PLAY PODCASTS
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣
Episode 19

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី · The Cambodia Daily Khmer

August 8, 202328m 58s

Audio is streamed directly from the publisher (content.rss.com) as published in their RSS feed. Play Podcasts does not host this file. Rights-holders can request removal through the copyright & takedown page.

Show Notes

១) លោកហ៊ុន សែន ប្រកាសជួបសមាជិករដ្ឋាភិបាលអាណត្តិ​ចាស់ ​និង​អាណត្តិថ្មី បន្ទាប់ផ្ទេរតំណែងឲ្យកូនប្រុសដឹកនាំបន្ត។២) អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៖ ការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺជាការរំលោភខ្លឹមសារដើមរបស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។៣) ពលរដ្ឋជាច្រើនគ្រួសារកក្នុងខេត្តសៀមរាបបាននាំគ្នាតវ៉ា បន្ទាប់ពី​អាជ្ញាធរ​អាប្សរាចុះរុះរើសតង់ និងផ្ទះរបស់ពួកគេ។៤) លោក ហ៊ុន សែន សម្រេច ពង្រីកផ្ទៃដីឧទ្យានជាតិកែប និងដែន​ជម្រក​សត្វព្រៃគូលែន-ព្រហ្មទេព ដើម្បី​ថែរក្សាជាសម្បត្តិ​ធម្មជាតិ។៥) សមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន​ពិភព​ដី​មាស និងអង្គរក្សចំនួន ១៣នាក់ ទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ស្របពេលដែលឧកញ៉ា ឡេង ណាវ៉ាត្រា អាចនឹងជួបរឿងដូចគ្នានេះ។៦) បក្សភឿថៃសម្រេចចងសម្ព័ន្ធភាពជាមួយបក្ស​ដែលមាន​និន្នាការ​នឹងពួកយោធាក្រោយពីដើរចេញពីសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ។