PLAY PODCASTS
រៀនផតខាសន៍ Rean Podcast

រៀនផតខាសន៍ Rean Podcast

101 episodes — Page 2 of 3

Ep 41អតីត បច្ចុប្បន្ន អនាគត

ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ​ វិសាល​ និង វាសនា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Oct 10, 20231h 48m

Ep 40ក្លាហានថ្ងៃមុន ទើបមានថ្ងៃនេះ

ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ​ Mariam និង Vitou

Oct 1, 20231h 58m

Ep 39កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់? ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ ភ្ញៀវកិត្តិយសៈ​ Travel with Rith - ធ្វើដំណើរជាមួយរិទ្ធិ Co-Host: Seak

Sep 26, 20232h 9m

Ep 38ខ្ញីកាន់តែចាស់កាន់តែហិរ

នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន! ភ្ញៀវកិត្តិយសៈ​ ZK

Aug 29, 20231h 48m

Ep 37ពត់ដែកទាន់នៅក្តៅ

មនុស្សយើង ពេលដែលធ្លាក់ដល់បាត មិនមានអ្វីក្រៅពីក្រោកមកវិញទេ ជីវិតមានឡើងមានចុះ។ ម្នាក់ៗតែងតែចង់មានក្តីសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្ត តែពេលដែលយើងពិបាកបំផុត មានតែអ្នកនៅក្បែរយើងជាងគេ និង ខ្លួនយើងទេ ដែលអាចជួយឲ្យយើងឆ្លងផុតពីកាលៈទេសៈលំបាកបាន! សូមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត មនុស្សដែលអ្នកស្រលាញ់ឲ្យបានច្រើនៗ ដើម្បីសុភមង្គលក្នុងជិវិតយើងទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ​ប្អូន ឡាយ ប៊ុនឡេង - Lay Bunleng និង ប្អូន សាន់ ពុធ ដេបូរ៉ា - Deborah Sann

Aug 22, 20231h 31m

Ep 36ទន្សាយក៏រួច ត្រី​រ៉ស់​ក៏​រួច

បទពិសោធន៍ការងារទាល់តែជួប រឿងដែលមិនអាចគេចផុតបានទើបដឹងថា ធ្វើការមិនមែនជារឿងងាយស្រួលទេ! មនុស្សជុំវិញខ្លួនតែងតែដាស់តឿន ពេលខ្លះយើង ចចែសមិនស្តាប់នាំឲ្យយើងឆ្លងកាត់រឿងមួយចំនួនដែលធ្វើឲ្យយើងចាំមួយជិវិត។ ភ្ញៀវកិត្តិយសៈ​ប្អូន Switching - ចម្លាស់ និង ប្អូន Zell - សំណាង

Aug 15, 20231h 35m

Ep 35ចង្កឹះមួយបាច់កាច់មិនបាក់

កីឡានាំមកនូវសុខភាព! កីឡាបង្រៀនឲ្យយើងចេះ ប្រឹងប្រែង ចេះកម្សាន្ត និង ចេះតស៊ូដើម្បីលទ្ធផលល្អ! ការប្រកួតតែងតែមានឈ្នះមានចាញ់! សំខាន់ត្រូវការចូលរួមពីគ្រប់ជ្រុងជ្រោយ ទាំងសមាជិកក្រុម គ្រូ និង ក្រុមការងារក្រៅទីលានទាំងអស់ ដើម្បីក្រុមមួយទទួលបានលទ្ធផលល្អ! យើងមកឆ្ងាយគ្រាន់បើ តែយើងនៅបន្តធ្វើដំណើរទៅមុខ! កីឡាបាល់ទាត់និងមាន អនាគតល្អនៅថ្ងៃមុខ ភ្ញៀវកិត្តិយសៈ​ប្អូន Chan Vathanaka និង ប្អូន តាំង ប៊ុនឆៃ

Aug 8, 20231h 50m

Ep 34ឃើញដំរីជុះ កុំប្រឹងជុះតាមដំរី

គ្មានអ្នកណាចង់អត់ ចង់លំបាកទេ តែពេលខ្លះយើងត្រូវមើលជុំវិញខ្លួនសិន ថាយើងមានអ្វីខ្លះ អាចធ្វើបានប៉ុណ្ណា ពេលដែលយើងប្រឹងជ្រុល បង្ខំជ្រុល អ្វីៗអាចធ្វើឲ្យយើងរងសម្ពាធ ឬ បាក់ទឹកចិត្តបាន។ រឿងក៏សាងគ្រួសារជារឿង មួយដែលមនុស្សទូទៅ គួររៀនដោះស្រាយ និង ប្រឈមរាងៗ ខ្លួន​ តាមដែលខ្លួនអាចធ្វើទៅបាន ភ្ញៀវកិត្តិយសៈ RavenBlaze & YaYa ShuShi

