
The Cambodia Daily Khmer
906 episodes — Page 10 of 19

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤
១) KMD ប្រកាសធ្វើបាតុកម្ម រយៈពេល ៤ថ្ងៃ ដើម្បីទាមទារធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជាឡើងវិញ។២) អង្គការសង្គមស៊ីវិលចំនួន៤៦ អំពាវនាវទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែង លោក ម៉ិច ដារ៉ា ជាបន្ទាន់។៣) អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន រៀបល្បិចកលនយោបាយកម្ចាត់បណ្តាញគាំទ្រគ្រួសារលោក ស ខេង និងលោក ទៀ បាញ់។៤) កម្ពុជាទទួលបានការកើតសរសើរពីប្រទេសចំនួន១០០ ក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ UPR ពីការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។៥) អេរ៉ង់បាញ់មីស៊ីលបាលីស្ទិក១៨០គ្រាប់វាយប្រហារអ៊ីស្រាអែល-នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសច្ចាសងសឹង។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ស្តីអំពី៖ «សេរីភាពនៃការបញ្ចេញមតិនៅប្រទេសកម្ពុជា ស្ថិតក្នុងភាពប្រកាសអាសន្ន?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ស្តីអំពី៖ «សេរីភាពនៃការបញ្ចេញមតិនៅប្រទេសកម្ពុជា ស្ថិតក្នុងភាពប្រកាសអាសន្ន?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤
១) KMD ជំរុញប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យជួយការពារជោគវាសនារបស់កម្ពុជា។២) សមត្ថកិច្ចចាប់ខ្លួន លោក ម៉ិច ដារ៉ា ទាក់ទងទៅនិងការបង្ហោះរូបភាព ចំនួនពីរសន្លឹក បង្ហាញពីការយកថ្មភ្នំនៅរមណីយដ្ឋានបាភ្នំ ស្ថិតក្នុងខេត្តព្រៃវែង។៣) អ្នកវិភាគ ចាត់ទុក ទង្វើរបស់លោក ហ៊ុន សែន និងភរិយា ដែលរៀបចំឱ្យពលរដ្ឋខ្មែរថ្វាយបង្គំខ្លួនឯង បង្ហាញពីចេតនាឡើងធ្វើជាស្តេចសម្រាប់ត្រកូលហ៊ុន។៤) ក្រសួងទេសចរណ៍ថា ស្ថានទូតចិនសន្យាពង្រឹងវិស័យទេសចរណ៍ជាមួយកម្ពុជាឱ្យកាន់តែទូលំទូលាយ។៥) មហាសន្និបាតអង្គការសហប្រជាជាតិបិទបញ្ចប់ក្រោមការដណ្ដើម ឥទិ្ធពលភូមិសាស្ត្រនយោបាយ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើបញ្ហា CLV ត្រូវបញ្ចប់បែបណាដើម្បីឱ្យពលរដ្ឋស្ងប់ចិត្ត?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើបញ្ហា CLV ត្រូវបញ្ចប់បែបណាដើម្បីឱ្យពលរដ្ឋស្ងប់ចិត្ត?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
១) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសបា្ររព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក នៅទីស្នាក់ការរបស់ខ្លួន។២) ពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី បាតុកម្មទាមទារឱ្យ រដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោង CLV DTA ដោយពិតប្រាកដ។៣) គណបក្សជំនាន់ថ្មី អំពាវានាវឱ្យ លោក ហ៊ុន ម៉ាណែត និងឪពុកដោះលែង សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ និងអ្នកទោសមនសិកាផ្សេងទៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។៤) លោក ហ៊ុន សែន ស្នើឱ្យស្ថាប័នរដ្ឋប្រើCoolApp ដើម្បីសន្ដិសុខជាតិ។៥) កោះត្រល់អតីតដែនដីកម្ពុជា វៀតណាមហៅថា កោះ Phu Quoc ក្លាយជាទីតាំងទេសចរបរទេសសំខាន់បំផុតរបស់វៀតណាម។

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤
១. នាយករដ្ឋមន្រ្តី កូន ថា រឿងអភិវឌ្ឍន៍តំបន់ត្រីកោណ គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ តែអ្នកវិភាគមិនជឿ២. ភាគីមួយថាដកខ្លួន ភាគីមួយទៀតថា ដកខ្លួនក៏ដកចុះ តែនៅបន្តអភិវឌ្ឍរួមគ្នាដដែល តើយកមួយណា?៣. អ្នកនយោបាយថា កោះត្រល់ជារបស់ខ្មែរ ដែនដីកម្ពុជាក្រោមក៏ជារបស់ខ្មែរ ប៉ុន្តែ គេត្រួតត្រាកាន់កាប់៤. ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មរឿង តំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែ មេបក្សជំទាស់អំពាវនាវឲ្យចូលរួម

