PLAY PODCASTS
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤
Episode 122

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី · The Cambodia Daily Khmer

February 7, 202450m 17s

Audio is streamed directly from the publisher (content.rss.com) as published in their RSS feed. Play Podcasts does not host this file. Rights-holders can request removal through the copyright & takedown page.

Show Notes

១) ​ ក្រុមអ្នកឃ្លាំងមើលថា បណ្តឹងលើ លោក សឹង សែនករុណា ជា យុទ្ធ​សាស្ត្ររបស់លោក ហ៊ុន សែន កម្ចាត់ក្រុមអង្គការក្រៅរដ្ឋាភិបាល បន្ទាប់ពី​អ្នកនយោបាយប្រឆាំង។

២) ព្រះមហាក្សត្រសម្រេច បង្កើតគណៈកម្មាធិការដឹកនាំ​ការកែ​ទម្រង់​ច្បាប់ តាមការស្នើ​របស់​នាយកដ្ឋមន្ត្រីតពូជថ្មី​។

៣) កម្ពុជា-ថៃ ឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។

៤) រដ្ឋាភិបាលកម្ពុជា ចាត់ទុក ការលើកឡើងរបស់ប្រធាន​បក្សភ្លើង​ទៀន ដែលថា ការដឹកនាំរបស់ ហ៊ុន ម៉ាណែត កាន់តែធ្វើឱ្យ​ប្រជាធិប​តេ​យ្យ​នៅកម្ពុជា ចុះខ្សោយ ថា ជារឿងមិនពិត។

៥) ពលរដ្ឋដែលជាអ្នកវិនិយោគក្នុងក្រុមហ៊ុន CIC Partner ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំនៃក្រុមហ៊ុននេះចេញមុខបកស្រាយអំពីការ​បាត់​លុយ​វិនិយោគ​រាប់សិបលានដុល្លារ។

៦) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិយូមែន រ៉ៃតស៍ វ៉ច្ឆ ចាត់ទុក ​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មីរបស់កម្ពុជា​នៃ​ ការ​គាប​សង្កត់សិទ្ធមនុស្ស​ឆ្លង​ដែន។

៧) ក្រុមហាម៉ាស ស្នើបទឈប់បាញ់ រយៈពេល ១៣៥ថ្ងៃ មុនបញ្ចប់​សង្រ្គាមជាមួយអ៊ីស្រាអែល។