Jul 31, 20231h 40m

Ep 33មុននិយាយគួរ ក្រលាស់អណ្តាតសិន

ការហៅបុគ្គលណាម្នាក់ដោយមើលទៅលើពណ៌សម្បុរគាត់ ពេលខ្លះ ជាការលេងសើចទេតែ យើងពិតជាមិនដឹងថា ពួកគាត់ខ្លះទទួលយកបានឬមិននោះឡើយ។ ដូច្នេះពេលខ្លះមុន និងយើង ហៅឬ ប្រើពាក្យណាមួយ គួរគិតខ្លះមុននិងមានពាក្យទៅកាន់ពួកគាត់។ ភ្ញៀវកិត្តិយសៈ Dalis និង Sam

Jul 18, 20231h 59m

Ep 32ប្រឈមឲ្យហើយទាន់ខ្លួននៅក្មេង

គ្រួសារធ្វើឲ្យមនុស្សចេះគិត ចេះប្រឹងប្រែង និង ហ៊ានប្រឈមនឹងរឿងជាច្រើនចំពោះមុខ។ វគ្គនេះពួកយើងទាំង២ ជជែកគ្នាពី បណ្តាញសង្គមផង និង ជិវិតផង! សង្ឃឹមថាបងប្អូននិង បានអ្វីដែលថ្មីខ្លះយកទៅ ពិចារណារ! អរគុណ! ភ្ញៀវកិត្តិយសៈ @JohnSey

Jul 11, 20231h 51m

Ep 31ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ

រឿងរ៉ាវជាច្រើននៅក្នុងវគ្គនេះ ពួកយើងទាំង៣ មានគោលបំណងចែកដើម្បីឲ្យបងប្អូន ប្រយ័ត្ន និង អាចយកអ្វីដែលពួកខ្ញុំធ្វើទៅគិតថា ធ្វើបែបណាទើបប្រឈមនឹងការងារ បែបនោះបាន។ រឿងខ្លះ យើងត្រូវដកខ្លួន ខ្លះទៀតយើងត្រូវប្រឈម សំខាន់ យើងត្រូវចេះទប់អាមរណ្ម៍ទប់ចិត្តដោះស្រាយ ដោយប្រើធម៌ត្រជាក់ ភ្ញៀវកិត្តិយសៈ យ៉ារូ និង ទាយៈ ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Jun 20, 20231h 47m

Ep 30តើយើងគួរប្រើសំណាងឬ ចំណេះដឹង?

វគ្គនេះ ពួកយើងទាំង៣ បានចែករំលែកច្រើនពី មេរៀនជីវិត និងដំណើរផ្សងព្រេងជុំវិញប្រទេសយើង ដែលសំបូរទៅដោយ សម្បតិ្តធម្មជាតិ! ក៏ដូចជាលើកឡើងពី បទពិសោធន៍ជាច្រើនពីការដោះស្រាយ និង ប្រឈមមុខនឹងបញ្ហាដែលយើងជួប! ភ្ញៀវកិត្តិយសៈ Pheakdey និង ពនេចរ

Jun 13, 20232h 1m

Ep 29ហាស្លាក់ ខ្ជាក់ស្លែង

ក្នុងវគ្គនេះ យើងទាំង៤ បានផ្លាស់ប្តូរយោបល់គ្នាច្រើន ទាក់ទងនឹងការងារផង និង បទពិសោធន៍ជីវិតផង យោបល់ណាល្អគួរយកទៅគិត យោបល់ណាមិនពេញចិត្តបោះវាចោល។ ការជជែកគ្នាដោយគ្មានការព្រៀងទុក វាមានធម្មជាតិរបស់វា! ភ្ញៀវកិត្តិយសៈ ប្អូន Maily , ប្អូន Both និង ប្អូន​ Brave ពី EDM Cambodia