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី«តើរាជរដ្ឋាភិបាលត្រូវធ្វើដូចម្តេច ដើម្បីឲ្យពលរដ្ឋខ្មែរទុកចិត្តជុំវិញការបញ្ឈប់កិច្ចព្រមព្រៀងគម្រោង អភិវឌ្ឍន៍ត្រីកោណ CLV?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី«តើរាជរដ្ឋាភិបាលត្រូវធ្វើដូចម្តេច ដើម្បីឲ្យពលរដ្ឋខ្មែរទុកចិត្តជុំវិញការបញ្ឈប់កិច្ចព្រមព្រៀងគម្រោង អភិវឌ្ឍន៍ត្រីកោណ CLV?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
១) ក្នុងយុទ្ធនាការរយៈពេល១២០ថ្ងៃ អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃជិត៤ម៉ឺននាក់។២) បណ្តាញយុវជនកម្ពុជាសកល ថ្កោលទោស លោក ហ៊ុន សែន ជុំវិញការចេញបញ្ជាឱ្យចាប់សមាជិករបស់ខ្លួនលើទឹកដីថៃ។៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នកឃ្លាំមើលនិយាយថា ទណ្ឌកម្មរបស់អាមេរិកលើឧកញ៉ា លី យ៉ុងផាត់នឹងបង្កផលវិបាកដល់ការរកស៊ីនៅបរទេស ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ហ៊ុន។៤) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យ ពលរដ្ឋខ្មែរបន្តការតវ៉ាប្រឆាំងគម្រោងអភិវឌ្ឍត្រីកោណថែមទៀត ព្រោះនៅមានបញ្ហាជាច្រើនទៀត។៥) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អន្តរាគមន៍ ក្រោយតុលាការ ថ្នាក់ក្រោមកាត់ក្តីឱ្យមន្រ្តីគយបើករថយន្ដបុកមនុស្សស្លាប់ ៤នាក់ ជាប់ពន្ធនាគារ តែ៥ឆ្នាំ។៦) អ្នកវិភាគនយោបាយ ចាត់ទុក របៀបដឹកនាំនៅកម្ពុជាជារបបដឹកនាំគ្រួសារកុម្មុយនីស្តផ្តាច់ការ។៧) ប្រធានាធឬិបតីអ៊ុយក្រែនស្នើសុំមេដឹកនាំពិភពលោកឈរជាមួយអ៊ុយក្រែនខណៈលោកពូទីនគំរាមប្រើអាវុធនុយក្លេអែរ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើ ក្រុមប្រឹក្សា ២៣តុលា១៩៩១ ជាក្រុមអ្វី?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើ ក្រុមប្រឹក្សា ២៣តុលា១៩៩១ ជាក្រុមអ្វី?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
១) អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ មានព្រះរាជបន្ទូលបញ្ជាក់ច្បាស់ៗថា កោះត្រល់គឺជាកម្មសិទ្ធិរបស់ខ្មែរ។២) អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ ពលរដ្ឋខ្មែរតាមដានគម្រោងអភិវឌ្ឍត្រីកោណបន្តទៀត ព្រោះកម្ពុជាមិនដកខ្លួនជាផ្លូវការចេញពីគម្រោងនេះទេ។៣) សេចក្តីរាយការណ៍សុីជម្រៅ៖ អ្នកឃ្លាំមើលនិយាយថា ទណ្ឌកម្មរបស់អាមេរិកលើឧកញ៉ា លី យ៉ុងផាត់ នឹងបង្កផលវិបាកដល់ការរកស៊ីនៅបរទេស ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារហ៊ុន។៤) ស្ត្រីខ្មែរម្នាក់នៅប្រទេសជប៉ុនអះអាងថា មន្ត្រីបក្សប្រជាជនកម្ពុជាគម្រាមសម្លាប់ និងរំលោភរូបនាង ដោយសារតែនាងហ៊ាន រិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។៥) ពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើមហាបាតុកម្ម ទាមទារឱ្យដោះលែងអ្នករិះគន់គម្រោងត្រីកោណអភិវឌ្ឍ និងស្តារលទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី១៣ ខែតុលា ខាងមុខ។ ៦) អ្នកសង្កេតការណ៍បានថ្កោលទោស លោក ហ៊ុន សែន ដាច់អហង្ការ ជុំវិញការចេញបញ្ជាឱ្យចាប់ខ្លួនសកម្មជនបក្សប្រឆាំងលើទឹកដីថៃ។៧) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ-រុស្ស៊ីទាមទារយុត្តិធម៌នៅចំពោះមុខទ័ពអ៊ុយក្រែនវាយលុកចូលខាងក្នុងទឹកដីរុស្ស៊ី។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «ទស្សនៈរបស់យុវជនលើបញ្ហានៃការដក CLV»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «ទស្សនៈរបស់យុវជនលើបញ្ហានៃការដក CLV»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាលដោះលែងសកម្មជននានា និងអ្នកនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីធានាភាពពេញលេញនៃខ្លឹមសាររដ្ឋធម្មនុញ្ញ។២) ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុក ការចោទប្រកាន់ និងឃុំខ្លួនអ្នកសំដែងមតិប្រឆាំងគម្រោងអភិវឌ្ឍត្រីកោណ គឺជាបទល្មើសឧក្រិដ្ឋប្រឆាំងមនុស្សជាតិ៣) លោកមាជ សុវណ្ណារ៉ា អះអាងថា លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលបំភ្លឺនៅតុលាការខេត្តរតនគិរី ប្រសិនបើមានដីកា កោះហៅ។៤) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងដង្ហែញត្តិដាក់ជូនក្រសួងពាក់ព័ន្ធក្នុងឱកាសទិវាគ្រូបង្រៀនពិភលោកនៅដើមខែតុលា។៥) លោក ហ៊ុន សែន បញ្ជាឱ្យ លោក ឃ្លាំង ហួត តាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ក្នុងប្រទេសថៃយកទៅកម្ពុជាវិញទោះស្លាប់ ឬរស់ក៏ដោយ។៦) ប្រធានាធិបតីអ៊ុយក្រែនអះអាងថាសង្រ្គាមរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនកាត់តែទៅរកការបិទបញ្ចប់។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើហេតុអ្វីពលរដ្ឋខ្មែរអាមេរិកាំងមិនអាចបញ្ចប់ការធ្វើបាតុកម្មលើបញ្ហា CLV?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើហេតុអ្វីពលរដ្ឋខ្មែរអាមេរិកាំងមិនអាចបញ្ចប់ការធ្វើបាតុកម្មលើបញ្ហា CLV?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤
១) អ្នកវិភាគអះអាងថា ទង្វើរបស់លោក ហ៊ុន សែន ដែលមិនដោះលែងអ្នកប្រឆាំងគម្រោងអភិវឌ្ឍ ត្រីកោណ គឺបង្ហាញពីការបំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។២) អ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋសភាកម្ពុជាលុបចោលរាល់កិច្ចព្រមព្រៀងទាំងអស់ ដែលពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណ។៣) លោក ហ៊ុន ម៉ាណែត ប្តេជ្ញា អភិវឌ្ឍខេត្តភូមិភាគឦសាន ទោះបីកម្ពុជាប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍត្រីកោណ។៤) លោកហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លានដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។៥) ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងមក មាតុភូមិវិញដើម្បីយាងជាព្រះរាជធិបតីសម្ពោធវិមានរដ្ឋធម្មនុញ្ញ។៦) អ្នកនយោបាយចេញពីស្រទាប់វណ្ណៈកម្មករស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កាផ្ដាច់ឬសគ្រួសារត្រកូលមហិដា។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើកំហុសយុទ្ធសាស្រ្តនយោបាយរបស់លោក ហ៊ុន សែន ក្នុងរយៈពេលចុងក្រោយនេះមានអ្វីខ្លះ?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើកំហុសយុទ្ធសាស្រ្តនយោបាយរបស់លោក ហ៊ុន សែន ក្នុងរយៈពេលចុងក្រោយនេះមានអ្វីខ្លះ?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រសួងទេសចរណ៍៖ កម្ពុជារំពឹងខ្ពស់ថា អាចនឹងបំបែកឯកត្តកម្ម Guinness World Record។២) លោក សុខ សូកេន ត្រូវដកតំណែងឱ្យមកធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។៣) ក្រុមអ្នកឃ្លាំមើល៖ បើរដ្ឋាភិបាលកម្ពុជានៅតែបើកដៃឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទឧក្រិដ្ឋ សហរដ្ឋអាមេរិកក៏មិនញញើតដាក់ទណ្ឌកម្មឱ្យកម្ពុជាក្លាយជារដ្ឋឯកោដែរ។៤) លោក ហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារ អនឡាញខ្មៅងងឹតឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លានដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។៥) ក្រសួងមហាផ្ទៃចាត់ទុកការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ មុខទីស្នាក់ការសមាគមអាដហុកខេត្តកំពង់ចាមថា ជាការ សមស្រប។៦) លោកប្រធានាធិបតីអ៊ុយក្រែននឹងជួបលោកបៃដិន អ្នកស្រីហា រីស និងលោកត្រាំនៅអាមេរិក។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើហេតុអ្វីអាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មស្តេចកោះកុងក្នុងពេលនេះ?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើហេតុអ្វីអាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មស្តេចកោះកុងក្នុងពេលនេះ?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
១) អតីតសង្ឃ ហោ សុខុន ឃុំខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បញ្ជាក់បទល្មើស។២) KMD អំពាវនាវ ឱ្យប្រទេសប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មលើបុគ្គលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនៅកម្ពុជាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។៣) ខេត្តចំនួន៤ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែមិនបង្ករគ្រោះធ្ងន់ធ្ងរ។៤) ក្រសួងការងារថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៥ នឹងទទួលបាន ២០៨ដុល្លារអាមេរិកក្នុង១ខែ។៥) លោកពូទីនបញ្ជាកែនទ័ពឱ្យបាន១លាន៥សែននាក់ជាកម្លាំងធំបន្ទាប់ពីចិនតែគេថារុស្ស៊ីកំពុងខ្វះទ័ពប្រយុទ្ធនៅអ៊ុយក្រែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «ជំនឿសាសនា និងនយោបាយ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «ជំនឿសាសនា និងនយោបាយ»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
១) សមត្ថកិច្ចចាប់ខ្លួនអតីតសង្ឃ ហោ សុខុន ត្រូវបាន បន្ទាប់ពីរិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍។២) លោក សម រង្ស៊ី៖ ខេត្តទាំង៤របស់ខ្មែរក្នុងតំបន់ត្រីកោណនឹងបាត់ចេញពីផែនទីប្រទេសកម្ពុជាដូចកោះត្រល់។៣) លោក ហ៊ុន ម៉ាណែត ឲ្យអាជ្ញាធរត្រៀមសង្គ្រោះពលរដ្ឋដោយសារគ្រោះធម្មជាតិ។៤) អ្នកឃ្លាំមើលព្រមានថា ព្រឹត្តិការណ៍ Gumball នៅកម្ពុជា មិនអាចជួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញបានឡើយ។៥)សាលាឧទ្ធហរណ៍ ប្រកាសលើកពេល បើកសវនាការ លើសំណុំរឿង លោក កឹម សុខា ដោយមិនកំណត់ពេល។ ៦) មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំស្ថិតក្រោមកំនាបនៃការស្នើរុះរើសិទ្ធវេតូរបស់ពួកមហាអំណាច។

