ep 82Lights, camera, action!

វគ្គនេះល្អណាស់សម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបអាជីព! ពួកយើងទាំង២បានមើលការងារ និងជជែកពីហេតុផលអ្វីដែលជួយឲ្យអ្នកថតរូបម្នាក់មានអនាគត និងស្តាប់ដំណើររបស់គាត់តាំងពីដើមមក! ពិតជាជក់ចិត្តបើបងប្អូនដាក់ចិត្តដាក់កាយស្តាប់! ភ្ញៀវកិត្តិយសៈ Richard Chen

May 15, 20251h 57m

Ep 81ស៊ីជម្រៅជាមួយអ្នកផលិតមាតិកា

វគ្គនេះថតតាំងពីចុងឆ្នា ២០២៤ ដោយសារខ្ញុំចង់ចេញក្រោយកម្មវិធី ក៏សម្រេចចេញជាមួយ រដូវកាលទី៥តែម្តង! ពួកយើងទាំង៣​បានជជែកគ្នាពី រឿងសប្បាយផង និង រឿងដែលឆ្លងកាត់ខ្លះៗពីអាជីពជាអ្នកផលិតមាតិកាពេញម៉ោង។ សង្ឃឹមថាវគ្គនេះបងប្អូនអាចរៀនបានច្រើនពី អ្វីទៅជាអ្នកផលិតមាតិកា ហើយឆ្លងកាត់អ្វីខ្លះទៅទៅដល់ចំណុចមួយ។ ភ្ញៀវកិត្តិយសៈ @JomnotExplore និង @KHEMRA

May 8, 20251h 17m

Ep 80Why Cambodia?

យើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ​ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ @Travelwithchris & @GladysSeara

Apr 10, 20252h 21m

Ep 79ជិវិតក្នុងវិស័យសិល្បៈតន្ត្រី

លើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត

Dec 23, 20241h 22m

Ep 78The world is my playground

គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង​ ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។ ភ្ញៀវកិត្តិយសៈ @jply

Dec 3, 20242h 8m

Ep 77បើចិត្តយើងហ៊ានអ្វីក៏សម្រេចបាន

បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ បង ស្យាម ពី @CambodiaCarCulturesofficial Audio Mixed by: @vitovvs666

Nov 26, 20241h 58m

Ep 76យកសមត្ថភាពឲ្យ អ្នកស្តាប់ចម្រៀងខ្ញុំ

ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន! ភ្ញៀវកិត្តិយសៈ អ្នកនាង @AokSokunkanhaOfficially Audio Mixed by: @vitovvs666

Nov 17, 20241h 58m

Ep 75ស៊ីជម្រៅពីបាល់ទាត់កម្ពុជា

ក្នុងវគ្គនេះយើងបានជជែកគ្នាជាច្រើនពី វិស័យកីឡា និង ការសិក្សារជំនាញនេះនៅក្នុងមហាវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនពីបាល់ទាត់ និងកីឡាផ្សេងៗ ជាពិសេសគឺការបង្កើតក្លិបបាល់ទាត់ពី ចំណុចផ្តើមមក។ កីឡាត្រូវការអ្នកគាំទ្រ ហើយយើងជាអ្នកគាំទ្រត្រូវការក្រុមយើងឲ្យមានសមត្ថភាពខ្លាំង។ គ្រប់ផ្នែកមានភារកិច្ចចូលរួម ផ្សព្វផ្សាយនិង ជ្រុមជ្រែងឲ្យកីឡាមានទីផ្សារ។ ភ្ញៀវកិត្តិយសៈ Peter Koo ពី Cambodian Premier League Audio Mixed by: Vitovvs ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk

Nov 12, 20242h 16m

Ep 74ហាមបោះបង់ការសិក្សា

Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់! ភ្ញៀវកិត្តិយសៈ Rona & @zedesofficial Audio Mixed by: @vitovvs666 ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk

Nov 5, 20241h 42m

Ep 73Asian Creator Roundtable

There many creators out there, some might be watching or listening to this. We just to let you know that, you are not alone. Sometime we feel left out from the circle and that's fine. We create, we keep moving forward together for a better world for us all. Special Guest: Alvin from DCPro, Handika from @Dkid , Zy from @zy_cheng Audio Mixed by: @vitovvs666

Oct 28, 20242h 2m

Ep 72ពីក្រោយ Gumball 3000 នៅកម្ពុជា

ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000 ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia Yura & Lyheang ពី HYPE Autos Customs Bunlong ពី BLK Detailing Center Audio Mixed by: Vitovvs Podcast Crew: Phara, Heang, Skyy & Seng Hao Photo by: Dina.portfolio

Oct 1, 20242h 13m

Ep 71ស្រលាញ់កុំទៅញឹក បើរឭកទៅយូរៗម្ដង

ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & Vito Audio Mixed by: Vito

Sep 10, 20242h 7m

Ep 70ម្នាក់មួយដៃម្នាក់ជើង ក្នុងវិស័យថតរូប

សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា​ និង ចែករំលែកចំណេះដឹងទៅវិញទៅមក។ ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem

Sep 3, 20242h 4m

Ep 69ស្វែងរកអាជីពរបស់ខ្លួន

ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា​​ យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124

Aug 27, 20241h 57m

Ep 68ទឹកត្រជាក់ត្រីកុំ

ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ Monirath (Jessie)

Aug 6, 20241h 55m

Ep 67NEVER STOP LEARNING

ជជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ! ភ្ញៀវកិត្តិយសៈ Mark & Steph

Jul 30, 20242h 10m

Ep 66ហុតទឹកសម្លឹងកាក

ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ ដុំហ្វីល

Jun 10, 20242h 19m

Ep 65ធ្វើការជាមួយបេះដូង

ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ? ភ្ញៀវកិត្តិយសៈ​ កញ្ចនា និង រស្មី

Jun 4, 20242h 5m

Ep 64ផលិតច្រើនចម្រើនគុណភាព

វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។ ភ្ញៀវកិត្តិយសៈ​ បង លីដា ចាងហ្វាងផលិតកម្ម LD

May 28, 20241h 41m

Ep 63វិថីជីវិតជាមួយព្រះធម៌

ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង ភ្ញៀវកិត្តិយសៈ​ ម៉ានិច & ឆាត

May 21, 20241h 49m

Ep 62ថោកអីហ្នឹងដៃថ្លៃអីហ្នឹងមាត់

អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់! ភ្ញៀវកិត្តិយសៈ​ @DararithTiv & បង អារុណ

May 14, 20242h 3m

Ep 61ធ្វើច្រើនប្រឈមច្រើន

ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់! ភ្ញៀវកិត្តិយសៈ​ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ

May 7, 20242h 24m

Ep 60សហការណ៍និងការអភិវឌ្ឍន៍

ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង​ លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ

Apr 30, 20242h 4m

Ep 59សម្រាយរឿងជម្ងឺផ្លូវចិត្ត

អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។ ភ្ញៀវកិត្តិយស​ ៖ @Yuromong-vlog វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ

Apr 23, 20242h 19m

Ep 58ដើរមួយជំហាន គិតមួយជំហាន

ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ! ភ្ញៀវកិត្តិយសៈ​ Pheakkdey ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Mar 25, 20241h 50m

Ep 57បោះជំហានឈានចាប់គោលដៅ

គាត់បានចែករំលែករឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ កិត្តិយសៈ​ @FaSeng

Mar 5, 20241h 59m

Ep 56និយាយអ្វីដែលចង់និយាយ ធ្វើអី្វដែលចង់ធ្វើ

គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុ​មគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ ភ្ញៀវកិត្តិយសៈ​ La Cima Cartel