Jun 6, 20231h 46m

Ep 28ផ្តល់តម្លៃចំពោះ មនុស្សដែលយើងស្រលាញ់

រំលឹករឿងអតីតលេងៗជាមួយ​ប្អូនទាំង២ ជជែកគ្នារឿងអនាគត និង ការជ្រើសរើសពួកម៉ាក មួយរយឆ្នាំ ពេលខ្លះ ការលះបង់ត្រូវមានរៀងៗខ្លួន និងហ៊ានតស៊ូដើម្បីការស្រលាញ់ចំពោះអ្នកណាម្នាក់។​ សេចក្តីស្រលាញ់ដែលបរិសុទ្ធជា សុភមង្គលមួយដែល លុយ ឬ របស់អ្វីមិនអាចយកមកទិញវាបាននោះទេ! ក្នុងវគ្គនេះ ការសន្ទនារបស់ពួកយើងទាំង៣ មានអារម្មណ៍ថា ជាការបន្ធូរ និង លើកទឹកចិត្តឲ្យបងប្អូនហ៊ានសម្រេចក្តីបំណងរបស់ខ្លួនឯង គឺជ្រើសរើសមនុស្សដែលយើងស្រលាញ់ឲ្យបានពិតប្រាកដ ភ្ញៀវកិត្តិយសៈ ប្អូន Q-win និង ប្អូន ហរទ័យ

May 30, 20231h 35m

Ep 27សំនួរចាក់ដោត ចម្លើយចាក់ទ្រូង

វគ្គនេះខ្ញុំឆ្លើយនិងសំនួរប្រិយមិត្តដែលបានសួរកាលពីលើក​មុនមក! និយាយច្រើនបន្តិចតែសប្បាយចិត្តដែលបានដកពាក្យជាច្រើនចេញពីទ្រូង!

May 23, 202356 min

Ep 26ចេះឯងឲ្យក្រែងចេះគេ

លើកនេះ Athika គាត់មកជាមួយមិត្តរួមការងារ ដើម្បីចែករំលែកបទពិសោធន៍ ផ្តល់ការងារជាក្រុម និង ចែករំលែកបទពិសោធន៍ក្នុងវិស័យផលិតវីដេអូផងដែរ! ចេះឯងឲ្យក្រែងចេះគេ! ភ្ញៀវកិត្តិយសៈ Athika និង Zac

Apr 26, 20231h 39m

Ep 25មិត្ត១០០ឆ្នាំគុណភាព

ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន @MMegamind និង ប្អូន ធីតា (Thyda)

Apr 18, 20231h 43m

Ep 24ទង្វើមានប្រសិទ្ធភាពជាងសម្តី

មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ! ភ្ញៀវកិត្តិយសៈ ប្អូន @REEZYnotREZZY និង KWOK (Music Producer) Co-Host: @ravenblaze99

Apr 11, 20231h 52m

Ep 23រៀនលើកទឹកចិត្ត

ពួកយើងជជែកគ្នាច្រើនពី ខ្សែរជីវិតតាំងពីធ្លាប់ទាត់បាល់ជាមួយគ្នា កាលពី ​៩ ឆ្នាំមុន! រឿងកើតឡើងច្រើនតែមិត្តភាពនៅដដែល! ការលើកទឹកចិត្ត គឺចាំបាច់ណាស់សម្រាប់អ្នកដែលកំពុង លំបាក ទាល់ច្រក និង ឯការ! ពាក្យល្អៗ ពីរ ឬ បីឃ្លា អាចធ្វើឲ្យមនុស្សម្នាក់ពី សោកសៅមកញញឹមវិញបាន ថាមិនត្រូវអាចជួយតម្រង់ទិសគាត់បានទៀត! ចូលរួមលើកទឹកចិត្តមិត្តៗ គ្រួសារអ្នកឲ្យបានច្រើន! យើងត្រូវរស់ក្នុងភាពវិជ្ជមានទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ ប្អូន @CHORNRATANAK និងប្អូន ReachJni Toch - រាជនីតូច

Mar 21, 20231h 40m

Ep 22កុំរស់ក្នុងអតីតកាល

មនុស្សម្នាក់ៗមានខ្សែរជីវិត​ និង​ អាជីព ខុសៗគ្នា។ យើងមិនគួរមើលស្រាល វាយតម្លៃឬ បង្អាប់គេដោយសារយើងមិនពេញចិត្តឬ មិនចង់ប្រកបអាជីពនោះទេ! សង្គមនេះបង្រៀនយើងរាល់ថ្ងៃឲ្យចេះដើរទៅមុខ និងរៀនពីអ្នកដទៃ ដូច្នេះសម្រាប់យើង ជាក្មេងៗជំនាន់រៀនរស់ជាមួយបច្ចុប្បន្នខ្លះ និងចងចាំអតីតកាលខ្លះ! ពួកយើងទាំង៣ បានជជែកគ្នាច្រើនពី ជីវិតផ្ទាល់ខ្លួន និងការងារខ្លះដែលអាចធ្វើឲ្យអ្នកស្តាប់បានយល់ពីជ្រុងមួយទៀតរបស់ជីវិតពួកយើង។ ភ្ញៀវកិត្តិយសៈ ប្អូន Mina និងប្អូន Nha មកពី K've Entertainment