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
១. សង្គមស៊ីវីលថា រដ្ឋអំណាច ចាប់អ្នករិះគន់រឿង អភិវឌ្ឍន៍ត្រីកោណ មួយខែជាងពីរនាក់ក្នុងរយៈ២ខែ២. រដ្ឋអំណាច លោក ហ៊ុន ម៉ាណែត ដឹកទេសចរគ្មានជំនាញរឿងព្រំដែនទៅទស្សនាតំបន់ត្រីកោណ៣. សម្ព័ន្ធភាពត្រីភាគី កម្ពុជា−លាវ−យៀកណាម ត្រៀមសមជាមួយគ្នារបៀប បីនាក់បង−ប្អូន៤. រាជរដ្ឋាភិបាលប្រទេសស៊ុយអែដ បិទស្ថានកុងស៊ុលកិត្តិយសនៅប្រទេសកម្ពុជា ចុងខែកញ្ញា៥. ការបោះឆ្នោតប្រធានាធិបតីស.រ.អាទី៤៧ មានរឿងពោរពេញដោយក្តីរន្ធត់និងភ្ញាក់ផ្អើលខ្លាំង

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
១. សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុនអាជីវកម្មនៅប្រទេសកម្ពុជា២. តំណាងសហជីពការងារ ចង់ឲ្យមានកញ្ចប់ថវិកាអត្ថប្រយោជន៍កម្មករ−និយោជិតដាក់បញ្ចូល៣. លោក ហ៊ុន សែន ថាសញ្ញាបត្របណ្ឌិតកិត្តិយសទទួលនៅប្រទេសកូរ៉េ ជាការទទួលស្គាល់វីរភាព៤. ប្រធានាធិបតីរុស្ស៊ី ព្រមានឲ្យញាប់ញ័រ ថា ក្រុងមូស្គូ អាចនឹងធ្វើសង្រ្គាមជាមួយ ណេតូ និង ស.រ.អា