Feb 26, 20242h 3m

Ep 55មិនមែនជាការស្រមៃ

៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះខ្ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារ​ជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។ ភ្ញៀវកិត្តិយសៈ​ ឯកឧត្តម ហ៊ុន ម៉ានី

Feb 20, 20242h 5m

Ep 54ទ្វារមួយបិទ ទ្វារមួយទៀតបើក

ការងារច្រើនល្អ! ទិសដៅច្រើន ក៏ម្យ៉ាងដែរ សំខាន់មួយណាយើងស្រលាញ់ជាងគេ ហើយគួរគិតពីវាឲ្យបានច្រើន! ការមានគោលដៅធំក្នុងជីវិតគឺ ល្អណាស់ តែសំនួរសួរថា តើអ្នកហ៊ានពុះពារដើម្បីវាឬអត់? ពេលខ្លះយើងបាត់បង់ការងារ ឬ ទុកការងារមួយចោល មិនប្រាកដថាយើង អស់ផ្លូវដើរនោះទេ! អាចាស់ទៅ អាថ្មីនឹងមក បើយើងមិនបោះបង់! ភ្ញៀវកិត្តិយសៈ​ Pisey & Chhay

Feb 14, 20242h 16m

Ep 53Every New Job is my First Job

អ្នកណាដែលមិនធ្លាប់ផ្លាស់ប្តូរការងារ ហើយការងារថ្មីតែងតែលំបាក មិនងាយស្រួលទេ! អ្វីដែលសំខាន់តើយើង​មានឆន្ទៈក្នុងការ តស៊ូហើយយកឈ្នះការងារនោះបានឬអត់? ក្នុងវគ្គនេះ ពួកយើងជជែកគ្នាពីអាជីពអ្នកបង្ហាញម៉ូដ និង ការងារជាច្រើនដែល Terry គាត់បានឆ្លងកាត់។ ភ្ញៀវកិត្តិយសៈ​ Terry

Feb 6, 20241h 4m

Ep 52ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក

អ្នកពូកែអ្នកខ្លាំងកម្រិតណាក៏ដោយ ដល់ពេលដែលត្រូវបង្រៀនអ្នកដទៃ វាជាបទពិសោធន៍ថ្មីមួយទៀត! ពេលខ្លះគ្រូជាអ្នកជួយតម្រង់ទិស សំខាន់យើងជាសិស្ស ព្រមទទួលយកដែរឬអត់? ជិវិតយើងម្នាក់ៗ តែងតែត្រូវការរៀនសូត្រ ហើយរៀននោះអែង គឺរៀនពីគ្រូ មិនថាក្នុងថ្នាក់ឬក្រៅថ្នាក់ទេ ភ្ញៀវកិត្តិយសៈ​ Norith & Goofy

Jan 30, 20242h 3m

Ep 51ចេះច្រើនគេប្រើច្រើន

ពេលខ្លះយើងគួរគិតពីកម្លាំងខ្លួនដែលអាចទទួលយកការងារបាន តិចឬ ច្រើន។ មិនមែនមិនល្អទេពេលដែលគេប្រើយើងច្រើន ប៉ុន្តែពេលខ្លះ យើងគួររៀនឆ្លើយថា ទេ! ដើម្បីទុកពេលឲ្យខ្លួនឯងខ្លះ! មនុស្សយើងពេលហត់ធ្វើអ្វីមិនសូវបានលទ្ធផលល្អដូចចិត្តនោះទេ! ការពិតការដែលគេប្រើយើងច្រើនដោយសារគេគិតថាយើង ជាមនុស្សសមត្ថភាព ឬក៏ពេលខ្លះទៀតគេក៏កេងចំនេញពីយើងខ្លះដែរ! និយាយរួមបើយើងអាចធ្វើបាន យើងគួរតែរៀនធ្វើ និង អនុវត្តទ្រឹស្តីឲ្យបានច្រើនជា និយាយ។ ភ្ញៀវកិត្តិយសៈ​ Lim Heng (Will) ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Jan 23, 20242h 3m