Mar 14, 20231h 26m

Ep 21កូន និង ពួកម៉ាកចូល Podcast

ក្មេងអាយុ ៥ ឆ្នាំ មិនខ្លាចមិនអៀន ហើយនិយាយត្រង់ៗ សួរអីឆ្លើយហ្នុង សរសើរគាត់អត់ខ្លាចកាមេរ៉ា និយាយធម្មតា គ្រាន់បើជាងខ្ញុំកាលនៅក្មេងទៀត! ស្តាប់កម្សាន្តលេងសិនទៅបងប្អូន ដោយសារ សប្តាហ៍ក្រោយ មានវគ្គពិសេសជាងនេះទៀត! ភ្ញៀវកិត្តិយសៈ Endear ឥណ្ឌា និង ខេននី Kenny

Mar 7, 202315 min

Ep 20មុជឲ្យជ្រៅទៅឲ្យឆ្ងាយ

ដើម្បីបានជំនាញមួយជាក់លាក់ អ្នកត្រូវមានការប្តេជ្ញាខ្ពស់ ត្រូវហ៊ានធ្វើឲ្យលើសពីការស្រលាញ់ និងចំណាយពេលដុសខាត់វាឲ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ! ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាពីដំណើរការងារ និង សន្ទុះនៃការគាំទ្រវិស័យកីឡាក្នុងស្រុក ហើយក៏សង្ឃឹមថា យើងមិនបានតែមួយឆាវ! ចូលរួមគាំទ្រវិស័យកីឡា និង ត្រៀមខ្លួនទទួលភ្ញៀវជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ នៅក្នុងព្រឹតិ្តការ កីឡាស៊ីហ្គេម ២០២៣! ភ្ញៀវកិត្តិយសៈ បង ណាថាន់ និង ប្អូន មនោរម្យ ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Feb 14, 20231h 38m

Ep 19Relationship, Football, Family

រឿងខ្លះ មិនមែនយើងចេះតែលើកយកមកពិភាក្សានោះទេ ជាពិសេស​រឿង បរាជ័យ! អ្នកខ្លះពិតជាមិនដឹងថា ធារី និង គ្រួសារគាត់ឆ្លងកាត់អ្វីខ្លះទើបពួកគាត់មកដល់ចំណុចនេះទេ! ជីវិតមានឡើងមានចុះ សំណួរសួរថា តើអ្នកហ៊ានប្រឈមរឿងទាំងនោះដែរឬអត់? ភ្ញៀវកិត្តិយសៈ Thierry Chantha Bin & Kate Sutherland ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Feb 7, 20231h 34m

Ep 18Gamer ស្មោះស្នេហ៍?

ប្រុសៗភាគ​ច្រើនចូលចិត្តលេង ទាំងហ្គេម និង កីឡា ប៉ុន្តែ ពួកគាត់ក៏បានរៀនចែកពេលវេលា និង រកពេលចំណាយជាមួយគ្រួសារឲ្យបានត្រឹមត្រូវផងដែរ! គ្នុងវគ្គយើងជជែកគ្នាពី​ប្រវត្តិទំនាក់ទំនងរបស់ ប្អូន GMK ជាមួយភរិយាគាត់ និងជិវិតរបស់ Creator ក្រោយពេលមានគ្រួសារផងដែរ! ភ្ញៀវកិត្តិយសៈ @NoobieGMK និង ភរិយា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Jan 31, 20231h 2m

Ep 17កីឡាត្រូវការអ្នកគាំទ្រ

ពួកយើងទាំងពីរជជែកគ្នាច្រើនគួរសមពីជីវិតផង និង កីឡាផង! សូមអធ្យាស្រ័យសម្រាប់ Subtitle ដោយសារវែងពេកធ្វើអត់ទាន់ហើយទេ នឹងដាក់ជូនតាមក្រោយ អរគុណបងប្អូន! ភ្ញៀវកិត្តិយសៈ Nick Taylor ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Jan 24, 20231h 37m