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ « ភាពមិនប្រក្រតីនៃការចូលរួមរបស់លោក ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភព លោកនៅប្រទេស កូរ៉េខាងត្បូង»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ « ភាពមិនប្រក្រតីនៃការចូលរួមរបស់លោក ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភព លោកនៅប្រទេស កូរ៉េខាងត្បូង»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រុមអ្នកឃ្លាំមើល លើកទឹកចិត្តឱ្យ អង្គសាមាជគណបក្សកម្លាំងជាតិ ពិនិត្យសមាសភាពមេដឹកកនាំ និងកំណត់សកម្ម ភាពនយោបាយ។២) ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រកាសធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណនៅចុងខែកញ្ញានេះ។៣) សកម្មជនខ្មែរនៅក្រៅស្រុកថា ហេតុផលចម្បងដែលភ្ញៀវទេសចរបរទេសមិនហ៊ានទៅលេងកម្ពុជា ដោយសារតែស្ថានទូតរបស់ពួកគេមិនហ៊ានធានាសុវត្ថិភាព។៤) លោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវការវិនិយោគពីក្រុមហ៊ុនកូរ៉េ ព្រោះ កម្ពុជា មានសក្តានុពលខាង វិនិយោគ និងសម្បូរវត្ថុធាតុដើម។៥) ឥស្សរជននយោបាយអាមេរិកផ្ដុំគ្នានៅវិមាន Ground Zero គោរព ចំពោះជនរងគ្រោះដោយអំពើភេរវកម្ម១១ ខែកញ្ញា ឆ្នាំ២០០១។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «ការប្រមូលផ្តុំកម្លាំងនយោបាយខ្មែរនៅអាមេរិក ដើម្បីប្រយោជន៍ផ្លាស់ប្តូរនៅកម្ពុជា»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «ការប្រមូលផ្តុំកម្លាំងនយោបាយខ្មែរនៅអាមេរិក ដើម្បីប្រយោជន៍ផ្លាស់ប្តូរនៅកម្ពុជា»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
១) តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យ លោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺនៅចុងខែកញ្ញា ខាងមុខនេះ ជាកំហិត។២) មន្រ្តីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាថា អ្នកប្រឆាំងគម្រោង CLVមានបំណងផ្ដួលរំលំរបបរាជានិយម និងរដ្ឋាភិបាលស្របច្បាប់។៣) KMD អំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការងើបឡើងតវ៉ាទាមទារឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោងCLV ឱ្យបាន។៤) អ្នកឃ្លាំំមើលនិយាយថា លោក ហ៊ុន សែន សុំចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកដើម្បីអួតពលរដ្ឋខ្មែរ មិនមែនគេអញ្ជើញឱ្យគាត់ចូលរួមនោះទេ។៥) អ្នកស្រីហារីសថាបើលោកត្រាំជាប្រធានាធិបតីអាមេរិក ម្លេះលោកពូទីនលេបអ៊ុយក្រែនបាត់ទៅហើយ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«តើលោក ហ៊ុន សែន ស័ក្ដិសម ទទួលងារជាបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ ជុងហ្គូកវ៉ាយស៍ ក្នុងប្រទេសកូរ៉េខាងត្បូងដែររឺទេ?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«តើលោក ហ៊ុន សែន ស័ក្ដិសម ទទួលងារជាបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ ជុងហ្គូកវ៉ាយស៍ ក្នុងប្រទេសកូរ៉េខាងត្បូងដែររឺទេ?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
១) ក្រុមហ៊ុនបញ្ជាទិញអន្តរជាតិជិត២០ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើសវនកម្មជាតិលើអង្គការសង់ត្រាល់ និងទម្លាក់ចោលពាក្យបណ្ដឹងលើលោក ឃុន ថារ៉ូ។២) យុវជនខ្មែរនៅកូរ៉េខាងត្បូង ប្រកាសធ្វើបាតុកម្មអំឡុងពេល លោក ហ៊ុន សែន មានវត្តមាននៅកូរ៉េ ទោះពួកគេរវល់ការងារផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។៣) KMD ចាត់ទុក វត្តមានលោក ហ៊ុន សែន ក្នុងវេទិកាពិភពលោកនៅសាធារណៈរដ្ឋកូរ៉េ ស្មើនឹងជម្រុញឱ្យមានការគាបសង្កត់សិទ្ធិមនុស្សនៅកម្ពុជាកាន់ តែខ្លាំង។៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំដីខេត្តខ្មែរទាំងបួនក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ និងដែនដីជ្រោយគ្រីមៀ។៥) មន្ត្រីបក្សប្រឆាំង ជម្រុញឱ្យ រដ្ឋាភិបាលកម្ពុជាលុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុនយោធាវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ។៦) មេដឹកនាំអាល្លឺម៉ង់បញ្ជូនសារឱ្យជួយបញ្ចប់សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«យុវជនខ្មែរគ្រោងធ្វើបាតុកម្មនៅពេលលោក ហ៊ុន សែន ធ្វើទស្សនកិច្ចក្នុងប្រទេសកូរ៉េនៅសប្តាហ៍នេះ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«យុវជនខ្មែរគ្រោងធ្វើបាតុកម្មនៅពេលលោក ហ៊ុន សែន ធ្វើទស្សនកិច្ចក្នុងប្រទេសកូរ៉េនៅសប្តាហ៍នេះ»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤
១) កម្ពុជាបញ្ជូនខ្លួនជនសង្ស័យ៥រូបទៅកាន់ប្រទេសចិនវិញ ក្រោយធ្វើឧក្រិដ្ឋកម្មលាងលុយកង្វក់នៅកម្ពុជា។២) មន្រ្តីក្រសួងទេសចរណ៍អះអាងថា លោក សុខ សូកេន គប់គិតជាមួយលោក ស៊ូ ម៉ារ៉ា ដែលជាឪពុកមាប្រើល្បិចកម្ចាត់មន្ត្រីដែលមិនមែនជាបក្ខពួកខ្លួនឱ្យអស់ពីក្រសួង។៣) លោក វន់ ពៅ ខកចិត្តចំពោះតុលាការកំពូល ដែលកាត់ឱ្យលោកមានទោស។៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំដីខេត្តខ្មែរទាំងបួនក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ និងដែនដីជ្រោយគ្រីមៀ។៥) សកម្មជនខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាស ធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍនត្រីកោណចំពោះមុខលោក ហ៊ុន សែន។៦) លោក ហ៊ុន សែន គម្រាមចាប់ជនណាដែលការលើកឡើងពីបញ្ហាជនជាតិវៀតណាមចូលទៅរស់នៅយ៉ាងអនាធិបតេយ្យក្នុងទឹកដីខ្មែរដាក់គុក។៧) ប្រទេសអាហ្សង់ទីនស្នើឱ្យតុលាការICCចេញដីកាចាប់ខ្លួនលោកម៉ាឌូរ៉ូជាបន្ទាន់ខណៈមេបក្សប្រឆាំងត្រូវបានជម្លៀសចេញពីប្រទេស។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«តើក្រុមប្រឆាំងគួរបង្កើតរដ្ឋាភិបាលក្រៅស្រុកដែរឬទេ?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«តើក្រុមប្រឆាំងគួរបង្កើតរដ្ឋាភិបាលក្រៅស្រុកដែរឬទេ?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤
១) លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន កុំឱ្យជឿពាក្យញុះញង់ ដែលថារដ្ឋនឹងយកដីធ្លីដោយមិនបង់សំណង។២) លោក សម រង្ស៊ី៖ ផែនទីកម្ពុជាដាក់តាំងនៅផ្ទះ តា ម៉ុក បង្ហាញថា កោះត្រល់ជារបស់កម្ពុជា។ ៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជា ឱ្យដោះលែង លោក កឹម សុខា ដើម្បីផ្សះផ្សារជាតិ។៤) ពលរដ្ឋខ្មែរក្រៅស្រុកនឹងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយអភិវឌ្ឍន៍គម្រោង CLV ប្រសិនបើរដ្ឋាភិបាលហ៊ានដកខ្លួនចេញ។៥) បទវិភាគ៖នៅតំបន់អាស៊ីអាគ្នេយ៌ប្រទេសមួយក្រោមឥទ្ធិពលចិនខ្លាំងហើយ២ទៀតក្រោមឥទិ្ធពលវៀតណាមផងចិនផង។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«យុវជនខ្មែរក្រៅប្រទេស បង្កើតវប្បធម៌ប្រជាធិបតេយ្យ តាមរយៈវេទិកាជជែកដេញដោលជាសាធារណៈ អំពីបញ្ហាសង្គម និងនយោបាយ»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖«យុវជនខ្មែរក្រៅប្រទេស បង្កើតវប្បធម៌ប្រជាធិបតេយ្យ តាមរយៈវេទិកាជជែកដេញដោលជាសាធារណៈ អំពីបញ្ហាសង្គម និងនយោបាយ»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤
១) លោក ហ៊ុន ម៉ាណែតប្រកាសបន្តកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ស្របពេល រដ្ឋាភិបាលលោក ប្រើប្រព័ន្ធតុលាការចាប់ខ្លួនអ្នកមានមតិផ្ទុយដាក់គុក។២) បណ្ឌិត សុខ ទូច ស្នើឱ្យរដ្ឋសភាជាតិរៀបចំច្បាប់ហាមឃាត់អ្នកនយោបាយមានសញ្ជាតិពីរមិនឱ្យធ្វើនយោបាយ។៣) លោក សម រង្ស៊ីអះអាងថា កម្ពុជាត្រូវតែផ្លាស់ប្តូររបបដឹកនាំត្រកូលហ៊ុន ដើម្បីកុំឱ្យ កើតមានអំពើឧក្រិដ្ឋ។៤) រដ្ឋាភិបាលចាប់ខ្លួនអ្នកដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ដោយសារតែពួកគេប្រើអាវុធជាតិផ្ទុះ។៥) រុស្ស៊ីគំរាមរដ្ឋការលោកបៃដិនពីភាពផុយស្រួយនៃការផ្ទះសង្រ្គាមលោកជាថ្មីតែលោកត្រាំថាបើលោកឈ្នះឆ្នោតគ្មានសង្រ្គាមអ្វីទាំងអស់។