Ep 50ចេតនាយកតន្ត្រីមកព្យាបាលរបួស

មនុស្សណាដែលថាមិនធ្លាប់ឆ្លងកាត់ភាពលំបាក ឬ ពេលវេលាដែលពិបាកនិងឆ្លងកាត់? សំខាន់តើយើងធ្វើបែបណាដើម្បី ឆ្លងកាត់វា? វគ្គនេះយើងទៅជួបជាមួយ យូហៃ និង អ្នកគ្រប់គ្រងគាត់ ដើម្បីឲ្យបងប្អូនស្គាល់គាត់កាន់តែច្បាស់! គាត់បានចែករំលែកច្រើនពីមូលហេតុដែលគាត់ជ្រើសរើសយកតន្រ្តី! ភ្ញៀវកិត្តិយសៈ​ YuuHai & Rong

Jan 16, 20241h 58m

Ep 49រៀនមួយជីវិត

វគ្គនេះពួកយើងជជែកគ្នាច្រើនពី អ្វីទៅជាខ្មែរ ហើយយើងរស់របៀបណាដើម្បីកសាងកិត្តិយសជូនជាតិ! បូកផ្សំជាមួយនឹងបទពិសោធន៍រស់នៅអាមេរិច និង រង្វង់សិល្បៈដែល @Khmer1JivitOfficial បានឆ្លង់កាត់មកជាង១០ឆ្នាំ នេះផងដែរ! ការគិតរបស់មនុស្សម្នាក់ៗខុសៗគ្នាតែ យើងគួរយល់ថា ម្នាក់ៗមានហេតុផលរៀងៗខ្លួន! អ្វីដែលសំខាន់យើងគោរពការសម្រេចចិត្ត និង ការរស់នៅរបស់គេ ដរាបណាវាមិនប៉ះពាល់ដល់យើង។ ជួបគ្នានៅរដូវកាលទី៤ ឆាប់ៗនេះ! ភ្ញៀវកិត្តិយសៈ​ @Khmer1JivitOfficial Co-Host: @ravenblaze99

Jan 9, 20242h 8m

Ep 48មនុស្សជាតិ និង​​ អនាគតរបស់ AI

វគ្គនេះពួកយើងទាំង៣ ជជែកគ្នាច្រើន​ ពីបច្ចុប្បន្នភាពរបស់ AI វាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ពួកយើងទេ ប៉ុន្តែបើយើងចេះរៀនសូត្រ និង ចំណាយពេលឲ្យល្អជាមួយវា យើងអាចនឹងទាញយកប្រយោជន៍ពីវាបានច្រើន! ភ្ញៀវកិត្តិយសៈ​ Your Perspective

Dec 26, 20231h 45m

Ep 47១០ឆ្នាំក្នុងវិស័យ កីឡាអេឡិកត្រូនិក

ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត! ភ្ញៀវកិត្តិយសៈ​ Kaka42 & Brave

Dec 19, 20231h 46m

Ep 46Normal is Boring

ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ​ Max & Dom from Rising Giants Podcast

Dec 6, 20232h 28m

Ep 45ស្រលាញ់ខ្មែរត្រង់ណា?

យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ! ភ្ញៀវកិត្តិយសៈ​ Tinh & Uriah

Nov 8, 20231h 53m

Ep 44សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា

ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួន​ឯងបាន។​ ភ្ញៀវកិត្តិយសៈ​ Ic3_fr0Gz & Mengly Gaming

Oct 31, 20232h 59m

Ep 43រក្សាព្រៃគង់មិនខ្វះឧសដុតទេ

កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ! ភ្ញៀវកិត្តិយសៈ​ Sai & Den

Oct 23, 20231h 52m

Ep 42រនាបបាក់គេយករនាបជួស

ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់? ភ្ញៀវកិត្តិយសៈ​ Changster Co-Host: RavenBlaze

Oct 16, 20231h 51m