Ep 16ស្អប់ខ្ញុំចុះ បើសិនជា ពិភពលោកនេះលែងទទួលស្គាល់ការពិត

មនុស្សគ្រប់រូប មានវិធីសាស្រ្តបញ្ចេញអារម្មណ៍ខ្លួន ផ្សេងៗគ្នា! ខ្លះសរសេរ ខ្លះច្រៀង ខ្លះលេងកីឡា ខ្លះទៀត ក៏ប្រើប្រាស់ការថតរូប ជាមធ្យោបាយរបស់ខ្លួន។ ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាច្រើនពី អតីតកាល បច្ចុប្បន្ន និង​ រឿងអនាគត ថាតើ មនុស្ស៣ រូបមកពីកន្លែង ផ្សេងៗគ្នា មានឆន្ទះបែបណា? ស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ @វណ្ណដា-VannDa Official & @RavenBlaze

Nov 5, 20222h 21m

Ep 15គោរួចទើបធ្វើរបង ជិតប្រលងទើបខំរៀន

មនុស្សម្នាក់ៗ មានរបៀបរៀនសូត្រខុសៗគ្នា។ យើងរៀនពូកែ គួរជួយណែនាំមិត្តៗដែលរៀនខ្សោយឲ្យខំប្រឹងរៀនទាំងអស់គ្នា! រៀនបណ្តើរធ្វើការបណ្តើរ បើអាចធ្វើទៅបានគឺល្អ តែគួរឲ្យអាតិភាព ការសិក្សារមុនគេ។ ក្នុងវគ្គនេះ ពួកយើងបានជជែកគ្នាច្រើនពីការៀនសូត្រ និង ការជ្រើសរើសជំនាញរៀនឲ្យសមនឹងចិត្តរបស់យើង។ ភ្ញៀវកិត្តិយសៈ @Pheap Sopheak & @Poly ratanak

Nov 1, 20221h 35m

S2 Ep 14ស្គាល់អ្វីដែលជារបស់យើង!

អ្វីដែលឈឺចាប់បំផុតគឺ មិនស្គាល់ថារបស់យើងមានទម្រង់បែបណា រូបរាងយ៉ាងម៉េច! នេះតាមសាលលើកឡើងក្នុង Podcast នេះ! ការស្រលាញ់ ប្រពៃណី វប្បធម៌ អរិយធម៌ គឺចាប់ផ្តើមពីយើងគ្រប់រូប! យើងមានកាតព្វកិច្ចគ្រប់ៗគ្នា ក្នុងការថែរក្សារ និង អភិរក្ស! ភ្ញៀវកិត្តិយសៈ @SreyNea Nea & @Heng Visal

Oct 25, 20221h 37m

S2 Ep 13ធ្វើការជាមួយ មិត្តភ័ក្រ្ត ស្រួលឬអត់?

ការងារ គឺជាទំនួលខុសត្រូវ ចុះបើមាន មិត្តភាព មកលាយឡំ? តើអ្នកនឹង មានវិធីណាដើម្បីធ្វើឲ្យ បរិស្ថានការងារនោះវា ងាយស្រួល នៅទៅមុខបានល្អ? ភ្ញៀវកិត្តិយសៈ @Seak Vlogger & Heng

Oct 13, 20221h 37m

S2 Ep 12បទពិសោធន៍ការងារជាគ្រូយើង

គ្មានអ្នកណាចង់ធ្វើឲ្យគេមួយជីវិតទេ ប៉ុន្តែ កុំភ្លេចថាបើអ្នកចេះស្រូបយកចំណេះដឹង និងចាប់យកឳកាសដែលមាននៅនឹងកន្លែងធ្វើការនោះ អ្នកនឹងទទួលបាននូវមេរៀន ជាមួយបទពិសោធន៍ជាច្រើន ដែលលុយមិនអាចទិញបាន! ដំណើរជីវិតការងារម្នាក់ៗមាន ផ្លូវខុសៗគ្នា និង គោលដៅក៏ប្លែកពីគ្នា! ក្នុងវគ្គយើងទាំង៣ បានចែករំលែកពី​ អ្វីដែលធ្លាប់ឆ្លងកាត់ក្នុងវិស័យ Multimedia ឬ ប្រព័ន្ធផ្សព្វផ្សាយចំរុះ។ ភ្ញៀវកិត្តិយសៈ @Nov Sovannaroth & @Jinn កុសល ពុទ្ធីរតនៈ