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤
១. តុលាការបក្ស ប្រជាជនកម្ពុជា ចង់ចាប់ខ្លួនអ្នកនយោបាយខ្មែរ−អាមេរិកាំង ដោយមិនឲ្យដឹងមុន២. អ្នកសង្កេតការណ៍ថា របបគ្រប់គ្រងតវង្សត្រកូល ជារបបបំផ្លាញសង្គមជាតិ៣. មេបក្សជំទាស់ ចង់ឲ្យរាជរដ្ឋាភិបាលប្តឹងក្រុមហ៊ុនផលិតផែនទី បើបង្គោលព្រំដែនមិនខិតចូលដីខ្មែរ៤. តំណាងរាស្រ្តម្នាក់ ជំទាស់នឹងការស្នើតែងតាំងស្រ្តីកូនកាត់ ជាមន្រ្តីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំង៥. រដ្ឋមន្រ្តី កិច្ចការបរទេស នៃប្រទេសអ៊ុយក្រែន ស្នើសុំលាលែងពីតំណែង

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤
១. មន្រ្តីបក្សជំទាស់ បន្តនិយាយរឿងប្រើផែនទីខុស បណ្តាលឲ្យខ្មែរបាត់ទឹកបាត់ដី២. មន្រ្តីបក្ស សង្រ្គោះជាតិ ថ្លែងថា ប្រធានបក្សនេះ មិនមែនជាជនក្បត់ជាតិដូចការចោទប្រកាន់៣. តំណាងសហជីពការងារមួយរូប សង្ឃឹមថា តុលាការកំពូល នឹងផ្តល់យុត្តិធម៌ឲ្យខ្លួន៤. មានការចោទប្រកាន់ថា អង្គភាពកងទ័ពជាតិនៅយោធភូមិភាគខ្លះ បំប៉ោងចំនួនបើកប្រាក់ខែ៥. លោក ពូទីន ទៅដល់ប្រទេសម៉ុងហ្គោលី ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ស្នើឱ្យចាប់ខ្លួន

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤
១. បាតុកម្ម និង ប្រតិកម្មពីពលរដ្ឋខ្មែរនៅក្រៅស្រុក ចំពោះកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ២. ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និង ការពិនិត្យឃើញពីកែវភ្នែកជនបរទេស៣. បង្គោលព្រំដែនប្រទេសកម្ពុជា និង ប្រទេសយៀកណាម តាមការពិនិត្យពីមេដឹកនាំបក្សជំទាស់៤. ក្រសួង ការពារជាតិ ប្រកាសមិនឲ្យពលរដ្ឋសាមញ្ញ និង ជនបរទេស ប្រើឡានដាក់ផ្លាក ខ.ម៥. ពីរទសវត្សកន្លងមកនេះ មហាអំណាចពីរ ប្រកាន់របបកុម្មុយនិស្ត ជួយពង្រឹងរបបផ្តាច់ការជាមិត្ត

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
១. រាជរដ្ឋាភិបាលថា ពលរដ្ឋខ្មែរចូលបច្ច័យដល់ មូលនិធិធ្វើផ្លូវខ្សែក្រវាត់ព្រំដែន បាន១១លានដុល្លារ២. មន្រ្តីរាជរដ្ឋាភិបាល លួងចិត្តប្រជាពលរដ្ឋទទួលរងការប៉ះពាល់ដោយព្រែកជីក ហ៊្វូណន៣. បក្ស កម្លាំងជាតិ លើកពេលបើកសមាជបក្ស តាមបញ្ជាសាលាក្រុងភ្នំពេញ ព្រោះរឿងសន្តិសុខ៤. ប្រទេសពីរក្នុងសហគមន៍ អាស៊ាន រួមដៃគ្នាពង្រឹងកម្លាំងទប់ទល់រឿងជម្លោះក្នុងសមុទ្រចិនខាងត្បូង