Sep 20, 20221h 48m

S2 Ep 11ទស្សនៈយើងនិងទស្សនៈអ្នក

ការស្រលាញ់មានគ្រប់ប្រភេទ ប៉ុន្តែ តើអ្នកអោយអាតិភាព ទៅលើអ្វីមុន? ក្រពះ? សេដ្ឋកិច្ចគ្រួសារ? សុភមង្គលផ្លូវចិត្ត ឬ ទំនួលខុសត្រូវ? ទាំងនេះជាទស្សនៈរបស់យើងទាំង៣នាក់! ស្តាប់តាមការគួរ! ភ្ញៀវកិត្តិយសៈ Your Perspective ទស្សនៈរបស់អ្នក

Sep 6, 20221h 14m

S2 Ep 10ស្វែងរកខ្លួនឯង

ពេលខ្លះយើងធ្វើការច្រើនជ្រុលពេក យើងគិតថាយើងកំពុងតែសប្បាយ ហើយ ក៏ភ្លេចខ្លួនថា ត្រូវថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់មកយើងក៏បាត់បង់អារម្មណ៍ល្អជាមួយការងារនោះ។ វាជារឿងធម្មតា ប៉ុន្តែ សំនួរសួរថា តើយើងគួរសម្រាកសិនឬ បន្តទៅមុខទៀត? សូមឆ្លើយខាងក្រោម។ ភ្ញៀវកិត្តិយសៈ ក្មេងខ្មែរ - KmengKhmer

Aug 23, 20221h 15m

S2 Ep 9គេជាគេ យើងជាយើង

ការរើសអើង មានច្រើនទម្រង់ ការងារជាការងារ កុំយករឿងអីផ្សេងមក ដាក់ជាមួយ! បទពិសោធន៍មនុស្សម្នាក់ៗ ខុសៗគ្នា យើងមិ​នមែនគេ ហើយគេក៏មិនមែនយើង គ្មានអ្នកយល់ពីយើង ជាយើងទេ! រឿងខ្លះ​ទាល់តែអ្នកធ្លាប់ឆ្លងកាត់ រស់នៅជាមួយវាទើបអ្នកយល់ច្បាស់ថាវាយ៉ាងម៉េច។ អរគុណ! ភ្ញៀវកិត្តិយសៈ Soy Senghour & ChaCha

Aug 16, 20221h 15m

S2 Ep 8ថោកអីនឹងដៃថ្លៃអីនឹងមាត់

ពួកយើងទាំង៣ បានពិភាក្សារ និងចែករំលែកបទពិសោធន៍ក្នុងអាជីពថតរូបផ្នែក ​អាពាហ៍ពិពាហ៍ និង ទំហំទីផ្សារ ក្នុងស្រុក។ វគ្គគឺមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ក្លាយជាអ្នកថតរូប អាជីព ហើយទាំងអ្នកកំពុងប្រកបអាជីពក៏កាន់តែល្អទៀត! ភ្ញៀវកិត្តិយស៖ Betro James ពីខាង Excellent Media និង Sinara Song ពីខាង 25th Twenty-Fifth Media Cambodia

Aug 9, 20221h 9m

S2 Ep 7ស្រលាញ់ខ្លួនឯង ជំនះខ្លួនឯង

វគ្គនេះ បំណងខ្ញុំគឺចង់ដឹងថា ការងារពួកគាត់ឆ្លងកាត់អ្វីខ្លះ? តើផលិតវីដេអូ ឬ ចម្រៀងមួយបទៗ មានរឿងរ៉ាវអ្វីពីក្រោយ ហើយឆន្ទះក្នុងការតស៊ូរបស់ពួកគាត់យ៉ាងម៉េចដែរ។ ខ្ញុំមិនឈរនៅខាងណា ឬ ចង់មានបំណងអ្វីក្រៅពីជម្រុញឲ្យ មនុស្សស្រលាញ់ការងារខ្លួន ព្យាយាម ជំនះពាក្យមើលងាយពីអ្នកដ៏ទៃឲ្យបាន! ភ្ញៀវកិត្តិយសៈ @DIT WAY & @Patròn Cambodia

Aug 2, 20221h 6m

S2 Ep 6Podcast គុណភាព

មនុស្សគុណភាពសំដៅលើអ្វី? ពួកយើងជជែកគ្នារឿងប្រភេទមនុស្ស Introvert ថាតើបទពិសោធន៍ជីវិតរបស់យើងបែបណា ចូលមើលទាំងអស់គ្នា ភ្ញៀវកិត្តិយសៈ @M.Megamind និង @SoPeaReach