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤
១. នាយក្រសួង បរិស្ថាន ព្រមានមន្រ្តីពុករលួយក្រោមបង្គាប់ឲ្យដកខ្លួន តែមិនឮថាផ្តន្ទាទោសតាមច្បាប់២. អ្នកតាមដានថា កិច្ចព្រមព្រៀង ស៊ីអិលវី ដាក់ខេត្តខ្មែរបួន ជាការសម្រេចដោយបុគ្គល មិនមែនបក្ស៣. លោកធុតង្គមួយរូបទៅមើលសព្រំដែន ត្រូវអ្នកជំនាញថា លោកអត់រៀនប្រវត្តិសាស្រ្តខ្មែរ៤. មេបក្សជំទាស់ ហៅរាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយត្រកូល ហ៊ុន ថារដ្ឋាភិបាលកញ្ជើធ្លុះ៥. ជនផ្ដាច់ការនៃប្រទេសវេណេហ្សុយអេឡាប្រឈមនឹងការចាប់ខ្លួនដោយអាជ្ញាធរសហរដ្ឋអាមេរិក

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «តើហេតុអ្វីបានជាលោក ហ៊ុន សែន នៅតែមិនដកខ្លួនពីកិច្ចព្រមព្រៀង CLV?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «តើហេតុអ្វីបានជាលោក ហ៊ុន សែន នៅតែមិនដកខ្លួនពីកិច្ចព្រមព្រៀង CLV?»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤
១) អគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោក ម៉េង ហុង រងការចោទប្រកាន់ពីបទទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន។២) អាជ្ញាធរជាតិអប្សារា៖ ការអនុញ្ញាតឲ្យថតវីដេអូនៅប្រាសាទអង្គរវត្តតាមលំនាំ «Temple Run» គឺដើម្បីលើកស្ទួយតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។៣) ចលនាខ្មែរក្រៅស្រុក រួមគ្នាធ្វើកម្មវិធី The Voices Unleashed ដើម្បីជជែកសួរដេញដោល ជុំវិញគម្រោងអភិវឌ្្ឍន៍ត្រីកោណ។៤) លោក ហ៊ុន សែន៖ ខ្មែរគ្រប់មជ្ឈដ្ឋានគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈពលរដ្ឋខ្មែរជាប់បំណុលធនាគាររុំសួត។៥) អង្គការអន្តរជាតិពីរ ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមនុស្សចំនួន៩៤នាក់ជាបន្ទាន់ពាក់ព័ន្ធនឹងការរិះគន់លើគម្រោងCLV-DTA។៦) ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធថា អ្នកស្រី ពេជ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធនឹង អំពើឆបោករបស់លោក គុយ វ៉ាត ដាច់ខាត។ ៧) ក្រុងមូស្គូព្រមានទៅរកការផ្ទុះសង្រ្គាមលោកទី៣ខណៈលោកហ្សេឡេនស្គីត្រៀមបង្ហាញផែនការបញ្ជប់សង្រ្គាម។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «ទស្សនៈយុវជនលើបញ្ហារៃអង្គាសថវិកាដើម្បីសាងសង់ផ្លូវក្រវ៉ាត់ ព្រំដែន»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «ទស្សនៈយុវជនលើបញ្ហារៃអង្គាសថវិកាដើម្បីសាងសង់ផ្លូវក្រវ៉ាត់ ព្រំដែន»

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤
១) ក្រុមអ្នកវិភាគថា មូលនិធិកសាងផ្លូវក្រវាត់ព្រំដែនអាចជាផែនការមូលនិធិកសាងខ្សែក្រវាត់ការពារអំណាចរបស់ត្រកូលហ៊ុន។២) លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន យោគយល់ដល់រដ្ឋ ហើយរដ្ឋនឹងផ្ដល់សំណងទៅតាមតម្លៃទីផ្សារជាក់ស្តែង។៣) លោក ហ៊ុន សែន អំពាវនាវឱ្យ ពលរដ្ឋតាមដានអ្នកបាតុកម្មប្រឆាំងរដ្ឋាភិបាល តើពួកគេបានចូលរួមមូលនិធិកសាងដែរឬក៏អត់?៤) ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាចាត់ទុកទង្វើរបស់រដ្ឋាភិបាលកម្ពុជា ជាទង្វើរបស់ក្រុមឧទ្ទាមរំលោភច្បាប់។៥) ការវាយប្រហារដ៏ខ្លាំង២ថ្ងៃជាប់គ្នានេះលើក្រុងគៀវ តើរុស្ស៊ីបង្ខំឱ្យអ៊ុយក្រែនដកទ័ពចេញពីខេត្តKurskខាងក្នុងទឹកដីរុស្ស៊ីឬយ៉ាងណា?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «ដំណើរការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងទីក្រុងឡងប៊ិច ប្រឆាំងគម្រោង CLV?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «ដំណើរការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងទីក្រុងឡងប៊ិច ប្រឆាំងគម្រោង CLV?»

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
១) អ្នកឃ្លាំមើល ចាត់ទុកការលើកឡើង របស់លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជាសម្តីប្រជាភិថុតិក្រោមសេណារេយោរៀបចំរបស់បក្សកាន់អំណាច។២) សាលាក្រុងភ្នំពេញ ព្រមានថា ឱ្យគណបក្សកម្លាំងជាតិត្រូវតែទទូួលខុសត្រូវចំពោះមុខច្បាប់ បើនៅតែបន្តធ្វើសមាជនៅចុងខែសីហានេះ។៣)មេដឹកនាំយុវជន ក្នុងប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករខ្មែរផ្តល់ដំណឹងឱ្យខ្លួន បើមានការគម្រាមកំហែងពីមន្ត្រីស្ថានទូតខ្មែរ។៤) ប្អូនប្រុសរបស់អ្នកស្រី សែម សុផល ដែលជាសកម្មជនគណបក្សប្រជាធិតេយ្យមូលដ្ឋាន រិះគន់សមត្ថកិច្ច ដែលចាប់ខ្លួនបងស្រីរបស់ខ្លួនដោយមិនបានប្រាប់ដំណឹងដល់គ្រួសារ។៥) បក្សប្រជាធិបតេយ្យបើកសមាជជាតិកំណត់យុទ្ធសាស្ត្រ នយោបាយ ដើម្បីប្រព័ន្ធយុត្តិធម៌ និងប្រជាធិបតេយ្យ។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «តើលោក ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធិផលអ្វីខ្លះក្នុងការដឹកនាំរបស់ខ្លួនអស់រយៈពេល១ឆ្នាំមកនេះ?»
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ស្តីអំពី៖ «តើលោក ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធិផលអ្វីខ្លះក្នុងការដឹកនាំរបស់ខ្លួនអស់រយៈពេល១ឆ្នាំមកនេះ?»

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
១) លោក សម រង្ស៊ី ចាត់ទុក ការបង្ខំកុមារតូចនៅតាមគ្រឹះស្ថានអប់រំឱ្យប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍ត្រីកោណ ជាអំពើរំលោភសិទ្ធិមនុស្ស។២) តំណាងរាស្ត្របក្សប្រឆាំងថា លោក ហ៊ុន សែន ចុះហត្ថលេខាកាត់ទឹកដីខ្មែរឱ្យវៀតណាមចំនួន៣ លើកធំៗក្នុងរយៈពេលជាង៤០ឆ្នាំ។៣) ក្រសួងព្រះបរមរាជវាំងបដិសេធ និងថ្កោលទោសទំព័រហ្វេកប៊ុកចំនួនពីរដែលធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី។៤) ក្រុមអ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋាភិបាលធ្វើសមាជជាតិដើម្បីដោះស្រាយភាពចម្រូងចម្រាសលើគម្រោងអភិវឌ្ឍន៍ត្រីកោណ។៥) ប្រជាបាតុករវេណេហ្សូអេឡាសច្ចាធ្វើការប្រឆាំងនឹងរបបជនផ្ដាច់ការម៉ាឌុយរ៉ូរហូតដល់ទីបញ្ចប់។

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
១. រដ្ឋអំណាចក្រុងភ្នំពេញប្រើល្បិចកលចាស់ ចាប់ក្រុមអ្នកជំទាស់នឹងខ្លួន ដូចឆ្នាំ១៩៧៩២. រាជរដ្ឋាភិបាល ថានឹងនាំយុវជនទៅធ្វើទស្សនកិច្ចនៅតំបន់ត្រីកោណបីប្រទេស៣. ពលរដ្ឋខ្មែរ−អាមេរិកាំងនៅរដ្ឋមួយចំនួន នាំគ្នាធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ៤. តើមេដឹកនាំជាន់ខ្ពស់បក្ស ប្រជាជនកម្ពុជា ដែលយៀកណាមលើកបន្តុប មានគំនិតខុសគ្នាឬទេ?៥. មេបក្សកុម្មុយនិស្តយៀកណាម ធ្វើទស្សនកិច្ចនៅប្រទេសចិនមុនគេ ក្រោយឡើងកាន់តំណែង

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
១. កងកម្លាំងសន្តិសុខប្រដាប់អាវុធ ចាប់មនុស្សបញ្ជូនទៅតុលាការ ព្រោះភ័យខ្លាចរួមដៃធ្វើបាតុកម្ម២. រដ្ឋអំណាចផ្តាច់ការផ្តាច់មុខ បង្កើនវិធីឈ្លបតាមដានពលរដ្ឋក្រែងធ្វើបាតុកម្ម ដូចសម័យខ្មែរក្រហម៣. គម្រាមពលរដ្ឋក្នុងស្រុកមិនអស់ចិត្ត ចង់គម្រាមពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទៀត៤. នាយករដ្ឋមន្រ្តីខ្មែរ រំពឹងថានាយករដ្ឋមន្រ្តីថ្មី កូនស្រីលោក ថាក់ស៊ិន ឈិនណាវ៉ាត្រ រក្សាមិត្តភាពល្អ៥. កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ទទួលបានសម្លេងលើសលប់ ឡើងជានាយករដ្ឋមន្រ្តីថ្មី ទី៣១

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
១. បញ្ញវន្តខ្មែរនៅក្រៅប្រទេស អំពាវនាវឲ្យកងទ័ពជាតិឈរខាងប្រជាពលរដ្ឋ កុំបាញ់សម្លាប់ពលរដ្ឋខ្មែរ២. នាយករដ្ឋមន្រ្តីស្នងត្រកូល ប្រកាសថាខ្លួនហ៊ានចុះចេញពីតំណែង បើធ្វើឲ្យខ្មែរបាត់បង់ដីខេត្តបួន៣. អ្នកជំនាញ៖ ថាបើរដ្ឋអំណាចដោះស្រាយរឿងជនអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាត្រីកោណក៏ចប់ដែរ៤. នាយករដ្ឋមន្រ្តីថ្មី ប្រកាសថា នឹងមិនបន្តអាជ្ញាប័ណ្ណល្បែងផ្សងសំណាងទៀតទេ បើអស់សុពលភាព៥. កងទ័ពអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីវិញដល់ថ្ងៃទី១០ហើយៗនឹងបន្តរុលចូលទៅមុខទៀត