Jul 26, 20221h 15m

S2 Ep 5ស៊ូមតិគ្នារឿង Review

រឿងខ្លះយើងអ្នកក្រៅមិនដឹង ទាល់តែយើង វិភាគវែកញែក ហើយស្វែងរកចំណុចរឿងខ្លួន ទើបអាចយល់បានខ្លះ។ ដូចពាក្យគេថា អ្នកធ្វើតែងខុស សំខាន់ ខុសហើយចេះរៀនពីវាដែរឬអត់? សូមឆ្លើយ! ស្តាប់បានតាម៖ Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk

Jul 19, 20221h 14m

S2 Ep 4ស្រ្តីក្នុងវិស័យនិពន្ធសៀវភៅ

ទម្រាំបានមួយក្បាលៗ អ្នកនិពន្ធទាំងអស់ចំណាយពេលវេលាច្រើនណាស់! ចុះយើងអ្នកអានហេតុអ្វី​មិនអានឲ្យចប់ ហើយ ជួយគាំទ្រស្នាដៃពួកគាត់ដោយ ជាវនៅសៀវភៅដើមដែលមិនចម្លង? ខ្លះលួចយកទៅធ្វើ e-book ឬ Audio Book ជាដើម។ សួរថា ធ្វើស្រែលើកម្លាំងអ្នកដទៃ អ្នកមានក្តីសុខទេ? តោះស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយស៖ អ្នកនាង ថុន​ ថាវរី (A Proper Woman នារីប្រពៃ) និង អ្នកនាង រៀម សុខ ចំរើន

Jul 12, 20221h 13m

S2 Ep 3ជំនាញជួសជុលទូរស័ព្ទដៃ

ច្បាប់ធម្មជាតិគ្មានអ្នកណាអាចកំណត់បាន! ខ្លះកើតមកមានអាវៈជីវៈគ្រប់គ្រាន់ ខ្លះ ក៏មិនដូចគេ​ តែសំនួរសួរថា តើអ្នកអាចរស់នៅឲ្យល្អ ឬ ធ្វើឲ្យជីវិតអ្នកមានន័យដូចគេឬអត់? ចម្លើយគឹអាចនឹងមាននៅក្នុងវីដេអូនេះ! ភ្ញៀវកិត្តិយសៈ Mobile Solution និង Phearom

Jul 5, 20221h 2m

S2 Ep 2ឆ្នាំងបាយ និង ក្តីស្រមៃ

មនុស្សគ្រប់រូបតែងមាន ទម្លាប់ និង ក្តីស្រមៃ ពេលខ្លះយើងភ្លេចខ្លួន ភ្លើតភ្លើន ក៏ធ្វើឲ្យយើង វិនាស ហើយបើយើងមានការគិតគូរច្បាស់លាស់ នោះយើងអាចរស់នៅក្នុងស្ថានភាពល្អបាន! អ្នកអាចទទួលយកនៅបទពិសោធន៍ខ្លះៗ ពីពួកខ្ញុំ នៅក្នុងវគ្គនេះ! ភ្ញៀវកិត្តិយស៖ @Frost ZK @Chavmeanup Samedy

Jun 28, 20221h 16m

S2 Ep 1លេងហ្គេមអត់កំណើតមែន?

អាជីព និង ទម្លាប់ជារឿង២ផ្សេងគ្នា! លេងឲ្យចេះគិត ហើយ រៀនឲ្យចេះលេង កុំរៀនជ្រុល និង កុំលេងជ្រុល ត្រូវដឹងខ្លួនថាពេលណាគួរសម្រាក ហើយ ហាមបោះបង់ការសិក្សាដាច់ខាត! ចេះមកពីរៀន មានមកពីស្តាប់ ហើយ ហ៊ានធ្វើវា! កុំឲ្យស្តាយក្រោយថាមិនបានធ្វើ! ភ្ញៀវកិតិ្តយស៖ NorthKing & Senpai

Jun 21, 20221h 7m

Ep 10ចិត្តល្អ ក្រមិនយូរ!

ធ្វើអ្វីក៌ដោយ គួរធ្វើចេញពីចិត្ត ហើយគិតប្រយោជន៍រួម! សុភាសិតខ្មែរ ឃ្លាខ្លីៗ តែមានន័យវែង! អាស្រ័យលើខ្លួនអ្នកជា អ្នកឲ្យនិយមន័យ! ចិត្តល្អ គួរតែមាន! តែកុំភ្លេចមានចិត្តល្អ ចំពោះខ្លួនឯងផង! ពេលខ្លះ យើងធ្វើអ្វីមួយ យើងគួរទទួលស្គាល់ពីស្នាដៃខ្លួនឯង លើកទឹកចិត្តខ្លួនឯង ដើម្បីឲ្យយើងមានកម្លាំងបន្តទៅឲ្យឆ្ងាយ!

Sep 22, 202149 min

Ep 9ធ្លាក់កាន់តែជ្រៅ! ក្រោកឲ្យកាន់តែខ្ពស់!

ការបាក់ទឹកចិត្តជាបទពិសោធន៍មួយដែល មនុស្សគ្រប់រូបអាចឆ្លងកាត់! ម្នាក់ៗ អាចឆ្លងផុតវាបានតាមបទពិសោធន៍ផ្សេងៗគ្នា! តោះស្តាប់ Seak Vlogger គាត់បរិយាយពីជីវិត និង អ្វីដែលគាត់ឆ្លងកាត់ទាំងអស់គ្នា!

Jul 1, 20211h 2m

Ep 8រៀននៅបរទេស ល្អត្រង់ណា?

ការរៀនសូត្រ នៅកន្លែងណាក៏មានតម្លៃដែរ! សំខាន់ខ្លួនអ្នក តើអ្នកជាមនុស្សប្រភេទណា! តើអ្នកចង់ចេះចង់ដឹងដែរឬអត់? តោះស្តាប់ពួកខ្ញុំចែករំលែកបទពិសោធន៍រៀននៅបរទេសទាំងអស់គ្នា! អបអរដល់ Sakk ដែលក្លាយជាប៉ាៗ!

May 26, 202147 min

Ep 7ធ្វើក៏ខុស! មិនធ្វើក៏ខុស!

មនុស្សម្នាក់ៗមានជម្រើសរៀងៗខ្លួន! សំណួរ តើហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ដែរឬអត់? ស្តាប់បទពិសោធន៍ខ្ញុំទាំងអស់គ្នា!

Apr 24, 202136 min

Ep 6តើរឿង Raya and The Last Dragon ទាក់ទងនឹងខ្មែរយើងឬអ់ត?

បងប្រុស ចិន្ត ច័ន្ទរតនា ជាបណ្ឌិតផ្នែកបុរាណវិទ្យា ដែលបានបញ្ចប់ការសិក្សារនៅប្រទេសបារាំង! បងប្រុសគឺជាក្រុមការងារ ជាអ្នកផ្តល់មតិ ពិគ្រោះយោបល់នៅក្នុងរឿង Raya and The Last Dragon ដោយផលិតកម្ម Walt Disney ផងដែរ! អ្នកទាំងអស់គ្នាអាចយល់ដឹង ក៏ដូចជាបានរៀនបន្ថែមពីវិស័យកុន ប្រភេទ 3D Animation មានភាពស្មុគស្មាញយ៉ាងណាក្នុងវគ្គនេះ!

Mar 22, 202140 min

Ep 5កុំប្រៀបធៀបមនុស្ស

Scarlett - ស្កាលេត គឺជាអតីតពិធីកររបស់កម្មវិធី វិទ្យុនិង ក្លាហាន៩ គាត់បានចាកចេញពីការងារក្រុមហ៊ុន រហូតក្លាយខ្លួនជា Video Creator ពេញម៉ោង! ចង់ដឹងថាគាត់ទទួលសម្ពាធអ្វីខ្លះពី ការងារគាត់? ស្តាប់ការជជែកលេងរបស់ពួកខ្ញុំទាំងពីរ ទាំងអស់គ្នា!

Mar 4, 202139 min

Ep 4កុំចាំថ្ងៃស្អែក!

ស្តាប់ពូ សី គាត់និយាយពីការងារផ្ទាល់ខ្លួនគាត់ និង គម្រោងអនាគត!

Feb 28, 202142 min

Ep 3ខ្វះភាពកក់ក្តៅ

Raven គឺជា content creator ដែលផលិតវីដេអូ បានរាប់ឆ្នាំ! រឿងរ៉ាវគ្រួសារ ក៏ដូចជា អនាគតគាត់ត្រូវបានលាតត្រដាងនៅក្នុងវគ្គនេះ!

Feb 28, 202149 min

Ep 2ស្អប់ការអានសៀវភៅ

Poly គឺអ្នកដែលជួយអ្នកទាំងអស់គ្នាឲ្យស្រលាញ់ការអាន។ តើ Poly អាចធ្វើឲ្យពូជ្រួញ ស្រលាញ់ការអានឬអត់?

Feb 28, 202146 min